SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

Are gambling organisations targeting CALD communities? - តើក្រុមហ៊ុនល្បែងស៊ីសងកំពុងកំណត់គោលដៅលើសហគមន៍ដែលមានវប្បធម៌និងភាសាចម្រុះឬ?

Australians lose $32 billion a year to gambling — more per person than any other nation. And it’s affecting diverse communities differently. - ប្រជាជនអូស្ត្រាលីខាតបង់ប្រាក់អស់ បីម៉ឺនពីរពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការលេងល្បែងស៊ីសង គឺច្រើនជាងជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅក្នុងប្រទេសផ្សេងទៀតនៅលើពិភពលោក។ ហើយវាជះឥទ្ធិពលដល់សហគមន៍ចម្រុះខុសៗពីគ្នា។

Dec 04, 202412 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេដ្ឋកិច្ចអូស្ត្រាលីកើនឡើង០,៣% នៅក្នុងត្រីមាសខែកញ្ញា ឆ្នាំនេះ។ ** ប្រជាជនអូស្ត្រាលីនៅកូរ៉េខាងត្បូង ជំរុញឱ្យចៀសឆ្ងាយពីហ្វូងមនុស្ស បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល។ ** អូស្ត្រាលីផ្លាស់ប្តូរគោលជំហរ គាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ លើដំណោះស្រាយប៉ាឡេស្ទីន។

Dec 04, 202413 min

កម្ពុជាបញ្ជាក់​ជំហ​សាជាថ្មីនូវការ​ប្រកាន់ខ្ជាប់«នយោបាយចិនតែមួយ»

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសចិន ពេលនេះ លោក ហ៊ុន សែន បានបញ្ជាក់ជំហសាជាថ្មីរបស់កម្ពុជានូវការប្រកាន់ខ្ជាប់នូវ «នយោបាយចិនតែមួយ»។

Dec 03, 20243 min

ពាន់រង្វាន់ប្រចាំឆ្នាំសម្រាប់និស្សិតបរទេស "International Student of the Year"

កញ្ញាហឿង មានទេពី ជានិស្សិតជ័យលាភីដែលទទួលបានពាន់រង្វាន់និស្សិតបរទេសឆ្នើម - International Student of the Year ឆ្នាំ២០២៣ ក្នុងប្រទេសអូស្រ្តាលី។ កញ្ញានឹងចែករំលែកបទពិសោធន៍ដែលនាំឲ្យនាងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយនិស្សិតអន្តរជាតិជិត ២០០០ នាក់ ដើម្បីក្លាយជាម្ចាស់ពាន់រង្វាន់មួយនេះ។

Dec 03, 202415 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤

** ពលរដ្ឋអូស្ត្រាលីបារម្ភពីក្រុមគ្រួសារដែលជាប់គាំងនៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី។ ** អង្គការសហប្រជាជាតិលើកឡើងពីក្តីកង្វល់ជុំវិញច្បាប់នីតិកម្មយុវជនដ៏ចម្រូងចម្រាសនៅរដ្ឋគ្វីនស្លេន។ ** ម្តាយរបស់មេធាវីជនជាតិអង់គ្លេសម្នាក់ដែល ស្លាប់ដោយសង្ស័យថាពុលស្រានៅប្រទេសឡាវចេញសេចក្តីព្រមានដល់ទេសចរស្ពាយកាបូប។

Dec 03, 20244 min

អ្នកជំនាញ និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ប្រតិកម្មចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អូស្រ្តាលី

នៅក្នុងការនាំមុខដំបូងគេលើពិភពលោក ប្រទេសអូស្ត្រាលីកំពុងហាមឃាត់មិនឱ្យកុមារ និងក្មេងជំទង់អាយុក្រោម១៦ ឆ្នាំចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្រោមច្បាប់ថ្មី ក្រុមហ៊ុនបច្ចេកវិទ្យានានា ត្រូវតែចាត់វិធានការសមស្រប ដើម្បីការពារអ្នកប្រើប្រាស់វ័យក្មេង ពីការចូលប្រើសេវាកម្មនានាដូចជា Snapchat, TikTok, Reddit Facebook និង Instagram ។ ខណៈពេលដែលប្រទេសផ្សេងទៀតនៅបរទេស មានដែនកំណត់សម្រាប់ការចូលប្រើ ដោយគ្មានការអនុញ្ញាតពីមាតាបិតានោះ ការរឹតត្បឹតរបស់អូស្រ្តាលីនេះគឺជាការរឹតត្បិតដ៏តឹងរឹងបំផុតមួយ។

Dec 03, 20246 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤

** ស្នងការកុមារជាតិនិយាយថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម ១៦ឆ្នាំនឹងមិនធ្វើឱ្យវេទិកានេះមានសុវត្ថិភាពជាងមុនទេ។ ** លោក Anthony Albanese បដិសេធមិនប្រាប់លម្អិតពីការប្រើប្រាស់អំណាចដើម្បីនិរទេសមនុស្ស ទៅប្រទេសទីបី។ ** ទេសាភិបាលធនាគារកណ្តាលថា អតិផរណាត្រូវតែធ្លាក់ចុះប្រកបដោយនិរន្តរភាពសិន ទើបមានការបញ្ចុះអត្រាការប្រាក់។

Nov 29, 202412 min

កម្ពុជាអបអរសាទរ ខួប៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

ក្នុងឱកាសអបអរសាទរខួប ៦ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ នាថ្ងៃទី២៨វិច្ឆិកា លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានលើកឡើងថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកអរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ លើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

Nov 29, 20247 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

** កុមារអាយុក្រោម16ឆ្នាំ កំណត់ថានឹងត្រូវបានហាមឃាត់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** លោកស្រី Lidia Thorpe ចូលអុកឡុក បន្ទាប់ពីត្រូវបានព្យួរពីព្រឹទ្ធិសភា។ ** តុលាការកាត់ទោសមន្រ្តីប៉ូលិសដែលបាញ់លោកយាយម្នាក់នៅមណ្ឌលចាស់ជរាស្លាប់ថាមានកំហុស។

Nov 28, 20244 min

Are Australian workplaces safe for migrant women? - តើកន្លែងធ្វើការនៅប្រទេសអូស្ត្រាលី មានសុវត្ថិភាពសម្រាប់ស្ត្រីចំណាកស្រុកដែរឬទេ?

New research has highlighted the high rates of workplace sexual harassment and assault experienced by migrant women. Experts say there are many reasons why this type of abuse often goes unreported. - ការស្រាវជ្រាវថ្មីបានបង្ហាញពីអត្រាខ្ពស់នៃការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ និងការរំលោភបំពានមកលើស្ត្រីចំណាកស្រុក។ អ្នកជំនាញនិយាយថា មានហេតុផលជាច្រើនដែលការបំពារបំពានបែបនេះ ជាញឹកញាប់មិនត្រូវបានរាយការណ៍។

Nov 28, 202410 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បទឈប់បាញ់ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡា ចូលជាធរមាននៅរសៀលនេះ។ ** សមាជិកព្រឹទ្ធសភាលោកស្រី Fatima Payman បានចាត់ទុក លោកស្រី Pauline Hanson ជាមនុស្សរើសអើងជាតិសាសន៍។ ** ប៉ូលិសឡាវចាប់ខ្លួនជនសង្ស័យ៨នាក់ ជុំវិញករណីសង្ស័យពុលស្រាដែលបណ្តាលឱ្យយុវតីអូស្រ្តាលី២នាក់ស្លាប់។

Nov 27, 202412 min

រដ្ឋាភិបាល​កម្ពុជា ប្រកាសពីវិវាទ​បុរី​ផ្ទះល្វែង និង​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា

នៅក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីវិវាទបុរីផ្ទះល្វែង នៅក្នុងប្រទេសកម្ពុជា ដែលបានកើតឡើងយូរឆ្នាំមកហើយ ហើយបន្តដល់ពេលនេះ។ លោកថា ទំនាស់ដីធ្លីនៅកម្ពុជា គឺជារឿងចាស់ តែវិវាទបុរីផ្ទះល្វែង ជារឿងថ្មី ហើយបានកើតឡើង នៅប្រទេសកម្ពុជា ក្នុងទ្រង់ទ្រាយធំ។

Nov 26, 20247 min

គ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជា បន្ត​សម្លាប់​មនុស្សអស់​ជាង​មួយពាន់​នាក់​ក្នុង​ឆ្នាំ​២០២៤នេះ

របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា បានបន្តសម្លាប់មនុស្ស ចំនួន ១១៥៨នាក់ នៅក្នុងរយៈពេល ៩ខែ នៅក្នុងឆ្នាំ២០២៤ នេះ។ បើធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានថយចុះបន្តិចបន្តួច តែចំនួនអ្នកស្លាប់ មានចំនួន ១ ១៥៨នាក់ គឺស្មើពេលមុន។ ប៉ុន្តែអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ៣០៧នាក់ នៅឆ្នាំ២០២៤ ខណៈដែលកាលពីឆ្នាំ២០២៣ ចំនួនអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៣២៦៩នាក់។

Nov 26, 20243 min

ឥរិយាបថនៃការទិញអនឡាញរបស់យុវជនខ្មែរអូស្រ្តាលី

ទីផ្សារអនឡាញកំពុងពេញនិយមក្នុងចំណោមមនុស្សគ្រប់វ័យ ជាពិសេសក្នុងស្រទាប់យុវជន ទោះបីជាគេដឹងថា វាប្រឈមនឹងហានិភ័យនៃការបោកប្រាស់ និងលួចអត្តសញ្ញាណក៏ដោយ។ តើទំនិញអ្វីដែលពេញនិយម? តើផ្សារអនឡាញមួយណាដែលយុវជនកំពុងចូលចិត្ត? សូមស្តាប់បទសម្ភាសន៍ជាមួយយុវជនខ្មែរអូស្រ្តាលី។

Nov 26, 202413 min

What happens when you are summoned for Jury Duty? - តើមានអ្វីកើតឡើង នៅពេលដែលអ្នកត្រូវបានកោះហៅឱ្យបំពេញកាតព្វកិច្ចជាគណៈវិនិច្ឆ័យនៅក្នុងតុលាការ?

Every Australian citizen who is on the electoral roll can be called up for jury service. But what is involved if you get called to be a juror? And what is the role of a jury? - ពលរដ្ឋអូស្ត្រាលីគ្រប់រូបដែលស្ថិតក្នុងបញ្ជីឈ្មោះបោះឆ្នោត អាចត្រូវបានគេកោះហៅឱ្យចូលបម្រើការក្នុងគណៈវិនិច្ឆ័យ ដែលត្រូវបានគេស្គាល់ផងដែរថា ជាកាតព្វកិច្ចគណៈវិនិច្ឆ័យក្នុងតុលាកា ដែលភាសាអង់គ្លេសហៅថា Jury Service ឬ Jury Duty។ ប៉ុន្តែតើវាមានពាក់ព័ន្ធអ្វីខ្លះ ប្រសិនបើអ្នកត្រូវបានកោះហៅឲ្យធ្វើជាគណៈវិនិច្ឆ័យនៃអង្គចៅក្រមនោះ? ហើយតើគណៈវិនិ...

Nov 26, 202412 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

** កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជិតកើតឡើងហើយ។ ** ឯកអគ្គរដ្ឋទូតចិននិយាយថាទំនាក់ទំនងជាមួយអូស្ត្រាលី ត្រឡប់មកលើគន្លងផ្លូវត្រូវវិញហើយ។ ** លោកដូណាល់ ត្រាំប្រកាសថានឹងយកពន្ធបន្ថែម១០% លើទំនិញពីប្រទេសចិន។

Nov 26, 20244 min

#75 Discussing eyesight and vision (Med) - សិក្សាភាសាអង់គ្លេសភាគទី75៖ ការពិភាក្សាអំពីភ្នែក និងចក្ខុវិញ្ញាណ

Learn how to talk about eyesight getting worse. Plus, find out why people with lighter eye colour have a higher risk of UV damage. - រៀនពីរបៀបនិយាយ អំពីភ្នែកដែលមើលឃើញមិនច្បាស់។ លើសពីនេះ ស្វែងយល់ពីហេតុអ្វីបានជាមនុស្ស ដែលមានពណ៌ភ្នែកស្រាល មានហានិភ័យខ្ពស់នៃការខូចខាតដោយកាំរស្មីយូវី។

Nov 24, 202415 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Penny Wong និយាយថាអូស្ត្រាលីគោរពឯករាជ្យភាពរបស់ ICC បន្ទាប់ពីចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល។ ** ធនាគារធំៗពីរ ព្យាករណ៍ថា RBAនឹងមិនកាត់អត្រាសាច់ប្រាក់ រហូតដល់ខែឧសភា ២០២៥។ ** TikTok, Snapchat និង Instagram ស្ថិតក្នុងចំណោម វេទិកាដែលនឹងត្រូវហាមឃាត់សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ។

Nov 22, 202411 min

កម្ពុជាប្រកាសឈប់ផ្តល់អាជ្ញាប័ណ្ណថ្មី សម្រាប់ក្រុមហ៊ុនបង្កើតរោងចក្រផលិតស្រាបៀរ ចែកចាយក្នុងស្រុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា លោកសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណថ្មី ដល់ក្រុមហ៊ុនឯកជន ដើម្បីបង្កើតរោងចក្រផលិតស្រាបៀរ ចែកចាយក្នុងស្រុកទៀតហើយ។ មូលហេតុដោយសារតែពេលនេះ មានក្រុមហ៊ុន បើករោងចក្រផលិតស្រាបៀរក្នុងស្រុក ចំនួន ៧រោងចក្រហើយ។ លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន វិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា បើករោងចក្រដំឡើងរថយន្ត ជាដើម។

Nov 22, 20245 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

** រថយន្តរាប់សិបគ្រឿងត្រូវបានបំផ្លិចបំផ្លាញជាមួយនឹងការបាញ់ថ្នាំប្រឆាំងនឹងអ៊ីស្រាអែល។ ** បុគ្គលិក Woolworths គម្រាមធ្វើបាតុកម្មដែលបណ្តាលឱ្យខ្វះឥវ៉ាន់តាំងលក់នៅក្នុងផ្សារទំនើប មុនពេលបុណ្យគ្រឹស្មាស។ ** កំពូលមហាសេដ្ឋីពាន់លានរបស់ឥណ្ឌា ប្រឈមមុខនឹងបទចោទប្រកាន់ ស៊ីសំណូកសូកប៉ាន់ និងក្លែងបន្លំ នៅសហរដ្ឋអាមេរិក។

Nov 21, 20244 min

យុវតីអូស្រ្តាលីម្នាក់ស្លាប់ និងម្នាក់ទៀតស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីសង្ស័យថាពុលស្រា នៅប្រទេសឡាវ

យុវតីអូស្រ្តាលីម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតកំពុងតែស្ថិតនៅក្នុងជំនួយសង្រ្គោះជីវិតនៅឡើយ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ បន្ទាប់ពី បានផឹកស្រាក្រឡុកដែលគេជឿងថាមានសារធាតុគីមីពុល ក្នុងប្រទេសឡាវ។

Nov 21, 20249 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក ខេវិន រ៉ាដ្ត មានប្រសាសន៍ថា ក្រុមរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោក ដូណាល់ ត្រាំ។ ** ការធ្វើកូដកម្មគំរាមបិទបណ្តាញរថភ្លើងរបស់ទីក្រុងស៊ីដនីនឹងធ្វើចាប់ពីថ្ងៃសុក្រ។ ** របាយការណ៍ថ្មីរកឃើញថា សាលារៀនឯកជន មណ្ឌលថែទាំមនុស្សចាស់ និងភ្នាក់ងារអចលនទ្រព្យ ស្ថិតក្នុងចំណោមគោលដៅកំពូលៗសម្រាប់ពួក Hacker។

Nov 20, 202411 min

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រុះរើ​គណៈរដ្ឋមន្រ្តី​ថ្មី​

រាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេស ដោយតែងតាំងលោក ប្រាក់ សុខុន ឡើងវិញ ជំនួសលោក សុខចិន្តា សោភា។ រាជរដ្ឋាភិបាល អាណត្តិទី៧ មកដល់ពេលនេះ បានរុះរើរដ្ឋមន្ត្រី ក្រសួងចំនួន ៣ហើយ រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងអធិការកិច្ច និងចុងក្រោយនេះ គឺក្រសួងការបរទេស។

Nov 19, 20243 min

How to build your own house in Australia - ការសាងសង់ផ្ទះក្នុងក្តីស្រមៃ នៅប្រទេសអូស្រ្តាលី

Building a house in Australia is a dream for many, but what are the essential steps to achieving it? While buying an existing home may seem straightforward, the process of purchasing land and constructing your own house requires careful planning and consideration. Here's how you can navigate building your own home in Australia. - ការសាងសង់ផ្ទះនៅក្នុងប្រទេសអូស្ត្រាលីគឺជាក្តីសុបិនសម្រាប់មនុស្សជាច្រើន ប៉ុន្តែតើមានជំហានសំខាន់ៗអ្វីខ្លះ ដើម្បីអាចសាងសង់បាននោះ? ខណៈពេលដែលការទិញផ្ទះដែលមានស្រាប់ អាចថាហាក់ដ...

Nov 19, 202411 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

** បទចោទប្រកាន់បន្ថែមចំនួនពីរ ត្រូវបានចោទប្រឆាំងនឹងអតីតអ្នកផ្សាយវិទ្យុ Alan Jones។ ** រដ្ឋាភិបាលសហព័ន្ធនឹងដាក់ចេញនូវបទបញ្ជាមួយ ដែលហាមឃាត់អាជីវកម្មពីការបដិសេធការទូទាត់ជាសាច់ប្រាក់។ ** គណបក្សប្រឆាំងនិយាយថា ខ្លួននឹងដាក់ចំនួនកំណត់ផ្ទាល់ខ្លួន លើបញ្ហានិស្សិតអន្តរជាតិ ជាជាងគាំទ្រផែនការរបស់រដ្ឋាភិបាលសហព័ន្ធ។

Nov 19, 20244 min

ការចែករំលែកបទពិសោធន៍ជាងមួយ​ទសវត្សរ៍​ក្នុងសេវា​មើលថែទាំមនុស្ស​ចាស់​នៅប្រទេស​អូស្រ្តាលី

មណ្ឌលមើលថែទាំមនុស្សចាស់ គឺជាកន្លែងចុងក្រោយសម្រាប់មនុស្សចាស់ជរាជាច្រើននាក់ ដូច្នេះអ្នកធ្វើការនៅទីនោះត្រូវតែប្រឈមមុខនឹងទិដ្ឋភាពនៃការបាត់បង់អាយុជីវិតជារៀងរាល់ថ្ងៃ ប៉ុន្តែមានបុគ្គលមួយចំនួនអាចបន្តធ្វើការងារនៅទីនេះរហូតដល់ជាង១០ឆ្នាំ តើមូលហេតុអ្វីទៅ? សូមស្តាប់បទសម្ភាសន៍ជាមួយលោកម៉េង ឃាង ដែលជាបុគ្គលបំរើការងារនៅមណ្ឌលមើលថែទាំមនុស្សចាស់តាំងពីឆ្នាំ២០១៤មក។

Nov 18, 20248 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការកម្រិតថវិកាចំណាយសម្រាប់គណបក្សនយោបាយទូទាំងប្រទេស ត្រូវបានស្នើឡើងជាលើកដំបូង។ ** មជ្ឈមណ្ឌលធនធានជនស្វែងសុំសិទ្ធិជ្រកកោននិយាយថា លក្ខខណ្ឌរបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់ជនភៀសខ្លួននៅ PNG មិនអាចទៅរួចទេ។ **អូស្ត្រាលីគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីទទួលស្គាល់អធិបតេយ្យភាពអចិន្ត្រៃយ៍របស់ប្រជាជនប៉ាឡេស្ទីន។

Nov 15, 202411 min

ព្រះរាជពិធីបុណ្យ​អុំទូក រយៈពេល​៣យប់ ៣ថ្ងៃ​ នៅ​មុខ​ព្រះបរមរាជវាំង

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ៣យប់ បានចាប់ផ្តើមហើយ នៅមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទូកង ដែលចូលរួមប្រណាំង នៅឆ្នាំនេះ មានចំនួន ៣៤៦ទូក។ ក្នុងនោះ មានទូកអុំ ៣០៣ទូក និងទូកចែវ ៤៣ទូក។ ចំណែកប្រទីប នៅឆ្នាំនេះ មានចំនួន ៣៦ប្រទីប។

Nov 15, 20245 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

** នាយករដ្ឋមន្ត្រីអូស្រ្តាលីថា ការជំរុញពាណិជ្ជកម្មគឺជាអាទិភាពរបស់លោក នៅក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ។ ** របាយការណ៍ថ្មីមួយបានរកឃើញថា ជាងពាក់កណ្តាលនៃស្ត្រីចំណាកស្រុកបានជួបប្រទះការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។ ** សេតវិមានពិពណ៌នាជំនួបរវាងលោក Donald Trump និងលោក Joe Biden ស្តីពីការផ្លាស់ប្តូរប្រធានាធិបតី ថាមានភាពស្និទ្ធស្នាលបំផុត។

Nov 14, 20244 min

តើអូស្រ្តាលីជាប្រជាជាតិដែលមានផ្ទះជាកម្មសិទ្ធិរបស់ខ្លួនឯង ឬជួលគេនៅអស់មួយជីវិត?

ការស្រាវជ្រាវថ្មីបានបង្ហាញពីការកើនឡើងនៃថ្លៃឈ្នួលដែលអ្នកជួលផ្ទះគេរស់នៅបានជួបប្រទះក្នុងរយៈពេល 12 ខែចុងក្រោយនេះ ជាមួយនឹងការដំឡើងថ្លៃឈ្នួល ពាក់កណ្តាលកើតឡើងចំពោះអ្នកជួលស្រាប់ គឺឡើងថ្លៃជាង10 ភាគរយ ហើយម្នាក់ក្នុងចំណោមប្រាំមួយនាក់ ឡើងថ្លៃជាង 25 ភាគរយ។ ទោះបីជាថ្លៃជួលឡើងថ្លៃយ៉ាងនេះក្តី អូស្ត្រាលីហាក់ដូចជាកំពុងផ្លាស់ប្តូរពីប្រជាជនដែលមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ទៅជាអ្នកជួលផ្ទះគេរស់នៅជារៀងរហូត។

Nov 14, 20249 min
For the best experience, listen in Metacast app for iOS or Android