SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីមានបំណងសម្រុះសម្រួលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រោមរដ្ឋបាលលោកត្រាំ។ ** ជើងហោះហើរអូស្ត្រាលី-ឥណ្ឌូណេស៊ីត្រូវអាក់ខាន ដោយសារផេះភ្នំភ្លើង។ ** គិលានុបដ្ឋាយិកា និងឆ្មបជាងប្រាំម៉ឺននាក់ នៅរដ្ឋញូសៅវែលធ្វើកូដកម្មរយៈពេល 24 ម៉ោងនៅថ្ងៃនេះ។

Nov 13, 202411 min

មន្ត្រី និងឧកញ៉ា យ៉ាងហោច៦នាក់ ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោកពាក់ព័ន្ធនឹងទីប្រឹក្សា និងជំនួយការរបស់លោកហ៊ុន

កាលពីថ្ងៃទី១២ ខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់បញ្ជូន លោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់ ទៅតុលាការ ក្នុងសំណុំរឿងឆបោក ពាក់ព័ន្ធនឹងលោក លី សាម៉េត ទីប្រឹក្សាម្នាក់ របស់លោកហ៊ុនសែន។ អភិបាលរងខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ បានសូកលុយ ៥៧ម៉ឺនដុល្លារ ដល់លោក លី សាម៉េត ដើម្បីរត់ការ ឡើងធ្វើជាអភិបាលខេត្ត។

Nov 12, 202410 min

ប្រតិកម្មនៃអាកាសធាតុគួបផ្សំនិងលំអងផ្កា បង្កើតជាជំហឺតគួរឲ្យព្រួយបារម្ភ

ជំងឺហឺតធ្ងន់ធ្ងរអាចកើតឡើងចំពោះគ្រប់គ្នា នៅពេលដែលរន្ទះ កំដៅ ភ្លៀង ប្រតិកម្មជាមួយលំអងផ្កា ដែលគេហៅថា Thunderstorm Asthma។ វាអាចបណ្តាលឲ្យមានផលប៉ះពាល់ផ្លូវដង្ហើមយ៉ាងខ្លាំង ប្រសិនបើមិនបានការពារខ្លួនត្រឹមត្រូវ។ សូមស្តាប់បទសម្ភាសន៍ជាមួយលោកឱថសការី លឹម សួរ ប្រធានឱសថស្ថានលឹមហ្វាមម៉ាស៊ី។

Nov 12, 202414 min

Country-led design in Australian cities: what is it and why does it matter? - ការរចនាដែលសំដៅឆ្ពោះទៅកាន់ប្រទេសរបស់ជនជាតិដើម”Country-led” ជាអ្វី? ហេតុអ្វីវាសំខាន់?

Country is the term at the heart of Australian Indigenous heritage and continuing practices. The environments we are part of, carry history spanning tens of thousands of years of First Nations presence, culture, language, and connection to all living beings. So, how should architects, government bodies and creative practitioners interact with Indigenous knowledge when designing our urban surroundings? - ប្រទេស “Country” គឺជាពាក្យដែលស្ថិតនៅចំកណ្តាល នៃបេតិកភណ្ឌ ជនជាតិ ដើមភាគតិចអូស្ត្រាលី និងការអនុ...

Nov 12, 202414 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

** អង្គការឧតុនិយមពិភពលោក៖ ឆ្នាំ 2024 កំណត់ថាជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ។ ** តម្លៃ Bitcoin ឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការឈ្នះឆ្នោតរបស់លោក Donald Trump ។ ** លោក Chris Evans ត្រូវបានតែងតាំងជាស្នងការប្រឆាំងទាសភាពដំបូងគេរបស់ប្រទេសអូស្ត្រាលី។

Nov 12, 20244 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនទូទាំងប្រទេសមិនដំណើរការ បណ្តាលឱ្យមានការពន្យារពេលនៅព្រលានយន្តហោះ។ ** Meta ត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលអូស្រ្តាលីលើផែនការហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ប្រធានធនាគារកណ្តាលអាមេរិក សន្យាមិនចុះចេញពីតំណែង បើទោះជាលោក ដូណាល់ ត្រាំ ស្នើឱ្យលោកលាលែងក៏ដោយ។

Nov 08, 202412 min

រដ្ឋាភិបាលកម្ពុជាអបអរសាទរ លោក ដូណាល់ ត្រាំ ខណៈដែលអ្នកវិភាគនយោបាយ លើកឡើងពីទំនាក់ទំនងល្អ និងបញ្ហាពិភពលោក

ភ្លាមៗ ក្រោយជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀត មេដឹកនាំកំពូលកម្ពុជា បានផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ខណៈដែលអ្នកវិភាគនយោបាយ រំពឹងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងកាន់តែមានភាពល្អប្រសើរ។

Nov 07, 202412 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤

** ប្រធានាធិបតីរងសហរដ្ឋអាមេរិក លោកស្រី Kamala Harris សន្យាផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក Donald Trump ។ ** រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អបអរសាទរលោក ដូណាល់ ត្រាំ ខណៈដែលលោកខេវិន រ៉ាដ្ត លុបចោលទ្វីតចាស់ៗដែលរិះគន់លោកត្រាំ។ ** ទីផ្សារភាគហ៊ុនអាម៉េរិក Wall Street កើនឡើងខ្ពស់បំផុតក្នុងកំណត់ត្រា។

Nov 07, 20245 min

Migrants aren't being hired in the jobs they're qualified for. It's costing Australia billions - ជនអន្តោប្រវេសន៍មិនត្រូវបានគេជួលឱ្យធ្វើការងារតាមចំណេះជំនាញដែលមាន ធ្វើឱ្យអូស្រ្តាលីខាតបង់អស់រាប់ម៉ឺនលានដុល្លារ

Australia is facing a skills shortage. So why are migrants struggling to find work in line with their education and experience? - ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងការខ្វះខាតជំនាញ។ ដូច្នេះ ហេតុអ្វីបានជាជនអន្តោប្រវេសន៍ពិបាកក្នុងការស្វែងរកការងារធ្វើទៅតាមមុខជំនាញដែលពួកគេបានសិក្សា និងធ្លាប់មានបទពិសោធន៍រួចស្រាប់ទៅហើយនោះ?

Nov 07, 20248 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតនៅអាម៉េរិកបានបញ្ចប់ ខណៈដែលការរាប់សន្លឹកឆ្នោតកំពុងតែបន្ត។ ** គេរំពឹងថា លទ្ធផលការបោះឆ្នោតនៅអាម៉េរិក នឹងមានឥទ្ធិពលសម្រាប់នយោបាយក្នុងស្រុក និងបរទេសរបស់អូស្ត្រាលី ។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ចេញពីតំណែង។

Nov 06, 202411 min

កម្ពុជាចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ព្រំដែនវៀតណាមប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ

កាលពីចុងសប្តាហ៍មុន រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែននេះ ធ្វើឡើងស្របពេលដែលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានបិទបញ្ចប់ កាលពីថ្ងៃទី៣១តុលា ដោយប្រមូលបានថវិកាជិត ២៧លានដុល្លាអាមេរិក។

Nov 05, 20246 min

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរហែទៅវត្តខ្មែរក្រោម ប្រមូលបច្ច័យបានជាង ២លាន៣សែនដុល្លារអាម៉េរិក

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដឹកនាំផ្ទាល់ដោយភរិយារបស់លោក ហ៊ុន សែន និងកូនប្រុស ២នាក់ គឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ហែពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ទៅកាន់វត្តខ្មែរ នៅទឹកដីខ្មែរកម្ពុជាក្រោម នៅខេត្តព្រះត្រពាំង បានបិទបញ្ចប់ហើយ តាមប្រពៃណីព្រះពុទ្ធសាសនា កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

Nov 05, 20244 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤

** ធនាគារកណ្តាលអូស្រ្តាលី រក្សាអត្រាការប្រាក់ឱ្យនៅស្ថិតនៅ 4.35% ភាគរយ។ ** ASIO និយាយថាឧប្បត្តិហេតុទាក់ទងនឹងភេរវកម្មប្រាំបួនដង ក្នុងឆ្នាំនេះ មិនទាក់ទងនឹងមជ្ឈិមបូព៌ាទេ។ ** ឧបនាយករដ្ឋមន្ត្រី Richard Marles និយាយថា សម្ព័ន្ធភាពអាមេរិក-អូស្ត្រាលីនឹងនៅតែរឹងមាំ មិនថានរណាជាប្រធានាធិបតីអាម៉េរិកបន្ទាប់ឡើយ។

Nov 05, 20243 min

ទិវាប្រណាំងសេះ Melbourne Cup៖ ការប្រារព្ធពិធី ការរិះគន់ និងការភ្នាល់ល្បែងស៊ីសង

Melbourne Cup គឺជាការប្រកួតប្រណាំងសេះដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី អស់រយៈពេលជាង 160 ឆ្នាំមកហើយ។ ក្រៅពីជាថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋវិចថូរៀ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃអង្គារ សប្តាហ៍ទីមួយនៃខែវិច្ឆិកានោះ Mebourne Cup បានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន កុះករដែលអបអរដល់សេះ និងអ្នកជិះសេះដ៏ល្អបំផុតរបស់ពិភពលោក។ ប៉ុន្តែ វាក៏នាំមកនូវការរិះគន់ខ្លាំងឡើងៗ ជុំវិញក្រមសីលធម៌ នៃឧស្សាហកម្មប្រណាំងនេះ ពីសុខុមាលភាពរបស់សត្វ និងការភ្នាល់ល្បែងស៊ីសងផងដែរ។

Nov 05, 202413 min

Understanding vaccination rules for children in Australia - ច្បាប់នៃការចាក់ថ្នាំបង្ការសម្រាប់កុមារនៅក្នុងប្រទេសអូស្រ្តាលី

Did you know that one in five children is at risk of dying from a disease that is now preventable through vaccination? Australia’s vaccination program helps to prevent severe outcomes from many childhood infections. To access family support payments—and in some states, childcare services—your child must be fully immunised according to the national schedule. - តម្រូវការឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារគឺខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត។ នៅប្រទេសអូស្ត្រាលី គោលនយោបាយ “មិនចាក់វ៉ាក់សាំង មិនទទួលបានប្រាក់ជ...

Nov 05, 202413 min

#73 When public transport goes wrong (Med) - សិក្សាភាសាអង់គ្លេសភាគទី73៖ នៅពេលដែលសេវាដឹកជញ្ជូនសាធារណៈមានបញ្ហា

Learn how to communicate when using public transport, particularly when there are disruptions. - សិក្សាពីរបៀបប្រាស្រ័យទាក់ទងនៅពេលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ជាពិសេសនៅពេលដែលមានការអាក់ខាន។

Nov 04, 202414 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

** ចៅក្រមរកឃើញថា លោកស្រីPauline Hanson បានធ្វើអត្ថាធិប្បាយប្រកាន់ពូជសាសន៍មកលើសមាជិកព្រឹទ្ធសភាមូស្លីម។ ** ច្បាប់ការងារថ្មីដែលចូលជាធរមាននៅថ្ងៃនេះ ផ្តល់ការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកកម្មករ រាប់ពាន់នាក់។ ** ជនស្វែងសុំសិទ្ធិជ្រកកោនជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ប្រាំមួយនាក់ ស្លាប់នៅឆ្នេរសមុទ្រនៃខេត្តអាឆេ ប្រទេសឥណ្ឌូនេស៊ី។

Nov 01, 202412 min

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជា ទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក

នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់លោកថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ លោកបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន" ហើយចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០២៤ មក ក្រុមការងារមូលនិធិ បានចាប់ផ្តើមទទួលការបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរ គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ។

Nov 01, 20244 min

SBS Examines: In Conversation with the Governor-General - SBS Examines: បទសន្ទនាជាមួយលោកស្រីអគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលី

Australia's Governor-General is hopeful about Australia's future, despite conflict and difficulty dominating headlines. - អគ្គទេសាភិបាលនៃប្រទេសអូស្ត្រាលីមានក្តីសង្ឃឹមចំពោះអនាគតរបស់អូស្ត្រាលី បើទោះបីជាពិភពលោកពោរពេញទៅដោយជម្លោះ និងការលំបាកក៏ដោយ។

Oct 31, 202410 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤

** រដ្ឋាភិបាលសហព័ន្ធ បង្ហាញផែនការក្នុងការបង្កើនស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប្រទេសអូស្ត្រាលី។ ** របាយការណ៍មួយរកឃើញថា អាកាសធាតុរបស់អូស្ត្រាលីកាន់តែអាក្រក់ ជំរុញឱ្យកាត់បន្ថយការបំភាយឧស្ម័នឱ្យកាន់តែឆាប់។ ** អនុរក្សជនជាតិដើមភាគតិចជាងមួយពាន់នាក់ នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងគ្រប់គ្រងដីគោក និងសមុទ្រ ទូទាំងប្រទេសអូស្ត្រាលី។

Oct 31, 20244 min

ពុទ្ធសាសនិកខ្មែរ​ប្រារព្ធពិធីបុណ្យកឋិននៅក្នុងប្រទេសអូស្រ្តាលី

បុណ្យកឋិន គឺជាបុណ្យមួយក្នុងព្រះពុទ្ធសាសនាដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ គេតែងប្រារព្ធពិធីបុណ្យនេះបន្ទាប់ពីថ្ងៃចេញព្រះវស្សារបស់ព្រះសង្ឃ ដែលមានរយៈពេល៣ខែ។ សូមស្តាប់បទពិសោធន៍របស់ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងការចូលរួមប្រារព្ធបុណ្យកឋិន។

Oct 30, 202411 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាអតិផរណារបស់អូស្រ្តាលីធ្លាក់ចុះមកនៅកម្រិតគោលដៅដែលធនាគារកណ្តាលចង់បានជាយូរមកហើយ។ ** អភិបាលរដ្ឋវិចថូរៀ ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់បុករថយន្តនៅសាលាបឋមសិក្សាមួយ ដែលបានសម្លាប់កុមារម្នាក់។ ** សម្ព័ន្ធមិត្ត លោក ដូណាល់ ត្រាំ គឺលោក Steve Bannon ត្រលប់មកធ្វើយុទ្ធនាការវិញ បន្ទាប់ពីចេញពីពន្ធនាគារ។

Oct 30, 202412 min

ពិព័រណ៍លក់សៀវភៅ Big Bad Wolf មានសៀវភៅ​រាប់លានក្បាល​ជា​ភាសាខ្មែរ និង​អង់គ្លេស

ពិព័រណ៍លក់សៀវភៅ Big Bad Wolf បើកលក់សៀវភៅរាប់លានក្បាល ជាភាសាខ្មែរ និងអង់គ្លេស ដាក់តាំងលក់នៅផ្សាររុងរឿង នៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការលក់បញ្ចុះតម្លៃពិសេសពី ១០% ទៅ ៥០%។ កម្មវិធីពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំនេះ បើកទ្វារពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់។

Oct 30, 20244 min

ព្រះរាជពិធីបុណ្យខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ

ចាប់តាំងពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលានេះ ពិធីបុណ្យយ៉ាងមហោឡារិក ត្រូវបានប្រារព្ធឡើង នៅព្រះបរមរាជវាំង ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

Oct 30, 20244 min

First homebuyer’s guide: Getting a home loan in Australia - មគ្គទ្ទេសក៍សម្រាប់អ្នកទិញផ្ទះដំបូង៖ ប្រាក់កម្ចីទិញផ្ទះនៅប្រទេសអូស្ត្រាលី

For first-time borrowers, the home loan application process can feel overwhelming. Learn the basics around interest rates, the application process and government support you may be eligible for in Australia. - តាមធម្មតា ការទិញផ្ទះ គឺជាការទិញរបស់ដ៏ធំបំផុតមួយក្នុងជីវិតរបស់មនុស្សម្នាក់។ ការត្រៀមសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបែបនេះអាចមានអារម្មណ៍ថាលើសលប់។ ប៉ុន្តែការយល់ដឹងអំពីជម្រើសរបស់អ្នក និងរបៀបដែលទីផ្សារប្រាក់កម្ចីទិញផ្ទះដំណើរការ អាចជួយសម្រួលដល់ការធ្វើកញ្ចប់ថវិកា និងផ្តល់នូវភាពស្ងប់សុខន...

Oct 29, 202413 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤

** មេដឹកនាំគណបក្សសម្ព័ន្ធ លោក David Crisafulli ស្បថចូលកាន់តំណែងជាអភិបាលរដ្ឋទី៤១របស់រដ្ឋគ្វីនស្លេន។ ** ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាម៉េរិកកំពុងតែខិតទៅរកការបោះឆ្នោតជាមួយភាពមិនសប្បាយចិត្តយ៉ាងខ្លាំង អំពីអ្វីដែលអាចកើតឡើង នៅពេលដែលលទ្ធផលត្រូវបានប្រកាស។ ** អ៊ីស្រាអែលហាមឃាត់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ។

Oct 29, 20246 min

ទស្សនវិស័យសេដ្ឋកិច្ចរបស់IMF ដែលពិភពលោកទន្ទឹងរង់ចាំស្តាប់ -តើវាជាដំណឹងល្អសម្រាប់អូស្ត្រាលីទេ?

មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា អតិផរណារបស់ប្រទេសអូស្ត្រាលីនឹងកើនឡើងពី 2.8% ទៅ 3.6%នៅចុងឆ្នាំក្រោយ។ ទស្សនវិស័យនេះដាក់ប្រទេសអូស្ត្រាលីចូលទៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿនដែលដំណើរការអាក្រក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិថ្លៃចំណាយការរស់នៅ។ ការព្យាករណ៍នេះកើតឡើងបន្ទាប់ពីទេសាភិបាលរងធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីបានបង្អាក់ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់កាលពីថ្ងៃច័ន្ទ ហើយវាអាចមានន័យថាលក្ខខណ្ឌនឹងកាន់តែតឹងតែងសម្រាប់ក្រុមគ្រួសារអូស្ត្រាលី។

Oct 25, 20249 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលី និងអង់គ្លេសចាប់ដៃគូលើកិច្ចព្រមព្រៀងអាកាសធាតុថ្មី។ ** មានការជំរុញឱ្យអតិថិជនធ្វើបច្ចុប្បន្នភាពទូរសព្ទដៃរបស់ពួកគេ នៅមុនពេលបិទប្រព័ន្ធ 3G នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ** តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសចិន។

Oct 25, 202412 min

អ្នកកាសែតខ្មែរ លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដោយ​មាន​លក្ខខណ្ឌ

លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មាននៅកម្ពុជា ដែលមិនមានស្ថាប័នអង្គភាព ឬហៅថា Freelancer ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីម៉ោង ១២ និង២២នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីយុវជនរូបនេះ ជាប់ឃុំឃាំង រយៈពេល ២៥ថ្ងៃ នៅពន្ធនាគារខេត្តកណ្តាល ក្នុងសំណុំរឿងបង្ហោះព័ត៌មានមិនពិតតាមហ្វេសប៊ុកផ្ទាល់ខ្លួន។

Oct 24, 20247 min
For the best experience, listen in Metacast app for iOS or Android