** មានការចោទសួរអំពីសិទ្ធិរបស់លោកស្រី Lidia Thorpe ក្នុងការអង្គុយក្នុងអសនៈនៅព្រឹទ្ធសភា។ ** មនុស្សរាប់លាននាក់ត្រូវបានគិតថ្លៃចំណាយបន្ថែមខុស នៅពេលបង់ប្រាក់ផាកពិន័យ ការចុះឈ្មោះ និងថ្លៃសេវារដ្ឋាភិបាលផ្សេងៗទៀត ក្នុងរដ្ឋញូសៅវែល។ **សិស្សជាង៣០នាក់រងរបួសដោយសារផ្ទុះស្រាក្រឡុក នៅវិទ្យាល័យមួយក្នុងប្រទេសឈីលី។
Oct 24, 2024•4 min
អូស្រ្តាលីតម្រូវឲ្យបេក្ខជនធ្វើតេស្តសុខភាពនៅពេលដែលពួកគេដាក់ពាក្យស្នើរសុំទិដ្ឋាការប្រភេទខ្លះ។ ក្នុងនោះជំងឺថ្លើម ក៏ជាបញ្ហាមួយដែលមានការយកចិត្តទុកដាក់ពីនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការពិចារណាទិដ្ឋាការមួយចំនួនផងដែរ។ តើជំងឺថ្លើមជាបញ្ហាក្នុងការទទួលបានទិដ្ឋាពីប្រទេសអូស្រ្តាលីដែរឬទេ? សូមស្តាប់កិច្ចសម្ភាន៍ជាមួយកញ្ញា ហឿង មានទេពី មន្រ្តីសុខភាពសាធារណះរបស់អង្គការសុខភាពថ្លើមលីវឺវែល (Liverwell)។
Oct 23, 2024•12 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អាជ្ញាធរថ្កោលទោសក្រុមបាតុករស្តាំនិយម ដែលបំបែកការប្រមូលផ្តុំគាំទ្រដល់សិទ្ធិជនភៀសខ្លួនក្នុងទីក្រុងម៉ែលប៊ន ។ ** ASIC ប្តឹងក្រុមហ៊ុនធានារ៉ាប់រងយក្ស QBE ពីបទបោកបញ្ឆោតអតិថិជន។ ** អ៊ីស្រាអែលបញ្ជាក់អះអាងពីការសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា។
Oct 23, 2024•12 min
ព្រះរាជពិធីបុណ្យខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៅឆ្នាំនេះ នឹងប្រារព្ធឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ថ្ងៃទី២៩ និងថ្ងៃទី៣០ តុលា ២០២៤ ដោយមានទ្រង់ទ្រាយធំ មហោឡារិកជាងរាល់ឆ្នាំ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងបុណ្យអន្តរជាតិ។
Oct 23, 2024•2 min
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ នៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៨ និងអ្នកនយោបាយមួយចំនួន មកពីគណបក្សក្រៅរដ្ឋាភិបាល បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា គោរពតាមស្មារតីបង្រួបបង្រួមជាតិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខណៈពួកគេ លើកឡើងថា កម្ពុជា មិនទាន់អនុវត្តពេញលេញនៅឡើយ ចំពោះលក្ខខណ្ឌមួយចំនួន នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ កាលពី ៣៣ឆ្នាំមុននោះ។
Oct 23, 2024•7 min
ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ *** រូបសំណាកម្ចាស់ក្សត្រី Queen Victoria ត្រូវបានបំផ្លិចបំផ្លាញនៅពេលដែលស្តេច Charles ធ្វើទស្សនកិច្ចនៅ ក្រុងស៊ីដនី។ ***ប្រជាជនអូស្ត្រាលីដែលព្យាយាមចូលប្រើគេហទំព័រអាសអាភាស និងហ្គេមអនឡាញមួយចំនួន នឹងត្រូវឆ្លងកាត់ការធ្វើតេស្តអាយុ។ *** អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនសាច់ប្រាក់ និងមាស ទៅឱ្យក្រុមហេសបូឡាហ៍នៅប្រទេសលីបង់។
Oct 22, 2024•4 min
Learn how to describe social team sports and choose one that is right for you. - សិក្សាពីរបៀបពណ៌នាអំពីកីឡាជាក្រុម និងការជ្រើសរើសកីឡាណាមួយដែលសាកសមសម្រាប់អ្នក។
Oct 22, 2024•14 min
Are you seeking a truly impactful Australian travel experience? Whether you’re seeking wilderness, food, art or luxury, there are plenty of First Nations tourism adventure that you can explore, led by someone with 65,000 years of connection to this land. Not only will you deepen your experience, but you’ll help drive cultural and economic opportunities for First Nations communities. - តើអ្នកកំពុងស្វែងរកបទពិសោធន៍នៃការធ្វើដំណើរក្នុងប្រទេសអូស្ត្រាលីដ៏មានឥទ្ធិពលមែនទេ? មិនថាអ្នកកំពុងស្វែងរកទីរហោឋាន ព...
Oct 22, 2024•12 min
រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីកំពុងចាត់វិធានការដោះស្រាយវិធីសាស្ត្រកំណត់ថ្លៃដែលមិនស្មោះត្រង់ ដូចជាមានថ្លៃសេវាលាក់កំបាំង និងការពិបាកក្នុងការលុបចោលការជាវ “subscription”។ អាជីវកម្មមួយចំនួនដូចជា កន្លែងហាត់ប្រាណ gym ក្រុមហ៊ុនអាកាសចរណ៍ អ្នកលក់រាយតាមអនឡាញ និងក្រុមហ៊ុនលក់សំបុត្រ កំពុងស្ថិតក្នុងការចាប់អារម្មណ៍ ដោយសាររដ្ឋាភិបាលសម្លឹងមើល លើការលុបបំបាត់ការអនុវត្តដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពល ដែលមិនត្រូវបានហាមឃាត់នៅឡើយ ក្រោមច្បាប់អ្នកប្រើប្រាស់។
Oct 18, 2024•5 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **អាយុរបស់កុមារដែលត្រូវទទួលទោសផ្នែកព្រហ្មទណ្ឌ បន្ទាបចុះមកកាន់តែក្មេងនៅដែនដីភាគខាងជើង។ ** លោក Jim Chalmers ឆ្លើយតបទៅនឹងការអំពាវនាវពីគណបក្សហ្រ្គីន ឱ្យលុបចោលការកាត់កងពន្ធ negative gearing ។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ឆ្លើយតបចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ លោកYahya Sinwar។
Oct 18, 2024•13 min
កាលពីថ្ងៃទី១៦ ខែតុលា រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ព និងប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ប្រភេទថ្មី ២សែនរៀល។ ការបោះពុម្ពក្រដាសប្រាក់រៀលថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសថា ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៩ តុលា ២០០៤ - ថ្ងៃទី២៩ តុលា ២០២៤។
Oct 17, 2024•4 min
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាស ដាក់បទបញ្ជាទៅកាន់មេប៉ូលិសថា ចាប់ពីពេលនេះតទៅ មន្រ្តីនគរបាល ដែលមានក្បាលពោះធំ មិនត្រូវឱ្យចេញធ្វើការខាងក្រៅការិយាល័យទៀតទេ។ លោក ក៏បានណែនាំឱ្យប៉ូលិសទាំងអស់ នៅកម្ពុជា ត្រូវហាត់ប្រាណ សម្រកក្បាលពោះ ដើម្បីសុខភាពល្អផង និងដើម្បីឱ្យស័ក្តិសមជាសមត្ថកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ។
Oct 17, 2024•5 min
** អត្រាបង្កកំណើតរបស់ប្រទេសអូស្រ្តាលី ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល 17 ឆ្នាំ។ ** រដ្ឋាភិបាលអូស្រ្តាលីលុបចោលទិដ្ឋាការរបស់សាស្ត្រាចារ្យច្បាប់អាមេរិកមួយរូប។ ** ប៉ូលិសកំពុងស៊ើបអង្កេតលើការស្លាប់របស់អតីតតារាចម្រៀងក្រុមOne Direction លោក Liam Payn។
Oct 17, 2024•5 min
ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅក្នុងរដ្ឋវិចថូរៀកំពុងតែប្រព្រឹត្តទៅក្នុងខែតុលានេះ តាមរយៈការបោះឆ្នោតតាមសំបុត្រដែលផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ ខណៈដែលលើកនេះមិនមានការទៅបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឡើយ។
Oct 16, 2024•10 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សុន្ទរកថារបស់លោកស្រី Penny Wong ត្រូវបានរំខានដោយក្រុមតស៊ូមតិគាំទ្រប៉ាឡេស្ទីន។ ** របាយការណ៍ថ្មីបង្ហាញពីការលំបាកក្នុងការស្វែងរកលំនៅឋានតម្លៃសមរម្យក្នុងនាមជាបុគ្គលិកកម្មករចាំបាច់។ ** ក្រុមក្មេងជំទង់និយាយអំពីសំណើរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការហាមឃាត់ពួកគេពីប្រព័ន្ធផ្សព្វផ្សាយសង្គម ។
Oct 16, 2024•12 min
ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ បានចូលរួមថ្វាយកម្រងផ្កា គោរព និងរម្លឹកព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី១៥ ខែតុលា។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ បានសោយទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០វស្សា។
Oct 16, 2024•3 min
ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ ** ការគិតថ្លៃសេវាបន្ថែមលើការកោសកាតធនាគារអាចនឹងលែងមាននៅឆ្នាំ២០២៦។ ** មានការជំរុញឱ្យប្រជាជនអូស្ត្រាលីឆែកមើលឧបករណ៍បច្ចេកវិទ្យារបស់ពួកគេ ខណៈដែលសេវាកម្ម 3G នឹងបិទនៅពីរសប្តាហ៍ទៀត។ ** ទំនាក់ទំនងការទូតរវាងកាណាដា និងឥណ្ឌាកាន់តែយ៉ាប់យ៉ឺន ខណៈពេលដែលប្រទេសទាំងពីរបណ្តេញមន្ត្រីការទូតកំពូលរបស់គ្នាទៅវិញទៅមក។
Oct 15, 2024•4 min
Shared housing is becoming increasingly popular in Australia, as more people look to reduce rental costs. So, what key factors should you consider when searching for shared accommodation, and how can you avoid potential scams? - លំនៅដ្ឋានរួមគ្នា ឬការជួលផ្ទះនៅជុំគ្នា ឬ shared house កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសអូស្ត្រាលី ដោយសារមនុស្សកាន់តែច្រើនស្វែងរកការចែករំលែកផ្ទះឬបន្ទប់ជួលជាមួយអ្នកដទៃ ដើម្បីសន្សំសំចៃលើថ្លៃឈ្នួល។ ដូច្នេះ តើកត្តាសំខាន់ៗអ្វីខ្លះដែលអ្នកគួរពិចារណានៅពេលធ្វើការស...
Oct 15, 2024•10 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជើងហោះហើរចេញពីប្រទេសលីបង់ដែលឧបត្ថម្ភដោយរដ្ឋាភិបាល នឹងត្រូវបញ្ចប់... ** ប្រមុខរដ្ឋាភិបាលចិនអំពាវនាវឱ្យមានសមាហរណកម្មទីផ្សារកាន់តែស៊ីជម្រៅ ជាមួយអាស៊ីអាគ្នេយ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ** ស្រ្តីដែលទុកទារក២នាក់ចោល ដោយមិនបានយកចិត្តទុកដាក់ អស់រយៈពេលជាង២១ម៉ោង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៩ឆ្នាំ។
Oct 11, 2024•12 min
ជាបន្តបន្ទាប់ កាលពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានបង្ហាញក្តីកង្វល់ដាច់ដោយឡែកពីគ្នា ចំពោះស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ សហគមន៍អន្តរជាតិទាំងនេះ ក៏បានថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ដែលសហគមន៍អន្តរជាតិទាំងនេះ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រព័ន្ធតុលាការ ដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានឯករាជ្យ។
Oct 10, 2024•7 min
អង្គភាពក្រុមអ្នកប្រើប្រាស់ Choice បានលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលក្រុមហ៊ុនរថយន្តកំពុងប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីខាងក្នុងរថយន្តរបស់ប្រជាជន។ គេបានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងបញ្ជូនបន្តនូវទិន្នន័យរសើប ដូចជាការថតសំឡេង ក្នុងករណីជាច្រើន ដោយម្ចាស់រថយន្តមិនបានដឹងខ្លួន។
Oct 10, 2024•8 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុគ្គលិកជាន់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី Richard Marles លើកឡើងពីការចោទប្រកាន់សម្លុតធ្វើបាប។ ** នាយករដ្ឋមន្រ្តីអូស្រ្តាលីចូលរួមកិច្ចប្រជុំកំពូលអាស៊ានរយៈពេល២ថ្ងៃ នៅប្រទេសឡាវ។ ** សាកលវិទ្យាល័យអូស្ត្រាលីបានធ្លាក់ចុះនៅក្នុងការចាត់ចំណាត់ថ្នាក់ពិភពលោក។
Oct 10, 2024•5 min
សម្ព័ន្ធអាជីវកម្ម សហជីព សេវាកម្មសង្គម និងអង្គការសហគមន៍នានា ចង់ឱ្យមានចំណាត់ការបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាកង្វះជំនាញ។ សម្ព័ន្ធនេះបានសរសេរសំបុត្រចំហមួយ ទៅសភាអូស្ត្រាលី សុំជំនួយបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ជំនាញ ដែលភាគច្រើនប្រឈមនឹងឧបសគ្គធំៗក្នុងការទទួលស្គាល់សញ្ញាបត្ររបស់ពួកគេ។
Oct 09, 2024•9 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សមាជិកព្រឹទ្ធសភា លោកស្រី Fatima Payman បង្កើតគណបក្សនយោបាយថ្មី 'Australia's Voice' ។ ** ការជជែកវែកញែកថាតើ NBN គួរតែនៅតែជាកម្មសិទ្ធិសាធារណៈឬយ៉ាងណា។ ** ប្រជាជនអូស្ត្រាលីរាប់រយនាក់បានមកដល់ផ្ទះវិញហើយ បន្ទាប់ពីត្រូវបានជម្លៀសចេញក្នុងជើងហោះហើរចុងក្រោយបង្អស់ពីប្រទេសលីបង់។
Oct 09, 2024•13 min
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានចាប់ផ្តើម កាលពីថ្ងៃទី៨ ខែតុលា។ មានបេក្ខជនជាង ១៣ម៉ឺននាក់ បានចុះឈ្មោះចូលរួមប្រឡង នៅទូទាំងប្រទេស ហើយនៅថ្ងៃទី១ម្សិលមិញ មានបេក្ខជនជាង ២ពាន់នាក់ អវត្តមាន។
Oct 08, 2024•6 min
ព័ត៌មានសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍ថ្មីមួយរកឃើញថា អូស្ត្រាលីមិនទាន់ត្រៀមខ្លួនសម្រាប់ការគំរាមកំហែងផ្នែកសន្តិសុខដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ** គណបក្សលេប័រណែនាំច្បាប់កម្មវិធីជំនួយក្នុងការទិញផ្ទះ Help to Buy របស់ខ្លួនឡើងវិញនៅថ្ងៃនេះ។ ** គោលដៅថ្មីក្នុងការជំរុញទេសចរណ៍នៅរដ្ឋញូសៅវែល។
Oct 08, 2024•4 min
Australia's warm climate offers an abundant supply of solar energy year-round, making solar power an increasingly significant contributor to the nation's electricity supply. Learn what the requirements are for installing solar power systems in your home. - អាកាសធាតុក្តៅរបស់ប្រទេសអូស្ត្រាលីផ្តល់នូវការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យយ៉ាងច្រើនពេញមួយឆ្នាំ ដែលធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យ ក្លាយជាការរួមចំណែកកាន់តែសំខាន់ឡើង ចំពោះការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងរបាយការណ៍...
Oct 08, 2024•9 min
Learn how to communicate about suspicious messages and scams. - សិក្សាអំពីរបៀបផ្លាស់ប្តូរគំនិតយោបល់ចំពោះសារដែលគួរឱ្យសង្ស័យ និងសារបោកប្រាស់“scams”។
Oct 08, 2024•14 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការអំពាវនាវឱ្យប្រជាជនអូស្ត្រាលីចាកចេញពីប្រទេសលីបង់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធ មានសំបុត្រយន្តហោះចំនួន 500 សន្លឹកនៅលើជើងហោះហើរពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ។ ** រដ្ឋាភិបាលព្រមានកុំឱ្យក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ដើរដង្ហែរខួបនៃការវាយប្រហារថ្ងៃទី ៧ តុលា។ ** តម្លៃប្រេងឆៅកើនឡើង ដោយសារតែក្តីបារម្ភអំពីភាពតានតឹងកាន់តែអាក្រក់ឡើង នៅមជ្ឈិមបូព៌ា។
Oct 04, 2024•12 min
អ្នកកាសែតម្នាក់ ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារតែបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ ភ្លាមៗ...
Oct 03, 2024•10 min