SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ប្រជាជនអូស្រ្តាលីជាច្រើនដែលពឹងផ្អែកលើប្រាក់ជំនួយពីរដ្ឋ គ្មានលទ្ធភាពជួលផ្ទះរស់នៅ

ប្រជាជនអូស្ត្រាលីជាច្រើនដែលទទួលបានជំនួយប្រាក់ចំណូលពីរដ្ឋាភិបាល ឥឡូវនេះគ្មានលទ្ធភាពអាចជួលផ្ទះបានទេ ឬក៏កំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅពេលស្វែងរកផ្ទះជួលនៅទូទាំងទីក្រុងរាជធានី និងនៅតាមតំបន់ជនបទសំខាន់ៗនៅក្នុងប្រទេស។ របាយការណ៍ថ្មីមួយដោយក្រុមអ្នកតស៊ូមតិផ្នែកលំនៅឋាន Everybody's Home គូសបញ្ជាក់អំពីបញ្ហានេះ ដែលមូលហេតុភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃថ្លៃជួល និងការបណ្តេញចេញដោយគ្មានហេតុផល ហើយកំពុងអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់។

Sep 27, 20247 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤

*** មានការជំរុញឱ្យពលរដ្ឋអូស្ត្រាលីនៅប្រទេសលីបង់ជម្លៀសខ្លួនចេញ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗ... *** ហេរញ្ញិកសហព័ន្ធចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន... ***កំណើនសេដ្ឋកិច្ចអូស្រ្តាលី រំពឹងថាទាបជាងមធ្យមភាគ។

Sep 26, 20249 min

​សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បោះពុម្ព​ផ្សាយជាផ្លូវការ

ការប៉ុនប៉ងធ្វើឃាត លើលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ត្រូវបានបង្ហាញ នៅក្នុងសៀវភៅ ១ក្បាល ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។ ជាសៀវភៅ ដែលស្រាវជ្រាវនិពន្ធ ដោយលោក អៀង ពិសី ផ្អែកតាមការផ្តល់ព័ត៌មានពីលោកឧត្តមសេនីយ៍ ផ្កាយបី ឈ្មោះ មាស សុខុន ដែលអះអាងថា ជាអង្គរក្ស និងជាអ្នកបើកឡានឱ្យលោកហ៊ុនសែន ចាប់តាំងពីលោក ក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។

Sep 26, 20247 min

សហគមន៍ខ្មែររដ្ឋញូសៅវែលរៀបចំកម្មវិធីបង្រៀនវិចនំអន្សមក្នុងឱកាសបុណ្យកាន់បិណ្ឌ

នំអន្សមគឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ទំនងជាមានប្រវត្តិ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២។ នំអន្សម មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងមួយឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្មែរយើងទៀតផង។ តាមទំនៀមទំលាប់ ប្រជាជនខ្មែរយើងតែងតែវិចនំអន្សមនៅក្នុងកិច្ចពិធីជាច្រើន ដូចជា បុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ពិធីមង្គលការ ពិធីឡើងអ្នកតា ។ល។ ក្នុងឱកាសបុណ្យកាន់បិណ្ឌ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដែលត្រូវនឹងថ្ងៃបិណ្ឌ ១១ សហគមន៍ខ្មែរសាជីវកម្មរដ...

Sep 25, 202412 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ព្យាយាមគេចវេសពីរបាយការណ៍ដែលថារដ្ឋាភិបាលកំពុងពិចារណាលើការផ្លាស់ប្តូរការកាត់កងពន្ធ negative gearing។ ** អតិផរណាធ្លាក់ចុះ ប៉ុន្តែអត្រាការប្រាក់នៅទ្រឹងនៅឡើយ។ ** លោកដូណាល់ ត្រាំ ត្រូវបានមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ប្រាប់ឱ្យដឹងអំពីការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឃាតរូបលោក។

Sep 25, 202411 min

លោក ហ៊ុន សែន រំលឹកពីការប៉ុនប៉ងធ្វើឃាតលោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨

តាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ថ្ងៃ២៤ កញ្ញា ២០២៤ ជាខួបលើកទី ២៦ឆ្នាំ នៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាតមកលើរូបលោក នៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨- ២៤ កញ្ញា ២០២៤)។

Sep 25, 20244 min

កម្ពុជា​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​វិមានរដ្ឋធម្មនុញ្ញ នៅជិតវិមានឯករាជ្យ

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ខួបលើកទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ និងសម្ពោធដាក់អោយប្រើប្រាស់ វិមានរដ្ឋធម្មនុញ្ញ។

Sep 25, 20245 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅ4.35%ដដែល។ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី អំពាវនាវឱ្យមានសេចក្តីប្រកាសថ្មីមួយស្តីពីការការពារបុគ្គលិកមនុស្សធម៌។ ** Woolworths និង Coles ត្រូវបានជំរុញឱ្យមានតម្លាភាពជាងមុនជាមួយនឹងការកំណត់តម្លៃ។

Sep 24, 20244 min

What are the unwritten rules in the Australian workplace? - អ្វីគឺជាច្បាប់ទម្លាប់ដែលគេមិនបានកត់ត្រា នៅក្នុងកន្លែងធ្វើការអូស្រ្តាលី?

In Australia, workplace codes of conduct differ from company to company, but some standard unwritten rules are generally followed in most businesses and industries. There are also a few unspoken rules in the Australian workplace that can evolve into a set of social norms. Here is how to navigate and familiarise yourself with these unwritten rules when starting a new job. - នៅប្រទេសអូស្ត្រាលី ក្រមសីលធម៌នៅកន្លែងធ្វើការ ខុសៗគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ប៉ុន្តែច្បាប់ទូទៅមួយចំនួនដែលមិនបានកត់ត្រាទ...

Sep 24, 202412 min

ការយល់​ឃើញខុសគ្នា​ចំពោះពិធីបោះបាយបិណ្ឌ ក្នុង​អំឡុង​ពេល​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាម តែងតែរៀបចំពិធីបោះបាយបិណ្ឌ នៅវេលាទៀបភ្លឺ។ ការបោះបាយបិណ្ឌ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក៏តែងតែមានការយល់ឃើញខុសគ្នា។ អ្នកខ្លះ យល់ថា បោះបាយបិណ្ឌ ជារឿងឥតប្រយោជន៍។

Sep 20, 20246 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គោលដៅអន្តោរប្រវេសន៍ឈោងលែងដល់ ខណៈដែលរដ្ឋាភិបាលសហព័ន្ធមានគោលបំណងកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ** លោក Anthony Albanese ធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំ Quad។ ** គំរូបង្ហាញថាថាមពលនុយក្លេអ៊ែរនឹងធ្វើឱ្យក្រុមគ្រួសារអូស្រ្តាលីចំណាយថែម $665 ក្នុងមួយឆ្នាំ។

Sep 20, 202411 min

ប្រាក់ខែកម្មករកាត់ដេរនៅកម្ពុជា នៅឆ្នាំ២០២៥នឹងឡើងដល់ ២០៨ដុល្លារអាមេរិក ក្នុង ១ខែ

ទីបំផុតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ត្រូវបានដំឡើងដល់ ២០៨ដុល្លារ សម្រាប់ឆ្នាំ២០២៥។ ការឡើងប្រាក់ខែថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាយន្តការត្រីភាគី ចូលរួមប្រជុំ រួមមាន ភាគីរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ។

Sep 20, 20246 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ធនាគារកណ្តាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ផ្លូវការជាលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ។ ** ការផ្ទុះគ្រាប់បែកបង្កៃសម្លាប់មនុស្ស ១៤នាក់ និងរបួសយ៉ាងហោចណាស់ ៤៥០នាក់ នៅក្នុងការវាយប្រហារថ្មីមួយទៀត នៅទូទាំងប្រទេសលីបង់។ ** វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ដាក់ចេញច្បាប់ដែលផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។

Sep 19, 20244 min

ក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ចុះទៅកម្ពុជាដើម្បីផ្តល់ការវះកាត់ភ្នែក និងពិនិត្យព្យាបាលដោយឥតគិតថ្លៃ

បេសកកម្មប្រចាំឆ្នាំរបស់អង្គការ Cambodia Vision បានមកដល់ទៀតហើយ។ ឆ្នាំនេះ ក្រុមគ្រូពេទ្យវះកាត់ គិលានុប្បដ្ឋាយិកា និងអ្នកស្ម័គ្រចិត្តជិត១០០នាក់ នឹងធ្វើដំណើរចុះទៅខេត្តកំពង់ចាម ដើម្បីធ្វើការវះកាត់ភ្នែកដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដោយមិនរើសអើងនិន្នាការនយោបាយ ឬពណ៌សម្បុរអ្វីឡើយ។ តាមគម្រោង អង្គការសង្ឃឹមថា នឹងអាចធ្វើការវះកាត់ភ្នែកជូនដោយឥតគិតថ្លៃរហូតដល់ទៅ៦០០នាក់ និងការពិគ្រោះព្យាបាលរាប់ពាន់នាក់បន្ថែមទៀត។ សូមស្តាប់បទសម្ភាសន៍ ជាមួយ លោកស្រី ធីតា យ៉ង់ លេខាធិការអង្គការCambodia Vision ដូចតទៅ។

Sep 18, 202416 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីរុះរើបណ្តាញទំនាក់ទំនងឧក្រិដ្ឋកម្មសកលដែលបង្កើតឡើងដើម្បីសម្លាប់មនុស្ស និងជួញដូរគ្រឿងញៀន។ ** ជំងឺវង្វេងអាចនឹងក្លាយជាមូលហេតុឈានមុខគេនៃការស្លាប់ក្នុងប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ។ ** ក្រុមហេសបូឡាបានបន្ទោសអ៊ីស្រាអែលថាជាអ្នកបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ និងរបួសជិត 3000 នាក់នៅក្នុងប្រទេសលីបង់ និងស៊ីរី។

Sep 18, 202411 min

រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត រុះរើគណៈរដ្ឋមន្ត្រី

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានសម្រេច កោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

Sep 18, 20244 min

ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ

ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មាន ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា បានចេញសេចក្តីបំភ្លឺ ជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

Sep 18, 20244 min

“ប្រទេសឯករាជ្យ និងពហុវប្បធម៌”៖ អូស្ត្រាលីប្រារព្ធខួប 75 ឆ្នាំនៃការចូលសញ្ជាតិ

មនុស្សជិតប្រាំពីរពាន់នាក់បានក្លាយជាពលរដ្ឋថ្មីបំផុតរបស់ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារ ទី១៧កញ្ញានេះ នៅក្នុងពិធីស្បថចូលជាងមួយរយកន្លែង នៅទូទាំងប្រទេស។ ទិវាសញ្ជាតិអូស្ត្រាលី "Australian Citizenship Day" ឆ្នាំនេះ ប្រារព្ធខួប 75 ឆ្នាំ នៃប្រជាជនអូស្ត្រាលី ដែលលែងត្រូវបានគេចាត់ទុកថានៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសទៀតហើយ។

Sep 17, 20247 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

** បុរសម្នាក់ដែលគេសង្ស័យថាប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកាំភ្លើង។ ** ឧបករណ៍AIថ្មី កំណត់ឱ្យប្រើប្រាស់នៅសាលារៀនទូទាំងរដ្ឋញូសៅវែល ក្នុងឆ្នាំនេះ។ ** បុរសបីនាក់នៅរដ្ឋគ្វីនស្លេន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន ជុំវិញផែនការនាំចូលថ្នាំញៀនមេតំហ្វេតាមីនរាវ ១,២ តោនពីប្រទេសកាណាដា។

Sep 17, 20244 min

Indigenous astronomy: How the sky informs cultural practices - តារាសាស្រ្តរបស់ជនជាតិដើមអូស្រ្តាលី៖ របៀបដែលមេឃផ្តល់ដំណឹងអំពីដំណើរជីវិតនៅលើផែនដី

Astronomical knowledge of celestial objects influences and informs the life and law of First Nations people. - នៅក្រោមផ្ទៃមេឃដែលគ្របដណ្តប់ដោយផ្កាយភ្លឺចិញ្ចែងចិញ្ចាច និងឆ្លងកាត់វដ្តព្រះចន្ទដ៏ច្រើនរាប់មិនអស់នោះ វប្បធម៌ និងវត្តមានរបស់ប្រជាជាតិដើមដំបូងរបស់ប្រទេសអូស្ត្រាលី បានលាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ចំណេះដឹងផ្នែកតារាសាស្ត្រនៃវត្ថុធាតុនៅលើអាកាស និងជូនដំណឹងអំពីជីវិត និងច្បាប់របស់ប្រជាជនដើមដំបូង First Nations។

Sep 17, 202412 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ ត្រូវប្រឈមមុខនឹងការផាកពិន័យដ៏សម្បើម សម្រាប់ការខកខានមិនបានការពារជនរងគ្រោះពីការបោកប្រាស់។ ** លោក Elon Musk ចោទរដ្ឋាភិបាលអូស្ត្រាលីថាជាពួកហ្វាស៊ីស។ **អង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលមកលើសាលារៀនមួយដែល សម្លាប់បុគ្គលិកUNRWA ៦នាក់។

Sep 13, 202410 min

កម្ពុជាបន្ត​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា។ ចំណតផែកុងតឺន័របន្ថែមនេះ រួមទាំងការធ្វើទំនើបកម្ម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ត្រូវបានជប៉ុន ជួយឧបត្ថម្ភជាយូរឆ្នាំណាស់មកហើយ។

Sep 13, 20244 min

សហជីពតំណាងកម្មករ​ខ្វែងគំនិតគ្នា ក្នុងដំណើរការ​ចរចាប្រាក់ឈ្នួល​កម្មករកាត់ដេរ​នៅ​កម្ពុជា

កិច្ចប្រជុំចរចាប្រាក់ឈ្នូលអប្បបរមារបស់កម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងជាលើកទី៤ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំចរចាត្រីភាគី ដែលរួមមាន ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ដែលចូលដល់កិច្ចប្រជុំលើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា គឺភាគីសហជីព តំណាងកម្មករ បានខ្វែងគំនិតគ្នា និងបានដាក់ចេញនូវការទាមទារឡើងប្រាក់ខែ ៣ផ្សេងគ្នា។ គឺមួយក្រុម ទារឡើង ៦ដុល្លារ។ សហជីពកម្មករកាត់ដេរ ១ក្រុមទៀត ទារឡើង ៧ដុល្លារ និងមួ...

Sep 13, 20245 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤

** ប៉ូលិសរដ្ឋវិចថូរៀត្រៀមខ្លួនជាស្រេចសម្រាប់បាតុកម្មថ្ងៃទី៣ នៅម៉ែលប៊ន។ ** អ្នកបើករថយន្តក្រុងដែលធ្វើឱ្យមនុស្ស១០នាក់ស្លាប់ ត្រូវជាប់ពន្ធនាគារជាង៣០ឆ្នាំ។ ** ការសិក្សាមួយបង្ហាញថា ក្មេងជំទង់ដែលជក់vape ទំនងជានឹងជក់បារីច្រើនជាងក្មេងដែលមិនជក់vape ប្រាំដង។

Sep 12, 20244 min

អ្នកជំនាញមានការយល់ឃើញផ្សេងៗគ្នា ចំពោះប្រសិទ្ធិភាពលើបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម

ផែនការរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការពង្រឹងលើការកំណត់អាយុអប្បបរមាខ្ពស់ជាងមុនសម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ធ្វើឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។ ខណៈពេលដែលអ្នកជំនាញមួយចំនួនជឿថា ការហាមប្រាមលើអ្នកប្រើប្រាស់វ័យក្មេង នឹងការពារកុមារពីវេទិកានានា ដែលអាចរួមចំណែកដល់ជំងឺផ្លូវចិត្ត និងបញ្ហានៃការទទួលទាន ប៉ុន្តែក៏មានអ្នកផ្សេងទៀតនិយាយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់មនុស្សវ័យក្មេងក្នុងការចូលប្រើប្រាស់ផងដែរ។

Sep 12, 202412 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការជជែកដេញដោលបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាលើកទីពីរចាប់ផ្តើម។ ** ក្រុមបាតុករប៉ះទង្គិចជាមួយប៉ូលីសនៅក្នុងអ្វីដែលអាចជាការតវ៉ាដ៏ធំបំផុតរបស់ទីក្រុងម៉ែលប៊ន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ** Meta សារភាពថាបានយកទិន្នន័យរបស់អ្នកប្រើប្រាស់អូស្ត្រាលី ដើម្បីបណ្តុះបណ្តាលកម្មវិធីបញ្ញាសិប្បនិមិត្តរបស់ខ្លួន។

Sep 11, 202411 min

កម្ពុជា​ឆ្លើយតប​ទៅអឺរ៉ុប​ចំពោះការ​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃទី​ ១៨សីហា

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំកម្ពុជា លោក អ៊ីហ្គ័រ ដ្រិសមេន ( Igor Driesmans ) ថា ការចាប់ខ្លួនបុគ្គលមួយចំនួន នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ១៨សីហា គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជាសុទ្ធសាធ ដោយសំអាងទៅលើអង្គហេតុ និងភស្តុតាងយ៉ាងជាក់លាក់ ហើយអាជ្ញាធរកម្ពុជា អនុវត្តវិធានការច្បាប់តែលើមេខ្លោងញុះញង់ឱ្យមានសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។

Sep 11, 20246 min

ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ជំនួយ​គាំទ្រ​សម្រាប់​ជំងឺ​អូទីស៊ឺម ក្នុងប្រទេស​អូស្រ្តាលី

ស្វែងយល់អំពីជំងឺអូទីស៊ឹម និងជំនួយគាំទ្រនៅក្នុងប្រទេសអូស្រ្តាលី ជាមួយលោកវេជ្ជបណ្ឌិត សំ សុផា វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ នៅរដ្ឋវិចថូរៀ។

Sep 10, 202414 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤

** អូស្រ្តាលីស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការកាត់បន្ថយការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល។ ** អូស្ត្រាលីខិតកាន់តែជិតចំពោះការហាមឃាត់មិនឱ្យកុមារអាយុក្រោម១៤ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ម្ចាស់ក្សត្រីអង់គ្លេស Catherine បញ្ចប់វគ្គព្យាបាលគីមីវិទ្យាសម្រាប់ជំងឺមហារីក។

Sep 10, 20244 min
For the best experience, listen in Metacast app for iOS or Android