#69 Getting a haircut (Med) - សិក្សាភាសាអង់គ្លេសភាគទី69៖ ការកាត់សក់
Learn how to talk to your hairdresser about getting your hair cut. - រៀនពីរបៀបនិយាយជាមួយជាងកាត់សក់របស់អ្នកអំពីម៉ូដសក់ និងការកាត់សក់។

Learn how to talk to your hairdresser about getting your hair cut. - រៀនពីរបៀបនិយាយជាមួយជាងកាត់សក់របស់អ្នកអំពីម៉ូដសក់ និងការកាត់សក់។
ការរំលោភបំពានលើផ្លូវអារម្មណ៍របស់កុមារអូស្ត្រាលីកំពុងកើនឡើង ដែលបានក្លាយជាទម្រង់ទូទៅនៃការរំលោភបំពានលើកុមារ។ ទោះបីជាយ៉ាងនេះក្តី ការស្រាវជ្រាវថ្មីបង្ហាញថា មានប្រជាជនអូស្ត្រាលីត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដែលនឹងរាយការណ៍ពីការសង្ស័យថា មានការរំលោភបំពានលើកុមារទៅកាន់អាជ្ញាធរ។ អ្នកជំនាញសុខភាពផ្លូវចិត្តកំពុងអំពាវនាវឱ្យមានការយល់ដឹងបន្ថែម អំពីផលប៉ះពាល់លាក់កំបាំង ដែលបណ្តាលមកពីការរំលោភបំពានផ្លូវអារម្មណ៍ និងផលប៉ះពាល់យ៉ាងជ្រាលជ្រៅរបស់វាទៅលើជីវិតវ័យក្មេង។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese ប្ដេជ្ញាចាត់វិធានការជាក់ស្តែងសម្រាប់ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ** យុវជនវ័យក្មេងនឹងរងគ្រោះកាន់តែខ្លាំង ប្រសិនបើអតិផរណានៅតែខ្ពស់ ហើយអត្រាអ្នកអត់ការងារធ្វើកើនឡើង។ ** គិលានុបដ្ឋាយិកានៅរដ្ឋញូសៅវែល នឹងធ្វើកូដកម្មមួយថ្ងៃពេញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
សពលោក គង់ សំអុល ដែលមានគោរមងារជា «សម្តេចចៅហ្វាវាំង» និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ត្រូវបានដង្ហែឆ្ពោះទៅបូជា នៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែកញ្ញានេះ។ ថ្នាក់ដឹកនាំកំពូលៗ បានអញ្ជើញចូលរួមពិធីដង្ហែ និងបូជាសពលោក គង់ សំអុល ហើយក្នុងនោះ លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្តីទី បានជូនភ្លើងបូជាសពលោក គង់ សំអុល។
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតមេដឹកនាំបក្សលេប័រ លោកBill Shorten នឹងចូលនិវត្តន៍ពីឆាកនយោបាយនៅពេលបោះឆ្នោតខាងមុខ។ ** ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អូស្ត្រាលីប៉ះពាល់ខ្លាំងលើស្ត្រី។ ** ទស្សនៈវិស័យរបស់រដ្ឋាភិបាលលើការការពារអ្នកជួលនៅក្នុងប្រទេសអូស្រ្តាលី។
មិនមានទំនាក់ទំនងរវាងការប្រើប្រាស់ទូរសព្ទដៃ ទៅនិងមហារីកខួរក្បាល និងក្បាលនោះទេ នេះបើយោងទៅតាមការពិនិត្យឡើងវិញជាប្រព័ន្ធថ្មីមួយដែលដឹកនាំដោយប្រទេសអូស្ត្រាលី ដែលរៀបចំដោយអង្គការសុខភាពពិភពលោក។ អ្នកស្រាវជ្រាវបាននិយាយថា ការសិក្សានេះផ្តល់នូវភស្តុតាងដ៏រឹងមាំបំផុត រហូតមកដល់បច្ចុប្បន្ននេះថា រលកវិទ្យុពីបច្ចេកវិទ្យាឥតខ្សែគឺមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិនិត្យការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សេដ្ឋកិច្ចអូស្រ្តាលីកើនឡើង 0.2 ភាគរយសម្រាប់ត្រីមាសខែមិថុនា។ **អ៊ីរ៉ង់កោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី ជុំវិញករណីបង្ហោះរឿង LGBTQI+។ ** ក្រសួងយុត្តិធម៌អាមេរិក ប្រកាសពីការចោទប្រកាន់បទឧក្រិដ្ឋ ប្រឆាំងនឹងមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់។
ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ថ្ងៃទី៧ ខែកញ្ញា ចុងសប្តាហ៍។ កម្មវិធីទៅលេងខេត្តភាគឦសានជាប់ព្រំដែនវៀតណាម និងឡាវ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ បានទៅឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែង នៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋ ក្នុងភូមិភាគឦសាន។
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយក ASIO និយាយថា ការអត្ថាធិប្បាយរបស់លោកលើការពិនិត្យទិដ្ឋាការប៉ាឡេស្ទីន ត្រូវបានគេកាត់យល់ខុស។ ** អាកាសធាតុអាក្រក់បានកន្លងផុតទៅ ជាមួយមនុស្សស្លាប់ម្នាក់ ហើយប្រជាជនរដ្ឋវិចថូរៀជាងមួយសែននាក់គ្មានភ្លើងអគ្គិសនី។ ** បម្រាមហាមឃាត់ការប្រើប្រាស់កន្លែងស្នាក់នៅសង្គ្រោះបន្ទាន់ដែលមិនមានការទទួលស្គាល់ នៅក្នុងប្រព័ន្ធថែទាំរដ្ឋញូសៅវែល។
Cold weather does not mean a pest-free home. Some pests, like termites, remain active all-year round and winter is peak season for mice and rats preferring your house instead of outdoors. Bed bugs and cockroaches are also on the list of invaders to look out for. Infestations have wide-ranging consequences, including hygiene risks and even home devaluation. Learn how to prevent, identify, and deal with them. - រដូវរងាជាធម្មតា មនុស្សម្នាមិនសូវបារម្ភអំពីភ្ញៀវមកលេងផ្ទះដែលអ្នកមិនចង់ទទួលស្វាគមន៍ ដូចជា...
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការិយាល័យស្ថិតិអូស្រ្តាលីកំពុងសាកល្បងសំណួរជំរឿនថ្មីស្តីពីទំនោរផ្លូវភេទសម្រាប់ឆ្នាំ 2026។ ** ការស៊ើបអង្កេតរបស់រដ្ឋវិចថូរៀរកឃើញថា កម្មករសំណង់ស្ទាក់ស្ទើរក្នុងការ រាយការណ៍អំពីកំហុសឆ្គងនៅក្នុងឧស្សាហកម្មនេះ។ ** ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកណ្តាលបានសម្លាប់សមាជិក ៩ នាក់នៃគ្រួសារមួយ។
Learn how to talk about news that makes us feel scared or hopeful. - រៀនពីរបៀបនិយាយអំពីព័ត៌មានដែលធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាច ឬមានសង្ឃឹម។
កាលពីពេលថ្មីៗនេះ លោកសមរង្ស៊ី មេដឹកនាំក្រុមប្រឆាំង នៅក្រៅប្រទេស បានរិះគន់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយមានការលើកឡើងថា ជាគម្រោងរបស់រដ្ឋ បែរជារៃអង្គាសថវិកាពីប្រជាជន។ ហើយខ្លះទៀត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ អស់លុយហើយ ទើបបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាជនដូច្នេះ ជាដើម។ល។ និង។ល។
** លោកនាយករដ្ឋមន្ត្រីត្រូវគេថតបានពេលនិយាយលេងជាមួយតំណាងសហរដ្ឋអាមេរិកអំពីការចែកថ្លៃចំណាយពាក់កណ្តាលនៃគំនិតផ្តួចផ្តើមប៉ូលិសប៉ាស៊ីហ្វិក។ ** ការិយាល័យឧតុនិយមកំពុងព្រមានពីខ្យល់បោកបក់ដ៏គ្រោះថ្នាក់បន្ថែមទៀតនៅក្នុងរដ្ឋវិចថូរៀ បន្ទាប់ពីបុរសម្នាក់បានស្លាប់។ ** នាយកប្រតិបត្តិធនាគារCommonwealth Bank ថាផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ និងអតិផរណាដ៏រឹងរូស ផ្តល់អារម្មណ៍មិនស្មើគ្នានៅទូទាំងសេដ្ឋកិច្ច។
បុគ្គលិកម្មករអូស្ត្រាលីរាប់លាននាក់ ឥឡូវនេះមានសិទ្ធិផ្តាច់ទំនាក់ទំនងពីការងាររបស់ពួកគេនៅក្រៅម៉ោងធ្វើការ ជាផ្លូវការហើយ ដោយសារតែកំណែទម្រង់ទំនាក់ទំនងឧស្សាហកម្មរបស់រដ្ឋាភិបាលចូលជាធរមាន។ ក្រុមធុរកិច្ចបានរិះគន់ការផ្លាស់ប្តូរនេះ ខណៈដែលអ្នកជំនាញទំនាក់ទំនងនៅកន្លែងធ្វើការនិយាយថា វាអាចមានការលំបាកក្នុងការអនុវត្ត។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អូស្ត្រាលីទទួលបានការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមប៉ូលីសប៉ាស៊ីហ្វិក... ** ថ្លៃចំណាយអ្នកប្រើប្រាស់ប្រចាំខែបានកើនឡើង 3.5% ក្នុងឆ្នាំហិរញ្ញវត្ថុមុន... ** ប្រតិកម្មចំរុះពីអ្នកដឹកនាំសាកលវិទ្យាល័យចំពោះការដាក់កម្រិតលើចំនួននិស្សិតអន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃខួបគម្រប់ ១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ផ្តួចផ្តើមគំនិតរៀបចំ «កម្មវិធីកម្សាន្តទិសឦសាន ដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។
កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មីមួយបន្ថែមទៀត ត្រូវបានប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ ដើម្បីដោះសា្រយតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនមានដីពិតប្រាកដ។ កម្មវិធីផ្តល់ដីដល់ប្រជាពលរដ្ឋនេះ ក៏ជាការចូលរួមចំណែកទប់ស្កាត់សកម្មភាពកាប់ទន្ទា្រនដីរដ្ឋ និងការកាប់ព្រៃឈើ។
Understanding and respecting Indigenous knowledge of medicine may be the key to providing more holistic and culturally sensitive care in today's healthcare setting. - ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait បានរស់រានមានជីវិតរាប់ពាន់ឆ្នាំមកហើយ រស់នៅប្រកបដោយនិរន្តរភាព និងសុខដុមរមនា ដោយសារចំណេះដឹងជ្រៅជ្រះ និងការការពារប្រទេសរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ឱសថរបស់ប្រជាជាតិដើមដំបូង “First Nations” ដែលជាការលាយបញ្ចូលគ្នាដ៏ស្មុគស្មាញនៃ រូបី និង វិញ្ញាណអរូបី។ នៅក្នុងវគ្គនេះ យើងស្វែងយល់...
** រដ្ឋាភិបាលអូស្រ្តាលីកំណត់ចំនួននិស្សិតអន្តរជាតិសម្រាប់ឆ្នាំក្រោយ។ ** Singapore Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេដែលប្រតិបត្តិការចេញពីអាកាសយានដ្ឋាន Western Sydney។ ** មនុស្សជាង 1600 នាក់ត្រូវបានចាប់ខ្លួន ហើយថ្នាំញៀនតម្លៃ 93 លានដុល្លារត្រូវបានរឹបអូស ក្នុងមួយសប្តាហ៍។
កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វត្ថុបុរាណខ្មែរ ចំនួន ៧០រូប ត្រូវបានសហរដ្ឋអាមេរិក ប្រគល់ឱ្យកម្ពុជាវិញ។ ពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរទាំងនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើនៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** AFP បានចោទប្រកាន់មនុស្សបីនាក់ ពីបទសមគំនិតក្នុងការប្រមូល និងលាក់បាំង ក្រុមអ្នកមកដល់តាមដែនសមុទ្រដោយខុសច្បាប់។ ** ចៅក្រមសម្រេចថា ការហាមឃាត់ស្ត្រីកែភេទ ពីកម្មវិធីappសម្រាប់តែស្ត្រី គឺជាការរើសអើង។ ** ប្រទេសថៃបានអះអាងថាករណី mpox ដែលបានរាយការណ៍ក្នុងសប្តាហ៍នេះ គឺជាអំបូរ clade 1b ។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបដិសេធដាច់អហង្ការ ចំពោះឃ្លីបវីដេអូក្លែងកា្លយ ជាភាសាចិន ដែលបានចោទថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ ទម្លាក់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
** អង្គការសុខភាពពិភពលោកថា ការគំរាមកំហែងដែលបង្កឡើងដោយ mpox មិនធ្ងន់ធ្ងរដូច COVID-19ទេ។ ** អ៊ុយក្រែនថាខ្លួនបានប្រើអាវុធអាមេរិកបំផ្លាញស្ពានបណ្តែតទឹករុស្ស៊ីក្នុងតំបន់ Kursk... ** ប៉ូលិសធ្វើការស៊ើបអង្កេតឆ្លងរដ្ឋ លើករណីបាញ់ប្រហារនៅស៊ីដនីដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់។
Learn how to talk about your kids when they are a bit challenging. - រៀនពីរបៀបនិយាយអំពីកូនៗរបស់អ្នក នៅពេលដែលពួកគេរាងពិបាកបន្តិច។
កាលពី 50 ឆ្នាំមុន រដ្ឋមន្ត្រីបក្សលេប័រ លោក Al Grassby បានជំរុញឱ្យប្រជាជនអូស្ត្រាលីទទួលយកអត្តសញ្ញាណពហុវប្បធម៌ដែលកំពុងរីកចម្រើន។ ឥឡូវនេះ ការពិនិត្យសើរើឡើងវិញដ៏ទូលំទូលាយមួយបានពិនិត្យមើលលើស្ថានភាពនៃសង្គមពហុវប្បធម៌របស់ប្រទេសអូស្ត្រាលី។ វាស្ថិតក្នុងចំណោមការពិនិត្យសើរើដ៏សំខាន់បំផុត ដែលមិនធ្លាប់មានពីមុនមក។
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយនឹងត្រូវប្រឈមមុខនឹងការផាកពិន័យចំពោះទង្វើអាក្រក់ ក្រោមច្បាប់ថ្មីដែលដាក់ចូលក្នុងសភា... ** កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ទទួលបានការអនុម័តខាងបរិស្ថាន... ** រដ្ឋាភិបាលអូស្រ្តាលី បានបិទមហាវិទ្យាល័យខ្មោចជាង១៥០កន្លែង។
ក្រសួងសុខាភិបាល បានប្រកាសនៅព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ថា ជំងឺផ្ដាសាយបក្សី H5N1 បានសម្លាប់កុមារីម្នាក់ អាយុ ១៥ឆ្នាំ នៅភូមិពោធិ៍ម៉ិញ ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
Experts say that dealing with bullying behaviours is never easy but always necessary, as the harm caused can impact children for years. To provide up-to-date advice on supporting a child experiencing bullying at school or online, we consult specialists in education, psychology, and cyberbullying response. - តើឪពុកម្តាយគួរធ្វើយ៉ាងណា នៅពេលកូនរបស់ពួកគេត្រូវបានគេធ្វើបាបនៅសាលា? ហើយតើពួកគេគួរចាត់វិធានការបែបណា ប្រសិនបើការសម្លុតគំរាមនេះ កើតឡើងលើអ៊ីនធឺណិត? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ យើងបានសាកសួរអ្នកជំ...