មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Peter Dutton រិះគន់បក្សលេប័រជុំវិញទិវា ២៦ មករា។ ** រូបចម្លាក់តំណាងឱ្យអតីតនាយករដ្ឋមន្ត្រីពីររួប ត្រូវបានគេកាត់ក្បាលនៅ Ballarat។ ** អគ្គព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ពីររូប។
Jan 24, 2025•11 min
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅភ្នំពេញ បានបង្ហាញការព្រួយបារម្ភ ចំពោះកម្រិតគុណភាពខ្យល់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័ត ដើម្បីពិនិត្យគុណភាពខ្យល់។ ប៉ុន្មានម៉ោងក្រោយមក គឺនៅរសៀលថ្ងៃទី២៣មករា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងប្រាប់ក្រុមអ្នកកាសែត នៅតំបន់ត្រួតពិនិត្យគុណភាពខ្យល់ ម្តុំបឹងជើងឯកថា ការបំពុលខ្យល់ នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈន...
Jan 24, 2025•5 min
ប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានស្លាប់ និង ៥នាក់ទៀត ត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់ មន្ទីរពេទ្យ ដោយសារតែប្រមូលផ្ដុំប្រជៀតគ្នា ដើម្បីទទួលយកអាំងប៉ាវ នៅមុខផ្ទះលោកឧកញ៉ា សុខ គង់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣មករានេះ។
Jan 24, 2025•4 min
Some celebrate Australia Day with patriotic pride, others mourn and protest. What’s the right way to mark January 26, and can you have pride in your country while also standing against injustice? - អ្នកខ្លះប្រារព្ធទិវាអូស្ត្រាលីដោយមោទកភាពស្នេហាជាតិ អ្នកខ្លះទៀតក៏កាន់ទុក្ខ និងធ្វើការតវ៉ា។ តើអ្វីទៅជាវិធីដ៏ត្រឹមត្រូវក្នុងការប្រារព្ធទិវា ២៦ មករា ? ហើយតើអ្នកអាចមានមោទកភាពក្នុងប្រទេសរបស់អ្នក ក្នុងពេលដែលក្រោកឈរប្រឆាំងនឹងភាពអយុត្តិធម៌ដែរឬទេ?
Jan 23, 2025•8 min
** ប៉ូលិសរដ្ឋវិចថូរៀនិយាយថា ពួកគេនឹងមិនចូលរួមក្នុងការហែក្បួន Midsummaទេ។ ** លោកប្រធានាធិបតីដូណាល់ ត្រាំ ព្រលយកាលបរិច្ឆេទនៅដើមខែកុម្ភៈសម្រាប់ពន្ធគយដែលបានស្នើឡើង ។ ** អាជ្ញាធរម៉ិកស៊ិចកូកំពុងសាងសង់ជំរកតង់ធំៗ នៅក្នុងទីក្រុងព្រំដែនត្រៀមទទួលជនចំណាកស្រុកនិរទេសចេញពីអាម៉េរិក។
Jan 23, 2025•4 min
សមាគមខ្មែររដ្ឋអូស្រ្តាលីខាងត្បូង ត្រៀមរៀបចំកម្មវិធី និងបង្កើនសេវាកម្មមួយចំនួនទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ជាពិសេសគឺការបើកបណ្ណាល័យជាភាសាខ្មែរដំបូងគេនៅក្នុងប្រទេសអូស្រ្តាលីនៅទីក្រុងអាឌឺឡែត។ សេចក្តីលំអិត សូមស្តាប់បទសម្ភាសន៍ជាមួយលោក អាន លេវី ប្រធានសមាគមនេះដូចតទៅ។
Jan 22, 2025•14 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រី្តបដិសេធមិនបង្ហាញអ្វីបន្ថែមទៀតទេ ជុំវិញការអះអាងថា ការវាយប្រហារប្រឆាំងសាសនាអាចនឹងត្រូវបានផ្តល់មូលនិធិនៅក្រៅប្រទេស។ ** លោកស្រី Penny Wong ជួបជាមួយសមភាគីអាមេរិកថ្មីរបស់លោកស្រី។ ** ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះនៅរមណីយដ្ឋានជិះស្គីក្នុងប្រទេសតួគី ឡើងដល់ 76 នាក់។
Jan 22, 2025•10 min
ក្រោយពីផ្លូវ ៦០ម៉ែត្រ ដែលភ្ជាប់ចរាចរណ៍ពីច្រមុះជ្រូកក្បាលថ្នល់ ទៅព្រែកហូរ នៅផ្លូវជាតិលេខ២ ឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ មានការដាក់ពង្រាយកម្លាំងប៉ូលិស ដើម្បីបាញ់ចាប់ល្បឿន និងបង្កើនការរឹតបន្តឹងខ្ពស់នូវការត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរស្រវឹងស្រាលើផ្លូវនេះ។ វិធានការថ្មីរបស់ប៉ូលិស ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលទើបសាងសង់ ក្រោយចាក់ដីលុបបឹងទំពន់នេះ បានចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។
Jan 22, 2025•5 min
ក្នុងពិធីសម្ពោធសមិទ្ធផល នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២០ ខែមករា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើសារ ប្រាប់ទៅដល់អ្នកនយោបាយ នៅក្រៅប្រទេស កុំយកឃាតកម្មលើលោក លឹម គឹមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង ដើម្បីកេងចំណេញនយោបាយ។
Jan 22, 2025•5 min
** លោក Donald Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាលើកទីពីរ។ ** លោក Anthony Albanese និយាយថាការដាក់ពន្ធលើពាណិជ្ជកម្មអូស្ត្រាលី ធ្វើឱ្យខូចប្រយោជន៍សហរដ្ឋអាម៉េរិក។ ** គណៈរដ្ឋមន្ត្រីជាតិជួបប្រជុំគ្នា ជុំវិញការប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហារមួយទៀតនៅទីក្រុងស៊ីដនី។
Jan 21, 2025•5 min
Learn how talk about setting up a tent. - រៀនពីរបៀបនិយាយអំពីការរៀបចំដំឡើងតង់។
Jan 21, 2025•15 min
In Australia, January 26 is the national day, but the date is contentious. Many migrants who are new to Australia want to celebrate their new home, but it’s important to understand the full story behind the day. - នៅប្រទេសអូស្ត្រាលី ថ្ងៃទី 26 ខែមករា គឺជាថ្ងៃបុណ្យជាតិ ប៉ុន្តែកាលបរិច្ឆេទនេះ បង្កឱ្យមានភាពមិនចុះសម្រុងគ្នាជាខ្លាំង។ ជនចំណាកស្រុកជាច្រើនដែលទើបមកដល់ប្រទេសអូស្ត្រាលីថ្មោងថ្មី ចង់ប្រារព្ធពិធីអបអរសាទរផ្ទះថ្មីរបស់ពួកគេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងអំពីរឿងរ៉ាវពេញលេញនៅពីក្រោយថ្ងៃនេះ។
Jan 21, 2025•12 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការព្រួយបារម្ភអំពីជោគវាសនានៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគេរំពឹងទុកជាសកលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ** អង្គការឃ្លាំមើលសិទិ្ធមនុស្សថ្កោលទោសកំណត់ត្រារបស់អូស្ត្រាលីលើការឃុំឃាំងកុមារ។ ** រដ្ឋាភិបាលសហព័ន្ធបញ្ចេញយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាប្រកាន់ពូជសាសន៍ និងហេតុផលនយោបាយ។
Jan 17, 2025•11 min
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ ធ្លាក់ថ្លៃ នាពេលនេះ។ ស្រូវធ្លាក់ថ្លៃ នៅកម្ពុជា នាប៉ុន្មានថ្ងៃនេះ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៥ ខែមករាថា កើតឡើងតែលើស្រូវ ប្រភេទអង្ករស ឬស្រូវ OM ដែលជាពូជមកពីប្រទេសវៀតណាមប៉ុណ្ណោះ។ ចំណែកស្រូវសែនក្រអូប ដែលជាពូជស្រូវល្អ ក្នុងស្រុក គឺមិនប៉ះពាល់ទេ។
Jan 17, 2025•12 min
ព្រះភិក្ខុប្រាក់ សារ៉េត ដែលគង់ក្នុងវត្តអង់ទន្លាប់ខេត្តកំពង់ស្ពឺ បានធ្វើដំណើរធម៌ទានក្នុងប្រទេសអូស្រ្តាលី និងដើម្បីជួបជាមួយសប្បុរសជនខ្មែរអស្រ្តាលីដែលមានសទ្ធាជួយជ្រោមជ្រែងមណ្ឌលថែទាំមនុស្សចាស់ក្នុងខេត្តកំពង់ឆ្នាំងដែលបានជួយសង្រ្គោះមនុស្សរាប់រយនាក់ដែលខ្វះទីពឹង។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុប្រាក់ សារ៉េត ស្ថាបនិកមណ្ឌលថែទាំមនុស្សទុរគតវត្តអង់ទន្លាប់។
Jan 17, 2025•9 min
** សុទិដ្ឋិនិយមនៅមជ្ឈិមបូព៌ា បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ** បុរសម្នាក់បានស្លាប់ក្នុងខ្យល់ព្យុះដែលបានបោកបក់នៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី។ ** អ្នកធ្វើដំណើរនៅទីក្រុងស៊ីដនីជួបប្រទះការពន្យារពេលរថភ្លើងកាន់តែខ្លាំង។
Jan 16, 2025•4 min
អ្នកជំនាញខាងផ្នែកលក់តាមអនឡាញកំពុងព្រមានអ្នកប្រើប្រាស់ ឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ នៅពេលដែលពួកគេទិញឥវ៉ាន់សម្រាប់រដូវកាលឈប់សម្រាករបស់ពួកគេ ឬព្យាយាមសន្សំសំចៃបំផុតនៅរដូវកាលបញ្ចុះតម្លៃនេះ។ ជាមួយនឹងការក្លែងបន្លំកាន់តែមានភាពស្មុគ្រស្មាញ និងពិបាកក្នុងការស្វែងយល់ អ្នកជំនាញផ្តល់ដំបូន្មានមានប្រយោជន៍មួយចំនួន អំពីអ្វីដែលត្រូវរកមើល និងរបៀបត្រៀមខ្លួន។
Dec 13, 2024•10 min
** គណបក្សសម្ព័ន្ធនិយាយថា ផែនការថាមពលនុយក្លេអ៊ែររបស់ខ្លួននឹងជួយសន្សំសំចៃប្រជាជនអូស្ត្រាលីបាន $263 ពាន់លានដុល្លារ។ ** ច្បាប់ឧក្រិដ្ឋកម្មយុវវ័យថ្មី បានឆ្លងកាត់សភារដ្ឋគ្វីនស្លេន ជាមួយការទម្លាក់អាយុកុមារទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមកនៅត្រឹម ១០ ឆ្នាំ។ ** ប្រធានាធិបតីអាម៉េរិក លោក Joe Biden បន្ធូរបន្ថយទោសដល់អ្នកទោស ១៥០០ នាក់ និងលើកលែងទោស ៣៩ នាក់ទៀត។
Dec 13, 2024•11 min
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសថា របាយការណ៍ជួញដូរមនុស្ស ដែលចេញដោយបរទេស ពិសេសសហរដ្ឋអាមេរិក នាពេលកន្លងមក គឺជាការមួលបង្កាច់ មកលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងធ្វើឱ្យខូចឈ្មោះកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែបដិសេធ។
Dec 13, 2024•4 min
Learn how to talk about getting a gift for someone. Plus, find out what the Secret Santa tradition is all about. - រៀនពីរបៀបនិយាយអំពីការរៀបចំអំណោយសម្រាប់នរណាម្នាក់។ លើសពីនេះ ស្វែងយល់ថាតើប្រពៃណី Secret Santa មានអ្វីខ្លះ។
Dec 12, 2024•13 min
** កិច្ចព្រមព្រៀងឱ្យក្រុម PNG ចូលរួមការប្រកួតកីឡាបាល់ឱបជាតិអូស្រ្តាលី NRL។ ** ចៅក្រមរកឃើញថា មេដឹកបក្សលីបឺរលរដ្ឋវិចថូរៀ លោក John Pesutto បានបរិហារកេរ្តិ៍សមាជិកសភាឯករាជ្យ លោកស្រី Moira Deeming។ ** ការដាច់ប្រព័ន្ធសេវារបស់ក្រុមហ៊ុនMeta។
Dec 12, 2024•4 min
You’re probably familiar with the four seasons—Summer, Autumn, Winter, and Spring—but did you know that First Nations people have long recognised many more? Depending on the location, some Indigenous groups observe up to six distinct seasons each year. - អ្នកប្រហែលជាធ្លាប់ស្គាល់រដូវទាំងបួនដែលមានដូចជា រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ និងរដូវផ្ការីក។ ប៉ុន្តែតើអ្នកដឹងទេថា ប្រជាជនដើមដំបូង First Nations បានស្គាល់ច្រើនជាងនេះ តាំងពីយូរមកហើយ? អាស្រ័យលើទីតាំង ក្រុមជនជាតិដើមមួយចំនួន បានសង្កេតឃើញ មានរហូត...
Dec 11, 2024•12 min
ពលរដ្ឋខ្មែរយើងមួយចំនួន បានសម្រុកមកទិញត្រី ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ... ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ។
Dec 11, 2024•6 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីប្រកាសផ្តល់ជំនួយ childcare ជាការសន្យាមុនការបោះឆ្នោតរបស់បក្សលេប័រ។ ** ប៉ូលីសបង្កើនការយាមល្បាត បន្ទាប់ពីរថយន្តមួយគ្រឿងត្រូវបានដុត និងបំផ្លិញបំផ្លាញដោយការបាញ់ថ្នាំគូសគំនូរប្រឆាំងអ៊ីស្រាអ៊ែល។ ** ក្រុមអ្នកបរិស្ថានចាប់ផ្តើមធ្វើការប្តឹងផ្តល់នៅតុលាការសហព័ន្ធប្រឆាំងនឹងការបំផ្ទុះយកឧស្ម័ននៅដែនដីភាគខាងជើង។
Dec 11, 2024•12 min
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំ ៧ចំណុច ស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ការហាមឃាត់នេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទ...
Dec 10, 2024•6 min
** ធនាគារកណ្តាលអូស្រ្តាលីរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងកិច្ចប្រជុំចុងក្រោយនៃឆ្នាំនេះ។ ** មេបក្សប្រឆាំងថា អូស្ត្រាលីគួរតែរួបរួមគ្នាក្រោមទង់តែមួយ។ ** លោកនាយករដ្ឋមន្រ្តី ទៅទស្សនកិច្ចព្រះវិហារ Adass Israelដែលឆេះ ដើម្បីបង្ហាញការគាំទ្រ ចំពោះសហគមន៍ជនជាតិជ្វីហ្វ។
Dec 10, 2024•4 min
IVF គឺជាដំណើរការនៃការបង្ករកំណើត ដោយពាក់ព័ន្ធនឹងការចិញ្ចឹមស៊ុត និងមេជីវិត នៅខាងក្រៅរាងកាយមនុស្ស បន្ទាប់មកក៏យកអំប្រ៊ីយ៉ុងដែលល្អទៅដាក់នៅក្នុងស្បូនរបស់អ្នកម្តាយ។ ការធ្វើ IVF មិនសុទ្ធតែជោគជ័យទាំងអស់នោះទេ។ ហើយបទសម្ភាសន៍នៅថ្ងៃនេះ គឺគ្រាន់តែជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកម្តាយមួយរូប ដែលឆ្លងកាត់ដំណើរការជាច្រើនលើក ច្រើនសារ រហូតទទួលបានជោគជ័យ ជាមួយនឹងបុត្រាបុត្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់។ សូមស្តាប់ បទសម្ភាសន៍រវាង អ្នកស្រី ឡៅ ដាណេ ជាមួយនឹងអ្នកស្រី ឈុត សុផារី ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដូចតទៅ។
Dec 10, 2024•13 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រីនិយាយថា ការដុតព្រះវិហារនៅម៉ែលប៊នដោយចេតនា គឺជាការប្រឆាំងនឹងសាសនាជ្វីស។ ** ស្ថាប័នវេជ្ជសាស្រ្តកំពូលរបស់ប្រទេសអូស្ត្រាលីនិយាយថា ប្រព័ន្ធសុខភាពផ្លូវចិត្តកំពុងតែបរាជ័យ។ ** ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ព្រមានថា យុវជនក្មេងៗកាន់តែងាយរងគ្រោះទៅនឹង មូលវដ្តនិយមតាមអនឡាញ។
Dec 06, 2024•12 min
បណ្ឌិតទស្សនវិជ្ជា លោកគ្រូ ឈត ប៊ុនថង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តនាំគ្នាប្រើប្រាស់ក្រមាឱ្យបានផុសផុលបន្ថែមទៀត ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរ ក្រោយពេលក្រមាខ្មែរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
Dec 06, 2024•6 min
** លោកហេរញ្ញិក Jim Chalmers និយាយថា រដ្ឋាភិបាលបក្សលេប័រអាចនឹងអាចចាញ់ការបោះឆ្នោតឆ្នាំក្រោយ បន្ទាប់ពីកាន់តំណែងបានតែមួយអាណត្តិ។ ** អភិបាលរដ្ឋញូសៅវែលថា ការបោះឆ្នោតដែលបានរាយការណ៍ថាដើម្បីបញ្ជូនលោកទៅស្ថាប័នពុករលួយរបស់រដ្ឋ គឺជាក្តីអាម៉ាស់ និងមាក់ងាយ។ ** គណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ពួកគេនឹងជំទាស់ញត្តិចោទប្រកាន់លោកប្រធានាធិបតី។
Dec 05, 2024•5 min