SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីនិយាយថា អូស្ត្រាលី មានករណីរឹងមាំមួយសម្រាប់ការលើកលែងពន្ធដែកថែប។ ** សហគមន៍ឥស្លាមចូលរួមថ្កោលទោសចំពោះវីដេអូមួយដែលសាយភាយជាខ្លាំងនៅលើបណ្តាញសង្គម។ ** សហរដ្ឋអាមេរិកសន្យាថា អ៊ុយក្រែននឹងចូលរួមក្នុងតុចរចាសន្តិភាពជាមួយរុស្ស៊ី។

Feb 14, 202510 min

របាយការណ៍អង្គការអាដហុក៖ សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតាមមូលដ្ឋាននៅកម្ពុជាត្រូវបានរឹតត្បិត

កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុក បានចេញផ្សាយនូវរបាយការណ៍មួយ ដោយបង្ហាញថា ក្នុងឆ្នាំ២០២៤ កន្លងមក មានជាង ៩០% អាជ្ញាធរ តាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅ ចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំ ដោយសន្តិវិធី ដែលជាការរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិ មានជាធរមាន។

Feb 14, 20255 min

លោក ហ៊ុន សែន ទម្លាយសារសំឡេងដែលលោកអះអាងថា ជាក្រុមជ្រុលនិយមរៀបចំផែនការភេរកម្មវាយប្រហារតាមដ្រូន

២ថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងជាសាធារណៈ គឺនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយសារជាសំឡេងរបស់ស្ត្រីម្នាក់ ដែលលោក ហៅថា ជាក្រុមជ្រុលនិយម បានរៀបចំផែនការភេរវកម្មប៉ុនប៉ងធ្វើឃាតលោក និងគ្រួសារ តាមរយៈការវាយប្រហារតាមយន្តហោះដ្រូនកសិកម្ម ចូលក្នុងភូមិគ្រឹះរបស់លោក នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

Feb 14, 20255 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

** គិលានុបដ្ឋាយិកាប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភាក្នុងទីក្រុងស៊ីដនី ដើម្បីគាំទ្រសហគមន៍ជ្វីហ្វ។ ** អូស្ត្រាលីជំរុញឱ្យការពារឧស្សាហកម្មរបស់ខ្លួន ដោយការប្រើដែកថែបដែលផលិតក្នុងស្រុក។ ** លោក ដូណាល់ ត្រាំ និយាយថា លោក និងប្រធានាធិបតីរុស្ស៊ី ព្រមព្រៀងគ្នាចាប់ផ្តើមការចរចាស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

Feb 13, 20254 min

រាជធានីភ្នំពេញរៀបចំផ្លូវថ្មើរជើងនៅ​មុខព្រះបរមរាជវាំង

អាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បងលើកដំបូងផ្លូវថ្មើរជើង ឬ Walk Street រយៈពេលពីរថ្ងៃ ក្នុង ១សប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ ដោយកំណត់កំណាត់ផ្លូវព្រះស៊ីសុវត្ថិ គឺផ្លូវជាប់មាត់ទន្លេ នៅមុខព្រះបរមរាជវាំង ជាផ្លូវថ្មើរជើង មិនអនុញ្ញាតឱ្យយានយន្ត បើកបរឆ្លងកាត់ឡើយ។ កំណាត់ផ្លូវប្រហែលជា ២គ.មនេះ ទុកសម្រាប់តែអ្នកដើរប៉ុណ្ណោះ។ ការបើកឱ្យដំណើរការផ្លូវថ្មើរជើងថ្មីនេះ ដើម្បីទាក់ទាញទេសចរ។

Feb 12, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីនៅតែសុទិដ្ឋិនិយមចំពោះការលើកលែងពន្ធនាំចូលដែកថែបទៅសហរដ្ឋអាម៉េរិក។ ** បុគ្គលិកសុខាភិបាលញូសៅវ៉ែល២នាក់ ត្រូវបានព្យួរការងារ ដោយសារការប្រឆាំងនិងជនជាតិជ្វីហ្វ។ ** ប្រធានាធិបតីអ៊ុយក្រែននិយាយថា លោកបើកចំហរក្នុងការចរចាផ្លាស់ប្តូរទឹកដីជាមួយរុស្ស៊ី។

Feb 12, 202511 min

How to access parental leave pay in Australia - របៀបទាមទារប្រាក់ជំនួយសម្រាប់ឳពុកម្តាយពេលសម្រាកសម្រាលបុត្រនៅក្នុងប្រទេសអូស្រ្តាលី

In Australia, some parents can receive parental leave payments from the government and their employers. But not everybody is eligible. This article breaks down what’s available, who can claim, and how to access these benefits. - នៅប្រទេសអូស្ត្រាលី ឪពុកម្តាយខ្លះអាចទទួលបានប្រាក់ឈប់សម្រាកពេលសម្រាលបុត្រ “Parental Leave Payments” ពីរដ្ឋាភិបាល និងពីនិយោជករបស់ពួកគេ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសិទ្ធិទទួលបាននោះទេ។ ចូរស្វែងយល់ទាំងអស់គ្នាថា តើប្រាក់ឈប់សម្រាក Parental Leave មានអ្វីខ្លះ? អ្នកណាខ្លះមានសិ...

Feb 11, 202512 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

** ការជជែកដេញដោលឡើងវិញលើទិដ្ឋាការពិសេសសម្រាប់ជនអន្តោប្រវេសន៍ដែលមានទ្រព្យសម្បត្តិ។ ** អភិបាលរដ្ឋញូសៅវែលថា ការយកពន្ធគយរបស់អាម៉េរិកលើការនាំចូលដែកថែប អាចនឹងធ្វើឱ្យអាជីវកម្ម និងការងារ ស្ថិតក្នុងគ្រោះថ្នាក់។ ** យោធាអ៊ីស្រាអែលដកខ្លួនចេញពីច្រករបៀងសំខាន់នៅហ្គាហ្សា។

Feb 11, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហគមន៍ដាច់ស្រយាលនៅដែនដីភាគខាងជើងនឹងទទួលបានថវិកាបន្ថែមដ៏ចាំបាច់ ដើម្បីបិទគម្លាត... ** អគ្គមេធាវីថ្មីរបស់លោក ដូណាល់ ត្រាំ បិទចោលក្រុមការងារប្រឆាំងរុស្ស៊ី... ** បក្សប្រឆាំងចង់ឱ្យដាក់សម្ពាធបន្ថែមទៀតលើប្រទេសឡាវ ឱ្យទទួលយកជំនួយពីអូស្ត្រាលី ក្នុងការស៊ើបអង្កេតលើករណីពុលស្រានៅក្នុងប្រទេសនេះ។

Feb 07, 202512 min

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត៖ ការយឺតយ៉ាវក្នុងការបើកប្រាក់ខែដល់មន្ត្រីចូលនិវត្តកាលពីខែមុន មកពីបញ្ហាបច្ចេកទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលរបស់លោក មិនខ្វះលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការនោះទេ។ ចំពោះការយឺតយ៉ាវក្នុងការបើកប្រាក់ខែដល់មន្ត្រីចូលនិវត្តកាលពីខែមុន ត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រកាសថា មកពីបញ្ហាបច្ចេកទេស។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត, អាវុធហត្ថរាជធានីខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមលក្ខណៈ ដើម្បីសហការគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងការជួញដូរមនុស្ស នៅប្រទេសកម្ពុជា។

Feb 07, 20255 min

កម្មវិធីAI របស់ចិនត្រូវបានហាមឃាត់ពីប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី

គំរូបញ្ញាសិប្បនិមិត្តរបស់ចិន ដែលធ្វើឲ្យពិភពបច្ចេកវិទ្យាភ្ញាក់ផ្អើលជាខ្លាំង ត្រូវបានហាមប្រាមពីប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី ជុំវិញបញ្ហាសន្តិសុខជាតិ។ ឥឡូវនេះ DeepSeek ត្រូវតែលុបចេញពីប្រព័ន្ធ និងឧបករណ៍នានារបស់រដ្ឋាភិបាលសហព័ន្ធ។

Feb 06, 20257 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥

** ការថ្កោលទោសជាអន្តរជាតិចំពោះផែនការហ្គាហ្សារបស់លោកដូណាល់ ត្រាំ។ ** របាយការណ៍ថ្មីមួយរកឃើញថា យុវជនអូស្ត្រាលីត្រូវបានគេទុកចោល នៅក្នុងប្រព័ន្ធ សុខភាពផ្លូវចិត្ត។ ** មានការលាតត្រដាងថា គណបក្សលេប័របានទទួលអំណោយមួយលានដុល្លារពី លោក Anthony Pratt។

Feb 06, 20254 min

ដំណើរកំសាន្តតាមនាវាទេសចរណ៍ក្នុងទីក្រុងមែលប៊ន

តើហេតុអ្វីបានជាប្រជាពលរដ្ឋមួយចំនួន ជ្រើសរើសដំណើរកម្សាន្តតាមនាវានៅក្នុងប្រទេសអូស្រ្តាលី? លោក ហ៊ុំ ស៊ីច័ន្ទ និង អ្នកស្រី តាំង សុភា ដែលទើបតែបញ្ចប់ដំណើរកម្សាន្តលើនាវាទេសចរណ៍នៅម៉ែលប៊នកាលពីពេលថ្មីៗនេះ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគាត់។

Feb 05, 202513 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសកំពុងសាកសួរបុរសម្នាក់ បន្ទាប់ពីកុមារអាយុមួយខួបម្នាក់បានស្លាប់នៅខាងក្រៅមណ្ឌលថែទាំកុមារនៅទីក្រុងស៊ីដនី។ ** សម្ភារៈចាំបាច់ត្រូវបានបញ្ជូនទៅកាន់សហគមន៍នៅចុងភាគខាងជើងគ្វីនស្លេន ដែលត្រូវកាត់ផ្តាច់ឆ្ងាយពីគេ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ ** អូស្រ្តាលីហាមឃាត់ការប្រើប្រាស់កម្មវិធី DeepSeek របស់ចិន លើឧបករណ៍រដ្ឋាភិបាល។

Feb 05, 202511 min

ការ​បាក់ច្រាំង​ទន្លេមេគង្គ នៅជ្រោយចង្វារ​ រាជធានីភ្នំពេញ

កាលពីពេលថ្មីៗនេះ មានករណីបាក់ច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឱ្យ ប្រជាពលរដ្ឋដែលរស់នៅជាប់កន្លែងបាក់ច្រាំងទន្លេ បានរើជញ្ជូនឥវ៉ាន់ ចេញពីផ្ទះរបស់ខ្លួន ដើម្បីការពារសុវត្ថិភាព។ ប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុបណ្តាលឱ្យបាក់ច្រាំងទន្លេគឺបណ្តាលមកពីការបូមខ្សាច់ ខណៈដែលអាជ្ញាធរសមត្ថកិច្ច បានច្រានចោលនូវការលើកឡើងទាំងនោះ ហើយថា ជាកត្តាធម្មជាតិប៉ុណ្ណោះ៕

Feb 05, 20255 min

Are you breaching copyright when using social media? - តើច្បាប់រក្សាសិទ្ធិអនុវត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកយ៉ាងដូចម្តេច?

Have you ever shared someone else’s video or music on social media without their permission? Chances are you were infringing their copyright. Understanding how copyright is applied will help you avoid awkward situations and potentially serious consequences. - តើអ្នកធ្លាប់ចែករំលែកវីដេអូ ឬតន្ត្រី របស់អ្នកដទៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគ្មានការអនុញ្ញាតពីពួកគេដែរឬទេ? វាអាចថាអ្នកកំពុងរំលោភលើកម្មសិទ្ធិបញ្ញារបស់ពួកគេ។ ច្បាប់រក្សាសិទ្ធិកំណត់នូវអ្វីដែលយើងអាចប្រើប្រាស់ និងចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្...

Feb 04, 202512 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥

** អាមេរិកផ្អាកការដំឡើងពន្ធលើកាណាដា និងម៉ិកស៊ិចកូ ខណៈដែលចិនគ្រោងប្តឹងទៅWTO។ ** ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ប្រសិនបើពួកគេបរាជ័យក្នុងការការពារប្រជាជនអូស្ត្រាលីពីគ្រោះថ្នាក់តាមអ៊ីនធឺណិត។ ** តារាបាល់ទាត់អូស្រ្តាលី អ្នកនាង Sam Kerr បង្ហាញខ្លួននៅតុលាការជាលើកដំបូង នៅចក្រភពអង់គ្លេស។

Feb 04, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលការពារកំណត់ត្រារបស់ខ្លួនស្តី ពីការប្រយុទ្ធប្រឆាំង នឹងពួក ប្រឆាំងសាសនានៅប្រទេសអូស្ត្រាលី។ ** លោក ដូណាល់ ត្រាំ ទម្លាក់កំហុសនៃការធ្លាក់យន្តហោះអាមេរិកដែលបណ្តាលឱ្យមនុស្សស្លាប់ទៅលើគំនិតផ្តួចផ្តើមភាពចម្រុះ។ ** យុទ្ធនាការលំនៅដ្ឋានជាតិអំពាវនាវឱ្យរដ្ឋាភិបាលគាំទ្របន្ថែមទៀត ដល់អ្នកជួល ដែលមានប្រាក់ចំណូលទាបបំផុត។

Jan 31, 202511 min

ក្រសួងមហាផ្ទៃបន្តដោះស្រាយ​តាម​ផ្លូវច្បាប់​ចំពោះ​សមាគម ទេវ សក្ខី ភគវន្ត

កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពី ករណីលោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត។

Jan 31, 20254 min

Does Australia's Parliament reflect society? - តើសភាអូស្ត្រាលីឆ្លុះបញ្ចាំងពីសង្គមដែរឬទេ?

Australia is one of the world's most multicultural nations but our Parliament isn't. Does it matter? - អូស្ត្រាលីជាប្រទេសដែលមានវប្បធម៌ចម្រុះជាតិសាសន៍ច្រើនបំផុតមួយរបស់ពិភពលោក ប៉ុន្តែសភារបស់យើងមិនដូច្នោះទេ។ តើវាសំខាន់ដែរឬទេ?

Jan 30, 20258 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥

** លោក Stephen Jones នឹងលាលែងចេញពីនយោបាយនៅការបោះឆ្នោតខាងមុខនេះ។ ** រដ្ឋាភិបាលទទួលបានការអះអាងថា លោក Oscar Jenkins នៅមិនទាន់ស្លាប់។ ** ការសិក្សាថ្មីមួយបង្ហាញថា ម្ចាស់កម្មសិទ្ធិកាំភ្លើងបានកើនឡើងយ៉ាងខ្លាំង។

Jan 30, 20254 min

Important tips for cycling in Australia - គន្លឹះសំខាន់ៗសម្រាប់ការជិះកង់នៅក្នុងប្រទេសអូស្រ្តាលី

Riding a bicycle is a common and affordable form of transport in Australia, with people cycling for sport, recreation and to commute. Cycling also comes with some rules to keep all road users safe. - ការជិះកង់ គឺជាវិធីដ៏ល្អមួយដើម្បីរក្សារាងកាយឱ្យសកម្ម ហើយក៏ជាមធ្យោបាយដឹកជញ្ជូនដ៏ងាយស្រួល និងមានតម្លៃសមរម្យនៅក្នុងប្រទេសអូស្រ្តាលី ដោយមានមនុស្សជិះកង់ដើម្បីហាត់ប្រាណ កីឡា ការកម្សាន្ត និងការធ្វើដំណើរ។

Jan 29, 202513 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាអូស្ត្រាលី បានធ្លាក់មកនៅត្រឹម 3.2 ភាគរយ ប្រចាំឆ្នាំ។ ** ក្មេងប្រុសអាយុ ១៤ឆ្នាំ ៣នាក់ជាប់ចោទពីបទបើករថយន្តបុកមនុស្សស្លាប់។ ** ចៅក្រមអាមេរិកបានផ្អាកជាបណ្ដោះអាសន្នលើការបង្កកថវិកាសហព័ន្ធដែលបញ្ជាដោយរដ្ឋបាលលោកដូណាល់ ត្រាំ។

Jan 29, 202510 min

អាជ្ញាធរកម្ពុជាបន្តពិភាក្សា និងចាត់វិធានការតាមនីតិវិធីច្បាប់ លើបុរសម្នាក់ដែលតាំងខ្លួនជាសាស្តា

នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រកាសថា ក្រោយពីមានការផ្សព្វផ្សាយវិដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើការពិភាក្សាលើខ្លឹមសារវិដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា កាលពីពេលកន្លងមក។ សេចក្តីប្រកាស បន្តថា ជាលទ្ធផល អង្គប្រជុំបានសម្រេចជូនក្រសួងធម្មការ និងសាសនា និងស្ថាប័នពាក់ព័ន្ធ បន្តពិភាក...

Jan 29, 20256 min

មេដឹកនាំកំពូលៗកម្ពុជា ផ្ញើសារជូនពរថ្នាក់ដឹកនាំកំពូលៗរបស់បក្សកុម្មុយនីស្តចិន និងវៀតណាម

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតដាច់ដោយឡែកពីគ្នា អបអរសាទរ និងជូនពរថ្នាក់ដឹកនាំកំពូលៗរបស់បក្សកុម្មុនីស្តចិន និងវៀតណាម។

Jan 29, 20255 min

ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរបស់កូនខ្មែរសែស្រឡាយចិនដែលកើតនិងធំធាត់ឡើងក្នុងប្រទេសអូស្រ្តាលី

បុណ្យចូលឆ្នាំចិន ឬបុណ្យចូលឆ្នាំតាមចន្ទគតិ “Lunar New Year” ត្រូវបានប្រារព្ធឡើង ដោយមនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីដោយផ្អែកលើប្រតិទិនតាមចន្ទគតិ។ បុណ្យចូលឆ្នាំចិន ត្រូវបានគេស្គាល់ផងដែរថាជា 'ពិធីបុណ្យនិទាឃរដូវ' ‘Spring Festival’ ដែលក្លាយជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌អូស្ត្រាលី។ សូមស្តាប់កូនខ្មែរជាប់សែស្រឡាយចិន ដែលកើតនិងធំដឹងក្តីឡើងនៅក្នុងប្រទេសអូស្រ្តាលី ថាតើការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនមានអត្ថន័យដូចម្តេចសម្រាប់ពួកគេ ហើយជាទូទៅគេធ្វើអ្វីខ្លះនៅក្នុងរដូវកាលបុណ្យចូលឆ្នាំ...

Jan 28, 202511 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០២៥

** គណៈកម្មាធិការសភាត្រួតពិនិត្យច្បាប់ប្រឆាំងការឆបោករបស់រដ្ឋាភិបាលសហព័ន្ធ។ ** ទិន្នន័យថ្មីរបស់រដ្ឋាភិបាលបង្ហាញថា ឪពុកម្តាយអូស្ត្រាលី សន្សំសំចៃប្រាក់រាប់ពាន់ដុល្លារ ពីការផ្លាស់ប្តូរកម្មវិធីប្រាក់ជំនួយ Childcare។ ** ប្រជាជនរាប់ម៉ឺននាក់ចាប់ផ្តើមវិលត្រឡប់ទៅតំបន់ភាគខាងជើងហ្គាហ្សាវិញ។

Jan 28, 20254 min

សហគមន៍ខ្មែរ​ត្រៀមរៀបចំដើម្បីចូលរួម​ទិវាAustralia Day

សហគមន៍ខ្មែរក្នុងរដ្ឋញូសៅវែល និងរដ្ឋអូស្រ្តាលីខាងត្បូង ត្រៀមដើម្បីចូលរួមក្នុងទិវា Australia Day ។ សូមស្តាប់បទសម្ភាសន៍ជាមួយ លោក អាន លេវី ប្រធានសមាគមខ្មែររដ្ឋអូស្រ្តាលីខាងត្បូង និងលោកស្រី កង ស្រីទូច នៃសហគមន៍ខ្មែរនៅរដ្ឋញូសៅវែល។

Jan 24, 202510 min
For the best experience, listen in Metacast app for iOS or Android