PlovPit - podcast cover

PlovPit

Action Cambodiawww.plovpit.com
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See acast.com/privacy for more information.

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ចំណុច៩ ដែល​យើង​ត្រូវ​តែ​ដឹង​អំពី​ពួក​មរមន (9 Things You Should Know About Mormonism)

ទោះបើ​ពួក​មរមន​រាប់​ក្រុម​ជំនុំ​របស់​ខ្លួន​ថា​ជា​ចលនា​នៃ​ការ​ស្ដារ​នូវ​គោល​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​ឡើង​វិញ​ក៏​ដោយ ក៏​ពួកគាត់​មាន​ការ​បែក​ចេញ​យ៉ាង​ឆ្ងាយ​អំពី​ការ​បង្រៀន និង​ជំនឿ​ត្រឹមត្រូវ​តាម​គោល​លទ្ធិ​ដើម​ផង​ដែរ។ Hosted on Acast. See acast.com/privacy for more information.

Jul 27, 202215 min

តើការរាប់ជាសុចរិតមានន័យយ៉ាងដូចម្តេច?​​ (What is Justification?)

សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​នៃ​ដំណឹង​ល្អ​គឺ​ថា ព្រះ​ជាម្ចាស់​បាន​រាប់​មនុស្ស​មាន​បាប​ជា​សុចរិត។ នេះ​ជា​សេចក្ដី​សន្យា​មួយ ដែល​ព្រះអង្គ​ប្រកាស​នៅ​ក្នុង​ដំណឹង​ល្អ ហើយ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ធំ​បំផុត​របស់​មនុស្ស​លោក។ បញ្ហា​ដ៏​ធំ​បំផុត​របស់​មនុស្ស​ទាំង​អស់​មិន​មែន​ជា​កង្វះ​ខាត​កម្មសិទ្ធិ ឬ​ប្រាក់​កាក់ ឬ​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​យើង​ទាំង​អស់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។ ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​យើង ដោយ​ព្រោះ​យើង​បាន​បះបោរ​ជា​មួយ​ទ្រង់ ហើយ​...

Jul 26, 20226 min

មិត្តស្រីខ្ញុំមានផ្ទៃពោះ តើខ្ញុំត្រូវធ្វើដូចម្ដេច? (My Girlfriend Is Pregnant — What Do I Do Next?)

ជីវិត​របស់​ប្អូន​ទំនង​នឹង​មាន​បញ្ហា​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ខ្លី (ឬ​ក៏​រយៈ​ពេល​វែង) ដោយ​សារ​តែ​អំពើ​បាប​នេះ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​នឹង​បង្វែរ​បញ្ហា​ទាំង​អស់​នោះ​សម្រាប់​ការ​រាប់​ជា​បរិសុទ្ធ​របស់​ប្អូន បើ​ប្អូន​ជឿ​ទុក​ចិត្ដ​លើ​ទ្រង់ បែរ​ចេញ​ពី​អំពើ​បាប ហើយ​ដាក់​ជីវិត​ខ្លួន​ទាំង​ស្រុង​លើ​ព្រះ​យេស៊ូវ។ Hosted on Acast. See acast.com/privacy for more information.

Jul 25, 202212 min

ការ៤យ៉ាងដើម្បីអធិស្ថានមុនពេលអានព្រះគម្ពីរ​ (4 Things to Pray Before Opening Your Bible)

ខ្ញុំ​ជឿ​ជាក់​ថា ការ​មិន​អធិស្ឋាន​មុន​ពេល​ចូល​ទៅ​កាន់​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​សម្រាប់​ការ​មិន​ស្កប់​ចិត្ត​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។ នៅ​ពេល​ដែល​យើង​មិន​បាន​អធិស្ឋាន នោះ​យើង​បាន​លះបង់​សេចក្តី​អំណរ និង​សេចក្តី​សុខសាន្ត​ក្នុង​ជីវិត​យើង​ចោល។ ប្រាកដ​ណាស់! ការ​អាន​ព្រះ​គម្ពីរ​ដោយ​មិន​អធិស្ឋាន​គឺ​ជា​រឿង​ដ៏​មិន​ល្អ​បំផុត​ដែល​យើង​កំពុង​តែ​ធ្វើ។ ដ្បិត​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ការ​អធិស្ឋាន​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​អំណាច។ Hosted on Acast. See acast.com/privacy for more i...

Jul 22, 202213 min

តើលោកយ៉ូហានបាទីស្ទ ចាប់កំណើតជាលោក អេលីយ៉ា? (Was John the Baptist really Elijah reincarnated?)

តាំង​ពី​គ្រា​របស់​លោក យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថានសួគ៌​បាន​ទទួល​រង​អំពើ​ឃោរឃៅ ហើយ​មនុស្ស​ឃោរឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថានសួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យវិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក យ៉ូហាន ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក”»។ ត្រង់​នេះ​ព្រះ​យេស៊ូវ​កំពុង​តែ​លើក​សម្រង់​សម្ដី​ចេញ​ពី​កណ្ឌ​គម្ពីរ ម៉ាឡាគី ៣:១ ដែល​ថា​អ្នក​នាំ​សារ​ហាក់​បី​ដូច​ជា​មាន​តួនាទី​ជា...

Jul 21, 20227 min

តើអ្នក​ជឿគូររៀបការជាមួយអ្នកមិនជឿ? (Should a Believer Marry an Unbeliever?)

ញុំ​ធ្លាប់​បាន​ឮ​ពី​មូលហេតុ​ជា​ច្រើន​ដែល​គ្រីស្ទបរិស័ទ​បាន​លើកឡើង​ទាក់ទង​នឹង​ការ​ដែល​ពួកគាត់​សុខចិត្ត​ជ្រើសរើស​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ៖ នារី​មួយ​ចំនួនបាន​គិត​ថា «គ្មាន​បុរស​ដែល​សង្ហា ហើយ​ល្អ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ពួកគាត់ ដែល​ពួកគាត់​មិន​ស័ក្តិសម​ក្លាយ​ជា​គូអនាគត​របស់​ខ្ញុំ​ទេ» ហើយ​ក៏​មាន​នារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​ខ្លួន​រៀបចំ​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ចុះចូល​ធ្វើ​តាម និង​គោរព​តាម​កម្មវិធី​ដែល​មាន​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិនមែន​ជា​កម្មវិធី​បែប​គ្រីស្ទបរិស...

Jul 20, 202231 min

ចូរបង្រៀនកូនៗ​អំពីអាពាហ៍ពិពាហ៍មុនពេលលោកី័បង្រៀនពួកគេ (Teach Them About Marriage Before the World Does)

សូម​ឲ្យ​កូនៗ​នៅ​ជុំវិញ​យើង​ធំ​ធាត់​ឡើង​ដោយ​មាន​សុវត្ថិភាព​ក្នុង​ការ​រចនា​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។ សូម​ឲ្យ​ពួក​គេ​គោរព​វា​ដោយ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់ ពេញ​មួយ​ជីវិត​របស់​ពួក​គេ ហើយ​ផ្ទេរ​កេរ្តិ៍​ដំណែល​នោះ​ដល់​កូនៗ​របស់​ខ្លួន​ដែរ។ Hosted on Acast. See acast.com/privacy for more information.

Jul 19, 202210 min

មនុស្សសម័យទំនើប និងពិភពស្រមើស្រមៃរបស់ពួកគេ (The Modern Man and His Fantasy World)

ថ្មីៗ​នេះ ខ្ញុំ​បាន​កត់សម្គាល់​ចំណុច​មួយ ជាពិសេស​ក្នុង​ចំណោម​ប្រុសៗ ដែល​នោះ​ជា​ហេតុ​រារាំង​ជំនឿ​របស់​ពួកគេ។ ចំណុច​ដែល​ខ្ញុំ​កំពុង​និយាយ គឺ​ការ​ដែល​ពួកគេ​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ។ នៅ​សម័យ​នេះ មាន​បុរស​ជា​ច្រើន​កំពុង​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ ហើយ​ការ​នេះ​ក៏​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ពិបាក​នឹង​មាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ដែល​ពួកគេ​មិន​អាច​មើល​ឃើញ​នោះ​ណាស់។ Hosted on Acast. See acast.com/privacy for more information.

Jul 18, 202210 min

ហេតុអ្វីព្រះយេស៊ូវដាក់បណ្ដាសាលើ​ដើម​ល្វា (Why Did Jesus Curse The Fig Tree?)

ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​មើល​ទៅ​ហាក់​បី​ដូច​ជា «មាន​សុទ្ធ​តែ​ស្លឹក»។ ស្លឹក​របស់​យើង​ទំនង​ជា​មាន​រូប​ភាព​ដូច​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​អស្ចារ្យ អ្នក​ជោគជ័យ គ្រួសារ​ដ៏​ល្អ​ឥត​ខ្ចោះ គ្រីស្ទ​បរិស័ទ​ក្រុម​លេខ ១ ដែល​មាន​កាល​វិភាគ​នៃ​សកម្ម​ភាព​នៃ​ព័ន្ធ​កិច្ច​យ៉ាង​មមាញឹក។ ប៉ុន្តែ ឫស​ទំនង​ជា​ស្វិត​បាត់​ទៅ​ហើយ។ ទំនង​ជា​គ្មាន​ផល​ផ្លែ​នៃ​ភាព​បរិសុទ្ធ និង​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ថែម​ទៀត​ផង។ ហើយ​ចំណុច​ដ៏​អាក្រក់​ជាង​នោះ​គឺថា ស្លឹក​របស់​យើង​ក៏​ទំនង​ជា​បន្លំ​យើង​ដែរ។ Hosted on Acast. See acast.c...

Jul 15, 202218 min

​ព្រះវរបិតាធំលើសជាងខ្ញុំ​? (How is the Father​ Greater Than Jesus?)

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ព្រះ​វរបិតា​ធំ​លើស​ជាង​ខ្ញុំ» កាល​ទ្រង់​កំពុង​ប្រជុំ​បង្រៀន​នៅ​ឯ​បន្ទប់​ខាង​លើ ហើយ​បរិបទ​ដ៏​ធំ​គឺ​អំពី​ក្ដី​សន្យា​នៃ​ការ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់​ពួក​សិស្ស​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា​ទ្រង់​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា ដែល​ចំណុច​នេះ​ថ្លែង​បញ្ឆិត​បញ្ឆៀង​ថា​ក្នុង​របៀប​ណា​មួយ ព្រះ​យេស៊ូវ​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ​វរបិតា។ អញ្ចឹង​សំណួរ​គឺ​សួរ​ថា តើ​ឲ្យ​ព្រះ​យេស៊ូវ​នៅ​ស្...

Jul 14, 20228 min

ខ្ញុំមិនរួមដំណេកជាមួយអ្នកទេ​ (I Will Not Lie with You)

«រី​ឯ​លោក យ៉ូសែប មាន​រូប​រាង​សង្ហា​ណាស់ ក្រោយ​មក​ប្រពន្ធ​របស់​ចៅហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប» (លោកុប្បត្ដិ ៣៩:៦-៧ គកស)។ នាង​ពេញ​ដោយ​តណ្ហា​សម្រាប់​អ្នក​ផ្សេង​ក្រៅ​ពី​ប្តី នាង​ក៏​បាន​និយាយ​ថា «មក​ដេក​ជា​មួយ​ខ្ញុំ!» (លោកុប្បត្ដិ ៣៩:៧ គកស)។ និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ជួប ប៊ុនហាក់, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី https://www.desiringgod.org/articles/i-will-not-li...

Jul 13, 202216 min

ហេតុអ្វីបានជាព្រះមិនបញ្ចប់ការរងទុក្ខរបស់ខ្ញុំ? ​(Why Won’t God End My Suffering?)

ប្រសិន​បើ​ព្រះ​ជាម្ចាស់​អាច​បញ្ឈប់​ការ​រងទុក្ខ​របស់​យើង​នៅ​លើ​ផែនដី​នេះ​បាន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ធ្វើ? តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​កើត​មាន​ឡើង​ចំពោះ​យើង ប្រសិន​បើ​ជំងឺ​ឈឺ​ថ្កាត់​គឺ​មិន​មែន​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​តាំង​ពី​ដើម​មក​ម្ល៉េះ? Hosted on Acast. See acast.com/privacy for more information.

Jul 12, 202211 min

ពេល​កូន​មិន​ស្ដាប់​បង្គាប់: ជំហាន​៦​យ៉ាង​ក្នុង​ការ​កែ​តម្រង់​ដ៏​ត្រឹម​ត្រូវ (When a Child Disobeys: Six Steps for Healthy Correction)

ដូច្នេះ តើ​លោក​អ្នក​អាច​ធ្វើអ្វី​បាន​ទៅ នៅ​ពេល​ដែល​កូនៗ​របស់​លោក​អ្នក​មិន​ស្ដាប់​បង្គាប់? ពេល​ដែល​កូន​របស់​លោក​អ្នក​ប្រឆាំង​នឹង​លោក​អ្នក ជា​ដំបូង លោក​អ្នក​គួរ​តែ​អធិស្ឋាន។ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូន​លោក​អ្នក​ចុះ (រ៉ូម ១០:១)។ Hosted on Acast. See acast.com/privacy for more information.

Jul 11, 202213 min

យើងត្រូវសួរបីសំណួរមុននឹងស្តាប់ព្រះបន្តូល (Three Questions to Ask Before Listening to Any Sermon)

និពន្ធ​ដោយ៖ លោក​គ្រូ Tony Reinke បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក វែល ណាថាន និងលោក ប៊ុន ធីម៉ូថេ ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី https://www.desiringgod.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Jul 08, 202213 min

ការតយុទ្ធនិងការបាក់ទឹកចិត្ត៦យ៉ាងរបស់ព្រះយេស៉ូវ (Six Ways Jesus Fought Depression)

នៅ​យប់​មុន​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យើង​ឃើញ​ក្នុង​របៀប​ដ៏​អស្ចារ្យ​អំពី​​ព្រលឹង​វិញ្ញាណ​របស់​ព្រះ​អង្គ។ ចូរ​មើល ហើយ​រៀន​អំពី​យុទ្ធសាស្ត្រ​ចម្បាំង​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​តយុទ្ធ​ជា​មួយ​នឹង​ការ​ព្រួយ​បារម្ភ ឬ​ការ​បាក់​ទឹក​ចិត្ត។ Hosted on Acast. See acast.com/privacy for more information.

Jul 07, 20224 min

លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត (Six Traits to Look for in a Spouse)

វិធីសាស្ត្រ​ចែចង់​របស់​លោកីយ៍​នេះ គឺ​ជា​គន្លង​ដ៏​ល្ងីល្ងើ ហើយ​ពោរ​ពេញ​ដោយ​ការ​ឈឺ​ចាប់។ ចូរ​ស្វែង​រក​បុគ្គល​ដែល​មាន​ការ​ពិចារណា​ដោយ​ពឹង​លើ​ព្រះ​បន្ទូល ព្រោះ​នោះ​ជា​លក្ខណសម្បត្តិ​ដែល​ពិបាក​រក​ណាស់ តែ​ជា​លក្ខណសម្បត្តិ​ដែល​ប្រកប​​ដោយ​អត្ថ​ប្រយោជន៍។ នៅពេលដែល​លោកអ្នក​សម្រាក​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ជាម្ចាស់ និង​នៅ​ក្នុង​ពេល​វេលា​របស់​ទ្រង់ នោះ​ចូរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ស្វាមី ឬ​ក៏​ភរិយា​ម្នាក់​ដែល​លោកអ្នក​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ដែល​ចេះ​ជួយ ហើយ​ខំ​ប្រឹង​ធ្វើ​ការ ក៏​មាន​ចិត្ត​សប្បុរស...

Jul 06, 202210 min

ជម្លោះគឺជាឪកាស (Conflict Is An Opportunity)

ការ​មិន​ដោះ​ស្រាយ​ជម្លោះ​ក៏​បង្ហាញ​ពី​ទស្សនៈ​របស់​យើង​ចំពោះ​អធិបតេយ្យភាព​របស់​ព្រះ​ដែរ។ យើង​គួរ​តែ​ដោះ​ស្រាយ​ជម្លោះ ព្រោះ​ព្រះ​ជាម្ចាស់​កំពុង​កាន់​កាប់​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ក៏​កំពុង​សោយរាជ​លើ​អ្វីៗ​ទាំង​អស់​ផង​ដែរ។ ទ្រង់​កំពុង​អនុញ្ញាត​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​ត្រូវ​កើត​ឡើង បាន​កើត​ឡើង​ផង​ដែរ។ ទ្រង់​ជា​ព្រះ​ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រឈម​មុខ​ជា​មួយ​ជម្លោះ។ ដូច្នេះ យើង​ត្រូវ​អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ និង​ដំណឹង​ល្អ​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន...

Jul 05, 20229 min

ការរស់ឡើងវិញរបស់ព្រះយេស៊ូវ (The Resurrection of Jesus)

ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ស​បញ្ជាក់​ថា ការ​អះអាង​ទាំង​អស់​របស់​ទ្រង់​គឺ​ពិត​ប្រាកដ ដូច​ជា​ការ​អះអាង​ថា ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ (យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ នោះ​រឿង​ទាំង​មូល​អំពី​សេចក្តី​ប្រោស​លោះ​គឺ​ជា​ការ​បរាជ័យ ហើយ​ទំនាយ និង​សេចក្តី​សន្យា​ទាំង​អស់​អំពី​ជីវិត​អស់​កល្ប​ជានិច្ច​គឺ​ក្លែង​ក្លាយ។ «ប៉ុន្តែ​ឥឡូវ​នេះ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ហើយ​ត្រឡប់​ជា​ផល​ផ្លែ​ដំបូង​នៃ​អស់​អ្នក​ដែល​បាន​ដេក​លក់»។ ដូច្នេះ ព្រះ​គម្ពីរ...

Jul 04, 202224 min

ការត្រាស់ហៅពួកសិស្សដំបូង (Calling of the First Disciples)

ចំពោះ​បង​ប្អូន​ដែល​បាន​ដើរ​តាម​ព្រះ​អង្គ​ហើយ ហើយ​ទំនង​ជា​កំពុង​តែ​មាន​ការ​ហត់​នឿយ​ក្នុង​ការ​បន្ត​ដំណើរ​ជា​មួយ​ទ្រង់។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​សម្លឹង​មើល​ទៅ​ឯ​ព្រះ​អង្គ ទូល​សូម​កម្លាំង​ពី​ទ្រង់​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ បង​ប្អូន! សូម​កុំ​ធ្វើ​ដូច​មនុស្ស​មួយ​ចំនួន ដែល​គ្រាន់​តែ​ដើរ​តាម​ព្រះ​អង្គ ដើម្បី​ទទួល​បាន​ប្រយោជន៍​ខាង​ឯ​ផ្នែក​សម្ភារៈនិយម​លើ​ផែន​ដី​នេះ​ឡើយ។ កុំ​ដើរ​តាម​ព្រះ ដើម្បី​បំពេញ​ក្រពះ។ ខ្ញុំ​ធ្លាប់​ជួប​មនុស្ស​ច្រើន​ពេក​ហើយ​ដែល​អះអាង​ថា​ខ្លួន​ចង់​ទទួល​ជឿ ហើយ​ដើរ​តាម​ព្រះ​យ...

Jul 01, 202225 min

គ្រឿងអេឡិចត្រូនិកដែលគ្មានការដាក់ការកំណត់ (Teens and Unrestricted Access: Time to Repent)

និពន្ថ​ដោយ​លោកគ្រូ៖ John Perritt ចំណាំ៖ ត្រូវបាន​ទទួល​ការ​កែសម្រួល​ដោយ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដើម។ បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។ លោកអ្នក​ក៏​អាច​អានអត្ថបទនេះ​ តាមរយៈLinkខាងក្រោម៖ https://plovpit.com/unrestricted-access/ Hosted on Acast. See acast.com/privacy for more information....

Jun 30, 202216 min

គ្រូគង្វាលអើយ! ចូរប្រយ័ត្ន (Pastors Beware!)

ការ​ព្រមាន​៤​យ៉ាង​ចំពោះ​គ្រូ​គង្វាល​ចេញ​ពី​កណ្ឌគម្ពីរ​យ៉ូណាស និពន្ធដោយ៖ វែល ណាថាន ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ៖ លោក ជួប ប៊ុនហាក់, លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ Hosted on Acast. See acast.com/privacy for more information.

Jun 29, 202239 min

គ្រាប់កាំភ្លើងសម្រាប់ប្រឆាំងការមើលរូបអាសអាភាស (Ammunition for the Fight Against Porn)

និពន្ធ​ដោយ៖ លោកគ្រូ Dieudonné Tamfu បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ឡូញ ស្រីរដ្ឋ ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Jun 28, 202217 min

គន្លឹះ​៦យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ​ជាមួយ​កូនៗ (6 Tips for Reading the Bible with Your Kids)

គន្លឹះ​៦​យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ 6 Tips for Reading the Bible with Your Kids ដើម្បី​អាន ឬ​ទាញ​យក​មេរៀន​នេះ​សូម​ចុច Link ខាងក្រោម​នេះ៖ https://plovpit.com/6tips-reading-bible/ Hosted on Acast. See acast.com/privacy for more information....

Jun 27, 202212 min

ក្រុម​ជំនុំ​ត្រូការលោកអ្នក (7 Things Your Church Needs From You)

ចំណុច​ទាំង​៧​យ៉ាង​ដែល​ក្រុម​ជំនុំ​របស់​លោក​អ្នក​ត្រូវ​ការ​ពី​លោក​អ្នក ៖ ១…ចេះ​បន្ទាប​ខ្លួន ២…ចេះ​ឲ្យ​អាទិភាព​លើ​ក្រុម​ជំនុំ ៣…ចេះ​ថ្វាយ​មួយ​ថ្ងៃ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ៤…ចេះ​រស់​នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​ពេញ​មួយ​អាទិត្យ ៥…ចេះ​រាប់​អាន​អស់​អ្នក​ដែល​មិន​មាន​លក្ខណៈ​ដូច​លោក​អ្នក ៦…ចេះ​មាន​ចិត្ត​សប្បុរស ៧…ចេះ​ធ្វើ​ជា​សមាជិក​ដ៏​ល្អ​ក្នុង​ក្រុម​ជំនុំ Hosted on Acast. See acast.com/privacy for more information....

Jun 24, 202216 min

ក្រុមខុសឆ្គង​​ អាន់ សាំង ហុង ឬ​សមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ (False Groups: Ahn Sahng-hong and World Mission Society Church of God)

ជីវប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​លោកស្រី ហ្សាង ហ្គិល ចា ១៩៤៣ គាត់​បាន​កើត​នៅ​ថ្ងៃទី ២៩ ខែតុលា នៅ​ប្រទេស​កូរ៉េ។ ១៩៨៥ ពួក​អ្នក​ដែល​បាន​ជឿ​តាម​គាត់​បាន​ប្រកាស​ថា គាត់​គឺ​ជា​ព្រះមាតា (ព្រះម៉ែ)។ ២០?? លោកស្រី ហ្សាង ហ្គិល ចា នឹង​ស្លាប់ នៅ​ថ្ងៃ​ណា​មួយ។ ឯកសារ​បន្ងែម និពន្ធ​ដោយ​៖ លោកគ្រូ ចេឌី ក្រោលី កែសម្រួល​ដោយ៖ លោក ឈាង ប៉ូរា និង​លោក ទេព រ៉ូ Hosted on Acast. See acast.com/privacy for more information.

Jun 22, 202228 min

ជីវប្រវត្តរបស់លោកគ្រូ អេឌដូនៃរឹម ចិឌសិន - សេចក្ដីផ្ដើម៖ និពន្ធដោយលោកគ្រូ John Piper (Life of Adoniram Judson: Introduction)

អ្វីដែលធ្វើឲ្យយើងខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ខណៈពេលដែលយើងខ្ញុំ​សញ្ជឹងគិតអំពីចំណុចនេះ និងសម្លឹងតាមដានជីវប្រវត្តរបស់លោកគ្រូ អេឌដូនៃរឹម ចិឌសិន (Adoniram Judson ដែលគាត់ជាបេសកជនបរទេសដំបូងពីប្រទេសអាម៉េរិក ទៅកាន់ប្រទេសមួយផ្សេងទៀត)។ នោះគឺជាដំណើរជីវិតរបស់គាត់ ជារបៀបយុទ្ធសាស្ត្រមួយដែលមានដូចជា គាត់បានស្លាប់ជាច្រើនលើកច្រើនសារ ហើយក៏ស្លាប់ក្នុងវីធីជាច្រើនបែបផងដែរ។ Hosted on Acast. See acast.com/privacy for more information.

Jun 22, 20224 min

មេរៀន៖ ទេវវិទ្យាទន់ខ្សោយ (Wimpy Theology Makes Wimpy Women)

ការ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គួរ​តែ​រៀន​ឲ្យ​បាន​ជ្រៅ​ជ្រះ មាន​ភាព​រឹងមាំ និង​ឲ្យ​ទេវវិទ្យា​ផ្លាស់​ប្ដូរ​ជីវិត​របស់​ពួក​គាត់។ មិន​មែន​គ្រាន់​តែ​បុរស​ប៉ុណ្ណោះ​ទេ។ មិន​មែន​ទេ។ ទាំង​បុរស និង​ស្ត្រី​គួរ​តែ​សញ្ជឹង​គិត ត្រិះរិះ​ឲ្យ​បាន​ល្អិតល្អន់ អាន​ព្រះ​បន្ទូល និង​លូតលាស់។ ពួក​គេ​ទាំង​ពីរ​មាន​សតិ​ក្នុង​ការ​គិត​ពិចារណា​បាន។ និពន្ធដោយ៖ លោកគ្រូ John Piper បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង និង លោក ឯក សត្យា ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី de...

Jun 20, 20222 min

មេរៀន៖​ អធិស្ឋាន៥យ៉ាង (Five Prayers for Those Who Wait)

Five Prayers for Those Who Wait ------------------------------------- ១. សូម​ប្រទាន​កម្លាំង​មក​កាន់​ទូល​បង្គំ​ក្នុង​ការ​រង់ចាំ ដោយ​មាន​ការ​អត់​ធ្មត់ ២. សូម​ដាស់​តឿន​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ ៣. សូម​រក្សា​ទូល​បង្គំ​ចេញ​ពី​ការ​ដើរ​ផ្លូវ​កាត់ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ល្ងីល្ងើ ៤. សូម​ធ្វើ​ឲ្យ​ទូល​បង្គំ​ចង់​បាន​អនាគត​ដែល​ទ្រង់​មាន​សម្រាប់​ទូល​បង្គំ ៥. សូម​រម្លឹក​ទូល​បង្គំ​អំពី​អ្វី​ដែល​ទូល​បង្គំ​កំពុង​តែ​ពិត​ជា​រង់ចាំ​សម្រាប់​អ្វី​មួយ​នោះ​មែន និពន្ធដោយ៖ លោកគ្រូ Scott Hubbard បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា កែស...

Jun 19, 202213 min

តើ​ការ​ធំជាង​ព្រះយេស៊ូវ​មានន័យ​យ៉ាង​ដូចម្ដេច? (What Greater Works Will You Do Than Jesus?)

ទី​សម្គាល់ និង​ការ​អស្ចារ្យ​នឹង​មិន​សង្គ្រោះ​នរណា​ម្នាក់​ទេ តែ​សារ​នៃ​ដំណឹង​ល្អ​ទេ​តើ! នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​នៅ​ឯ​ស្រះ​បេថែសដា ហើយ​បាន​លើក​ឡើង​អំពី​ការ «ធ្វើ​ការ​ធំ​ជាង» (យ៉ូហាន ៥:២០) គឺ​ព្រះ​អង្គ​បាន​លើក​ប្រយោគ​នោះ​ឡើង​ក្នុង​បរិបទ​នៃ​ការ​សង្គ្រោះ នោះ​ព្រះ​អង្គ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «ដ្បិត​ដែល​ព្រះ​វរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ​រាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ» (៥:២១)។ ចំណុច​ស្...

Jun 17, 202212 min

ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?)

ដូច​នេះ ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា មាន​បន្ទូល​ត្រង់ៗ​ថា «អ្នក​មិន​ត្រូវ​និយាយ ទៅ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ថា “ខ្ញុំ​មិន​ត្រូវ​ការ​អ្នក”» នោះ​ឡើយ។ ការ​និយាយ​ដូច​នេះ គឺ​ជា​អំពើ​បាប។ ម្យ៉ាង​ទៀត ព្រះ​ទ្រង់​បាន​ហាម​យើង មិន​ឲ្យ​និយាយ​ថា «ខ្ញុំ​មាន​ព្រះ​ហើយ។ ខ្ញុំ​មិន​ត្រូវ​ការ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើយ»។ យើង​ខ្ញុំ​អាច​លើក​យក​ឧទាហរណ៍​ជា​ច្រើន​ទៀត​មក​និយាយ​បាន។ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ថា «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ»(ម៉ាថាយ ៦:១១...

Jun 15, 202210 min
For the best experience, listen in Metacast app for iOS or Android