ការរាប់ជាសុចរិតកើតឡើងតែម្ដងគត់សម្រាប់គ្រប់ពេលវេលា ប៉ុន្តែការលន់តួនូវអំពើបាប និងការទទួលនូវការអត់ទោសគឺជាការដែលត្រូវតែបន្តកើតឡើង រហូតទាល់តែយើងទទួលបានសិរីល្អ ហើយលែងប្រព្រឹត្តអំពើបាបតទៅទៀត។ Hosted on Acast. See acast.com/privacy for more information.
Sep 07, 2022•12 min
មានកញ្ញាម្នាក់ឈ្មោះ ធីតា បានលើកជាសំណួរថា «តើព្រះជាម្ចាស់ជាព្រះដូចគ្នានឹងព្រះនានាក្នុងគ្រប់សាសនា ប៉ុន្តែគ្រាន់តែមានរូបរាងខុសៗគ្នាមែនឬ? នាងខ្ញុំបានឮគេនិយាយបែបដូចនោះ ប៉ុន្តែតើព្រះគម្ពីរបានចែងយ៉ាងដូចម្ដេចទាក់ទង់នឹងការលើកឡើងបែបនោះ?» Hosted on Acast. See acast.com/privacy for more information.
Sep 07, 2022•12 min
សត្វគឺជាផ្នែកមួយដ៏ល្អនៃផែនដីដែលព្រះជាម្ចាស់បានបង្កើតមក ហើយវាក៏សំខាន់ដែរចំពោះព្រះអង្គ។ បន្ទាប់ពីទឹកជំនន់ ព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាថានឹងមិនពន្លិចផែនដីម្ដងទៀតឡើយ ហើយសេចក្ដីតាំងសញ្ញានោះព្រះអង្គមិនគ្រាន់តែបានធ្វើឡើងទៅកាន់លោក ណូអេ ទេតែទ្រង់ក៏បានធ្វើទៅកាន់ពពួកសត្វផងដែរ (លោកុប្បត្ដិ ៩:៩-១០)។ Hosted on Acast. See acast.com/privacy for more information.
Sep 05, 2022•4 min
តើហេតុអ្វីបានជាមានមតិយោបល់ខុសៗគ្នាអំពីពេលវេលាជាក់លាក់បែបនេះ? ដោយសារព្រះគម្ពីរមិនបានចែងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានសុគតនៅថ្ងៃណាទេ។ តាមពិតទៅ មានតម្រុយដែលចង្អុលបង្ហាញអំពីថ្ងៃដែលព្រះអង្គសុគត ប៉ុន្តែគ្មានការវែកញែកមួយណាដែលអាចយកមកប្រើប្រាស់ជាភស្តុតាងបានដោយគ្មានមន្ទិលសង្ស័យឡើយ។ Hosted on Acast. See acast.com/privacy for more information.
Sep 05, 2022•17 min
គ្មានខគម្ពីរយោងណាក្នុងព្រះគម្ពីរលើកឡើងទាក់ទងនឹងគំនិតដែលថា ព្រះយេស៊ូវទៅស្មិងស្មាធិ៍នៅប្រទេសឥណ្ឌាមុនទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់នៅប្រទេសអ៊ីស្រាអែលទេ។ ហើយក៏គ្មានភស្តុតាងផងដែរ ដែលថាទ្រង់បានចាកចេញពីស្រុកកំណើតរបស់ទ្រង់ក្នុងពេលណាមួយ ដើម្បីទៅប្រទេសឥណ្ឌា។ Hosted on Acast. See acast.com/privacy for more information.
Sep 02, 2022•12 min
មានមនុស្សជាច្រើនឆ្ងល់ថា តើព្រះគម្ពីរមានប្រភពមកពីណា ហើយមានតាំងពីពេលណាមក? ចុះចំពោះលោកអ្នកវិញ តើលោកអ្នកធ្លាប់ឆ្ងល់ដូចនេះដែរឬទេ? តើលោកអ្នកធ្លាប់ស្វែងរកចម្លើយទាក់ទងនឹងសំណួរទាំងនេះដែរឬទេ? យើងនឹងព្យាយាមពន្យល់បកស្រាយទៅលើសំណួរដែលអត្ថបទនេះបានលើកឡើងថា តើព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយរបៀបណា? ហើយតើយើងអាចដឹងបានថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា? Hosted on Acast. See acast.com/privacy for more information....
Sep 01, 2022•8 min
ថ្មីៗនេះកំពុងតែមានចេញផ្សព្វផ្សាយពាសពេញគេហទំព័រក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ អំណះអំណាងគឺថា ទារកដែលបានកើតនៅប្រទេសហ្វីលីពីនម្នាក់បានកើតមកដោយមានស្នាមរបួសដែលត្រូវនឹងស្នាមរបួសរបស់ព្រះយេស៊ូវ ដូច្នេះមនុស្សម្នាកំពុងតែអះអាងថា ព្រះយេស៊ូវបានយាងមកយកកំណើតជាថ្មីម្ដងទៀតហើយ។ ក្រៅពីចំណុចពិតដែលព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់លាស់ថា នៅពេលដែលព្រះយេស៊ូវយាងមកជាលើកទីពីរ នោះព្រះអង្គនឹងមិនយាងមកក្នុងលក្ខណៈជាទារកទេ ប៉ុន្តែ «...ព្រះអង្គនឹងយា...
Aug 30, 2022•10 min
ខាងក្រោមនេះគឺជាការពិនិត្យមើលត្រួសៗអំពីអ្វីដែលពួកសាក្សីព្រះយេហូវ៉ាជឿ ដោយអមនឹងអ្វីដែលព្រះគម្ពីរពិតជាបានបង្រៀន៖ Hosted on Acast. See acast.com/privacy for more information.
Aug 29, 2022•18 min
តើជីវិតអាពាហ៍ពិពាហ៍នឹងព្យាបាលភាពត្រេកត្រអាលរបស់ខ្ញុំបានដែរឬទេ? នេះគឺជាសំណួរសម្រាប់ថ្ងៃនេះពីបុគ្គលម្នាក់ដែលមិនទាន់បានរៀបការឈ្មោះ សុខ។ «សូមគោរពលោកគ្រូ ខ្ញុំមានអាយុ ២២ ឆ្នាំហើយខ្ញុំមានបន្ទុកខាងផ្លូវភេទយ៉ាងខ្លាំង។ ពេលខ្លះខ្ញុំចុះចូលនឹងសាច់ឈាម ហើយមើលរូប និងវីដេអូអាសអាភាស។ ខ្ញុំស្អប់ការនេះណាស់ ហើយក៏កំពុងប្រយុទ្ធប្រឆាំងនឹងអំពើបាបនេះដោយមានជំនួយពីមិត្តភក្ដិដែរ។» Hosted on Acast. See acast.com/privacy for more information....
Aug 25, 2022•14 min
តាមពិតទៅ ការបូជាសពគឺជាការអភិវឌ្ឍន៍ថ្មីៗនេះទេក្នុងសង្គមគ្រីស្ទបរិស័ទ។ ទោះបើសាសន៍ក្រិក និងសាសន៍រ៉ូមបានបូជាសពក៏ដោយ ក៏ក្រុមជំនុំដំបូងទទូចចង់ឲ្យកប់សពទេ ហើយពេលមកដល់សតវត្សទី៥ ការបូជាសពក៏ត្រូវបានបោះបង់ចោលទាំងស្រុងក្នុងចក្រភពរ៉ូមដោយសារការជះឥទ្ធិពលពីគ្រីស្ទបរិស័ទ។ Hosted on Acast. See acast.com/privacy for more information.
Aug 25, 2022•3 min
មានគ្រីស្ទបរិស័ទជាច្រើននាក់តែងតែងឿងឆ្ងល់អំពីសំណួរមួយនេះ។ មានតារាចម្រៀងខាងឯលោកីយ៍ជាច្រើននាក់ដែលមានទេពកោសល្យយ៉ាងខ្លាំង។ យើងអាចទទួលបានភាពរីករាយជាច្រើនបែបចេញពីចម្រៀងខាងឯលោកីយ៍។ មានចម្រៀងខាងឯលោកីយ៍ជាច្រើនដែលយើងអាចងាយនឹងចងចាំនូវចង្វាក់ភ្លេងរបស់វាបាន មានការយល់ដឹងដ៏ជ្រៅជ្រះ នឹងមានសារបែបវិជ្ជមានជាច្រើនប្រភេទដែរ។ បើទាក់ទងនឹងការសម្រេចចិត្តថា តើយើងគួរ ឬក៏មិនគួរស្ដាប់ចម្រៀងបែបលោកីយ៍ ជាដំបូងយើងត្រូវតែពិចារណាលើចំណុចដ៏...
Aug 24, 2022•12 min
សរុបសេចក្តីមក យើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា រាល់ឯកសារទាំងអស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ៖ យើងបានសង្គ្រោះ ដោយសារជំនឿជឿលើអង្គព្រះយេស៊ូវគ្រីស្ទ។ ចូរផ្ចង់ចិត្តរបស់យើងដោយយកចិត្តទុកដាក់ទៅលើព្រះគ្រីស្ទក្នុងកណ្ឌគម្ពីរដំណឹងល្អដែលមានដូចខាងក្រោម៖យ៉ូហាន ម៉ាថាយ ម៉ាកុស លូកា ហើយនៅក្នុងព្រះគម្ពីរទាំងមូល។ Hosted on Acast. See acast.com/privacy for more information.
Aug 22, 2022•10 min
នៅក្នុងវប្បធម៌ខ្មែរ និងតាមពុទ្ធសាសនា ការថ្វាយបង្គំរូបព្រះគឺជាអ្វីដែលកើតមានឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះ យើងខ្ញុំយល់អំពីការបារម្ភដែលមនុស្សមួយចំនួនមាន ទាក់ទងទៅនឹងការដាក់ឈើឆ្កាងនៅក្នុងក្រុមជំនុំ ជាពិសេសនៅមុខបន្ទប់ជួបជុំគ្នាថ្វាយបង្គំ ដែលអ្នកចូលរួមអាចមានការយល់ច្រឡំថា គ្រីស្ទបរិស័ទកំពុងថ្វាយបង្គំឈើឆ្កាងដូចជារូបព្រះនៃសាសនាផ្សេងៗ។ យើងខ្ញុំនឹកចាំពីភ្ញៀវម្នាក់ដែលមកចូលរួមក្នុងក្រុមជំនុំយើង ហើយពេលនោះគាត់បានងឿងឆ្ងល់ដោយ...
Aug 21, 2022•9 min
ឃ្លា «ស្ងាត់ស្ងៀម» មិនមែនមានន័យថា មនុស្សស្រីមិនមានសិទ្ធិក្នុងការនិយាយស្ដីនៅពេលដែលក្រុមជំនុំជួបជុំគ្នាសម្រាប់ថ្វាយបង្គំឡើយ។ ការនោះនឹងទាស់ប្រឆាំងទាំងស្រុងលើអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍អំពីមនុស្សស្រីក្នុងកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១១ ដែលរៀបរាប់អំពីការដែលគាត់ប្រាប់មនុស្សស្រីពីរបៀបអធិស្ឋាន និងថ្លែងទំនាយក្នុងក្រុមជំនុំ។ Hosted on Acast. See acast.com/privacy for more information.
Aug 19, 2022•23 min
នៅក្នុងព្រះគម្ពីរ គ្មានពាក្យមួយណាក្នុងភាសាហេប្រឺ ឬភាសាក្រិក ដែលត្រូវបានប្រើប្រាស់បញ្ជាក់យ៉ាងចំៗទៅលើការរួមភេទមុនចំណងអាពាហ៍ពិពាហ៍នោះទេ។ ក៏ប៉ុន្តែ ព្រះគម្ពីរបានថ្កោលទោសយ៉ាងពេញទីចំពោះការផិតក្បត់ និងការរួមភេទបែបអសីលធម៌យ៉ាងច្បាស់លាស់។ បើដូច្នោះមែន តើយើងអាចចាត់ទុកការរួមភេទមុនចំណងអាពាហ៍ពិពាហ៍ថាជាការរួមភេទបែបអសីលធម៌បានដែរឬទេ? Hosted on Acast. See acast.com/privacy for more information.
Aug 17, 2022•5 min
លោកអ្នកគួរឆ្លើយថា «ខ្ញុំគិតថា បងគួរបន្ថែមពីរបីពាក្យទៀតក្នុងឃ្លានោះ ដែលមានដូចជា “ការផឹកទំនងជាមិនអីទេ”» ឃ្លាដែលថា «តើការផឹកស្រាមិនអីទេឬ» គឺមិនមែនជាឃ្លាច្បាស់លាស់គ្រប់គ្រាន់ចំពោះយើងក្នុងការដឹងថា តើបុគ្គលនោះកំពុងតែលើកឡើងអំពីជីវិតបែបណាក្នុងការរស់នៅរបស់គាត់នោះទេ ហើយក៏ថា តើនោះជាគំរូ ឬក៏លំនាំនៃការរស់នៅដ៏ល្អ ឬក៏មិនល្អនោះផងដែរ។ Hosted on Acast. See acast.com/privacy for more information....
Aug 16, 2022•6 min
តើពិតជាមាន «គូព្រេង» សម្រាប់យើងម្នាក់ៗមែនដែរឬទេ? ប្រសិនបើលោកអ្នកកំពុងចែចង់គ្នា តើលោកអ្នកអាចដឹងបានដោយរបៀបណាថា គាត់ជា «គូព្រេង» របស់លោកអ្នក? តើគាត់ជាបុគ្គលដែលលោកអ្នកមិនសូវឈ្លោះប្រកែកជាមួយគ្នាមែនទេ? ជាបុគ្គលដែលចូលចិត្តអ្វីៗដូចលោកអ្នកមែនទេ? ជាបុគ្គលដែលអាចបំពេញគ្នាទៅវិញទៅមកមែនទេ? ជាបុគ្គលដែលលោកអ្នកអាចនឹកស្រមៃឃើញថា អាចនឹងស្រឡាញ់គ្នារហូតដល់ចាស់សក់ស្កូវមែនទេ? ឬក៏ជាបុគ្គលដែលមានគ្រប់ទាំងចំណុចដូចដែលមានរៀបរាប់នៅខាងលើនេះ...
Aug 16, 2022•11 min
សេចក្ដីសង្គ្រោះកើតឡើងដោយព្រះគុណតែប៉ុណ្ណោះ ដោយសារជំនឿតែប៉ុណ្ណោះ មិនមែនតាមរយៈទង្វើនានានោះទេ (អេភេសូរ ២:៨-៩)។ ដូច្នេះ រាល់គ្រប់អ្នកជឿនឹងទទួលបានអំណោយទាននៃសេចក្ដីសង្គ្រោះដោយសារព្រះគុណដូចៗគ្នា មិនថាគាត់ជាគ្រីស្ទបរិស័ទយ៉ាងយូរឆ្នាំប៉ុណ្ណាក៏ដោយ ឬក៏ថាគាត់មានផលផ្លែច្រើនប៉ុណ្ណាក៏ដោយក្នុងការបម្រើព្រះជាម្ចាស់ (ម៉ាថាយ ២០:១០-១២; ២៥:១៤-២៣)។ Hosted on Acast. See acast.com/privacy for more information.
Aug 15, 2022•4 min
ការគិតបែបកម្រិតស្ដង់ដារនៃកណ្ឌគម្ពីរសុភាសិតជំពូក៣១សារឡើងវិញ។ នៅពេលដែលយើងមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្វែងរកការដឹកនាំអំពីរបៀបនៃការធ្វើជាភរិយា និងជាអ្នកម្ដាយដ៏ល្អប្រពៃ យើងមិនអាចគេចផុតពីកណ្ឌគម្ពីរសុភាសិតជំពូក៣១បានទេ។ តើអ្នកណាមិនចង់ធ្វើជាមនុស្សដែលឆ្នើម ចម្រើនផល ខ្លាំង ពូកែថែទាំ ហើយមិនចេះមានភាពភ័យខ្លាចដូចស្ត្រីម្នាក់នោះ? Hosted on Acast. See acast.com/privacy for more information....
Aug 12, 2022•15 min
ចំពោះគ្រីស្ទបរិស័ទវិញ មានជម្រើសមួយផ្សេងទៀតដែលល្អប្រសើរជាងជម្រើសខាងលើនេះ។ គ្រីស្ទបរិស័ទមិនគួរប្រើការផ្លាស់ប្ដូរទុកជាឱកាស ដើម្បីបង្កើតខ្លួនឯងសារជាថ្មីទេ ប៉ុន្តែគ្រីស្ទបរិស័ទគួរប្រើការផ្លាស់ប្ដូរទុកជាឱកាស ដើម្បី «សម្គាល់ពីអត្តសញ្ញាណថ្មី» របស់ខ្លួនក្នុងព្រះគ្រីស្ទ។ ការផ្លាស់ប្ដូរពីនេះទៅនោះឬក៏ពីនោះទៅនេះ គឺជាពេលវេលានៃការអះអាងជាថ្មីថា អត្ថន័យដ៏ពិតនៃជីវិតរបស់យើងខ្ញុំ គឺមិនពឹងផ្អែកលើថា តើយើងខ្ញុំនៅលីវ ឬក៏រៀបការរួចហើយ មិនពឹង...
Aug 11, 2022•12 min
តាំងពីមុនពេលយើងបានកើតមកម្ល៉េះ ព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះអង្គឲ្យមកសុគតជំនួសយើង ដើម្បីឲ្យយើងមានឱកាសទទួលបានជីវិតដ៏អស់កល្បជានិច្ច។ ដោយសារតែព្រះគុណដ៏ល្អអស្ចារ្យរបស់ទ្រង់ចំពោះយើង នោះហើយបានជាអំណោយទានដ៏ល្អមួយនេះបានមកដល់យើង៖ «ដ្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្...
Aug 09, 2022•6 min
តើបងប្អូនធ្លាប់ព្យាយាមពន្យល់អំពីព្រះត្រៃឯកទៅកាន់បុគ្គលណាម្នាក់ដែរឬទេ? បើធ្លាប់ ដូចខ្ញុំ នោះបងប្អូនប្រាកដជាឃើញហើយថា យើងពិតជាពិបាកពន្យល់មែន។ ពិបាករៀបពាក្យពេចន៍ ឬក៏លើកជាឧទាហរណ៍ ដើម្បីនឹងពន្យល់ណាស់ ហើយទោះបើធ្វើបាន យើងក៏ពិបាកមានការពន្យល់ដោយមិនងាយធ្លាក់ក្នុងសេចក្ដីខុសឆ្គងផងដែរ ប៉ុន្តែឥឡូវនេះមានឯកសារ ដើម្បីនឹងពន្យល់ហើយ។ សូមចូលមើល ដើម្បីឲ្យយើងកាន់តែយល់អំពីព្រះត្រៃឯក ហើយនឹងមានការងាយស្រួលក្នុងការបង្រៀនទៅកាន់អ្នកដទៃដោយ...
Aug 09, 2022•5 min
តើហេតុអ្វីបានជាធ្វើការថ្វាយបង្គំនៅថ្ងៃអាទិត្យ? តើមានមូលហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារនៅថ្ងៃអាទិត្យ? ចម្លើយគឺ៖ ឫសគល់នៃការដែលគ្រីស្ទបរិស័ទថ្វាយបង្គំគឺចេញមកពីសាសនាយូដា។ ការនេះបានកើតឡើងក្នុងចំណោមសាសន៍យូដា។ ហើយព្រះគម្ពីររបស់សាសន៍យូដាគឺជាភាគទី១នៃព្រះគម្ពីររបស់គ្រីស្ទបរិស័ទ។ ហើយសាសន៍យូដាមានក្រឹត្យវិន័យមួយក្នុងចំណោមក្រឹត្យវិន័យទាំងដប់ប្រការ «ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ ២០:៨)...
Aug 08, 2022•8 min
ទោះបើគ្រប់ៗគ្នាស្ថិតក្នុងកាលៈទេសៈខុសៗគ្នា ក៏យើងខ្ញុំនៅជឿជាក់ថា ជំហានទាំងប្រាំពីរយ៉ាងនៃការអធិស្ឋាននេះ ពិតជាបានជួយយើងខ្ញុំមែនក្នុងការតយុទ្ធនឹងជីវិតអធិស្ឋានដ៏ទន់ខ្សោយរបស់យើងខ្ញុំ។ Hosted on Acast. See acast.com/privacy for more information.
Aug 05, 2022•20 min
ព្រះជាម្ចាស់បានបង្កើតដើមឈើនៃចំណេះដឹង ដើម្បីនាំមនុស្សលោកឲ្យដឹងខុសត្រូវ ហើយបើយោងតាមផែនការរបស់ព្រះអង្គ របៀបនៃការទទួលចំណេះដឹងនោះបាន គឺតាមរយៈការដែលមនុស្សលោកមិនបរិភោគផ្លែឈើនោះ។ Hosted on Acast. See acast.com/privacy for more information.
Aug 04, 2022•12 min
នៅពេលដែលខ្ញុំគិតពីនិយមន័យ «ដោយព្រះគុណ» ខ្ញុំមិនចង់មើលរំលងអត្ថន័យដែលយើងតែងតែឲ្យថា ព្រះគុណ គឺជាការដែលព្រះជាម្ចាស់អត់ទោសឲ្យយើង ជាការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើង ទោះបើយើងមិនស័ក្តិសមនឹងទទួលក៏ដោយ «ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ» (អេភេសូរ ២:៨ គកស)។ ប៉ុន្តែ ចំណុចពិបាកនោះគឺ បើយើងចាប់ផ្ដើមរកសេចក្តីបង្រៀនស្ដីពីការអត់ទោស និងការដែលព...
Aug 03, 2022•4 min
ទាញយកសៀវភៅម្ចាស់ស្នេហ៍៖ https://plovpit.com/sweetheart/ Hosted on Acast. See acast.com/privacy for more information....
Aug 01, 2022•8 min
ខាងក្រោមនេះគឺជាការពិនិត្យមើលត្រួសៗអំពីអ្វីដែលពួកសាក្សីព្រះយេហូវ៉ាជឿ ដោយអមនឹងអ្វីដែលព្រះគម្ពីរពិតជាបានបង្រៀន។ Hosted on Acast. See acast.com/privacy for more information.
Aug 01, 2022•15 min
ចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ និងដំណឹងល្អ គឺបុគ្គល និងការសម្រេចព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ក្រៅពីការដែល «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤) និងការដែលព្រះរាជបុត្រាបានយាងមកយកកំណើតជាមនុស្ស រួចមានព្រះជន្មគង់នៅ និងសុគតជំនួសយើងក្នុងនាមជាព្រះអង្គសង្គ្រោះ នោះគ្មានសេចក្ដីសង្គ្រោះណាផ្សេងឡើយ។ ក្រៅពីការដែលព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចបានយាងមកយកកំណើតជាមនុស្ស ហើយធ្វើជាអ្នកតំណាងនៃការតាំងសញ្ញាថ្មី នោះនឹងគ្មាន...
Jul 29, 2022•16 min
ព្រះជាម្ចាស់បានលើកឡើងជាច្រើនចំណុចណាស់ ទាក់ទងទៅនឹងប្រធានបទអំពីលុយកាក់។ ដូច្នេះ ឥឡូវនេះ យើងខ្ញុំនឹងលើកឡើងនូវបីចំណុចដែលព្រះគម្ពីរមិនបាននិយាយទាក់ទងទៅនឹងលុយកាក់—មិនថាយើងធ្លាប់បានឮអ្វីខ្លះក៏ដោយ។ ខាងក្រោមនេះជាចំណុចខុសឆ្គងបីយ៉ាង។ Hosted on Acast. See acast.com/privacy for more information.
Jul 28, 2022•12 min