PlovPit - podcast cover

PlovPit

Action Cambodiawww.plovpit.com
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See acast.com/privacy for more information.

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

មេរៀន៖ បង្រៀនក្មេងវ័យជំទង់ (How to Teach Your Teen to Study the Bible)

មាន​ឪពុក​ម្ដាយ​ជា​ច្រើន​នាក់​បាន​ទំនាក់​ទំនង​មក​កាន់​ខ្ញុំ​ជា​ញឹកញាប់ ហើយ​សួរ​ថា​តើ​មាន​សៀវភៅ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ ឬ​ក៏​ព្រះ​គម្ពីរ​សិក្សា​ណា​ដែល​ខ្ញុំ​អាច​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ប្រើ​ប្រាស់​ជា​មួយ​នឹង​កូន​របស់​ពួក​គាត់​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់​បាន​ដែរ​ឬ​ទេ។ ខណៈ​ពេល​ដែល​កូន​ចៅ​យើង​ឈាន​ចូល​វ័យ​ជំទង់ ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​គឺ​ជួយ​ឲ្យ​ពួក​គាត់​បង្កើត​ទម្លាប់​ល្អៗ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ។ ការ​រក​ឃើញ​នូវ​របៀប​ដែល​មាន​ភាព​ស៊ីគ្នា​ជា​មួយ​នឹង​វ័យ​របស់​ពួក​គាត់ ក៏...

Jun 15, 202210 min

ចំណងជើង៖ គ្រូខុសឆ្គងសន្យាភាពចម្រុងចម្រើន​ (False Preachers and Promises of Prosperity)

តើ​ព្រះ​បង្គាប់​យើង​ឲ្យ​ជួយ​អ្នក​មាន ឬ​អ្នក​ក្រ? គ្រូ​​ចម្រុងចម្រើន​ល្បីៗ នេះ​គឺជា​បញ្ជី​គ្រូ​ចម្រុងចម្រើន​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក។ ពួក​គេ​រក​លុយ​បាន​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ រស់​នៅ​ដូចជា​ស្តេច និង​មហាក្សត្រី។ បញ្ជី​នេះ​មិន​គ្រប់​ទាំង​អស់​ទេ គឺ​នៅ​មាន​រាប់​រយ​នាក់​ទៀត (គ្រូ​នៅ​បញ្ជី​នេះ​ខ្លះ​ជិត​សេចក្ដី​ពិត​ជាង​គ្រូ​ឯ​ទៀត ប៉ុន្តែ​ពួកគេ​ទាំង​អស់​បង្រៀន​ថា ជា​ព្រះហឫទ័យ​របស់​ព្រះ​អង្គ ដែល​យើង​ត្រូវ​មាន​ជីវភាព​ស្ដុកស្ដម្ភ និង​សុខភាព​ល្អ ហើយ​​ថា យើង​អាច​ក្លាយជា​អ្នក​មាន ដោយ​និយាយ​ពាក្យ ដែល​បង្...

Jun 13, 202231 min

មេរៀន៖​ ដូចដែលទ្រង់មាន​ព្រះបន្ទូលមែន - តើ​ព្រះយេស៊ូវជានរណា? (Who is Jesus?)

តើ​ព្រះយេស៊ូវជានរណា? --------------------------------------- ជាមនុស្ស​ល្អម្នាក់? ជាគ្រូបង្រៀនម្នាក់? ជាមនុស្ស​អស្ចារ្យ? ----------------------------- ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ប្រកាស​គាំទ្រ​ពី​ព្រះ​ជាម្ចាស់​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ ដែល​ជា​ការ​ទទួល​ស្គាល់​ពី​ព្រះ​ជាម្ចាស់​ថា​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ការ​ពិត​មែន។ ប្រសិន​បើ​នេះ​ត្រឹម​ត្រូវ​មែន នោះ​មាន​ន័យ​ថា មិន​អាច​មាន​មន្ទិល​សង្ស័យ​ត្រង់​ថា ក្នុង​ចំណោម​ចំណុច​ទាំង​បី​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ ដែល​យើង​បាន​លើក​ឡើ...

Jun 12, 20227 min

មេរៀន៖ សេចក្ដីតាំងសញ្ញា - សេចក្ដីតាំងសញ្ញាចាស់ និងសេចក្ដីតាំង​សញ្ញាថ្មី (Covenants: Old and New)

សេចក្ដី​តាំង​សញ្ញា (សម្ព័ន្ធ​មេត្រី) ជា​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ពីរ ដែល​ត្រូវ​តែ​រក្សា​នូវ​កាតព្វកិច្ច​នៃ​សេចក្តី​តាំង​សញ្ញា ហើយ​អាច​ទទួល​ជា​ផល​ប្រយោជន៍ ឬ​ទណ្ឌកម្ម អាស្រ័យ​ទៅ​លើ​ភាគី​ទាំង​ពីរ តើ​ពួក​គេ​បាន​ធ្វើ តាម​ការ​ព្រម​ព្រៀង​ដែរ​ឬ​ទេ? ប៉ុន្តែ សម្រាប់​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់ និង​មនុស្ស វា​មាន​លក្ខណៈ​ពិសេស​ជាង ពីព្រោះ​ជា​សេចក្តី​តាំង​សញ្ញា​ដែល​មិន​មាន​ភាព​ស្មើ​គ្នា ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ជា​អ្នក​ប្រទាន ដល់​មនុស្ស​ជា​និច្ច ហើយ​មនុស្ស​គ្រាន់​តែ​ជា​អ្នក​ទទួល​តែ​ប៉ុណ្ណោះ។ យើង​ឃើ...

Jun 09, 202213 min

សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក២ «ការតាមស្រឡាញ់គ្នា» (The Pursuit of Love)

អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ? កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ...

Jun 09, 202220 min

សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក១ «លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត»​ (6 Attributes of a Future Partner)

អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ? កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ...

Jun 08, 202210 min

ក្រុមខុសឆ្គង៖ ក្រុមបេសកម្មដំណឹងល្អ ឬ​ក្រុម ប៉ាក អ៊ុក ស៊ូ (False Groups: Ock Soo Park and the Good News Mission)

ក្រុម​បេសកកម្ម​ដំណឹង​ល្អ ហើយ​អ្នក​ដឹកនាំ លោក ​ប៉ាក អុក ស៊ូ ​ខុស​ពី​ក្រុម​ខុស​ឆ្គង​ ​ដែល​យើង​សិក្សា​កន្លង​មក ពីព្រោះ​ក្រុម​នេះ​កាន់​តាម​គោលជំនឿ​ត្រឹម​ត្រូវ​ជា​ច្រើន​ដែរ ទាំង ​ព្រះត្រៃឯក​ និង ​ការ​សុគត​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ ​សម្រាប់​អំពើ​បាប​របស់​យើង។ មនុស្ស​ជា​ច្រើន​ដែល​ចូល​ក្រុម​នេះ ​ជា​គ្រីស្ទបរិស័ទ​ពិត​ប្រាកដ។ ក៏ប៉ុន្តែ​ក្រុម​ប្រឹក្សា​គ្រីស្ទបរិស័ទ​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ បាន​រួម​គ្នា​ប្រកាស​សេចក្ដី​ថ្លែង​ការ​ថា​ ក្រុម​បេសកកម្ម​ដំណឹង​ល្អ​ គឺ​ជា​ក្រុម​ខុស​ឆ្គង​មួយ។ ​ដោយ​សារ​ម...

Jun 06, 202215 min

ក្រុមខុសឆ្គង៖ សាសនាមរមន​ ឬព្រះយេស៊ូវអាណាចក្រព្រះយេស៊ូវពួកបរិសុទ្ធ​ចុងក្រោយ (False Groups: Mormons and The Church of Jesus Christ of Latter-day Saints)

អ្នក​ប្រហែល​ជា​មិនអាច​បញ្ចុះបញ្ចូល​ពួក​មរមន​ឲ្យ​ងាក​ចេញ​ពី​សាសនា​របស់​គេ ​ដោយ​ប្រាប់​គាត់​អំពី​ភរិយា​ទាំង​៤០​នាក់​របស់​យ៉ូសែប​ ស្មីត​បាន​ទេ។ ផ្លូវ​តែ​មួយ​ដើម្បី​នាំ​ពួក​មរមន ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​ពិត​ គឺ​ពន្យល់​ដំណឹងល្អ​ពិត​ដល់​ពួកគេ​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​អាន​ព្រះគម្ពីរ​ប៊ីប​មួយ​ចប់។ មានតែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ការ​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះ​ទេ​ ដែល​អាច​នាំ​ពួកគេ​ទៅកាន់​សេចក្តី​សង្គ្រោះ​បាន។ ពួក​មរមន​ភាគច្រើន​មិន​បាន​អាន​ព្រះគម្ពីរ​ច្រើន​ទេ ពីព្រោះ​ក្រុមជំនុំ​របស់​គេ ធ្វើ​ឲ្យ​គេ​...

Jun 06, 202220 min

ក្រុមខុសឆ្គងស្មរបន្ទាល់សាក្សីព្រះយេហូវ៉ា​ និងសេចក្ដីបង្រៀនខុសឆ្គងរបស់ក្រុមនេះ (False Groups: Jehovah's Witnesses)

ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ប្រើ​ពាក្យ​ថា «ព្រះជាម្ចាស់ ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធ ​សេចក្ដី​សង្គ្រោះ និង​ការ​រស់​ឡើង​វិញ ។ល។ » ដូច​គ្រីស្ទបរិស័ទ​ដែរ​ ប៉ុន្តែ​ពួកគេ​ឲ្យ​អត្ថន័យ​ខុស​ពី​អត្ថន័យ​ក្នុង​គម្ពីរ។ ក្រុម​នេះ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​រស់​ឡើង​វិញ​ទេ។ ពួក​គេ​បង្រៀន​ថា ក្រោយ​យេស៊ូវ​របស់​គេ​បាន​ស្លាប់ រូបកាយ​របស់​គាត់​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ លោក​យេស៊ូវ​គ្រាន់តែ​ក្រោក​ឡើង​ជា​វិញ្ញាណ​ ដែល​មើល​មិន​ឃើញ​ ប៉ុន្តែ​រូបកាយ​គាត់​នៅ​តែ​ស្លាប់​ក្នុង​ផ្នូរ។ បើ​អ៊ីចឹង ​...

Jun 03, 202217 min

ក្រុមខុសឆ្គង៖ ក្រុមខុសឆ្គង លី ម៉ាន់ហ៊ី​​ ឬ ស៊ីន ឆន់ជី ដែលអះអាងខ្លួនគាត់ថា គាត់ជាព្រះគ្រីស្ទ (False Groups: Shincheonji Church of Jesus and Lee Man-hee)

ក្រុម​ស៊ីនឆន់ជី​បដិសេធ​គោលលទ្ធិ​ព្រះត្រៃឯក។ ក្រុម​ស៊ីនឆន់ជី​អះអាង​ថា មនុស្ស​ទាំងអស់​ជា​ទេវតា​ដែល​បាន​ចុះ​មក​ផែន​ដី។ ក្រុម​ស៊ីនឆន់ជី​ជឿ​ជាក់​ថា មាន​តែ ​លី ម៉ាន់ហ៊ី​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​បកស្រាយ​ព្រះបន្ទូល​នៃ​ព្រះ​យ៉ាង​ត្រឹមត្រូវ។ លី ម៉ាន់ហ៊ី មាន​អាយុ​៩០​ឆ្នាំ​ហើយ​ គាត់​នឹង​មិន​រស់​ពី​ស្លាប់​ឡើងវិញ ដូច​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​ទេ។ គាត់​នឹង​មិន​នាំ​សមាជិក ១៤៤០០០ នាក់​ទៅ​ស្ថានសួគ៌​ទេ។ មិន​យូរ​មិនឆាប់​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា គាត់​ជា​មនុស្ស​ធម្មតា ដែល​គ្មាន​អំណាច​លើ​អំពើ​បាប និង​សេចក្...

Jun 02, 202213 min

ការលើកទឹកចិត្តអំពី៖ តើក្នុងនាមយើងជាគ្រីស្ទបរិស័ទ តើយើងត្រូវជ្រើសរើសគូស្រករយ៉ាងដូចម្ដេច? (Should believers marry unbelievers?)

ខ្ញុំ​ធ្លាប់​បាន​ឮ​ពី​មូលហេតុ​ជា​ច្រើន​ដែល​គ្រីស្ទបរិស័ទ​បាន​លើកឡើង​ទាក់ទង​នឹង​ការ​ដែល​ពួកគាត់​សុខចិត្ត​ជ្រើសរើស​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ៖ នារី​មួយ​ចំនួនបាន​គិត​ថា «គ្មាន​បុរស​ដែល​សង្ហា ហើយ​ល្អ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ពួកគាត់ ដែល​ពួកគាត់​មិន​ស័ក្តិសម​ក្លាយ​ជា​គូអនាគត​របស់​ខ្ញុំ​ទេ» ហើយ​ក៏​មាន​នារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​ខ្លួន​រៀបចំ​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ចុះចូល​ធ្វើ​តាម និង​គោរព​តាម​កម្មវិធី​ដែល​មាន​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិនមែន​ជា​កម្មវិធី​បែប​គ្រីស្ទបរ...

May 05, 20223 min

ការ​ល្បងល​គោលលទ្ធិ៥យ៉ាងលើគោលលទ្ធិ​ខុស​ឆ្គង (The Five Tests of False Doctrines)

យើង​រស់​នៅ​លើ​ពិភព​លោក​ដែល​មាន​ភាព​ច្របូកច្របល់​យ៉ាង​ល្អក់​ទាក់​ទង​នឹង​ការ​ត្រឹម​ត្រូវ និង​ការ​ខុស​ឆ្គង។ ចំពោះ​គោលលទ្ធិ​ពិត​មួយ​ដែល​យើង​ស្គាល់ មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​អ្នក​ធ្វើ​ពុត​សឹង​មួយ​រយ​នាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន បាន​ប្រាប់​ឲ្យ​យើង «ល្បង​វិញ្ញាណ​ទាំង​អស់» ហើយ​សាវ័ក ប៉ុល លើក​ឡើង​ថា «ចូរ​ល​មើល​គ្រប់​ទាំង​អស់» (១យ៉ូហាន ៤:១; ១ថែស្សាឡូនីច ៥:២១)។ យើង​មាន​ទំនួល​ខុស​ត្រូវ​ដ៏​បរិសុទ្ធ​ក្នុង​ការ​ល្បង​ល​នូវ​រាល់​គោលលទ្ធិ ដើម្បី​ឲ្យ​ដឹង​ថា វា​ជា​ការ​ពិត ឬ​ក៏​ខុស​ឆ្គង។ ប៉ុន្តែ តើ​ឲ្យ​...

May 04, 202223 min

ការជេរប្រមាថព្រះវិញ្ញាណបរិសុទ្ធមានន័យយ៉ាងដូចម្ដេច​ (What is the blasphemy against the Holy Spirit?)

ផ្នត់​គំនិត​នៃ​ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:២២–៣០ និង​ម៉ាថាយ ១២:២២–៣២។ ព្រះ​យេស៊ូវ​ទើប​តែ​បាន​ធ្វើ​ការ​អស្ចារ្យ។ គេ​បាន​នាំ​បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​សណ្ឋិត​ក្នុង​គាត់​មក​កាន់​ព្រះ​យេស៊ូវ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ ហើយ​ក៏​បាន​ព្យាបាល​បុរស​ខ្វាក់ និង​គរ​ផង​ដែរ។ អស់​អ្នក​ដែល​បាន​ឃើញ​ការ​បណ្ដេញ​នេះ​ក៏​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​ពិត​ជា​ព្រះ​មេស្ស៊ី ដែល​គេ​បាន​រង់​ចាំ​មែន​ឬ។ ពួក​ផារិស៊ី​ដែល​បាន​...

May 03, 20229 min

ការទប់កំហឹងទាស់នឹងកូនៗ (7 Tips for Keeping Your Cool When Your Kids Misbehave)

តើ​លោក​អ្នក​ធ្លាប់​យល់​អារម្មណ៍​របស់​ឪពុក​ម្ដាយ​ដែល​ធ្លាប់​និយាយ ឬ​ក៏​ធ្វើ​អ្វី​មួយ​ដែល​ជា​ទូ​ទៅ​ពួក​គាត់​មិន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ​ដែរ​ឬ​ទេ? ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​​ខណៈ​ពេល​កូន​នោះ​មាន​អាកប្ប​កិរិយា​មិន​សមរម្យ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ភ្លាមៗ​នោះ​ចេញ​ពី​ជម្រៅ​ចិត្ត​ណា​មួយ​ក្នុង​លោក​អ្នក​ក៏​ស្រាប់​តែ​ភ្នំ​ភ្លើង​ផ្ទុះ​តែ​ម្ដង។ វា​មិន​ល្អ​មើល​ទេ។ និពន្ធ​ដោយ៖ លោក​គ្រូ Sam Crabtreeបកប្រែដោយ៖ លោក ឈាង បូរ៉ាកែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋដកស្រង់ខ្លះៗចេញពី www.cross...

May 02, 202213 min

របៀប​ស្រឡាញ់​១០​យ៉ាង​ដូច​ព្រះគ្រីស្ទ (10 Ways To Love Your Wife Like Jesus Loves Her)

ក្នុង​នាម​ជា​ប្ដី​ម្នាក់ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​លោក​អ្នក​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ព្រះ​គ្រីស្ទ​ស្រឡាញ់​នាង ដូច្នេះ​ចូល​ឲ្យ​យើង​សញ្ជឹង​គិត​ទៅ​លើ​ជម្រៅ ភាព​ស្មុគ​ស្មាញ និង​ការ​ស្រឡាញ់​ដែល​គ្មាន​គូ​ផ្ទឹម​បាន​របស់​ទ្រង់​ចុះ។ និពន្ធ​ដោយ៖ លោក​គ្រូ Tim Counts បកប្រែដោយ៖ លោក ឈាង បូរ៉ា កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា លី វួចឡេង ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ https://plovpit.com/love-your-wife/ Hosted on Acast. See acast.com/privacy for more information...

May 01, 202216 min

សេចក្ដីពិតដ៏ភ្ញាក់ផ្អើលអំពីគ្រូខុសឆ្គង (The Surprising Truth About False Teachers)

សំណួរ​គឺ​មិន​មែន​ថា តើ​លោក​អ្នក​ធ្លាប់​ឮ​សំឡេង​របស់​ពួក​គ្រូ​ខុស​ឆ្គង​នោះ​ទេ ព្រោះ​លោក​អ្នក​ឮ​ស្ទើរ​រាល់​តែ​ថ្ងៃ​ពេក​ហើយ​ក៏​មិន​ដឹង។ តែ​សំណួរ​គឺ៖ តើ​លោក​អ្នក​អាច​វែក​ញែក​ដោយ​ដឹង​ថា​សេចក្ដី​បង្រៀន​មួយ​ណា​ខុស​ឆ្គង​បាន​ដែរ​ឬ​ទ? និពន្ធ​ដោយ៖ លោក​គ្រូ David Mathis បក​ប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឈាង បូរ៉ា, ខែម បូឡុង, លោក ម៉េង មនោ និង​លោកស្រី ឡូញ ណារ៉ុង ដក​ស្រង់​ខ្លះៗ​ចេញពី Desiring God ដោយ​មាន​ការ​អនុញ្ញាត។ https://www.desiringgod.org/articles/the-surprising-truth-about-false-teachers ...

Apr 29, 202215 min

ហេតុអ្វី​បាន​ជា​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​គឺជា​ការ​ខុស​ឆ្គង? (Why Is Homosexuality Wrong?)

យើងខ្ញុំ​ដឹង​ថា មក​ដល់​ឥឡូវនេះ​អំណាច​នៃ​ចម្លើយ​របស់ខ្ញុំ​គឺ​គ្រាន់តែ​ថា «វា​មិន​ត្រឹមត្រូវ ដូច្នេះ​ចូរ​កុំ​ប្រព្រឹត្ត​វា​ឲ្យ​សោះ» នៅឡើយ​ទេ។ សំណួរ៖ «ហេតុអ្វី​បាន​ជា​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​គឺជា​ការ​ខុស​ឆ្គង?» ក៏​មាន​ផ្នត់​ចម្លើយ​ជាច្រើន​ដែរ។ និពន្ធដោយ៖ លោកគ្រូ John Piper បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ កែសម្រួលដោយ៖ លោក ម៉េង មនោ និងលោកស្រី ឡូញ ស្ណារ៉ុង ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ https://plovpit.com/why-is-homosexuality-wrong/ Hosted on Acast. See acas...

Apr 27, 20229 min

ការ​កុហក​៥​យ៉ាង​អំពី​ការ​មើល​រូប​មិន​គប្បី (5 Ways Porn Lies To You)

មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា អំពើ​បាប​នេះ​មាន​ពោរ​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់ និង​ភាព​សាហាវឃោរឃៅ។ ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។និពន្ធ​ដោយ៖ លោក​គ្រូ Tim Challiesបកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ និង​កញ្ញា ថន​ ស្ថាពរដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។ https://plovpit.com/porn-lies/ Hosted on Acast. See acast.com/privacy for more information....

Apr 26, 202219 min

ការ​ពិបាក​ដែល​ឪពុកម្ដាយ​ប្រឈម​មុខ​ក្នុង​ការ​មើល​កូន (The One Thing That Makes Parenting Tough Today)

នៅ​គ្រប់វប្បធម៌ និង​គ្រប់​ជំនាន់​ទាំង​អស់ ឪពុកម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​​អាច​លើក​ឡើង​ថា ការ​មើល​កូន​មាន​ការ​ពិបាក​ព្រោះ ……… ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​ជំនាន់​នេះ​មាន​ចំណុច​មួយ​ដែល​ខុសប្លែក​ពី​ជំនាន់​មុនៗ។ ចំណុច​ខុស​ប្លែក​នោះ​គឺ​ យើង​មិន​អាច​គេច​ពី​វា​បាន​ឡើយ ព្រោះ​វា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង​ខ្លាំង​ណាស់ ពោល​គឺ​ វា​ធ្វើ​ឲ្យ​ស្មារតី​យើង​មិន​មូល ។ ដក​ស្រង់​ចេញ​ពី Parenting: 14 Gospel Principles That Can Radically Change Your Family និពន្ធ​ដោយ​លោក​គ្រូ Paul David Tripp។ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្...

Apr 25, 20222 min

«អ្វី​ដែល​​បាន​បំផ្លាស់បំប្រែ​​ពេល​ជឿ​ព្រះយេស៊ូវ» ទីបន្ទាល់​លោកគ្រូគង្វាល៖ សាំង ឈិនហូរ (Pastor Testimony: Chin Ho)

ទីបន្ទាល់​របស់​លោកគ្រូគង្វាល៖សាំង ឈិនហូរ «​ដំណើ​រជីវិត​នៃការ​ទទួល​ជឿ​ព្រះយេស៊ូវ» សូម​បើកចិត្តទទួល​ជឿ​ https://plovpit.com/good-news/ https://plovpit.com/jesus/ Hosted on Acast. See acast.com/privacy for more information.

Apr 24, 202212 min

ការ​តាំង​សញ្ញាថ្មី​ល្អ​ប្រសើរ​ជាង​ការ​តាំង​សញ្ញាចាស់ (9 Ways The New Covenant Is Better Than The Old)

ក្នុង​ជីវិត​យើង​ដែល​ជា​អ្នកជឿ​លើ​ដំណឹងល្អ ពេល​ខ្លះ​វា​ពិត​ជា​មាន​ការ​ងាយស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​ភ្លេចភ្លាំង​នូវ​អភ័យឯកសិទ្ធិ​ដែល​យើង​មាន ក្នុង​ការ​ចូលរួម​រាល់​កិច្ចការ​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ការ​តាំង​សញ្ញាថ្មី​នេះ ។ បុព្វបុរស​នៃ​ជំនឿ​ដូច​ជា លោក អ័ប្រាហាំ លោក ម៉ូសេ និង​ស្ដេច ដាវីឌ បាន​ត្រឹមតែ​សម្លឹង​ទៅ​មុខ​ទៅកាន់​ព្រះ​ពរ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​គ្រីស្ទបរិស័ទ​គ្រប់​រូប​ទទួល​បាន​នា​ពេល​សព្វ​ថ្ងៃ​នេះ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​តាំង​សញ្ញា​ថ្មី​នេះ ពិត​ជា​ល្អ​ប្រសើរ​ជាង​ការ​តាំង​សញ្ញាច...

Apr 21, 202212 min

ការ​ជឿជាក់​ផ្សេងៗ​ដែល​បំផ្លាញ​ក្រុម​ជំនុំ​ (Beliefs That Destroy The Church)

ឧបមា​ថា មាន​អ្នក​ដឹក​នាំ​មួយ​ចំនួន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បង្រៀន​ថា ព្រះ​ជាម្ចាស់​បង្កើត​ពិភព​លោក ហើយ​ព្រះ​ជាម្ចាស់​គឺ​ជា​សេចក្តី​ស្រឡាញ់ ហើយ​ទ្រង់​ស្រឡាញ់​មនុស្ស​គ្រប់ៗ​គ្នា។ ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ដែល​នេះ​មាន​ន័យ​ថា យើង​មាន​តម្លៃ។ ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គម្ពីរ ដែល​បាន​សរសេរ​ចុះ​អំពី​គំនិត​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​ទ្រង់ និង​សារ​កំសាន្ត​ចិត្ត​ដល់​យើង​ទៀត​ផង។ ព្រះ​ជាម្ចាស់​ស្រឡាញ់​សេចក្ដី​យុត្តិធម៌ និង​មាន​ក្ដី​មេត្តា​ករុណា ដូច្នេះ​យើង​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​ម...

Apr 20, 202219 min

តើយើងនឹងជួបអ្នកដែលយើងស្រឡាញ់នៅឯស្ថានសួគ៌ដែរ​ឬទេ? (Will We Recognize Loved Ones In Heaven?)

ពិត​ណាស់! យើង​នឹង​ប្រាកដ​ជា​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​នគរ​ដែល​នឹង​មក​ដល់។ ក្ដី​សង្ឃឹម​នៃ​ការ​ដែល​យើង​នឹង​ជួបជុំ​គ្នា​ជាមួយ​នឹង​អ្នក​ដែល​យើង​ស្រឡាញ់​ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌគម្ពីរ ១ថែស្សាឡូនិច្ច ៤:១១-១៨ នឹង​មិន​សូវ​មាន​ការ​បន្ធូរ​ចិត្ត​ឡើយ បើ​នោះ​មិន​មែន​ជា​អ្វី​ដែល​នឹង​កើត​ឡើង។ រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ​ដែល​ព្រះ​អង្គ​នឹង​ប្រោស​យើង​គឺ​ជា​រូបកាយ​ដែល​យើង​កំពុង​មាន​នេះ គឺ​មិន​មែន​ទាក់ទង​នឹង​ស៊េរី​ថ្មី​ណា​មួយ​ទៀត​ទេ ប៉ុន្តែ​ជា​រូបកាយ​ដែល​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ដ៏​រុងរឿង។ និពន្ធ​ដោយ៖ ...

Apr 19, 20224 min

ទីបន្ទាល់​របស់​លោកគ្រូ៖ សួន ចាន់រួម (Teacher's Testimony)

សូម​បើកចិត្ត​ ពិចារណា​ពី​អង្គ​ព្រះ​យេស៊ូវ។ តើព្រះ​ណា​ដែល​អាច​ជួយ​លោកអ្នក​បាន? តើ​មាន​ព្រះ​ណា​ដែល​អះអាង ធានា​យើង​នៅពេលដែល​យើង​ស្លាប់​ទៅ? Hosted on Acast. See acast.com/privacy for more information.

Apr 18, 20224 min

«ម៉េច​បាន​ត្រូវ​ឲ្យ​កូន​ស្ដាប់​បង្គាប់?» ដែរ​ឬ​ទេ? (Dad, Why Must I Obey?)

តើ​លោក​អ្នក​ធ្លាប់​ឮ​កូន​សួរ​ថា «ម៉េច​បាន​ត្រូវ​ឲ្យ​កូន​ស្ដាប់​បង្គាប់?» ដែរ​ឬ​ទេ? ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ម្នាក់​ដែល​មាន​កូន​អាយុ​ចន្លោះ​ពី​៧-១៧​ឆ្នាំ​ដល់​ទៅ​ប្រាំមួយ​នាក់ ពួក​គេ​បាន​សួរ​សំណួរ​បែប​នេះ​មក​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សារ។ ក្រោយ​មក​ពួក​គេ​បែរ​ជា​បញ្ចេញ​កាយវិការ ហើយ​ដំឡើង​សំឡេង​បែប​គម្រោះ​គម្រើយ​ដោយ​ឆ្ងល់​ពី​មូល​ហេតុ​ដែល​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់។ ក្នុង​នាម​ខ្ញុំ​ជា​ឪពុក ខ្ញុំ​មិន​ចង់​ទៅ​កែប្រែ​ឥរិយាបថ​ខាង​ក្រៅ​របស់​ពួក​គេ​ទេ តែ​ខ្ញុំ​ចង់​ពួក​គេ​យល់​ពី «មូលហេតុ» ដែល​ពួក​គេ​ត្រូវ​ស្ដ...

Apr 17, 202215 min

ហេតុអ្វីបានជាការសុគតរបស់ព្រះយេស៊ូមានអំណាចម៉្លេះ? (Why Was The Death Of Jesus So Powerful?)

សំណួរ​ដ៏​សំខាន់​ដែល​គេ​អាច​នឹង​សួរ​នោះ​គឺ៖ ហេតុអ្វី​បាន​ជា​គេ​ឆ្កាង​ព្រះយេស៊ូវ? ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ​លំបាក​ដល់​ម៉្លេះ? តើ​ការ​នេះ​មាន​អ្វី​ទាក់ទង​នឹង​ខ្ញុំ? សំណួរ​ចុង​ក្រោយ​បំផុត​នោះ​គឺ នរណា​ជា​អ្នក​បញ្ជូន​ទ្រង់​ឲ្យ​មក​សុគត​យ៉ាង​ដូច្នេះ? ចម្លើយ​ទៅ​នឹង​សំណួរ​ចុង​ក្រោយ​បំផុត​នេះ​គឺ ព្រះជាម្ចាស់​ជា​អ្នក​បញ្ជូន​មក។ ព្រះយេស៊ូវ គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់។ ការ​រង​ទុក្ខ​វេទនា​មិន​មែន​ហួស​ប្រមាណ​នោះ​ទេ ប៉ុន្តែ​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ទាំង​មូល​ឯ​នោះ...

Apr 13, 20224 min

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកសុគត? (Why Did Jesus Come To Die?)

សំណួរ​ដ៏​សំខាន់​ដែល​គេ​អាច​នឹង​សួរ​នោះ​គឺ៖ ហេតុអ្វី​បាន​ជា​គេ​ឆ្កាង​ព្រះយេស៊ូវ? ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ​លំបាក​ដល់​ម៉្លេះ? តើ​ការ​នេះ​មាន​អ្វី​ទាក់ទង​នឹង​ខ្ញុំ? សំណួរ​ចុង​ក្រោយ​បំផុត​នោះ​គឺ នរណា​ជា​អ្នក​បញ្ជូន​ទ្រង់​ឲ្យ​មក​សុគត​យ៉ាង​ដូច្នេះ? ចម្លើយ​ទៅ​នឹង​សំណួរ​ចុង​ក្រោយ​បំផុត​នេះ​គឺ ព្រះជាម្ចាស់​ជា​អ្នក​បញ្ជូន​មក។ ព្រះយេស៊ូវ គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់។ ការ​រង​ទុក្ខ​វេទនា​មិន​មែន​ហួស​ប្រមាណ​នោះ​ទេ ប៉ុន្តែ​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ទាំង​មូល​ឯ​នោះ...

Apr 13, 20223 min

ព្រះមិនសុគតដើម្បីសត្វកង្កែបនោះទេ (Jesus Didn't Die For Frogs)

សំណួរ​ដ៏​សំខាន់​ដែល​គេ​អាច​នឹង​សួរ​នោះ​គឺ៖ ហេតុអ្វី​បាន​ជា​គេ​ឆ្កាង​ព្រះយេស៊ូវ?ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ​លំបាក​ដល់​ម៉្លេះ? តើ​ការ​នេះ​មាន​អ្វី​ទាក់ទង​នឹង​ខ្ញុំ? សំណួរ​ចុង​ក្រោយ​បំផុត​នោះ​គឺ នរណា​ជា​អ្នក​បញ្ជូន​ទ្រង់​ឲ្យ​មក​សុគត​យ៉ាង​ដូច្នេះ? ចម្លើយ​ទៅ​នឹង​សំណួរ​ចុង​ក្រោយ​បំផុត​នេះ​គឺ ព្រះជាម្ចាស់​ជា​អ្នក​បញ្ជូន​មក។ ព្រះយេស៊ូវ គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះជាម្ចាស់។ ការ​រង​ទុក្ខ​វេទនា​មិន​មែន​ហួស​ប្រមាណ​នោះ​ទេ ប៉ុន្តែ​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ទាំង​មូល​ឯ​នោះ​...

Apr 11, 20222 min

តើ​អ្វីទៅ​ជាដំណឹងល្អ? (What Is The Gospel?)

ដំណឹង​ល្អ​គឺ​ជា​ដំណឹង​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ដើម្បី​ផ្សះផ្សា​មនុស្ស​ដែល​មាន​បាប​ឲ្យមក​ជា​នា​ជា​មួយ​ព្រះ​ជាម្ចាស់​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ដំណើរ​រឿង​ទាំង​មូល។ និពន្ធ​ដោយ៖ ក្រុម 9Marksបកប្រែដោយ៖ លោក ឈាង បូរ៉ាកែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋដកស្រង់ខ្លះៗចេញពី www.9marks.org ដោយមានការអនុញ្ញាត។ https://plovpit.com/good-news/ Hosted on Acast. See acast.com/privacy for more information....

Apr 10, 20226 min

តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​របៀប​ណា? (How Can I Know If I'm Saved?)

មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ដោយ​មាន​ការ​ងឿង​ឆ្ងល់​ថា «តើ​ខ្ញុំ​អាច​ដឹង​ថា​ខ្ញុំ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​របៀប​ណា?»។ វា​គឺ​ជា​ផ្នត់​គំនិត​មួយ​ដែល​មាន​ច្រើន​ចំណុច ហើយ​ដោយ​សារ​មូល​ហេតុ​នេះ នោះ​សូម្បី​តែ​អ្នក​ជឿ​ដែល​មាន​គោល​បំណង​ល្អ​យ៉ាង​ខ្លាំង​ក៏​ជា​រឿយៗ​មើល​រំលង​វា​ដែរ។ និពន្ធ​ដោយ៖ លោក​គ្រូ Paul Twiss បក​ប្រែ​ដោយ៖ ឈាង បូរ៉ា កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ និងលោក ប៊ុន ធីម៉ូថេ ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី blog.tms.edu ដោយមានការអនុញ្ញាត។ https://plovpit.com...

Apr 07, 202219 min
For the best experience, listen in Metacast app for iOS or Android