ថៃកោះហៅទូតខ្មែរទៅទទួលលិខិតតវ៉ា ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនានាយករដ្ឋមន្រ្តីថៃនិងលោកហ៊ុន សែន
Jun 20, 2025•6 min
Episode description
ក្រសួងការបរទេសថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានកោះហៅឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយ លើបណ្តាញសង្គម កាលពីថ្ងៃទី១៨ មិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រកាស នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី១៩ ខែមិថុនាថា ការបែកធ្លាយនៃការសន្ទនាជាង ១៧នាទីនេះ គឺជា «ការរំលោភលើក្រមសីលធម៌ការទូត ការរំលោភទំនុកចិត្តធ្ងន់ធ្ងរ និងបំផ្លាញការប្រតិបត្តិរវាងប្រទេសជិតខាងទាំងពីរ»។
For the best experience, listen in Metacast app for iOS or Android
