** អូស្ត្រាលីដកបម្រាមលើការនាំចូលសាច់គោរបស់សហរដ្ឋអាមេរិក ខណៈដែលខ្លួនចរចាការលើកលែងពន្ធ។ ** ការកាត់បំណុលនិស្សិតជាសេចក្តីព្រាងច្បាប់ដំបូងគេ ដែលដាក់ចូលសភានីតិកាលទី៤៨នេះ។ ** ស្ត្រីអូស្ត្រាលីត្រូវប្តឹងបន្ទាប់ពីបង្ខំឱ្យពិនិត្យប្រដាប់ភេទនៅអាកាសយានដ្ឋានដូហាក្នុងឆ្នាំ ២០២០។
Jul 25, 2025•4 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់នៅក្នុងជម្លោះប្រដាប់អាវុធដែលកំពុងបន្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ** បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ** លោកហេរញ្ញិក Jim Chalmers អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីដោះស្រាយការធ្លាក់ចុះផលិតភាពរយៈពេលជាច្រើនទសវត្សរ៍ ។
Jul 25, 2025•10 min
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំនៅថ្ងៃសុក្រនេះ ជុំវិញជម្លោះដែលកំពុងកើនឡើងរវាងប្រទេសកម្ពុជា និងថៃ។ ស្របពេលដែល លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា អូស្ត្រាលីមានការ ព្រួយបារម្ភយ៉ាងខ្លាំង ដោយការកើនឡើងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ខណៈដែលលោកស្រីបានជំរុញឱ្យអ្នកធ្វើដំណើរ គិតសារឡើងវិញអំពីដំណើរទៅលេងតំបន់មួយចំនួន។
Jul 25, 2025•3 min
នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយលើកឡើងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើង នៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើន បានបាត់បង់ជីវិត ហើយប្រទេសបារាំង សូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព។ បារាំង ចិន ជប៉ុន និងម៉ាឡេស៊ី បានអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃ បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្...
Jul 25, 2025•4 min
ក្រោយហេតុការណ៍ ផ្ទុះអាវុធចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាភាសាអង់គ្លេស ទៅកាន់លោក អាស៊ីម អ៊ីហ្វ តីកខា អាម៉េដ (Asim Iftikhar Ahmad ) ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥។ នោះគឺកម្ពុជា ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
Jul 25, 2025•9 min
យ៉ាងហោចណាស់មានជនស៊ីវិល២នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមតំបន់ជម្លោះនៃព្រំដែនកម្ពុជា ថៃ បន្ទាប់ពីភាពតានតឹង និងជម្លោះការទូតរវាងប្រទេសទាំងពីរ បានផ្ទុះឡើងអស់ជាច្រើនសប្តាហ៍ ។
Jul 24, 2025•3 min
Many in Australia’s Jewish community say political polarisation is fuelling a new wave of antisemitism. How are Jews responding in the face of high-profile incidents of hate? - មនុស្សជាច្រើនក្នុងសហគមន៍ជនជាតិជ្វីហ្វរបស់អូស្ត្រាលីនិយាយថា ការប្រកាន់និន្នាការ នយោបាយមនោគមវិជ្ជា កំពុងជំរុញរលកថ្មីនៃលទ្ធិប្រឆាំងនឹងពួកជ្វីហ្វ។ តើជនជាតិជ្វីហ្វឆ្លើយតបយ៉ាងណានៅចំពោះមុខឧប្បត្តិហេតុដ៏ល្បីល្បាញនៃភាពស្អប់ខ្ពើមនោះ?
Jul 23, 2025•9 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សមាជិកព្រឹទ្ធសភាបក្ស One Nation រងការរិះគន់សម្រាប់ការបែរខ្នងដាក់ ពិធីទទួលស្គាល់ប្រទេស។ ** ជនល្មើសដែលប្រព្រឹត្តខុសម្តងហើយម្តងទៀត ត្រូវបានកំណត់មុខសញ្ញា ខណៈរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងច្បាប់សុវត្ថិភាពមណ្ឌលថែទាំកុមារ។ ** ទារកអាយុប្រាំមួយសប្តាហ៍ម្នាក់ ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីនដប់ប្រាំនាក់ ដែលបានស្លាប់ដោយការអត់ឃ្លាននៅហ្គាហ្សា ។
Jul 23, 2025•12 min
ប្រទេសកម្ពុជា តាមរយៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រសួងការបរទេស បានលើកឡើងថា តំបន់ ឬទីកន្លែង ដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណា មានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះឡើយ។ រាល់វិធានការនានា ដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។
Jul 23, 2025•3 min
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រម ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ត្រាស់បង្គាប់ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ថ្មី បានចែងថា «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ...
Jul 23, 2025•4 min
At some stage you will probably need help from a Justice of the Peace. It may be to prove your identity, to make an insurance claim or to certify copies of your legal documents in your language. JPs are trained volunteers who play a crucial role in the community by helping maintain the integrity of our legal system. So what exactly does a JP do and where can we find one when we need their services? - នៅដំណាក់កាលណាមួយ ក្នុងប្រទេសអូស្ត្រាលី អ្នកប្រហែលជាត្រូវការជំនួយពី ចៅក្រមសន្តិភាព - Justice of t...
Jul 22, 2025•11 min
** សេតវិមានបានដោះស្រាយការព្រួយបារម្ភអំពីស្នាមជាំលើដៃ និងជើងហើមរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ ** ក្រុមហ៊ុន Qantas ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជុំវិញការបំពានទិន្នន័យ។ ** សមាជិកនៃសហគមន៍ LGBTIQ+ របស់អូស្ត្រាលី ឥឡូវនេះអាចបរិច្ចាគឈាម និងប្លាស្មា បាន បន្ទាប់ពីការផ្លាស់ប្តូរច្បាប់ទម្លាប់។
Jul 18, 2025•3 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកហេរញ្ញិក Jim Chalmers និយាយថាការកើនឡើងនៃអត្រាអត់ការងារធ្វើគឺជារឿងមិនគួរឱ្យស្វាគមន៍ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលឡើយ។ ** បក្សសម្ព័ន្ធបានរិះគន់ចំពោះដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់លោកនាយករដ្ឋមន្ត្រីនៅប្រទេសចិន។ ** ព្រឹទ្ធាចារ្យជនជាតិដើម និងជាអ្នកត្រួសត្រាយសិទ្ធិដីធ្លីមួយរូប បានទទួលពានរង្វាន់ ថ្នាក់កិត្តិយសជាផ្លូវការក្រោយពីទទួលមរណៈភាពពីរឆ្នាំ។
Jul 18, 2025•13 min
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) នៅទូទាំងប្រទេសកម្ពុជា។ លទ្ធផល បង្ហាញថា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងកម្ពុជា បានប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង នៅ ៧ រាជធានីខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមា...
Jul 18, 2025•5 min
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កាសែតថៃ បានផ្សាយថា មេបញ្ជាការភូមិភាគ ២ របស់ថៃ លោកឧត្តមសេនីយ៍ Boonsin Padklang បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថា ទាហានថៃ ៣នាក់ បានរងរបួស អំឡុងប្រតិបត្តិការ ដើរល្បាតតាមព្រំដែន ដោយសារតែជាន់គ្រាប់មីន។
Jul 18, 2025•5 min
In this new series, Understanding Hate, we unpack the forces driving division, and ask what it takes to protect social cohesion. - នៅក្នុងផតខាស្តិ៍ជាស៊េរីថ្មីដែលនិយាយអំពី “ចំណេះដឹងអំពីការស្អប់ខ្ពើម” នេះ យើងបកស្រាយពីកំលាំងជំរុញ និងសួរថាតើវាត្រូវការអ្វីខ្លះដើម្បីការពារការរួបរួមនៅក្នុងសង្គម។
Jul 17, 2025•8 min
លោក ស៊ុក សារ៉េត ភ្នាក់ងារអន្តោប្រវេសន៍ នៅទីក្រុងស៊ីដនី រដ្ឋញូសៅវែល ជម្រាបជូនអំពីការផ្លាស់ប្តូរសំខាន់ៗនៃទិដ្ឋាការ និងច្បាប់អន្តោប្រវេសន៍អូស្រ្តាលី ក្នុងឆ្នាំហិរញ្ញវត្ថុថ្មី ដែលប៉ះពាល់ជាពិសេសដល់សហគមន៍ខ្មែរ។
Jul 16, 2025•16 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មជ្ឈមណ្ឌលថែទាំកុមារស្ថិតក្រោមការត្រួតពិនិត្យ ខណៈការចោទប្រកាន់បទល្មើសផ្លូវភេទកាន់តែទូលំទូលាយ។ ** ផ្លែពុទ្ធ្រាចិន អាចនឹងមានលក់នៅក្នុងប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសចិន។ ** សម្ព័ន្ធមិត្ត៣២ប្រទេស អំពាវនាវឱ្យធ្វើពហិការជាសកលមកលើអ៊ីស្រាអែលជុំវិញសង្រ្គាមហ្គាហ្សា។
Jul 16, 2025•13 min
នៅយប់ថ្ងៃទី១៥ ខែកក្កដា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុឃៈ បានឆ្លើយតបទៅភាគីថៃ ដែលបានយកសារសំឡេងរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ដែលព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងប្តឹងទៅប៉ូលិសអន្តរជាតិ Interpol។
Jul 16, 2025•4 min
លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ចេញប្រតិកម្ម និងបង្ហាញការហួសចិត្ត ចំពោះអំពើហិង្សារបស់អតីតទាហានឈុតខ្មៅថៃម្នាក់ ជាមួយនឹងបក្ខពួកដែលបានលបវ៉ៃ មកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ កាលពី១៣ ខែកក្កដាកន្លងទៅ។ លោករដ្ឋមន្ដ្រី បានទាមទារឲ្យអតីតទាហានថៃរូបនោះ សូមទោសកងទ័ពខ្មែរ ជាសាធារណៈ។
Jul 16, 2025•6 min
** លោក Anthony Albanese ចូលរួមជាមួយប្រមុខរដ្ឋចិន លោក Li Qiang នៅក្នុងកិច្ចប្រជុំតុមូលអាជីវកម្មនៅទីក្រុងប៉េកាំង។ ** ចុងបញ្ចប់នៃការបង់សេវាបន្ថែមសម្រាប់ការចាយកាតឥណទានក្នុងប្រទេសអូស្ត្រាលីត្រូវបានប្រកាស។ ** ការសិក្សាថ្មីមួយបានរកឃើញថា ជាងមួយភាគបីនៃបុគ្គលិកកម្មករវ័យក្មេងអូស្ត្រាលីត្រូវបាននិយោជកបង់ប្រាក់ឈ្នួលឱ្យទាបជាងស្តង់ដារ។
Jul 15, 2025•5 min
Learn how to describe people who inspire you. - រៀនពីរបៀបពិពណ៌នាអំពីមនុស្សដែលបំផុសគំនិតអ្នក។
Jul 15, 2025•13 min
** ACCC បង្កើតអង្គភាពពិសេសមួយដើម្បីកំណត់គោលដៅការបោកប្រាស់ស្នេហា។ ** ក្មេងជំទង់ម្នាក់ដែលបានបាត់ខ្លួនអស់ជាង១៨ម៉ោងនៅលើសមុទ្រនោះ ត្រូវបានគេរកឃើញនៅរស់ នៅលើកោះដាច់ស្រយាលមួយ។ ** ទិវាប្រជាជនពិភពលោក៖ជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់បញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់ជាឱកាសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
Jul 11, 2025•4 min
សមាគមខ្មែររដ្ឋវិចតូរីយ៉ា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែកក្តដា ឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះសមាគមន៍មានដំណើរការរយះពេល ៤០ ឆ្នាំ។ តើសមាគមន៍ខ្មែរបានធ្វើអ្វីខ្លះក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក ជា យ៉ូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា ក្នុងឱកាសខួប៤០ឆ្នាំដូចតទៅ។
Jul 11, 2025•13 min
ដូចការគ្រោងទុក នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដានេះ រដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។
Jul 11, 2025•4 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រៀមចេញដំណើរទស្សនកិច្ចនៅប្រទេសចិនដោយផ្តោតលើពាណិជ្ជកម្ម។ ** ការព្រួយបារម្ភអំពីវិធានការមួយចំនួន នៅក្នុងផែនការប្រឆាំងសាសនាជីហ្វថ្មី ថាអាចរារាំងការនិយាយស្តីដោយសេរី។ ** ប៉ូលីសនិយាយថា ទេសចរស្ពាយកាបូបជនជាតិអាឡឺម៉ង់ម្នាក់ ដែលបានបាត់ខ្លួន ក្នុងរដ្ឋអូស្រ្តាលីខាងលិចនោះ ទំនងជាបានវង្វេងនៅក្នុងព្រៃក្រាស់។
Jul 11, 2025•11 min
ក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា លោក ហ្សាក់ ពឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានលើកឡើងថា បារាំង ត្រៀមលក្ខណៈ ក្នុងការផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ លោក បានបញ្ជាក់ថា លោកប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាព ក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការ...
Jul 11, 2025•5 min
** មានសេចក្តីរាយការណ៍ថា អាម៉េរិកនឹងផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អូស្ត្រាលីក្នុងកិច្ចព្រមព្រៀងAUKUS។ ** តុលាការអឺរ៉ុបបានរកឃើញថា រុស្ស៊ីជាអ្នកទទួលខុសត្រូវលើការធ្លាក់ជើងហោះហើរម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៤។ ** Domain ថាអូស្រ្តាលីកំពុងខ្វះអចលនទ្រព្យសម្រាប់ជួលនៅទូទាំងប្រទេស។
Jul 10, 2025•5 min
នៅពេលដែលការហាមឃាត់មិនឱ្យក្មេងជំទង់ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចូលជាធរមាននៅចុងឆ្នាំនេះ អូស្ត្រាលីនឹងក្លាយជាប្រទេសដំបូងគេដែលព្យាយាមពង្រឹងអាយុអប្បបរមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែដូចដែលមាននៅក្នុងរបាយការណ៍នេះ ក្រុមអ្នកជំនាញកំពុងព្រមានថាខណៈបម្រាមនេះនឹងចាប់ផ្តើមអនុវត្តន៍ក្នុងពេលមិនដល់ប្រាំមួយខែទៀតទេនោះ គេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ថាតើវានឹងដំណើរការយ៉ាងដូចម្តេច។
Jul 10, 2025•9 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលប្រកាសវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។ ** ក្រុមការងារប្រឆាំងការស្អប់ខ្ពើមថ្មីរបស់រដ្ឋវិចថូរៀ បានជួបប្រជុំគ្នាជាលើកដំបូង។ ** ក្រុមហ៊ុន Qantas បង្ហាញពីវិសាលភាពនៃការលួចទិន្នន័យដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួន រួមទាំងចំណូលចិត្តអាហារ។
Jul 09, 2025•11 min