SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

This slur was used to abuse Concetta's father. For her, it's a proud identity - SBS Examines៖ ពាក្យអសុរោះនេះធ្លាប់ត្រូវបានគេប្រើដើម្បីបំពានឳពុករបស់ Concetta តែវាជាអត្តសញ្ញាណសម្រាប់នាង

The term was used as an insult towards Greek and Italian migrants who arrived after the Second World War. But the generations that follow have reclaimed 'wog', redefining their cultural identity. - ពាក្យនេះត្រូវបានគេប្រើជាការប្រមាថចំពោះជនចំណាកស្រុកក្រិច និងអ៊ីតាលី ដែលបានមកដល់ប្រទេសអូស្រ្តាលីក្រោយសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែមនុស្សជំនាន់ក្រោយ បានទាមយកពាក្យ 'wog' នេះមកវិញ ដោយកំណត់ជាអត្តសញ្ញាណវប្បធម៌របស់ពួកគេ។

Jun 19, 202511 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

** ក្រសួងការបរទេសអ៊ីស្រាអែលនិយាយថា មន្ទីរពេទ្យមួយនៅភាគខាងត្បូងប្រទេសត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។ ** ជនជាតិអូស្ត្រាលីក្រុមដំបូងដែលភៀសខ្លួនចេញពីជម្លោះ បានឆ្លងកាត់ព្រំដែនគោកចេញពីប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ក្រោមជំនួយរដ្ឋាភិបាលសហព័ន្ធ។ ** អ្នកតស៊ូមតិផ្នែកយុត្តិធម៌ថ្កោលទោសផែនការចុងក្រោយរបស់រដ្ឋាភិបាលដែនដីភាគខាងជើងសម្រាប់កំណែទម្រង់ប៉ូលីស។

Jun 19, 20254 min

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា ប្រចាំកម្ពុជា ចំនួន ២៧ប្រទេស ចូលរួមស្តាប់នូវការពន្យល់ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជូនអង្គទូតថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្...

Jun 18, 20255 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា យោធាសហរដ្ឋអាមេរិកកំពុងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា។ ** លោក Anthony Albanese ជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅ G-7 បន្ទាប់ពីលោកប្រធានាធិបតី Trump លុបចោលការប្រជុំ។ **រដ្ឋាភិបាលញូសៅវែល នឹងផ្តល់ថវិកាដល់ប៉ូលិស ចំនួន 125 លាន ដុល្លារ សម្រាប់សុវត្ថិភាព និងសន្តិសុខនៃប្រព័ន្ធនេះ។

Jun 18, 202512 min

'I'm not the only one': A painful anniversary for members of the Cambodian community - “មិនមែនមានតែខ្ញុំម្នាក់ឯងទេ”៖ ខួប៥០ឆ្នាំ - ខួបដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនខ្មែរ

It's been 50 years since the Khmer Rouge, led by Pol Pot, took control of Cambodia in 1975, following a five-year civil war. Australia accepted several thousand Cambodian refugees from the late 1970s to the mid 1980s. As SBS marks its 50th anniversary, some say the broadcaster's in-language programs helped them feel at home in Australia. - អស់ពេល 50 ឆ្នាំហើយ ចាប់តាំងពីរបបខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត បានកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ 1975 បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំ។ ប្រទេសអូស្ត្រាលី...

Jun 18, 202514 min

យុវតីខ្មែរ​ទទួលពានរង្វាន់​​អ្នកដឹកនាំ​វ័យក្មេង​ប្រចាំ​ឆ្នាំ​របស់​សាលាក្រុង Dandenong

កញ្ញា ហឿង មានទេពី ជានិស្សិតអន្តរជាតិខ្មែរ ដែលបានក្លាយជាម្ចាស់ពាន់រង្វាន់អ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ ២០២៥ របស់សាលាក្រុងដែនដឺណង់ (Dendenong) នៃរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី។ តើកត្តាអ្វីដែលនាំឲ្យកូនខ្មែររូបនេះទទួលបានពាន់រង្វាន់ជាទីមោទកភាពនេះ?

Jun 17, 202515 min

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

** ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអូស្ត្រាលីចេញសេចក្តីថ្លែងការណ៍ការពារ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ ថាជាសកម្មភាពបង្ការ។ ** អូស្ត្រាលីបានប្រកាសភាពជាដៃគូជាមួយប្រទេសហ្ស៊កដានី ដើម្បីផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សា។ ** កាកបាទក្រហមអូស្ត្រាលីកំពុងជំរុញឱ្យមនុស្សកាន់តែច្រើន ផ្តល់ឈាមឱ្យបានទៀងទាត់។

Jun 13, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនៅរស់រានមានជីវិតតែម្នាក់គត់ពីឧប្បត្តិហេតុធ្លាក់យន្តហោះ Air India រៀបរាប់ពីពេលកើតហេតុ។ ** អ៊ីស្រាអែលវាយប្រហាររដ្ឋធានីអ៊ីរ៉ង់ និងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។ ** ប៉ូលិសញូសៅវែល ចាប់ខ្លួនបុរសប្រាំនាក់ បន្ទាប់ពីការបាញ់ប្រហារជាសាធារណៈមួយនៅកណ្តាលថ្ងៃចែស ក្នុងទីក្រុងស៊ីដនី។

Jun 13, 202513 min

លោក ហ៊ុន ម៉ាណែត ប្រកាសថាកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនពឹងថៃឡើយ

កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គម ដើម្បីឆ្លើយតបទៅនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ិនធឺណិន ដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង»។

Jun 13, 20258 min

កញ្ញា សេង ធារី សកម្មជននយោបាយគណបក្សជំទាស់ បង្អត់អាហារខ្លួនឯងក្នុងពន្ធនាគារ

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័ន ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) អង្គការសមធម៌កម្ពុជា (EC) និងអង្គការសមាគមធាងត្នោត បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងកញ្ញា សេង ធារី អតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជាសកម្មជននយោបាយគណបក្សជំទាស់ បានធ្វើកូដកម្ម បង្អត់អាហារខ...

Jun 13, 20255 min

How do Australia's new laws help prevent and respond to hate speech? - SBS Examines: តើច្បាប់ថ្មីរបស់អូស្ត្រាលីជួយទប់ស្កាត់ និងឆ្លើយតបចំពោះពាក្យសំដីស្អប់ខ្ពើមដោយរបៀបណា?

According to the United Nations, governments around the world are struggling to counter hate speech. - យោងតាមអង្គការសហប្រជាជាតិ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងតស៊ូប្រឆាំងនឹងពាក្យសំដីស្អប់ខ្ពើម។

Jun 12, 20258 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥

** អូស្ត្រាលីកំពុងបន្ធូរបន្ថយការព្រួយបារម្ភអំពីអនាគតរបស់ Aukus **កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ការបោះឆ្នោតនៅរដ្ឋថាសម៉ាញៀ។ ** នាយកប្រតិបត្តិនៃ Monash IVF បានលាលែងពីតំណែង បន្ទាប់ពីមាន ករណីទីពីរនៃកំហុសដែលពាក់ព័ន្ធនឹងការផ្ទេរអំប្រ៊ីយ៉ុង។

Jun 12, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្ស ១១នាក់ស្លាប់ រួមទាំងអ្នកវាយប្រហារនៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅប្រទេសអូទ្រីស។ ** បម្រាមគោចរបានប្រកាសនៅទីក្រុង Los Angeles បន្ទាប់ពីមានការតវ៉ាអស់ជាច្រើនថ្ងៃ។ ** ក្រុមហ៊ុន Qantas បានប្រកាសថាខ្លួននឹងបិទ Jetstar Asia នៅចុងខែកក្កដា។

Jun 11, 202511 min

ប្រតិកម្មពីថ្នាក់ដឹកនាំកម្ពុជាចំពោះសកម្មជនបក្សប្រឆាំង ស្លៀកពាក់ឯកសណ្ឋានកងទ័ពថតវិដេអូបង្ហោះតាមបណ្តាញសង្គម

យុវជនម្នាក់ ឈ្មោះ អែម ពិសិដ្ឋ ដែលជាសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ បានថតសម្តែងដោយស្លៀកពាក់ឯកសណ្ឋានកងទ័ពកម្ពុជា ហើយត្រូវបានថ្នាក់ដឹកនាំកំពូលៗកម្ពុជា លោកហ៊ុនសែន លោកហ៊ុនម៉ាណែត ប្រតិកម្ម និងថ្កោលទោស ដោយលើកឡើងថា យុវជននោះ ក្លែងខ្លួនជាទាហាន ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងខ្លឹមសារញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ពកម្ពុជា និងធ្វើឱ្យសាធារណជន មានការយល់ច្រឡំ ខណៈពេលកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

Jun 11, 20257 min

កម្ពុជាបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ លើករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ សេចក្តីសម្រេចបង្កើតគណៈកម្មការនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះហត្ថលេខា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ និងទើបត្រូវបានគេផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

Jun 11, 20254 min

អ្វីទៅជាគោលនយោបាយប្រាក់សោធននិវត្តន៍របស់បក្សលេប័រ? ហើយហេតុអ្វីបានជាវាបង្កនូវភាពចម្រូងចម្រាស់?

នៅប្រទេសអូស្ត្រាលី អ្នកត្រូវបានបង្ខំឱ្យសន្សំប្រាក់មួយចំនួននៃប្រាក់ចំណូលរបស់អ្នកនៅក្នុងអ្វីដែលគេហៅថាប្រាក់សោធននិវត្តន៍ ឬហៅកាត់ខ្លីថាជាប្រាក់ស៊ុបភើរ។ ការផ្លាស់ប្តូររបស់រដ្ឋាភិបាលបក្សលេប័រចំពោះវិធីដែលប្រាក់សោធននិវត្តន៍ ឬប្រាក់ស៊ុបភើរនឹងត្រូវបង់ពន្ធ បានបង្កឱ្យមានចលាចលនៅក្នុងផ្នែកខ្លះនៃសហគមន៍។ គោលនយោបាយនេះមិនមែនជារឿងថ្មីទេ ដូច្នេះតើអ្វីទៅជាបញ្ហាធំនៅពេលនេះ? ហើយតើការផ្លាស់ប្តូរទាំងនេះមានន័យយ៉ាងណា?

Jun 10, 20258 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥

** លោកនាយករដ្ឋមន្ត្រីរងសម្ពាធចំពោះចំណាត់ការលើករណីដែលអ្នកកាសែតអូស្រ្តាលីត្រូវប៉ូលិសអាមេរិកបាញ់ដោយគ្រាប់កៅស៊ូ។ ** សេចក្តីអំពាវនាវឱ្យស្ត្រីបន្តពិនិត្យសុខភាព បន្ទាប់ពីអភិបាលរងនៃរដ្ឋញូសៅវែល ធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ** ប៉ូលិសបានកំចាត់បណ្តាញលាងលុយកខ្វក់ដែលចោទប្រកាន់ថា គ្រប់គ្រងដោយក្រុមហ៊ុនសន្តិសុខដោយប្រើប្រាស់សេវាកម្មរថពាសដែក។

Jun 10, 20254 min

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥

** អូស្ត្រាលី ខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប។ ** អូស្ត្រាលីសង្ឃឹមថានឹងដើរតាមផ្លូវរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកដូណាល់ត្រាំ ផ្តល់ការលើកលែងការបង្កើនពន្ធទ្វេដង លើដែកថែប និងអាលុយមីញ៉ូម។ ** សកម្មជនបរិស្ថានបានស្ទាក់ចាប់ប្រតិបត្តិការនេសាទខុសច្បាប់ នៅឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី និងដោះលែងសត្វសមុទ្រជាង10ក្បាល។

Jun 06, 20254 min

ខួប៥០ឆ្នាំរបស់ SBS៖ ប្រវត្តិនៃការកកើតកម្មវិធីផ្សាយពហុវប្បធម៌ រួមទាំងភាសាខ្មែរ

ឆ្នាំ 1975 គឺជាពេលវេលានៃការផ្លាស់ប្តូរនយោបាយពិភពលោក។ ភាពភ័យរន្ធត់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការបញ្ចប់នៃសង្រ្គាមវៀតណាម ខណៈដែលនៅប្រទេសអូស្ត្រាលីមានការបណ្តេញរដ្ឋាភិបាលលោក Whitlam នៃគណបក្សលេប័រចេញពីតំណែង។ វាក៏ជាពេលដែលប្រទេសអូស្ត្រាលីកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅក្នុងសង្គមពហុវប្បធម៌ដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ស្របពេលជាមួយនឹងកំណើតនៃកម្មវិធីផ្សាយពហុភាសារបស់ប្រទេសនេះ នោះគឺ SBS។

Jun 06, 202519 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិស្វករអូស្ត្រាលីមួយរូប ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ាក់។ ** ឥណ្ឌូណេស៊ី និងអូស្ត្រាលីនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅលើកោះយុទ្ធសាស្រ្ត ភាគខាងកើត ក្នុងប្រជុំកោះ។ ** អូស្ត្រាលីកំពុងពិចារណាអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាមេរិក។

Jun 06, 202512 min

កម្ពុជាបញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ជូនវិវាទតំបន់ព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ រួចហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ តាមសេចក្តីថ្លែងការណ៍ បញ្ហាព្រំដែននៅតំបន់ទាំង ៤នេះ មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលគ្រោងធ្វើ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នោះទេ។

Jun 06, 20258 min

មន្រ្តី​បក្ស​ប្រឆាំង​នៅ​កម្ពុជាម្នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ

ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនលោក ឌឿន ឆាន ចៅសង្កាត់រងទី២នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មកពីគណបក្សភ្លើងទៀន គឺជាការអនុវត្តតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ូលិសរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឡេង វ៉ាន់ឌី ដែលបានប្តឹងចោទថា លោក ឌឿន ឆាន បានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសាធារណៈ។ ចំណែកគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួននេះ ថាមានគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជនគណបក្សភ្លើងទៀន នៅទូទាំងប្រទេស។

Jun 06, 20252 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥

** អភិបាលរដ្ឋថាសម៉ាញៀសារភាពថា ការបោះឆ្នោតបន្ទាន់អាចនឹងមាននៅលើសន្លឹកបៀរ។ ** កំណើនសេដ្ឋកិច្ចអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម ០,២ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ ** លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលរារាំងប្រជាជនពីប្រទេសជាងដប់មិនឱ្យចូលសហរដ្ឋអាមេរិក។

Jun 05, 20254 min

គម្រោងកញ្ចប់ថវិកាឆ្នាំ២០២៥-២៦ របស់រដ្ឋវិចថូរៀ

រដ្ឋាភិបាលរដ្ឋវិចថូរៀបានប្រកាសនូវកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥-២៦ ដែលរដ្ឋាភិបាលអះអាងថាដើម្បីជួយសម្រួលដល់ថ្លៃចំណាយលើការរស់នៅរបស់ប្រជាជនក្នុងរដ្ឋនេះ។ តើកញ្ចប់ថវិកានេះផ្តល់ប្រយោជន៍អ្វីខ្លះដល់សហគមន៍ខ្មែរយើង សូមស្តាប់បទសម្ភាសន៍ជាមួយលោក តាក់ ម៉េងហ៊ាង សមាជិកសភាតំបន់ក្លារីនដា។

Jun 04, 202515 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ញត្តិគ្មានទំនុកចិត្តបានដាក់ឡើងប្រឆាំងនឹងអភិបាលរដ្ឋថាសម៉ាញៀ ** គណបក្សសម្ព័ន្ធបង្កើនការប្រឆាំងរបស់ខ្លួន ចំពោះការផ្លាស់ប្តូរដែលបានគ្រោងទុក របស់រដ្ឋាភិបាលបក្សលេប័រ ចំពោះការយកពន្ធលើសមតុល្យប្រាក់ស៊ុបភើរលើសពី 3 លានដុល្លារ។ ** លោក Lee Jae-myung ជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។

Jun 04, 202510 min

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បញ្ជាក់ថា​កម្ពុជា​នឹង​ប្តឹង​ទៅតុលាការ​យុត្តិធម៌អន្តរជាតិ​លើបញ្ហាព្រំដែន

ក្នុងពិធីបិទសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីពីការព្យាយាមសម្របសម្រួល ដោះស្រាយទ្វេភាគីជាមួយថៃ លើបញ្ហាព្រំដែន តែបើមិនឯកភាពគ្នា លោកថា កម្ពុជា នឹងប្តឹងជាឯកតោភាគី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

Jun 04, 20259 min

How does media work in Australia? - តើប្រព័ន្ធផ្សព្វផ្សាយដំណើរការយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្រ្តាលី?

A free, independent and diverse press is a fundamental pillar of democracy. Australia has two taxpayer-funded networks that serve the public interest (ABC and SBS), plus a variety of commercial and community media outlets. Although publicly funded media receives money from the government, it is unlike the state-sponsored outlets found overseas. - សេរីភាពសារព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយចម្រុះ គឺជាសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ។ ប្រទេសអូស្រ្តាលីមានប្រព័ន្ធផ្សព្វផ្សាយសាធារណៈចំនួនពីរ ដែលទទួល...

Jun 03, 202515 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥

** ការសិក្សាមួយរកឃើញថាបុរសជនជាតិអូស្ត្រាលីជាងមួយភាគបីបានប្រព្រឹត្តអំពើហឹង្សាលើដៃគូស្និទ្ធស្នាល។ ** បុគ្គលិកកម្មករដែលស្ថិតនៅលើប្រាក់ឈ្នួលអប្បបរមា ទទួលបានការដំឡើងប្រាក់ឈ្នួលចំនួនបីភាគរយកន្លះ។ ** រដ្ឋាភិបាលអាមេរិកដាក់ពេលកំណត់សម្រាប់ប្រទេសនានាដែលចង់ធ្វើកិច្ចព្រមព្រៀងលើពន្ធគយ។

Jun 03, 20255 min
For the best experience, listen in Metacast app for iOS or Android