ប្រជាពលរដ្ឋនៅក្នុងក្រុងក្រេដថឺដាឌីណង់ (Greater Dandenong) នៃរដ្ឋវិចថូរៀ មានសិទ្ធទទួលបានការប្រមូលសំរាមធំៗ ធ្ងន់ៗ ដោយឥតគិតថ្លៃមួយឆ្នាំម្តង ប៉ុន្តែដើម្បីអាចទទួលបានសេវាកម្មនេះ គ្រប់គ្នាត្រូវធ្វើតាមសេចក្តីណែនាំឲ្យបានត្រឹមត្រូវ។ សូមស្តាប់បទសម្ភាសន៍ជាមួយកញ្ញា តាន់ សូហ្វី ចៅហ្វាយក្រុងរងនៃ ក្រុងក្រេដថឺដាឌីណង់ និងជាក្រុមប្រឹក្សាសង្កាត់នៅតំបន់ណូប៊លផាកវ័ត (Noble Park Ward)។
May 28, 2025•14 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្ស Liberal និងគណបក្ស National បានចុះកិច្ចព្រមព្រៀងដើម្បីរួបរួមគ្នាឡើងវិញ។ ** ប៉ូលីសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងនៅក្នុងទីប្រជុំជនតំបន់ជនបទនៃរដ្ឋគ្វីនស្លេន បន្ទាប់ពីមានការបាញ់ប្រហារកើតឡើង។ **រដ្ឋវិចថូរៀហាមឃាត់ការលក់កាំបិតមុតស្រួច ចាប់ពីថ្ងៃនេះតទៅ។
May 28, 2025•10 min
ក្រោយពីសារសំឡេងរបស់លោក ហ៊ុន សែន ដែលបញ្ជាឱ្យបង្រ្កាបលើគណបក្សប្រឆាំង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនូវសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល ដែលបានទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជន ដែលជាសមាជិកសហភាពអង្គការសង្គមស៊ីវិល ចំនួន ៥០អង្គភាព ស្នើឱ្យដកសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានបំបែកចេញពីគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី។
May 28, 2025•8 min
Australia has a dark chapter of history that many are still learning about. Following European settlement, Aboriginal and Torres Strait Islander children were removed from their families and forced into non-Indigenous society. The trauma and abuse they experienced left deep scars, and the pain still echoes through the generations. But communities are creating positive change. Today these people are recognised as survivors of the Stolen Generations. - ប្រទេសអូស្ត្រាលីមានសម័យកាលប្រវត្តិសាស្រ្តដ៏ខ្...
May 27, 2025•14 min
ការបរិច្ចាគសក់ គឺជាទានមួយដ៏ប្រសើរ ហើយក្រុមប្រឹក្សាមហារីកនៃរដ្ឋវិចថូរៀលើកទឹកចិត្តឲ្យអ្នកបរិច្ចាគសក់ទៅកាន់ស្ថានប័នមួយឈ្មោះថា សាសស្ទេនណឹបល សាឡន (Sustainable Salons) ពីព្រោះស្ថាប័នមួយនេះធ្វើការយ៉ាងជិតស្និត ជាមួយមូលនិធិនិងអង្គការដទៃទៀតដែលផ្តល់ជូនសក់អ្នកជំងឺដែលជ្រុះសក់ដោយសារការព្យាបាលជំងឺ ជាពិសេសគឺសម្រាប់អ្នកកើតជំងឺមហារីក។ នៅក្នុងសមាគមន៍ខ្មែរមានប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងធ្វើការបរិច្ចាគសក់របស់ពួកគេ ដើម្បីបំពេញទានដ៏កម្រនេះ។ តើមូលហេតុអ្វីដែលនាំឲ្យពួកគេលះបង់សក់ជាទីស្រឡាញ់បែបនេះ? សូមស្តាប់បទសម្ភាសន៍ជាម...
May 27, 2025•11 min
** លោកនាយករដ្ឋមន្រ្តី Anthony Albanese ចុះសួរសុខទុក្ខសហគមន៍រងគ្រោះដោយទឹកជំនន់នៅរដ្ឋញូសៅវែល។ ** ចាស់ទុំជនជាតិដើម ជំរុញឱ្យប្រជាជនអូស្ត្រាលីប្រើសប្តាហ៍នៃការផ្សះផ្សាជាតិ ពង្រឹងទំនាក់ទំនងរវាងប្រជាជនដើមដំបូង និងប្រជាជនអូស្ត្រាលីដទៃទៀត។ ** នាយករដ្ឋមន្ត្រីទីម័រខាងកើតសង្ឃឹមថា ប្រទេសលោកអាចចូលសមាជិកអាស៊ាន នៅចុងឆ្នាំនេះ។
May 27, 2025•4 min
** រដ្ឋបាលឱសថព្យាបាលអូស្ត្រាលី អនុម័តថ្នាំថ្មីដែលអាចផ្តល់ក្តីសង្ឃឹមដល់អ្នកដែលមានជំងឺភ្លេចភ្លាំង។ ** ភរិយារបស់លោក Julian Assange និយាយថា ស្វាមីរបស់អ្នកស្រី កំពុងពិចារណា ធ្វើនយោបាយម្តងទៀត។ ** ជនជាតិអូស្ត្រាលីចេរប្រមាថតាមអ៊ីនធឺណិតតិចជាងការរំពឹងទុក តិចជាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
May 23, 2025•4 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ស្លាប់៤នាក់ និងបាត់ខ្លួនជាច្រើននាក់ ខណៈព្យុះនៅឆ្នេរសមុទ្រខាងកើត បោកបក់មកភាគខាងត្បូង។ ** ការចរចារវាងគណបក្ស Liberal និងNational បានចាប់ផ្តើមឡើងវិញ ខណៈដែលបក្សទាំងពីរសម្លឹងរកការឈានដល់កិច្ចព្រមព្រៀងសម្ព័ន្ធថ្មី។ ** អូស្ត្រាលីស្វែងរកភាពច្បាស់លាស់បន្ទាប់ពីរដ្ឋបាលលោកត្រាំ ហាមឃាត់ការចុះឈ្មោះនិស្សិតអន្តរជាតិនៅសកលវិទ្យាល័យ Harvard។
May 23, 2025•10 min
ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយពីបុគ្គល ឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវបានជាប់បណ្ដឹងចំនួន ១៥សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្...
May 23, 2025•10 min
Many people from CALD communities, especially women, are avoiding or delaying preventative cancer care. - ស្ត្រីមកពីមជ្ឈដ្ឋានវប្បធម៌ និងភាសាចម្រុះកំពុងគេចវេះពីការពិនិត្យសុខភាពចាំបាច់មួយចំនួន ដោយសារតែការភ័យខ្លាច និងការមាក់ងាយខាងវប្បធម៌។ ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីផ្លាស់ប្តូរបញ្ហានេះ?
May 22, 2025•11 min
** មនុស្សជាង 48,000 នាក់បច្ចុប្បន្នត្រូវបានឯកោដោយទឹកជំនន់នៅញូសៅវែល... ** កោះវ៉ានូអាទូ និងអូស្ត្រាលីបន្តការចរចាលើកិច្ចព្រមព្រៀងទ្វេភាគីថ្មី... ** វត្ថុដ៏សំខាន់នៃវប្បធម៌ជនជាតិដើមចំនួនដប់មួយ កំពុងវិលត្រលប់មកប្រទេសអូស្ត្រាលីវិញបន្ទាប់ពីជិតមួយសតវត្សរ៍នៅក្រៅប្រទេស។
May 22, 2025•3 min
គណបក្សសម្ព័ន្ធសហព័ន្ធបានបែកបាក់គ្នា ដោយគណបក្សNationals និង គណបក្ស Liberal មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាន។ តើមកពីមូលហេតុអ្វី? តើវាមានន័យដូចម្តេច?
May 21, 2025•10 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចក្រភពអង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែល លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីថ្មីមួយ។ ** កងកម្លាំងការពារជាតិចុះទៅជួយក្រុមសង្គ្រោះ ខណៈទឹកជំនន់ជន់លិចរដ្ឋញូសៅវែល។ ** អភិបាលរដ្ឋគ្វីនស្លេននិយាយថា អង្គការសហប្រជាជាតិមិន "គ្រប់គ្រង" លោកទេ ជាការឆ្លើយតបចំពោះការពង្រឹងច្បាប់ឧក្រិដ្ឋកម្មយុវជនក្នុងរដ្ឋនេះ។
May 21, 2025•11 min
កម្មកររោងចក្រកាត់ដេរ គល័រ ស្តារ ( Color Star ) ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រមូលផ្តុំតវ៉ា ឈានដល់បិទផ្លូវជើងឯក ដែលស្ថិតនៅជិតផ្សារព្រែកជ្រៃ កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ដើម្បីទាមទារអត្ថប្រយោជន៍ការងារមួយចំនួន ខណៈរោងចក្រ សម្រេចប្តូរទីតាំង ពីភ្នំពេញ ទៅស្រុកបាទី ខេត្តតាកែវដែលមានចម្ងាយប្រមាណ ៤០គ.ម ពីទីតាំងចាស់។
May 21, 2025•5 min
** ធនាគារកណ្តាល កាត់បន្ថយអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ឱ្យមកត្រឹម 3.85 ភាគរយ។ ** សម្ព័ន្ធភាពនៃគណបក្សសម្ព័ន្ធសហព័ន្ធដ៏យូរអង្វែង រវាងគណបក្សNationals និងLiberals លែងមានទៀតហើយ។ ** ការសង្គ្រោះទឹកជំនន់នៅរដ្ឋញូសៅវែល ជាមួយនឹងការព្រមានអំពីទឹកជំនន់ដែលនឹងកើតឡើងក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។
May 20, 2025•4 min
Learn how to talk about time. - រៀនពីរបៀបនិយាយអំពីពេលវេលា។
May 20, 2025•15 min
** CoreLogic ថា ផ្ទះជាងមួយភាគបី នៅក្នុងប្រទេសអូស្ត្រាលី មានតម្លៃមួយលានដុល្លារ ឬថ្លៃជាងនេះ។ ** ការរំលូតកូនគឺជារឿងស្របច្បាប់នៅរដ្ឋញូសៅវែល បន្ទាប់ឆ្លងផុតសភាទាំងពីរថ្នាក់។ ** មេដឹកនាំថ្មីគណបក្សហ្រ្គីនអះអាងថានឹងបន្តនិយាយពីបញ្ហាយុត្តិធម៌សង្គម
May 16, 2025•3 min
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី១៥ ខែឧសភានេះថា នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរ...
May 16, 2025•5 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អង្គការសហប្រជាជាតិមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅហ្គាហ្សាឡើយ។ ** លោកស្រី Sussan Ley ថាបក្សប្រឆាំងផ្តល់អាទិភាពលើការភ្ជាប់ទំនាក់ទំនងជាមួយស្ត្រីឡើងវិញ។ ** អូស្ត្រាលី ធ្លាក់ចេញពីវគ្គផ្តាច់ព្រាត់នៃការប្រកួតចម្រៀង Eurovision។
May 16, 2025•11 min
បុរសជាមន្រ្តីនគរបាល នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានបើកឡាន LEXUS ក្នុងល្បឿនយ៉ាងលឿន បុករះយានយន្តពេញផ្លូវ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌា ស្លាប់ម្នាក់ និងអ្នកដំណើរ ៣នាក់ទៀត រងរបួស។ ហេតុការណ៍ប៉ូលិសស្រវឹង បើកឡានបុករះ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដំណើរសរុប ៤នាក់នេះ បានកើតឡើង នៅផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ។ ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយកាំម៉ារ៉ា ក្នុងរថយន្តរបស់អ្នកដំណើរម្នាក់។
May 16, 2025•5 min
The migration system is complex and confusing. Experts say a lack of accessible support and credible information is leading to visa abuse. - ប្រព័ន្ធអន្តោប្រវេសន៍អូស្រ្តាលីគឺមានភាពស្មុគស្មាញ និងច្របូកច្របល់។ អ្នកជំនាញនិយាយថា កង្វះការគាំទ្រដែលអាចចូលប្រើប្រាស់បាន និងកង្វះព័ត៌មានដែលអាចជឿទុកចិត្តបាន នាំឱ្យមានការរំលោភបំពានទិដ្ឋាការ។
May 15, 2025•13 min
** នាយករដ្ឋមន្ត្រី ពិភាក្សាអំពីសន្តិសុខក្នុងតំបន់នៅទីក្រុងហ្សាកាតា មុនជំនួបផ្លូវការជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។ ** លោក ដូណាល់ ត្រាំ ជំរុញឱ្យអ៊ីរ៉ង់ ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងអំឡុងទស្សនកិច្ចនៅកាតា។ ** អត្រាគ្មានការងារធ្វើបានរក្សានៅ ៤.១% ក្នុងខែមេសា។
May 15, 2025•4 min
ការបរិច្ចាគសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលីអាចធ្វើបានក្រោមរូបភាពច្រើនយ៉ាង ដូចជា ការដាក់ក្នុងធុងបរិច្ចាគនៅតាមផ្សារទំនើប ឬតាមស្ថានីយរថភ្លើង ឬតាមកន្លែងចាក់ប្រេងសាំង ឬដាក់ក្នុងថង់បរិច្ចាគដែលគេផ្តល់ឲ្យតាមប្រអប់សំបុត្រនៅមុខផ្ទះ។ វិធីសាស្រ្តម្យ៉ាងទៀត គឺការបរិច្ចាគផ្ទាល់ទៅកាន់កន្លែងលក់សម្ភារៈមួយទឹក ដែលកន្លែងខ្លះប្រើប្រាស់ចំណូលដែលបានពីការលក់ដូរទាំងនោះ ដើម្បីធ្វើសប្បុរសទានបន្តទៅកាន់មណ្ឌលមើលថែទាំក្មេង និងឧបត្ថម្ភកម្មវិធីសម្រាប់ក្រុមមនុស្សដែលមានជីវភាពខ្សត់ខ្សោយ។ តើប្រជាពលរដ្ឋខ្មែរអូស...
May 14, 2025•12 min
Visiting the emergency department with a sick or injured child can overwhelm parents due to long wait times and stress. Understanding what to expect can help. This episode explores when to go to children's hospital emergency departments in Australia and what to expect upon arrival. - ការធ្វើដំណើរទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ជាមួយកូនដែលឈឺ ឬរបួស អាចថាមិនស្រណុកចិត្តនោះទេ។ ពេលវេលារង់ចាំយូរ ភាពមិនប្រាកដប្រជាអំពីពេលណាត្រូវទៅ និងភាពតានតឹង ក្នុងការឃើញកូនរបស់អ្នកមិនស្រួលខ្លួន វាគឺច្រើនលើសលុបណាស់សម្រាប់ឪពុកម...
May 14, 2025•11 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គេជឿថា បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធនៅអ៊ុយក្រែន។ ** រដ្ឋមន្ត្រីការបរទេសនិយាយថា ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងភាពជាដៃគូយោធា ជាមួយឥណ្ឌូណេស៊ី នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់អូស្ត្រាលីឡើយ។ ** អង្គការសហប្រជាជាតិស្វាគមន៍ចំពោះការដកទណ្ឌកម្មលើប្រទេសស៊ីរី ពីសំណាក់សហរដ្ឋអាមេរិក។
May 14, 2025•13 min
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់អ្នកកាសែត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងផ្ទេរជើងហោះហើរទាំងសុ្រង នៅរាជធានីភ្នំពេញ ពីអាកាសយានដានអន្តរជាតិភ្នំពេញ ដែលយើងស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុង ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅយប់កណ្តាលអាធ្រាត្រ នាម៉ោង ១២យប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ។
May 14, 2025•3 min
កាលពីព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២៥ ដើមសប្តាហ៍នេះ តុលាការសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធចំពោះសំណើសុំស្តារនីតិសម្បទាឡើងវិញ ពោលគឺការសុំសិទ្ធិធ្វើនយោបាយ របស់លោក រ៉ុង ឈុន។
May 14, 2025•3 min
** លោកស្រី Sussan Ley ក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សសេរីនិយម។ ** លោក Anthony Albanese រៀបចំរដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មីរបស់លោក។ ** អូស្ត្រាលីស្វាគមន៍ចំពោះសេចក្តីសម្រេចដែលឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់ជើងហោះហើរ MH17។
May 13, 2025•4 min
** លោកនាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាលើកដំបូងទៅកាន់សមាជបក្ស ចាប់តាំងពីឈ្នះឆ្នោតឡើងវិញ។ ** លោកស្រី Sussan Ley និង លោក Angus Taylor គឺជាបេក្ខជនពីររូបដែលត្រូវប្រជែងតំណែងជាមេដឹកនាំបក្សលីបឺរល។ ** គណបក្សហ្រ្គីននឹងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចជ្រើសរើសមេដឹកនាំថ្មី។
May 09, 2025•4 min
អិនឌីអាយអេស (NDIS) តំណាងឲ្យគម្រោងធានារ៉ាប់រងពិការភាពរបស់អូស្រ្តាលី។ វាជាកម្មវិធីរបស់រដ្ឋាភិបាល ដែលផ្តល់ការគាំទ្រនិងមូលនិធិដល់ជនពិការមួយជីវិតនិងជនពិការកម្រិតធ្ងន់។ ការឈ្វេងយល់អំពី NDIS ពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់អ្នកដែលមានពិការភាពនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានញាតិមិត្តដែលកំពុងជួបបញ្ហានេះផងដែរ។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១ ដល់ ២ រសៀល អ្នកជំនាញរបស់ NDIS នឹងធ្វើបទបង្ហាញនៅសមាគមន៍ខ្មែររដ្ឋវិចតូរីយ៉ា។
May 09, 2025•7 min