SBS Khmer - SBS ខ្មែរ - podcast cover

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

លោក រ៉ុង ឈុន ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និង​ហាមឃាត់​មិនឱ្យ​ឈរឈ្មោះបោះឆ្នោត​អស់មួយជីវិត

ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ដើមសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងបានសម្រេចដកសិទ្ធិលោក រ៉ុង ឈុន មិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដោយសារតែអតីតប្រធានសមាគមគ្រូបង្រៀន និងជាអ្នកនយោបាយរូបនេះ បានអត្ថាធិប្បាយអំពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។

May 09, 202510 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Dan Tehan និងលោកស្រី Jacinta Price ប្រកាសដកខ្លួនចេញពីការប្រណាំងប្រជែង ដើម្បីក្លាយជាមេដឹកនាំបក្សប្រឆាំង។ ** នាយករដ្ឋមន្ត្រីអូស្រ្តាលីស្វាគមន៍សម្តេចប៉ាប លីអូ ដែលទើបជាប់ឆ្នោតថ្មី។ ** ចិនប្រកាសថាខ្លួននឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីលើបញ្ហាអន្តរជាតិ។

May 09, 202511 min

Boost or burden? The cost of Australia's refugee intake - SBS Examines: ជួយលើកស្ទួយសេដ្ឋកិច្ចឬក៏ជាបន្ទុក? ថ្លៃចំណាយនៃការទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលី

Australia has spent $13 billion on offshore processing in over a decade. Human rights experts believe there's a less costly, more compassionate way. - ប្រទេសអូស្ត្រាលីបានចំណាយប្រាក់ចំនួន មួយម៉ឺនបីពាន់លានដុល្លារ លើដំណើរការនៅឯនាយសមុទ្រ ក្នុងរយៈពេលជាងមួយទសវត្សរ៍។ អ្នកជំនាញសិទ្ធិមនុស្សជឿជាក់ថា មានវិធីដែលចំណាយតិចជាងនេះ និងមានក្តីមេត្តាធម៌ជាងនេះ។

May 08, 202513 min

#85 Going to a hospital emergency department (Med) - សិក្សាភាសាអង់គ្លេសភាគទី85៖ ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់

Learn how to ask for medical help when in an emergency department. - សិក្សាអំពីរបៀបសុំជំនួយផ្នែកវេជ្ជសាស្រ្ដ ពេលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់។

May 07, 202518 min

ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន

វិសាខបូជា ជាបុណ្យអន្តរជាតិដែលប្រជាពុទ្ធបរិស័ទប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ពុទ្ធសាសនិកចម្រុះជាតិសាសន៍នៅក្នុងទីក្រុងមែលប៊ន កាលពីថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ បានជួបជុំគ្នានៅកណ្តាលទីក្រុង ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ក្នុងនោះក៏មានព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាច្រើនអង្គនិងរូប បាននិមន្តនិងអញ្ជើញចូលរួមផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយព្រះភិក្ខុ ឃួន បូរ៉ា ដែលគង់នៅវត្តពុទ្ធរង្សីមែលប៊ន និងអ្នកស្រី ឱក សុគន្ធា ប្រជាពលរដ្ឋម្ន...

May 07, 202512 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បេក្ខភាពបក្សលីបឺរល ឈ្នះដៃគូប្រជែងឯករាជ្យលើកៅអី Goldstein នៅរដ្ឋវិចថូរៀ។ ** ស្នងការប៉ូលីសរដ្ឋញូសៅវែល លាលែងចេញពីតំណែងភ្លាមៗ បន្ទាប់ពីបម្រើ នៅក្នុងការងារកំពូលនេះអស់រយៈពេល៣ឆ្នាំ។ ** ឥណ្ឌាបើកប្រតិបត្តិការបាញ់មីស៊ីលលើប៉ាគីស្ថាន។

May 07, 202513 min

សេចក្តីណែនាំឱ្យទប់ស្កាត់សកម្មភាពបង្ហូរទឹកកខ្វក់ ចូលក្នុងប្រភពទឹកសាធារណៈនៅកម្ពុជា

ក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរសមត្ថកិច្ច ត្រូវទប់ស្កាត់ឲ្យបាន ចំពោះសកម្មភាពបង្ហូរទឹកកខ្វក់ ចូលក្នុងប្រភពទឹកសាធារណៈ។

May 07, 20253 min

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទូរសព្ទអបអរសាទរ លោក Anthony Albanese ធ្វើជានាយករដ្ឋមន្ត្រីអូស្ត្រាលីបន្ត

កាលពីរសៀលថ្ងៃទី៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា លោកបានសន្ទនាជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី តាមទូរសព្ទ ដើម្បីសម្ដែងនូវការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

May 07, 20253 min

What is Closing the Gap?  - អ្វីគឺជាការបិទគម្លាត?

Australia has one of the highest life expectancies in the world. On average, Australians live to see their 83rd birthday. But for Aboriginal and Torres Strait Islander peoples, life expectancy is about eight years less. Closing the Gap is a national agreement designed to change that. By improving the health and wellbeing of First Nations, they can enjoy the same quality of life and opportunities as non-Indigenous Australians. - អូស្ត្រាលីគឺជាប្រទេសឈានមុខគេមួយក្នុងពិភពលោកពេលនិយាយដល់ប្រជាជនដែលមានអ...

May 06, 20258 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥

** លោក Anthony Albanese ចាប់ផ្តើមអាណត្តិទីពីរ ជាមួយនឹងអំណាចដ៏រឹងមាំ បន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដី។ ** គណបក្សលីបឺរលត្រូវជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីការបាត់បង់អសនៈរបស់លោក Peter Dutton ក្នុងការបោះឆ្នោតសហព័ន្ធ។ ** AEC រាប់សន្លឹកឆ្នោតជុំទីពីររបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងអាសនៈជាងដប់ នៅមិនទាន់សម្រេចឈ្នះចាញ់ រួមទាំងកៅអីរបស់មេដឹកនាំបក្សហ្រ្គីន លោក Adam Bandt ។

May 06, 20255 min

បក្សលេប័រឈ្នះការបោះឆ្នោតសហព័ន្ធ ខណៈដែលលោក Anthony Albanese នៅតែជានាយករដ្ឋមន្រ្តី

លោក Anthony Albanese ទទួលជ័យជម្នះក្នុងការបោះឆ្នោតសហព័ន្ធឆ្នាំ 2025 ខណៈដែលគណបក្សលេប័រត្រូវបានកំណត់ឱ្យគ្រប់គ្រងរដ្ឋាភិបាលសម្រាប់អាណត្តិទីពីរដោយសំឡេងភាគច្រើន។

May 03, 20255 min

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥

** ប្រជាជនអូស្រ្តាលីរាប់លាននាក់នៅទូទាំងប្រទេសចេញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃនេះ។ ** រដ្ឋាភិបាលដែនដីភាគខាងជើងបានអនុម័តនូវអ្វីដែលខ្លួននិយាយថា ជាច្បាប់ធានាឱ្យនៅក្រៅឃុំដ៏តឹងតែងបំផុត នៅក្នុងប្រទេសអូស្រ្តាលី។ ** ឥណ្ឌាគ្រោងនឹងវ៉ាដាច់ចក្រភពអង់គ្លេស ក្នុងនាមជាប្រទេសនាំមុខគេ សម្រាប់ជនជាតិអូស្ត្រាលីដើមកំណើតនៅក្រៅប្រទេស។

May 02, 20254 min

ការផ្លាស់ប្តូរការងារដែលខុសគ្នាដាច់ស្រឡះពីការងារមុន

អ្នកស្រី ធី ណារ៉ូន បានបំពេញការងារនៅក្នុងរោងចក្ររយៈពេល ១៩ ឆ្នាំ មុនពេលធ្វើការផ្លាស់ប្តូរការងារមកជាអ្នកមើលថែទាំមនុស្សចាស់។ វាពិតជាបទពិសោធន៍ថ្មីមួយ ដែលខុសគ្នាដាច់ស្រឡះសម្រាប់អ្នកស្រី។ តើហេតុផលអ្វីដែលនាំឲ្យមានការផ្លាស់ប្តូរនេះ? តើការផ្លាស់ប្តូរនេះមានអត្ថប្រយោជន៍បែបណាខ្លះ?

May 02, 202513 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Anthony Albanese និងលោក Peter Dutton ប្រកួតប្រជែងគ្នាតាមរយៈមណ្ឌលដែលចាញ់ឈ្នះតិចតួច នៅក្នុងការឃោសនាចុងក្រោយមុនថ្ងៃបោះឆ្នោត។ ** យានយន្តជាងមួយរយគ្រឿងធ្លាយសំបកកង់ដោយសារកម្ទិចដែក និងបិទផ្លូវ M1 អស់ជាច្រើនម៉ោង។ ** កីឡាការិនីកែភេទ នឹងត្រូវហាមឃាត់ពីក្រុមបាល់ទាត់នារីអង់គ្លេស។

May 02, 202510 min

ក្រសួងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាល្អប្រសើរឡើង ខណៈអង្គការសង្គមស៊ីវិលលើកឡើងពីការចាប់ចងអ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន បានធ្វើការស្ទង់មតិពីអ្នកសារព័ត៌មានកម្ពុជា ចំនួន ៥០០នាក់ នៅទូទាំងប្រទេស អំពីសេរីភាពសារព័ត៌មាន នៅកម្ពុជា ក្នុងឆ្នាំ២០២៥។ នោះគឺអ្នកសារព័ត៌មាន ចំនួនប្រមាណ ៨១.៤ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។

May 02, 20256 min

លោក ហ៊ុន ម៉ាណែតបង្ហាញការហួសចិត្ត ខណៈដែលលោក កឹម សុខ ជំរុញឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលគ្រួសារហ៊ុន

កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវការហួសចិត្ត ចំពោះក្រុមប្រឆាំង នៅក្រៅប្រទេស ដែលលោកថា បានទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។

May 02, 20257 min

Follow the money: how lobbying and big donations influence politics in Australia - SBS Examines: តើការបញ្ចុះបញ្ចូល និងការបរិច្ចាគធំៗ ជះឥទ្ធិពលបែបណាដល់នយោបាយក្នុងប្រទេសអូស្រ្តាលី?

Experts say a lack of transparency leaves Australians unaware of "undue influences" at play across all levels of government. - អ្នកជំនាញនិយាយថា កង្វះតម្លាភាពធ្វើឱ្យប្រជាជនអូស្ត្រាលីមិនដឹងអំពី "ឥទ្ធិពលជ្រុលហួសហេតុ" មកលើនយោបាយអូស្រ្តាលី នៅគ្រប់កម្រិតនៃរដ្ឋាភិបាល។

May 01, 202513 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥

** អ៊ុយក្រែន និងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ចំពេលដែលលោកត្រាំជំរុញឱ្យអ៊ុយក្រែនសងបំណុល។ ** គណបក្សសម្ព័ន្ធនិយាយថា ខ្លួននឹងលុបចោលការកាត់បន្ថយពន្ធរបស់បក្សលេប័រនិងបញ្ចប់កម្មវិធីចំណាយសំខាន់ៗមួយចំនួន។ ** ច្បាប់ថ្មីត្រូវបានណែនាំឡើងដើម្បីសម្រួលដល់របៀបដែលប័ណ្ណបើកបរបរទេសត្រូវបានបំប្លែងទៅជាប័ណ្ណបើកបរអូស្ត្រាលី។

May 01, 20255 min

កម្ពុជា-អូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពិភាក្សាអំពីការតភ្ជាប់ជើងហោះហើរត្រង់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជួបពិភាក្សាការងារដ៏សំខាន់ជាមួយលោក យិប ដឿរិក( YIP Derek ) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមសា។ ជំនួបនេះ បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី លើវិស័យទេសចរណ៍ និងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីអូស្ត្រាលី មកកាន់កម្ពុជា។

Apr 30, 20252 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong ថារដ្ឋាភិបាលនឹងមិនបន្តThe Voice ម្តងទៀតទេ។ ** លោកនាយករដ្ឋមន្ត្រី ថា លោកមានទំនុកចិត្តថា នឹងនិយាយជាមួយប្រធានាធិបតីអាមេរិក ក្នុងពេលឆាប់ៗនេះ ប្រសិនបើលោកជាប់ឆ្នោតនៅថ្ងៃសៅរ៍។ ** គណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី ថា ខ្លួនមិនអាចពន្យល់ពីរបៀបដែលគណបក្សនយោបាយខ្លះ ទទួលបានព័ត៌មានរបស់អ្នកបោះឆ្នោតនោះទេ។

Apr 30, 202512 min

កម្ពុជា​បញ្ជូន​កងទ័ព​ចូលរួម​ដង្ហែ​ព្យុះហយាត្រា រម្លឹក​ថ្ងៃជ័យជម្នះរបស់វៀតណាម លើកងទ័ពអាមេរិក

រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនកងទ័ព ១២០នាក់ ដើម្បីចូលរួមក្នុងពិធីដើរក្បួនព្យុះហយាត្រា អបអរសាទរខួប ៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលធ្វើឡើង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ។

Apr 30, 20255 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥

** ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ ** មេដឹកនាំគណបក្សនយោបាយបន្តឃោសនានៅតាមមណ្ឌលបោះឆ្នោតសំខាន់ៗ នៅមុនថ្ងៃបោះឆ្នោតដែលកាន់តែខិតជិតមកដល់។ **ក្រុមអ្នកតស៊ូមតិប្រឆាំងល្បែងស៊ីសង រិះគន់វឌ្ឍនភាពរបស់គណបក្សធំៗលើកំណែទម្រង់ល្បែងស៊ីសង។

Apr 29, 20255 min

Who's Right? Who's Left? Where do you fall on the political spectrum? - SBS Examines: អ្នកណានៅខាងស្តាំ? អ្នកណានៅខាងឆ្វេង? តើអ្នកពណ៌នាខ្លួនឯងថាស្ថិតនៅខាងណាក្នុងវិសាលគមនយោបាយ?

For years, the labels 'left' and 'right' have been used to describe where political parties sit. But are they still useful? - អស់រយៈពេលជាច្រើនឆ្នាំ ស្លាកសញ្ញា “ឆ្វេង” និង ”ស្តាំ” ត្រូវបានគេប្រើប្រាស់ដើម្បីពិពណ៌នាអំពីទីតាំងដែលគណបក្សនយោបាយអង្គុយ។ អ្នកដែលនៅខាងឆ្វេង ជឿលើគុណតម្លៃនៃភាពជឿនលឿនជាងមុន ខណៈដែលអ្នកនៅខាងស្ដាំនៃវិសាលគមនេះ ជឿលើគុណតម្លៃនៃការអភិរក្សជាជាង។ តើស្លាកទាំងនេះនៅតែមានប្រយោជន៍ដែរឬទេ? ហើយតើវាពិតជាជួយយើងឱ្យយល់ពីគោលជំហររបស់អ្នកនយោបាយ និងគណបក្សរបស់យើងមែនដែរឬទេ?

Apr 29, 202510 min

នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

** លោក Peter Dutton សន្យាថានឹងបញ្ចូលសំណួរស្តីពីការប្រឆាំងនឹងអ្នកកាន់សាសនាជ្វីហ្វ ទៅក្នុងការធ្វើតេស្តសញ្ជាតិរបស់ប្រទេសអូស្ត្រាលី ប្រសិនបើលោកជាប់ឆ្នោត។ ** លោកនាយករដ្ឋមន្រ្តីថ្កោលទោសអាកប្បកិរិយារំលោភបំពាននៅមណ្ឌលបោះឆ្នោត។ ** អគ្គទេសាភិបាល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺជាឥស្សរជនរបស់ប្រទេសអូស្ត្រាលី ដែលនឹងចូលរួមពិធីបុណ្យសពសម្តេចប៉ាប ។

Apr 25, 20254 min

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សេវាកម្ម និងការរំលឹកដល់ពលិកម្មនៅពេលព្រឹកព្រលឹម ទូទាំងប្រទេសនៅទិវា ANZAC Day ។ ** រដ្ឋាភិបាលដែនដីភាគខាងជើង កោះហៅសភាធ្វើវិសោធនកម្មច្បាប់ស្តីពីការធានាសុំនៅក្រៅឃុំ។ ** មានការប្រមូលផ្តុំគ្នានៅកន្លែងធ្វើកូដកម្ម ក្នុងទីក្រុងគាវ ប្រទេសអ៊ុយក្រែន បន្ទាប់ពីគ្រាប់មីស៊ីលរុស្ស៊ី បានវាយលុកទីក្រុងនេះ។

Apr 25, 202511 min

រដ្ឋបាលព្រៃឈើប្រកាសថា ពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជាឡើយ

រដ្ឋបាលព្រៃឈើប្រកាសថា ពុំមានការណែនាំណាមួយ ឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា សាយតេស-CITESឡើយ។

Apr 24, 20256 min

អ្វីជាបញ្ហាចំបងដែលសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្រ្តាលីចង់បានពីការបោះឆ្នោតសហព័ន្ធឆ្នាំ២០២៥នេះ?

ការបោះឆ្នោតសហព័ន្ធនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលមណ្ឌលបោះឆ្នោតមុនពេលកំណត់ ក៏ដូចជាពាក្យសុំបោះឆ្នោតតាមប្រៃសណីយ៍បានចាប់ផ្តើមបើកហើយ សម្រាប់ពលរដ្ឋអូស្រ្តាលីដែលត្រូវធ្វើដំណើរទៅក្រៅប្រទេសនៅថ្ងៃបោះឆ្នោត ឬជាប់រវល់មិនអាចទៅបោះឆ្នោតចំថ្ងៃបាន។ តើសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្រ្តាលីចង់បានអ្វីខ្លះពីការបោះឆ្នោតសហព័ន្ធលើកនេះ? សូមជួបជាមួយ លោកស្រី កង ស្រីទូច ប្រធានសហគមន៍ខ្មែរនៅរដ្ឋញូសៅវែល លោកជា យូហ៊ន ប្រធានសមាគមខ្មែរនៃរដ្ឋវិចថូរៀ និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្រ្តាលីមួយចំនួនដូចតទៅ។

Apr 24, 202514 min

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥

**គណបក្សប្រឆាំងថានឹងមិនកាត់បន្ថយចំនួនទិដ្ឋាការឳពុកម្តាយ និងដៃគូទេ តែផ្តោតគោលដៅលើទិដ្ឋាការមនុស្សធម៌ និងជំនាញ។ ** បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពានទិន្នន័យ ដែលប៉ះពាល់ដល់ប្រព័ន្ធតុលាការ រដ្ឋញូសៅវែល។ ** លោកដូណាល់ ត្រាំប្តូរឥរិយាបទចំពោះចិនដោយនិយាយថានឹងទម្លាក់អត្រាពន្ធយ៉ាងសម្បើម។

Apr 24, 20254 min

How to recover from floods and storms in Australia - របៀបស្តារឡើងវិញក្រោយពីមានគ្រោះទឹកជំនន់ និងខ្យល់ព្យុះនៅក្នុងប្រទេសអូស្រ្តាលី

Australia is experiencing more frequent and intense floods and storms. Once the winds calm and the water recedes, how do you return home safely? Experts speak on the essential steps to take after a disaster. - អូស្ត្រាលីកំពុងជួបប្រទះគ្រោះទឹកជំនន់ និងខ្យល់ព្យុះ កាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ដែលបន្សល់ទុកឱ្យសហគមន៍ត្រូវស្វែងរកផ្លូវដ៏វែងឆ្ងាយដើម្បីស្តារឡើងវិញ។ នៅពេលដែលទឹកស្រកចុះទៅវិញ តើអ្នកធ្វើដូចម្តេចដើម្បីវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព បោសសម្អាត និងស្វែងរកជំនួយបានដោយរបៀបណា? យើងនិយាយជាមួយអ្នកជំនាញអ...

Apr 23, 202511 min
For the best experience, listen in Metacast app for iOS or Android