ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលីសនៅទីក្រុងប៉ារីសកំពុងស៊ើបអង្កេតការចោទប្រកាន់ករណីរំលោភបូកលើស្ត្រីជនជាតិអូស្ត្រាលីម្នាក់។ ** ច្បាប់ថ្មីមានបំណងបង្រ្កាបការចែករំលែករូបភាពផ្លូវភេទដែលកែដោយប្រព័ន្ធឌីជីថល ដោយគ្មានការយល់ព្រម។ ** អភិបាលរដ្ឋញូសៅវែលពិចារណានូវលទ្ធភាពដែលអាចធ្វើទៅបានដើម្បីការពារកុំឱ្យមានសោកនាដកម្មនៅស្ថានីយរថភ្លើង។
Jul 23, 2024•4 min
Learn how to ask questions when looking for a home to rent. - រៀនពីរបៀបសាកសួរសំណួរនានា នៅពេលស្វែងរកផ្ទះជួល។
Jul 23, 2024•17 min
នៅពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះត្រជាក់នៅទូទាំងប្រទេស មានការព្រមានថ្មីៗសម្រាប់ប្រជាជនអូស្ត្រាលី ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើង នៃការអុជកំដៅផ្ទះរបស់អ្នក។ វាកើតឡើងបន្ទាប់ពីមានករណីភ្លើងឆេះផ្ទះជាហូរហែ និងការពុលកាបូនម៉ូណូអុកស៊ីតនៅក្នុងរដូវរងានេះ។
Jul 19, 2024•6 min
ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាព ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោស លេខ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
Jul 19, 2024•3 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វីដេអូមួយបង្ហាញពីកុមារកំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងបន្ទប់ឃុំឃាំងរបស់ប៉ូលីសឃ្វីនស្លេន។ ** អាជ្ញាធរឥណ្ឌូណេស៊ីស្ទាក់ចាប់ការដឹកជញ្ជូនថ្នាំញៀន មេតំហ្វេតាមីន ជាង១០០គីឡូក្រាម ឆ្ពោះមកកាន់ប្រទេសអូស្ត្រាលី។ ** ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់មនុស្ស៦នាក់ដែលរកឃើញក្នុងបន្ទប់សណ្ឋាគារប្រណីតក្នុងទីក្រុងបាងកក។
Jul 18, 2024•3 min
អូស្រ្តាលីជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ ដែលប្រើប្រាស់ភាសាជាង៣០០ភាសា រាប់ទាំងភាសារបស់ជនជាតិដើម ជាង១០០ភាសា។ ទោះបីជាភាសាអង់គ្លេស ជាភាសាផ្លូវការក៏ដោយ ក៏ភាសាកំណើតត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងនោះក៏មានភាសាខ្មែរយើងដូចគ្នាដែរ។ ដោយទទួលបានការស្នើរសុំ និងមើលឃើញពីភាពចាំបាច់ កាលពីពេលថ្មីៗនេះ វត្តសមណគោតមារាមដែលស្ថិតនៅភាគខាងកើតក្រុងម៉ែលប៊ន បានបង្កើតនូវថ្នាក់រៀនភាសាខ្មែរកម្រិតដំបូង សម្រាប់បងប្អូនកូនចៅខ្មែរដែលចង់ចេះភាសាជាតិរបស់ខ្លួន។
Jul 17, 2024•8 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនិយាយថា អ្នកគ្រប់គ្រងឯករាជ្យដែលទើបតែតែងតាំងថ្មី នៃសហជីពសំណង់ CFMEU នឹងមានអំណាច "បោសសម្អាត" អង្គភាពនេះ។ ** ការរំលឹកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយធ្លាក់យន្តហោះ MH17 ក្នុងខួប១០ឆ្នាំ។ ** IMFព្រមានថា អតិផរណាអាចធ្វើឱ្យអត្រាការប្រាក់ក្នុងប្រទេសអូស្រ្តាលីស្ថិតនៅខ្ពស់ក្នុងរយៈពេលយូរទៀត។
Jul 17, 2024•14 min
រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៤ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងអាកាសយានិក ជាកងទ័ពអាកាស ២នាក់ បានបាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ កងទ័ពកម្ពុជារុករក មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ បាត់ខ្លួននោះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។
Jul 17, 2024•3 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Donald Trump ជ្រើសរើសប្រធានាធិបតីអាមេរិករងសម្រាប់បក្សលោក។ ** ធនាគារធំៗរបស់អូស្ត្រាលីរងការចោទប្រកាន់ថាមិនបានបំពេញតាមគោលដៅអាកាសធាតុ។ ** ការស្ទង់មតិថ្មី៖ វិបត្តិថ្លៃចំណាយការរស់នៅកំពុងធ្វើឱ្យគណបក្សលេប័រសហព័ន្ធ បាត់បង់ប្រជាប្រិយភាព។
Jul 16, 2024•4 min
Aggressive driving is a continuum of bad driving behaviours which increase crash risk and can escalate to road rage. People who engage in road rage may be liable for traffic offences in Australia, have their car insurance impacted and most importantly put their lives and those of others at risk. Learn about the expectations around safe, responsible driving and what to do when you or a loved one are involved in a road rage incident. - ការបើកបរមិនសុភាពរាបសារនៅលើដងវិថី ជារឿយៗអាចក្លាយទៅជាកំហឹងនៅលើដង...
Jul 16, 2024•12 min
ឡានក្រុងសាធារណៈ នៅភ្នំពេញ បានបើកឱ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ប៉ុន្តែទោះជាដំណើរការ ១០ឆ្នាំមកហើយ តែចំនួនអ្នកជិះឡានក្រុងរបស់រដ្ឋ នៅមានចំនួនតិចតួចនៅឡើយ។
Jul 12, 2024•6 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលីដើមកំណើតរុស្សីពីរនាក់ ដែលម្នាក់ជាសមាជិកនៃកងកម្លាំងការពារប្រទេសអូស្ត្រាលី ត្រូវបានចោទប្រកាន់ពីបទចារកម្ម។ ** លោក Joe Biden នៅតែទទូចថា លោកជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ការងារជាប្រធានាធិបតីអាម៉េរិក។ ** ប៉ូលិសហ្វីលីពីនកំពុងស៊ើបអង្កេត បន្ទាប់ពីប្តីប្រពន្ធជនជាតិអូស្ត្រាលីស្លាប់នៅក្នុងសណ្ឋាគារប្រណិតមួយ ។
Jul 12, 2024•11 min
ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ AMMA បានបើកធ្វើហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនី មកពី ១៨ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែង។
Jul 12, 2024•6 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ភ្លើងឆេះរោងចក្រមួយកន្លែងនៅមែលប៊ន បង្កជាវិបត្តិបរិស្ថាន។ ** ឪពុកម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើកូនបីនាក់ បន្ទាប់ពី រារាំងការជួយសង្គ្រោះក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅស៊ីដនី។ * អាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ និងលឿនជាងសំឡេងនៅប្រទេសអាល្លឺម៉ង់។
Jul 11, 2024•4 min
នៅពេលអ្នកគិតអំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលមានការរៀបចំទុកជាមុន អ្នកប្រហែលជាមិនបានគិតដល់ គណនេយ្យករ មេធាវី និងភ្នាក់ងារអចលនវត្ថុនោះទេ។ ប៉ុន្តែឧស្សាហកម្មទាំងបីនេះ កំពុងត្រូវបានរដ្ឋាភិបាលកំណត់គោលដៅ ខណៈពេលដែលពួកគេព្យាយាមលុបបំបាត់លុយកខ្វក់ ចេញពីប្រទេសអូស្ត្រាលី។
Jul 11, 2024•9 min
ចាប់តាំងពីថ្ងៃទី១ ខែកក្កដា មានការផ្លាស់ប្តូរមួយចំនួនលើច្បាប់អន្តោប្រវេសន៍ រួមទាំង លក្ខខណ្ឌ និងថ្លៃចំណាយលើការដាក់ពាក្យសុំទិដ្ឋាការ និងការចូលសញ្ជាតិអូស្រ្តាលី សម្រាប់ឆ្នាំហិរញ្ញវត្ថុថ្មី ២០២៤-២៥។ លោក យឹម ថៃហ៊ន ភ្នាក់ងារអន្តោប្រវេសន៍នៅ Yim Migration Service នឹងជម្រាបពីការផ្លាស់ប្តូរសំខាន់ៗ ដែលប៉ះពាល់ដល់ប្រជាជនខ្មែរយើង។
Jul 10, 2024•13 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោក Richard Marles និយាយថាសម្ព័ន្ធភាព AUKUS នឹងមិនមានបញ្ហាអ្វីទេ ទោះបីជាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ដោយ... ** លោក Joe Biden បើកកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងវ៉ាស៊ីនតោន... ** មានការប្រកាសអាសន្នផ្សែងពុល ខណៈក្រុមសង្រ្គោះប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យនៅរោងចក្រមួយនៅភាគខាងលិចក្រុងម៉ែលប៊ន។
Jul 10, 2024•11 min
ក្រុមអ្នកជំនាញ បញ្ជាក់ពីប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យ ឬសូឡា ដែលមិនភ្ជាប់ជាមួយបណ្តាញភ្លើងអគ្គិសនីរដ្ឋ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ គឺមិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។
Jul 10, 2024•4 min
Learn how to talk about the success of athletes during a big sporting event like the Olympic Games. - រៀនពីរបៀបនិយាយអំពីភាពជោគជ័យរបស់អត្តពលិក ក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាដ៏ធំមួយ ដូចជាកីឡាអូឡាំពិក។
Jul 09, 2024•17 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីចោទប្រកាន់ដោយផ្ទាល់ទៅលើប្រទេសចិន ពីបទចារកម្មតាមអ៊ីនធឺណិតជាលើកដំបូង។ ** អគ្គមេធាវីសហព័ន្ធថា ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពច្បាប់ជាបន្ទាន់ ដើម្បីបញ្ឈប់អ្នកជួញដូរគ្រឿងញៀន និងភេរវករ ពីការស្វែងរកប្រាក់ចំណេញ។ ** មូលនិធិរដ្ឋាភិបាលថ្មី នឹងផ្តល់ទីសុវត្ថិភាពបន្ថែមដល់ប្រជាជនដែលរត់គេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។
Jul 09, 2024•4 min
Observing the cultural protocols of Aboriginal and Torres Strait Islander peoples is an important step towards understanding and respecting the First Australians and the land we all live on. - ការសង្កេតមើលពិធីការវប្បធម៌នៃជនជាតិដើមភាគតិចអូស្ត្រាលី Aboriginal និងអ្នកកោះ Torres Strait គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការយល់ដឹង និងការគោរពចំពោះម្ចាស់ទំនៀមទំលាប់ប្រពៃណីនៃទឹកដីដែលយើងទាំងអស់គ្នារស់នៅ។
Jul 09, 2024•11 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តី និយាយថា លោកស្រី Fatima Payman បានធ្វើការសម្រេចចិត្តខ្លួនឯងក្នុងការចាកចេញពីគណបក្សលេប័រ ** រដ្ឋាភិបាលសហព័ន្ធប្រកាសផ្តល់ថវិកា 100 លានដុល្លារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសុខភាពជនជាតិដើមភាគតិច នៅទូទាំងប្រទេស។ ** លោក Keir Starmer ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។
Jul 05, 2024•11 min
នៅថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព មាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ នៅក្នុងពន្ធនាគារ។ ពោលគឺត្រូវបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ។
Jul 05, 2024•5 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Fatima Payman លាឈប់ពីបក្សលេប័រ មកធ្វើជាសមាជិកព្រឹទ្ធិសភាឯករាជ្យ។ ** ការសិក្សាមួយរកឃើញថា សុខភាពផ្លូវចិត្តរបស់យុវជនអូស្ត្រាលីបានធ្លាក់ចុះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ** ភ្ញៀវទេសចរមកពីប្រទេសនូវែលសេឡង់ម្នាក់បានស្លាប់ក្នុងអំពើប្លន់នៅរដ្ឋកាលីហ្វ័រញ៉ា។
Jul 04, 2024•4 min
ទិន្នន័យថ្មីបានបង្ហាញពីល្បិចចុងក្រោយបំផុតដែលក្រុមជនបោកប្រាស់ប្រើ ដោយព្យាយាមចាប់ជនរងគ្រោះជាសក្តានុពលដោយការផ្ញើសារនៅពេលព្រឹកព្រលឹម និងនៅចុងសប្តាហ៍។ ពួកគេក៏កំពុងប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ដើម្បីធ្វើឱ្យសាររបស់ពួកគេប្តូរទៅជាគ្រាមភាសាដែលប្រើជាពិសេសសម្រាប់ប្រជាជនអូស្រ្តាលី។
Jul 04, 2024•8 min
ចាប់ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនដែលចាប់ផ្តើម មានសុពលភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋវិចថូរៀ និងនៅទូទាំង ប្រទេសអូស្រ្តាលីទាំងមូល។ តើមានការផ្លាស់ប្តូរអ្វីខ្លះ? សូមស្តាប់បទសម្ភាសន៍ ជាមួយលោក តាក់ ម៉េងហ៊ាង សមាជិកសភារដ្ឋវិចថូរៀ នៃតំបន់ក្លារីនដា។
Jul 03, 2024•15 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលគ្រោងជំរុញការវិនិយោគឯកជនលើថាមពលកកើតឡើងវិញ ដែលត្រូវដាក់ចូលសភា។ ** សាកលវិទ្យាល័យរដ្ឋអូស្រ្តាលីខាងត្បូង ចាប់ផ្តើមគម្រោងទប់ស្កាត់ការបៀតបៀនផ្លូវភេទ និងបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ។ ** មនុស្សយ៉ាងហោចជាងមួយរយនាក់ស្លាប់ ដោយសារការបុកប្រជ្រៀតជាន់គ្នាក្នុងការជួបជុំសាសនាមួយ នៅប្រទេសឥណ្ឌា។
Jul 03, 2024•13 min
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្ត នៅប្រទេសកម្ពុជា។
Jul 03, 2024•6 min
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ យុវជន ៥នាក់ ស្ថិតក្នុងចលនាមាតាធម្មជាតិ ដែលធ្វើសកម្មភាពការពារបរិស្ថាន នៅកម្ពុជា ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស។ ការចាប់ឃុំខ្លួនយុវជនស្រីប្រុសទាំង ៥នាក់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយតុលាការ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសពួកគេ ទាំង ៥នាក់ រួមទាំងមនុស្ស ៥នាក់ទៀត ចន្លោះពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ស្មើប្រមាណ ២៥០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ ពីបទរួមគំនិតក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ។
Jul 02, 2024•9 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវជាប់ឃុំពីបទចាក់មនុស្ស នៅសកលវិទ្យាល័យស៊ីដនី។ ** ការបន្ធូរបន្ថយវិក្កយបត្រថាមពល និងការកាត់បន្ថយពន្ធសម្រាប់កម្មករនិយោជិតទាំងអស់ ចូលជាធរមានហើយ។ ** តុលាការកំពូលរបស់សហរដ្ឋអាមេរិក សម្រេចឱ្យអតីតប្រធានាធិបតីមានអភ័យឯកសិទ្ធិពិសេសពីការកាត់ទោស។
Jul 02, 2024•4 min