ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋានចំនួន 14 នៅរដ្ឋ New South Wales ត្រូវបានលុបចោលដោយសារតែខ្វះបេក្ខជន... ** ការវិភាគថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីក្នុងការងារធម្មតាភាគច្រើន មិនអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបានទេ... ** ជំនាញព្រមានថា ការប៉ះពាល់នឹងសារធាតុគីមីដែលមាននៅក្នុងផ្លាស្ទិចធម្មតា បង្កើនហានិភ័យសុខភាព។
Aug 20, 2024•4 min
យ៉ាងហោចណាស់ មានមនុស្ស ៣១នាក់ ដែលមានស្ត្រី ២នាក់ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ង់ធ្វើកុបកម្ម ផ្តួលរំលំរាជរដ្ឋាភិបាល នាថ្ងៃអាទិត្យ ទី១៨សីហាម្សិលមិញ។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យុវជនខ្មែរទាំង ៣១នាក់នោះ បានចូលរួមក្នុងផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានញុះញង់ពីក្រៅប្រទេស ឱ្យធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV។
Aug 19, 2024•7 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Chris Luxon ជួបលោក Anthony Albanese ក្នុងទីក្រុងខេនបេរ៉ា។ ** គណបក្សប្រឆាំងអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញនូវច្បាប់ទិដ្ឋាការ ចំពេលមានការអំពាវនាវរបស់លោក Peter Dutton ចំពោះការហាមឃាត់ទិដ្ឋាការប្រជាជនប៉ាឡេស្ទីន។ ** នាយកគណបក្ស Liberalsរដ្ឋញូសៅវែល លោក Richard Shields ត្រូវបានបណ្តេញចេញពីតំណែង។
Aug 16, 2024•12 min
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តប្រកាសព្រមានអនុវត្តច្បាប់ ចំពោះក្រុមអ្នកតវ៉ាប្រឆាំង ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាក្រុមចលនាខុសច្បាប់ ដែលយកបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម CLV បង្កឲ្យមានចលាចលដល់សង្គម និងប៉ះពាល់ដល់ប្រយោជន៍ជាតិ។
Aug 16, 2024•8 min
មាតិកាព័ត៌មាន៖ ** លោក Peter Dutton ច្រានចោលការលើកឡើងថាលោករើសអើងជាតិសាសន៍បន្ទាប់ពីការអំពាវនាវ កុំឱ្យជនភៀសខ្លួនGaza ចូលមកប្រទេសអូស្ត្រាលី។ **អង្គភាព Ombudsman រិះគន់ដល់ប្រព័ន្ធដំណើរការទិដ្ឋិកាធានាឳពុកម្តាយរបស់រដ្ឋាភិបាល។ ** អង្គការសុខភាពពិភពលោកប្រកាសដាក់mpox ជាគ្រោះអាសន្នសុខភាពសាធារណៈសកល។
Aug 15, 2024•5 min
សប្បុរសជនដែលតែងតែឧបត្ថម្ភគាំទ្រនូវសកម្មភាពរបស់អង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន (Cambodia Vision) នឹងជួបជុំគ្នានៅថ្ងៃអាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ ២០២៤ ដើម្បីរៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌។ ថវិកាទាំងអស់នឹងត្រូវចំណាយសម្រាប់ការព្យាបាលរោគភ្នែកជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម សួរ ប្រធានអង្គការស្ម័គ្រចិត្ត ខេមបូឌា វីសិន ប្រចាំរដ្ឋវិចថូរៀ។
Aug 15, 2024•10 min
ក្រោយក្រុមយុវជនខ្មែរមួយចំនួន ប្រមូលផ្តុំធ្វើបាតុកម្ម នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ រួចមក ក៏មានដំណឹងផ្សាយតៗគ្នាថា ក្រុមអ្នកប្រឆាំង នឹងប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម នៅប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
Aug 13, 2024•7 min
Every day, pedestrians across Australia break the law without knowing it. This can result penalties and occasionally accidents. Stay safe and avoid an unexpected fine by familiarising yourself with some of Australia’s common pedestrian laws. - ជារៀងរាល់ថ្ងៃ អ្នកដំណើរថ្មើរជើងនៅទូទាំងប្រទេសអូស្ត្រាលីបំពានច្បាប់ដោយមិនដឹងខ្លួន។ នេះអាចបណ្តាលឱ្យមានការផាកពិន័យ និងគ្រោះថ្នាក់ម្តងម្កាល។ នៅក្នុងវគ្គនេះ យើងពិភាក្សាអំពីវិធីរក្សាសុវត្ថិភាព និងជៀសវាងការផាកពិន័យដែលមិនបានរំពឹងទុក ហើយហេតុអ្វីបានជាវាសំខាន់ក្នុងកា...
Aug 13, 2024•11 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អត្រាប្រាក់ឈ្នួលនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង 0.8 ភាគរយក្នុងរយៈពេលបីខែ គិតត្រឹមខែមិថុនា។ ** រដ្ឋាភិបាលសហព័ន្ធបង្ហាញគម្រោងកំណត់អត្តសញ្ញាណឌីជីថលថ្មីមួយ។ ** ធានាគារកណ្តាលអូស្រ្តាលីច្រានចោលលទ្ធភាពក្នុងការកាត់បន្ថយអត្រាការប្រាក់ សម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។
Aug 13, 2024•9 min
កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ ២០២៤ សមាគមន៍ខ្មែរសហការជាមួយអង្គការមួយចំនួនក្នុងប្រទេសអូស្រ្តាលី ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ជាភាសាអង់គ្លេសថា CLV។ ការប្រមូលផ្តុំគ្នាធ្វើឡើងនៅមុខសាលាក្រុងព្រីងវែល និងបន្តដើរក្បួនដង្ហែទៅកាន់តំបន់ផ្សារព្រីងវែល។
Aug 12, 2024•10 min
នៅព្រឹកថ្ងៃទី៥ ខែសីហានេះ កម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ប្រវែង ១៨០គ.ម ឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកថ្មីសន្លាងនេះ នឹងចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ហើយប្រើពេល ៥ឆ្នាំ ពោលគឺនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
Aug 05, 2024•9 min
ដំបូងគេនៅលើពិភពលោក អូស្ត្រាលីកំពុងស្វែងរកដំណោះស្រាយលើការកេងប្រវ័ញ្ចពលករចំណាកស្រុក តាមរយៈការណែនាំទិដ្ឋាការយុត្តិធម៌នៅកន្លែងធ្វើការងារ។ ទិដ្ឋាការរងថ្មីនេះនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកដែលតស៊ូប្រឆាំងនឹងការកេងប្រវ័ញ្ច ឱ្យបន្តការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបាន ខណៈពេលដែលពួកគេតតាំងនឹងពាក្យបណ្តឹងនៅកន្លែងការងារ។ ជាប្រវត្តិសាស្ត្រ ការគំរាមកំហែងដល់ពលករចំណាកស្រុកចំពោះការបាត់បង់សិទ្ធិទិដ្ឋាការរបស់ពួកគេ បានបំបិទមាត់មនុស្សជាច្រើន មិនឱ្យនិយាយស្តីប្រឆាំងនឹងនិយោជករបស់ពួកគេ។ ដូចដែលមាននៅក្នុងសេចក្តរាយការណ៍ នេះ វាគឺជ...
Aug 05, 2024•6 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីថា លោកនឹងផ្តល់អាទិភាពក្នុងការស្តាប់មេដឹកនាំជនជាតិដើមដំបូង នៅពេលចូលរួមក្នុងពិធីបុណ្យ Garma។ ** ការស៊ើបអង្កេតរបស់សភាបានស្តាប់ឮថា នាយកប្រតិបត្តិPWC អូស្ត្រាលី បានលាក់ប្រាក់ចំណូលបន្ថែមពីបរទេស។ ** ការដោះដូរអ្នកទោសច្រើនបំផុតជាប្រវត្តិសាស្រ្តរវាងរុស្ស៊ី និងប្រទេសលោកខាងលិច ត្រូវបានស្វាគមន៍។
Aug 02, 2024•13 min
សាកសពយោធិន ជាអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅជួរភ្នំពេញក្រវាញ ក្នុងចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជា កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកអិដ្ឋធាតុ មកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
Aug 02, 2024•4 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្ត្រាលី ជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ** បុរសដែលត្រូវបានចោទប្រកាន់ថាជាអ្នករៀបចំផែនការវាយប្រហារថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 យល់ព្រមសារភាពទោសកំហុស។ ** ទារកដែលមានអាឡែស៊ីសណ្ដែកដីក្នុងប្រទេសអូស្ត្រាលី នឹងទទួលបានការព្យាបាល ដើម្បីបង្កើតភាពស៊ាំ។
Aug 01, 2024•4 min
អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី គឺជាក្តីស្រមៃរបស់និស្សិតកម្ពុជាជាច្រើនរូប ពីព្រោះពួកគេចង់ទទួលបានប្រព័ន្ធអប់រំដ៏រឹងមាំមួយ និងបទពិសោធន៍ល្អៗពីប្រទេសអូស្រ្តាលី។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលធ្វើឲ្យអ្នកក្លាយជាបេក្ខជនលេចធ្លោសម្រាប់ឱកាសអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី នួន មករា និស្សិតអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈនិងការគ្រប់គ្រងនៅសាកលវិទ្យាល័យមែលប៊ន។
Jul 31, 2024•14 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារមួយ ក្នុងប្រទេសអ៊ីរ៉ង់។ ** អ្នកមានប្រាក់កម្ចីធនាគារអូស្ត្រាលីដកដង្ហើមធំ ខណៈតួលេខអតិផរណាខែកក្កដាត្រូវបានចេញផ្សាយ។ ** Virgin Australia លូកដៃចូលបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Rex ប្រកាសក្ស័យធុន។
Jul 31, 2024•14 min
កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា សាកសពអាកាសយានិកម្នាក់ទៀត ត្រូវបានក្រុមកងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះ បានរកឃើញហើយ។ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ កំពុងរៀបចំវេចខ្ចប់ និងដឹកជញ្ជូនសាកសពអាកាសយានិក ទាំង ២រូប នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា ១គ្រឿង នៅជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនមកភ្នំពេញ។
Jul 30, 2024•7 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី កំពុងធ្វើទស្សនកិច្ចនៅតំបន់សន្តិសុខរួម ក្នុងតំបន់គ្មានយោធា ជាប់ព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ ** មានការព្រមានពលរដ្ឋអូស្ត្រាលីព្រមានកុំឱ្យធ្វើដំណើរទៅលីបង់ ព្រោះខ្លាចការវាយប្រហាររបស់អ៊ីស្រាអែល។ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីកំពុងរាយការណ៍ពីការកើនឡើងនៃការជួញដូរមនុស្ស និងទាសភាព។
Jul 30, 2024•4 min
Major regulatory changes in 2024 have brought about restricted access to vaping products in Australia. The crackdown on what is dubbed a “major public health issue” could lead to an increased number of teens seeking support to overcome the nicotine addiction, experts think. Learn about the health risks and ways to help young people in their quitting journey. - ការជក់បារីអេឡិចត្រូនិក “vape” ត្រូវបានពិពណ៌នាថាជា បញ្ហាសុខភាពសាធារណៈដ៏សំខាន់។ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល សិស្សសាលាមធ្យមសិក្សាម្នាក...
Jul 30, 2024•12 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតីតអភិបាលរដ្ឋញូសៅវែល លោកស្រី Gladys Berejiklian ចាញ់បណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការរកឃើញអំពើពុករលួយប្រឆាំងរូបលោកស្រី។ ** នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបជាមួយប្រធានាធិបតីអាមេរិក ចំពេលមានបាតុកម្មគាំទ្រប៉ាឡេស្ទីន។ ** ព្យុះទីហ្វុង Gaemi បានបោកបក់ដល់ប្រទេសចិន បន្ទាប់ពីបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅតៃវ៉ាន់ និងហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។
Jul 26, 2024•12 min
មនុស្ស ៤នាក់ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ។ អ្នកទាំង ៤នាក់នោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារពួកគេ បានធ្វើអត្ថាធិប្បាយ ដែលរាជរដ្ឋាភិបាល ចាត់ទុកថា ជាការមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត អំពី“គម្រោងអភិវឌ្ឍតំបន់ត្រីកោណ រវាងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម (CLV-DTA)” ។
Jul 25, 2024•7 min
ទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ន ពេលនេះ រួមមាន៖ ឡាន ១គ្រឿង ដី៣កន្លែង ផ្ទះនៅបុរីប៉េងហួត ១ល្វែង និងទីតាំង ដែលអតីតឧកញ៉ានេះ បង្កើតផ្សារបឹងសាឡាងថ្មី នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីកាសម្រេច ចេញដោយលោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្នចំពោះទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា គឺមានភាពចាំបាច់បន្ទាន់ ដើម្បីទប់ស្កាត់មិនឱ្យជនជាប់ចោទនេះ ចាត់ចែ...
Jul 25, 2024•2 min
យើងកំពុងរស់នៅក្នុងពិភពឌីជីថលដែលកាន់តែទូលំទូលាយឡើងៗ។ សេវាកម្មរដ្ឋាភិបាលកាន់តែច្រើនឡើងៗ បម្រើនៅលើអ៊ីនធឺណិត។ អតិថិជនរាប់លាននាក់របស់អង្គភាពផ្តល់វេជ្ជបញ្ជាអេឡិចត្រូនិក MediSecure ត្រូវបានគេលួចយកទិន្នន័យរបស់ពួកគេនៅក្នុងការរំលោភបំពានលើអ៊ីនធឺណិត cyber breach ចុងក្រោយគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី។ ឧបទ្ទវហេតុនេះបាននាំមកនូវចំណាប់អារម្មណ៍លើបញ្ហាទិន្នន័យឯកជនភាពជាថ្មីម្តងទៀត ដែលឥឡូវនេះក្រុមហ៊ុននានាមានព័ត៌មានកាន់តែជាច្រើនអំពីប្រជាជនអូស្ត្រាលី។
Jul 25, 2024•9 min
** ការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីពីររូបចុះចេញពីតំណែង។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអ្នកតាំងទីលំនៅអ៊ីស្រាអែល ចំពោះការបង្ករហិង្សានៅ West Bank។ ** កិច្ចពិភាក្សាអំពីផែនការរបស់អាមេរិក ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង លើការផ្ទេរឧបករណ៍យោធា និងបច្ចេកវិទ្យា ទៅកាន់ចក្រភពអង់គ្លេស និងអូស្ត្រាលី។
Jul 25, 2024•4 min
ឆ្នាំនេះ គឺជាឆ្នាំលើកទី ១២ ដែលសាលាក្រុងក្រេតធឺដែនឌីណង់ (Greater Dandenong) រៀបចំពិធីបុណ្យព្រិលនៅតំបន់ផ្សារស្រ្ពីងវែល។ ពិធីបុណ្យព្រិលឆ្នាំ ២០២៤ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៨ ខែកក្តដា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច។ នៅក្នុងពិធីបុណ្យនេះ នឹងផ្តល់ជូននូវសកម្មភាពកម្សាន្តសប្បាយជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ វាជាពិធីបុណ្យប្រចាំឆ្នាំមួយ ដែលប្រជាពលរដ្ឋខ្មែរអូស្រ្តាលីក្នុងតំបន់ក្រេតធឺដែនឌីណង់ តែងនាំកូនចៅទៅចូលរួមយ៉ាងសកម្ម។ សូមស្តាប់ចំណាប់អារម្មណ៍របស់បងប្អូនខ្មែរអូស្រ្តាលី។
Jul 24, 2024•5 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សម្ពាធថ្លៃចំណាយរស់នៅ ជាមូលហេតុមួយនៃអត្រាបង្កកំណើតទាបក្នុងប្រទេសអូស្រ្តាលី។ ** អត្តពលិកអូស្ត្រាលីត្រូវបានព្រមានកុំឱ្យពាក់ឯកសណ្ឋានកីឡាអូឡាំពិករបស់ពួកគេ ជាសាធារណៈ នៅទីក្រុងប៉ារីស ។ ** មនុស្សជាង 220 នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីនៅភាគខាងត្បូងប្រទេសអេត្យូពី ។
Jul 24, 2024•14 min
គិតមកទល់នឹងថ្ងៃទី២៣ ខែកក្កដានេះ គឺអស់រយៈពេល ១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ប្រភេទ Z-9 រួមជាមួយអាកាសយានិក ចំនួន ២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ខណៈពេលកំពុងហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
Jul 24, 2024•3 min
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសជូនជនរួមជាតិ ទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម CLV។
Jul 24, 2024•6 min
ប្រជាជនអូស្ត្រាលីត្រូវបានគេព្រមានថា វាអាចចំណាយពេលដល់ទៅ 2 សប្តាហ៍ ដើម្បីដោះស្រាយទាំងស្រុង នូវការរំខានដល់ប្រព័ន្ធកុំព្យូទ័រដែលរងផលប៉ះពាល់ដោយការដាច់បច្ចេកវិទ្យាសកល។ ក្រុមហ៊ុន Microsoft និយាយថា ឧបករណ៍រហូតដល់ទៅ 8.5 លានគ្រឿងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន បានរងផលប៉ះពាល់ដោយការកាត់ផ្តាច់នេះ ដែលបង្កឡើងដោយការធ្វើបច្ចុប្បន្នភាពកម្មវិធី softwareមិនត្រឹមត្រូវមួយពី CrowdStrike ។ ប៉ុន្តែតើវាមានផលប៉ះពាល់អ្វីខ្លះដល់ពិភពលោកដែលពឹងផ្អែកជាខ្លាំងលើកុំព្យូទ័រនោះ?
Jul 23, 2024•12 min