S3 E72 - អ្វីដែលអ្នកមិនបានរៀនក្នុងសាលា អ្នកអាចរៀនដោយខ្លួនឯងបាន
តើមានអ្វីដែលអ្នកមិនអាចរៀនបាន? តើមានអ្វីដែលអ្នកគួរស្តាយក្រោយ បើសាលារៀនមិនបានបង្រៀនអ្នក? Episode នេះជាការក្រើនរំលឹករបស់ខ្ញុំ អំពីការស្តាយក្រោយថាសាលាមិនបានបង្រៀនអ្នកគ្រប់យ៉ាង។

តើមានអ្វីដែលអ្នកមិនអាចរៀនបាន? តើមានអ្វីដែលអ្នកគួរស្តាយក្រោយ បើសាលារៀនមិនបានបង្រៀនអ្នក? Episode នេះជាការក្រើនរំលឹករបស់ខ្ញុំ អំពីការស្តាយក្រោយថាសាលាមិនបានបង្រៀនអ្នកគ្រប់យ៉ាង។
ក្នុង Episode នេះ ខ្ញុំនឹងលើពីអ្នកចេះស្ទើរ និងអ្នកចេះស្ទាត់។ តើអ្នកណានឹងមានឱកាសការងារច្រើនជាង? មូលហេតុអ្វីបានជាខ្ញុំហ៊ាននិយាយបែបនេះ?
តើក្រាហ្វិចឌីហ្សាញនៅមានទីផ្សារដែរទេ? បើមាន តើមានដល់កម្រិតណា? ក្នុង Episode នេះ ខ្ញុំនឹងបកស្រាយឱ្យអ្នកដែលចង់រៀនជំនាញ បានត្រៀមខ្លួន ត្រៀមចិត្តជាមុន។ ជំនាញក្នុងស្រុកខ្មែរ មានការផ្លាស់ប្តូរយឺតជាងបរទេស ហេតុនេះយើងមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកអ្វីថ្មីពីស្រុកគេ។
សំណួរពីអ្នកស្តាប់ បើរៀនក្រាហ្វិចឌីហ្សាញ តើគួររៀនដោយខ្លួនឯង ឬរៀននៅសាលា?
សំណួរពីអ្នកស្តាប់ ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ? សំណួរល្អ ហើយជាសំណួរដែលត្រូវនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៀត។
Episode នេះ ខ្ញុំនិយាយពីចំណង់ចំណូលចិត្ត (Passion)។ របៀបស្វែងរកចំណង់ចំណូលចិត្ត គឺមានតែសាកល្បងទេ ប៉ុន្តែសម្រាប់ការងារវិញ អ្នកត្រូវពីតម្រូវការទីផ្សារផងដែរ។ តើត្រូវគិតរបៀបណា?
គោលដៅក្នុងការងារ ធ្វើឱ្យអ្នកមើលឃើញពីតម្លៃការងារ។ ក្នុង Episode នេះ ខ្ញុំនឹងលើកសំណួរទាក់ទងនឹងគោលដៅក្នុងការងារមកឱ្យអ្នកគិត។ តើការដាក់គោលដៅក្នុងការងារ អាចជួយអ្វីអ្នកបានខ្លះ? គោលដៅច្រើនពេក ឬតិចពេក សុទ្ធតែជារឿងមិនល្អ ចុះប៉ុន្មានទើបចាត់ទុកថាល្អ?
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍របស់ជំនាញបច្ចេកទេស ឬ technical skill។ តើមូលហេតុអ្វីបានជាអ្នកត្រូវមានវាមុន ដើម្បីធ្វើការបានល្អ?
ម៉ាឃីធីង ជាផ្នែកមិនច្បាស់លាស់ ហើយត្រូវការសាកល្បងរហូត។ វិធីដែលប្រើបានផលពីមុន មិនប្រាកដថាប្រើបានផលទៀតទេ។ ពេលជួបវិបត្តិ ក្រុមហ៊ុនមិនអាចសាល្បងចំណាយលុយផ្តេសផ្តាសបានឡើយ។ ក្នុង Episode នេះខ្ញុំនឹងនិយាយពីមូលហេតុដែលផ្នែកម៉ាឃីធីង ជាផ្នែកដែលគេត្រូវកាត់មុនគេ ពេលជួបវិបត្តិ។ ខ្ញុំប្រើបទពិសោធន៍ផ្ទាល់ខ្លួន និងតួនាទីរបស់ម៉ាឃីធីងមកឆ្លើយសំណួរនេះ។
តើអ្វីទៅជា Unicorn នៅក្នុងការងារ? ហេតុអ្វីបានជាអ្នកមិនគួរក្លាយខ្លួនជា Unicorn? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រភេទបុគ្គលិកដែលមិនមានជំនាញច្បាស់លាស់ ប៉ុន្តែអ្វីក៏ដឹងដែរ។
សម្រាប់អ្នកដឹកនាំក្រុមទាំងអស់ មិនអាចមិនរវល់នឹងការមិនពេញចិត្តរបស់កូនក្រុមបានទេ។ ធ្វើការមិនសប្បាយចិត្ត មិនអាចធ្វើការបានល្អទេ។
ក្នុង Episode នេះ ខ្ញុំនិយាយពីការប្រើអ៊ីម៉េលសម្រាប់បុគ្គលិកថ្មីថ្មោងដែលទើបនឹងចេញរកការងារធ្វើ។ ការធ្វើខ្លួនឱ្យ Professional ចាប់ផ្តើមឡើងពីការប្រើអ៊ីម៉េលនេះឯង។
ក្នុង Episode នេះ ខ្ញុំនិយាយពីសៀវភៅថ្មីរបស់ខ្ញុំដែលកំពុងតែសរសេរ។ សៀវភៅ ក្បួនធ្វើខ្ញុំគេ ជាសៀវភៅមួយទៀតដែលខ្ញុំសរសេរឡើងដើម្បីផ្តល់ជាគន្លឹះល្អៗសម្រាប់អ្នកធ្វើការសម័យថ្មី។
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចសំខាន់២យ៉ាងដែលបុគ្គលិកត្រូវមាន បើសិនជាចង់ជោគជ័យក្នុងការងារ។ ចំណុចទាំង២នោះ គឺ ជំនាញ និងចំណូលចិត្ត។ អ្នកមិនអាចទៅធ្វើការ ដោយគ្មានជំនាញបានទេ ហើយអ្នកក៏មិនអាចប្រើជំនាញបានល្អដែរ បើគ្មានចំណូលចិត្ត។
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីកិច្ចការមួយដែលជាទូទៅត្រូវបានគេចាត់ទុកថាជារឿងខាតពេល។ នោះគឺ ការប្រជុំ។ តើការប្រជុំរបៀបណាដែលមានប្រយោជន៍ដល់បុគ្គលិក? ឬក៏ការប្រជុំទាំងអស់ សុទ្ធតែគ្មានប្រយោជន៍ទេ? តើអ្នកគួរធ្វើបែបណាដើម្បីរំដោះខ្លួនពីការប្រជុំដែលមិនចាំបាច់?
ក្នុង Episdoe នេះ ខ្ញុំនឹងលើកយកចំណុចមួយដែលខ្ញុំសម្គាល់ឃើញ គឺការឲ្យតម្លៃខុសគ្នារវាងបុគ្គលិកបរទេស និងបុគ្គលិកខ្មែរ។ តើអ្វីជាចំណុចខុសគ្នារវាងបុគ្គលិកទាំង២នេះ?
ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួររបស់អ្នកស្តាប់ម្នាក់ទាក់ទងនឹងការច្រណែននៅកន្លែងការងារ។ ការច្រណែនក្នុងការងារ មិនមែនជាទំនួលខុសត្រូវរបស់អ្នកទេ ប៉ុន្តែអ្នកអាចធ្វើរឿងខ្លះដើម្បីឲ្យងាយស្រួលទាំងអស់គ្នាបាន។
ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលបានសួរទាក់ទងការរៀនតាមអនឡាញ។ ជំនាញដែលគ្មានសញ្ញប័ត្រនៅខាងក្រៅ ជាជំនាញដែលអ្នកណាក៏អាចរៀនបាន ប៉ុន្តែសម្រាប់អ្នកធ្វើការ ចាំបាច់ត្រូវដឹងថា តើរៀនហើយ អាចជួយអ្វីដល់ស្ថាប័នការងាររបស់ខ្លួន។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាដដែលៗមួយសម្រាប់បុគ្គលិកថ្មីដែលទើបនឹងធ្វើការក្នុងក្រុមហ៊ុនថ្មី។ បុគ្គលិកថ្មី ដែលភ្លេចគិតថាបុគ្គលិកចាស់បានធ្វើអ្វីខ្លះសម្រាប់ក្រុមហ៊ុន ច្រើនតែធ្វើឲ្យរឿងតូចក្លាយជារឿងធំ រហូតមិនអាចកែប្រែអ្វីទាំងអស់។ តើបុគ្គលិកថ្មី គួរតែផ្តល់អ្វីខ្លះទៅដល់ក្រុមហ៊ុន មុននឹងលើកយោបល់ផ្លាស់ប្តូរ។
ស្ទីវចប ធ្លាប់និយាយថា អ្នកមិនគួររស់នៅដើម្បីជីវិតអ្នកដទៃទេ។ ពាក្យនេះ ត្រូវបានគេចាត់ទុកថា ជាការជម្រុញឲ្យមនុស្សចាប់ផ្តើមអាជីវកម្មខ្លួនឯង។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីជ្រុងមួយទៀតដែលអ្នកមិនគិតដល់ ឬអ្នកដទៃមិនបានលើកមកនិយាយពីមុនមក។ ការធ្វើការឲ្យគេ ក៏ជាអ្វីដែលស្ទីវចបចង់ប្រាប់អ្នកដែរ។ ពេលវេលាអ្នកមានតម្លៃណាស់ ហេតុនេះកុំទៅធ្វើជាសហគ្រិន បើអ្នកមិនចង់ធ្វើសហគ្រិន។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីដំណោះស្រាយផ្ទាល់ខ្លួនចំពោះការងារដែលអ្នកស្អប់។ ខ្ញុំមិនលើកពីការងារដែលអ្នកមិនចូលចិត្តទេ ព្រោះវានៅមានកម្រិតដែលអាចស្រោចស្រង់បាន។ ស្តាប់ទាំងអស់គ្នា ព្រោះ Episode នេះខ្លីទេ។
ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួរមួយរបស់អ្នកស្តាប់ទាក់ទងនឹងបញ្ហាប្រាស្រ័យទាក់ទង។ គាត់បានផ្ញើសារមកកាន់ហ្វេសប៊ុកផេករបស់ខ្ញុំ ហើយខ្ញុំមើលឃើញថាសំណួររបស់គាត់ ក៏អាចស៊ីគ្នាជាមួយ Podcast នេះ។ ការប្រាស្រ័យទាក់ទងមានច្រើនសណ្ឋានណាស់ ហើយអ្វីដែលខ្ញុំលើកឡើងនេះ ក៏មិនគ្រប់ជ្រុងជ្រោយដែរ ប៉ុន្តែវាជាចំណុចចាប់ផ្តើម
ក្នុង Episode នេះ ខ្ញុំនិយាយពីសៀវភៅកត់ត្រាដែលខ្ញុំប្រើក្នុងពេលប្រជុំ។ អ្នកដែលមានការប្រជុំច្រើន ប្រាកដជាដឹងពីអត្ថប្រយោជន៍នៃការកត់ត្រាដាក់សៀវភៅហើយ។ ខួរក្បាលរបស់អ្នក អាចចងចាំរឿងបានច្រើន តែវាមិនធានានៅពេលដែលវាភ្លេចអ្វីមួយទេ។ កុំទុកចិត្តខួរក្បាលរបស់អ្នក ត្រូវទុកចិត្តលើអ្វីដែលអ្នកកត់ទុកវិញ។ សៀវភៅកត់ត្រាមិនថ្លៃទេ ប៉ុន្តែអ្វីដែលអ្នកអាចភ្លេច មានតម្លៃជាង។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីបុគ្គលិកដែលស្មោះត្រង់ដែលស្មោះត្រង់នឹងក្រុមហ៊ុន។ តើសកម្មភាពអ្វីខ្លះដែលអាចសម្គាល់បានថា អ្នកណាម្នាក់ស្មោះត្រង់នឹងក្រុមហ៊ុន? បញ្ជាក់ បុគ្គលិកដែលស្មោះត្រង់នឹងក្រុមហ៊ុន មិនសំដៅលើបុគ្គលិកដែលធ្វើការរាប់ឆ្នាំក្នុងក្រុមហ៊ុនដដែលទេ។
ក្នុង Episode នេះ ខ្ញុំនឹងយករឿងគោលការណ៍ក្រុមហ៊ុនមកបកស្រាយ និងឲ្យជាយោបល់ខ្លះៗទាក់ទងនឹងមូលហេតុនៃការបង្កើតគោលការណ៍ទាំងនោះឡើង។ គោលការណ៍របស់ក្រុមហ៊ុន ជួយឲ្យអ្នកក្លាយជាបុគ្គលិកដែលមានវិជ្ជាជីវៈ។
ក្នុង Episode នេះ ខ្ញុំនឹងលើពីមូលហេតុដែលអ្នកមិនគួរខ្លាចការរៀនជំនាញថ្មី។ ការរៀនអ្វីថ្មី អាចជារឿងពិបាក ប៉ុន្តែបើសិនជាអ្នកជាបុគ្គលិក វាជាផ្នែកមួយនៃការងារអ្នក។ ជំនាញរបស់អ្នកត្រូវតែថ្មីជានិច្ច បើអ្នកមិនចង់បាត់បង់ការងារ។
ក្នុង Episode នេះ ខ្ញុំនិយាយពីអ្នកដែលងប់នឹងការងារ និងលទ្ធផលដែលពួកគេទទួលបានបន្ទាប់ពីនោះ។ ការងាររបស់អ្នក មិនអាចជួយអ្នកដែលមានជីវិតដែលពេញលក្ខណៈទេ។ អ្នកត្រូវការលើសពីការងារ បើអ្នកចង់បានជីវិតដែលមានន័យពេញលេញ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលនេះ ប៉ុន្តែដល់ពេលមួយអ្នកនឹងស្តាយក្រោយអ្វីដែលអ្នកមិនបានធ្វើកន្លងមក។ ការងាររបស់អ្នកនឹងស៊ីពេលវេលាអ្នកអស់ដោយមិនដឹងខ្លួន។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីមតិ២ដែលទាក់ទងនឹងការធ្វើខ្លួនជាបុគ្គលិក និងសហគ្រិន។ តើការធ្វើការឲ្យគេ វាមិនមានតម្លៃក្នុងសង្គមសោះមែនដែរទេ? តើវាអន់ជាងអ្នកដែលចេញរកស៊ីដោយខ្លួនឯងដែរទេ? សហគ្រិនភាព កំពុងត្រូវបានគេលើកសរសើរ ប៉ុន្តែមិនមានគេនិយាយដល់ចំណុចល្អនៃការធ្វើជាបុគ្គលិកគេនោះទេ។
នៅក្នុង Episode ខ្ញុំនឹងឆ្លើយសំណួរមួយទាក់ទងនឹងការកុហកនៅពេលសម្ភាសការងារ។ តើអ្នកគួរកុហកដែរទេ? ហើយបើអ្នកមិនកុហក តើគួរប្រើរបៀបណា ដើម្បីឲ្យការសម្ភាសនោះមានផលល្អសម្រាប់អ្នក? ការសម្ភាសការងារ ជាចំណុចចាប់ផ្តើម ហើយក៏ជាចំណុចបញ្ចប់របស់អ្នកដូចគ្នា។
ក្នុង Episode នេះ ខ្ញុំលើកយកយោបល់ផ្ទាល់ខ្លួនមួយទាក់ទងការធ្វើការលើសម៉ោង។ អ្នកខ្លះ គិតថា បើធ្វើការលើសម៉ោង បានន័យថាអ្នកមិនឆ្លាតទេ ទើបត្រូវធ្វើការលើសម៉ោង។ តាមបទពិសោធន៍ការងារផ្ទាល់ខ្លួន ធ្វើឲ្យខ្ញុំមើលឃើញផ្សេងពីនេះ។ អ្នកធ្វើការឆ្លាត ធ្វើការបានលទ្ធផលដល់គោលបំណងខ្លួនឯង។ ការធ្វើលើសម៉ោង អាចបង្ហាញថាអ្នកកំពុងចង់បានអ្វីមួយខ្លាំងក៏ថាបាន។