ក្នុង Episode នេះ ខ្ញុំនឹងលើកយកដំបូន្មានដែលគេនិយាយជាទូទៅមកសាកប្រើក្នុងពិភពការងារ។ កុំព្យាយាមផ្លាស់ប្តូរអ្នកណាម្នាក់នៅកន្លែងការងារ។ អ្នកគ្រាន់តែជាបុគ្គលិកម្នាក់ប៉ុណ្ណោះ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រដែលមានលទ្ធភាពអាចកែប្រែមនុស្សនោះទេ។ ធ្វើការរបស់អ្នកឲ្យបានល្អ ជារឿងចាំបាច់ទីមួយក្នុងនាមជាបុគ្គលិក។ អ្នកណាដទៃមានចរិតបែបណា ឬគិតបែបណា មិនពាក់ព័ន្ធនឹងអ្នកទេ។
Dec 01, 2020•5 min•Season 3Ep. 42
ក្នុង Episode នេះ ខ្ញុំលើកឡើងពី Promotion ដែលបុគ្គលិកទាំងអស់ត្រូវតែចង់បាន។
Nov 29, 2020•6 min•Season 3Ep. 1
នៅក្នុង Episodeនេះ ខ្ញុំនឹងនិយាយពីការងារ ២ប្រភេទដែលខ្ញុំធ្លាប់ជួបប្រទះ កន្លងមក។ ការងារប្រភេទទី២ ជាការងារដែលខ្ញុំយល់មានតម្លៃសម្រាប់អ្នកធ្វើការគ្រប់រូប ហើយជាការងារដែលយើងគួរតែដេញចាប់ឲ្យបាន។ ខ្ញុំក៏បានលើកពីហ្វេសប៊ុក group ដែលខ្ញុំបង្កើតឡើងមក ដើម្បីចែករំលែកពីបទពិសោធន៍ក្នុងការងារផងដែរ។ បើចង់ដឹងច្បាស់ អាចចូលទៅក្នុងហ្វេសប៊ុក ហើយវាយពាក្យថា បុគ្គលិកឆ្លាត អ្នកទាំងអស់គ្នានឹងឃើញរូបមនុស្សចង្កឹះដែលជាតំណាងរបស់ទស្សនៈខ្ញុំគេហើយ។
Apr 18, 2020•17 min•Season 2Ep. 40
នៅក្នុង Episode នេះ ខ្ញុំនឹងលើកពី ការផ្លាស់ប្តូរទម្រង់ Podcast របស់ខ្ញុំ ការធ្វើ Solo Podcast ការផ្លាស់ប្តូរក្នុងការងារ ការដេញចាប់បទពិសោធន៍ បុគ្គលិកក្រៅម៉ោង ខ្ញុំសង្ឃឹមថា Podcast នេះ នឹងមានអ្នកចូលចិត្តច្រើន
Apr 08, 2020•21 min•Season 2Ep. 39
នៅក្នុង Episode នេះ ខ្ញុំនិយាយពីការធ្វើការងារពីផ្ទះរបស់ខ្ញុំ ក្នុងអំឡុងពេលមានមេរោគរាតត្បាត។
Apr 01, 2020•11 min•Season 1Ep. 38
នៅក្នុង Episode នេះ ខ្ញុំនឹងលើកយកតួអង្គ Hero ម្នាក់នៅក្នុងរឿង Avengers ដើម្បីបកស្រាយចំណុចសំខាន់មួយនៅក្នុងការងារ។ អ្នកដែលមិនទាន់បានមើលរឿងនេះ គួរតែចំណាយពេលមើលវា ព្រោះវាល្អមើល។
Apr 01, 2020•6 min•Season 1Ep. 37
ភាពឆ្លាត អាចជួយសម្រួលការងារបានច្រើន។ បុគ្គលិកឆ្លាត អាចសម្រេចកិច្ចការបានល្អជាងបុគ្គលិកដែលមិនសូវឆ្លាត។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីហេតុផលដែលយើងត្រូវរៀនពីមនុស្សដែលឆ្លាតជាងយើងក្នុងការងារ។ បើក្រុមហ៊ុនយើង គ្មានអ្នកណាឆ្លាតជាងយើងទេ នោះប្រហែលជាដល់ពេលដែលត្រូវប្តូរកន្លែងការងារហើយ។
Mar 28, 2020•4 min•Season 1Ep. 36
វប្បធម៌ចែករំលែក មិនមែនជាវប្បធម៌របស់ខ្មែរ ប៉ុន្តែនៅស្រុកខ្មែរយើង អ្នកណាក៏ស្គាល់ពីវាដែរ។ គ្រាន់តែមិនសូវមានអ្នកចូលរួមធ្វើ និងកែប្រែវាឲ្យក្លាយជាវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ នៅក្នុង Episode នេះ ខ្ញុំនឹងរអ៊ូពីរឿងខ្វះអ្នកចែករំលែកបទពិសោធន៍ការងារនៅក្នុងស្រុកខ្មែរ។ បើសិនជាមានពេលចែករំលែកអ្វីដែលមិនសូវមានប្រយោជន៍ យើងក៏គួរតែមានពេលចែករំលែកអ្វីដែលទាក់ទងនឹងការងារដែរ។ ការចែករំលែក ចាប់ផ្តើមពីយើងទាំងអស់គ្នា។ បើគ្រាន់តែនិយាយ វាមិនអាចកើតឡើងបានទេ។
Mar 27, 2020•7 min•Season 1Ep. 34
ទស្សនៈដែលថា លុយ មិនអាចទិញសុភមង្គលបាន ជាទស្សនៈអវិជ្ជមានអំពីលុយ។ ក្នុងនាមជាបុគ្គលិក មិនគួរគិតបែបនេះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នារវាងការស្គាល់តម្លៃលុយ និងការឲ្យតម្លៃលុយ។ បើយើងមិនចែកឲ្យដាច់ យើងនឹងធ្វើការដើម្បីលុយ ដោយខុសរបៀប ហើយយើងគ្មានសុភមង្គលទេ។ ស្គាល់តម្លៃវា យើងនឹងចេះចាយវាយ។ បុគ្គលិក និងលុយ ចែកគ្នាមិនដាច់ឡើយ។
Mar 27, 2020•6 min•Season 1Ep. 35
អ្នកវិនិយោគ ធ្វើការវិនិយោគដើម្បីពង្រីកទ្រព្យសម្បតិ្តខ្លួនឯង ចំណែកយើងដែលជាបុគ្គលិក ក៏ត្រូវតែវិនិយោគដូចគេដែរ។ បុគ្គលិក វិនិយោគលើខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការវិនិយោគទាំង៣របស់បុគ្គលិក។ ខ្ញុំក៏លើកពីបទពិសោធន៍ខ្លួនឯងក្នុងការវិនិយោគលើសមត្ថភាពការងារផងដែរ។ បើយើងខ្វល់ពីខ្លួនឯង យើងនឹងវិនិយោគមកលើខ្លួនឯងមិនខាន។
Mar 26, 2020•7 min•Season 1Ep. 33
ការងារ និងអាជីព ជារឿងខុសគ្នា។ មនុស្សជាច្រើនអាចមានការងារធ្វើបាន ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះ ដែលមានអាជីពច្បាស់លាស់។ អាជីព ធ្វើឲ្យមនុស្សមានភាពច្បាស់លាស់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គម។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីភាពខុសគ្នា រវាងអ្នកដែលដេញចាប់ការងារ និងអ្នកដែលដេញចាប់អាជីព។ ខ្ញុំក៏លើកពីមូលហេតុដែលយើងមិនគួរមើលរំលងពីចំណុចល្អរបស់អ្នកធ្វើការដែរ។ បុគ្គលិកទាន់សម័យ ត្រូវតែភ័យពេលអត់មានអាជីពច្បាស់លាស់។
Mar 25, 2020•6 min•Season 1Ep. 32
ការធ្វើអ្វីដែលយើងចូលចិត្តតែមួយមុខ មិនអាចធានាថាយើងអាចរកបានការងារល្អនោះទេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីវិធីស្វែងរកការងារដែលស៊ីនឹងខ្លួនឯង។ ការងាររបស់យើង គួរតែផ្តល់អត្ថន័យដល់ជីវិត មិនមែនធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលានោះទេ។ បុគ្គលិកឆ្លាត រកការងារដែលត្រូវចិត្ត ទើបដាក់ចិត្តដាក់កាយធ្វើ។
Mar 24, 2020•4 min•Season 1Ep. 31
បុគ្គលិកដែលទៅធ្វើការដោយមិនដឹងពីផ្ទៃក្នុងរបស់ក្រុមហ៊ុន ច្រើនតែមិនសប្បាយចិត្ត ឬគិតថាការងារខ្លួនឯងគ្មានន័យអ្វីសោះ។ បុគ្គលិកប្រភេទនេះ កម្រនឹងទទួលបានការតម្លើងឋានៈណាស់។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកថ្មីចាំបាច់ត្រូវតែសួរនាំពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន។ ទោះចង់ ឬមិនចង់ក៏ដោយ ក៏ត្រូវដឹងឲ្យបានគ្រប់ដែរ មុននឹងចូលធ្វើការ។
Mar 23, 2020•3 min•Season 1Ep. 30
អ្នកណាក៏រៀនតាមគេដែរ ។ អ្នកដែលពូកែរៀនតាមគេ នឹងមើលឃើញខ្លួនឯងទទួលបានជោគជ័យនៅក្នុងការងារ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការរៀនតាមគេ ២លំដាប់ និងអត្ថប្រយោជន៍របស់វា។ ការរៀនតាមគេដែលត្រឹមត្រូវ ទាមទារឲ្យពាក់ព័ន្ធជាមួយការគិត។ យើងមិនអាចរៀនតាមគេតែសម្បកក្រៅបានរហូតនោះទេ។ អ្នកដទៃ ជាគ្រូរបស់យើង ប៉ុន្តែយើងត្រូវរើសរបៀបរៀនដោយខ្លួនឯង។
Mar 22, 2020•5 min•Season 1Ep. 29
បុគ្គលិកទាំងអស់មិនត្រូវគិតថា ចាំអាយុច្រើនបន្តិច ចាំចាប់យកអាជីពឲ្យច្បាស់លាស់ទេ។ ការសម្រេចចិត្តរឿងអាជីព គួរតែធ្វើឲ្យហើយនៅពេលយើងនៅក្មេង។ ក្នុង Episode នេះ ខ្ញុំនឹងប្រាប់ពីមូលហេតុដែលយើងគួរតែចាប់យកអាជីពឲ្យបានមុនអាយុ៣០ឆ្នាំ។ ខ្ញុំក៏លើកពីវិធីដែលងាយស្រួលបំផុតដើម្បីមានអាជីពច្បាស់លាស់ដែរ។ អ្នកដែលគ្មានអាជីព ប្រៀបដូចជាអ្នកដែលប្រឹងធ្វើការរាប់ឆ្នាំ ហើយមិនបានទទួលកន្លែងពិសេសក្នុងពេលជប់លៀងដែរ។ អាជីព មានន័យណាស់សម្រាប់អ្នកធ្វើការ។
Mar 21, 2020•7 min•Season 1Ep. 28
ការងារច្នៃប្រឌិត ជាការងារមួយប្រភេទដែលទាមទារឲ្យបុគ្គលិកប្រើប្រាស់ភាពច្នៃប្រឌិតរបស់ខ្លួន ជំនួសឲ្យការធ្វើតាមច្បាប់ទម្លាប់។ ការងារប្រភេទនេះ តែងតែជួយឲ្យអាជីវកម្មងាយស្រួលក្នុងការប្រកួតប្រជែងជាមួយគេ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចសំខាន់៣យ៉ាងដែលអ្នកធ្វើការក្នុងផ្នែកនេះ គួរតែចងចាំទុក។ ខ្ញុំក៏បានលើកពីការងារមួយចំនួនដែលរាប់ជាផ្នែកច្នៃប្រឌិតផងដែរ។ តាមបទពិសោធន៍របស់ខ្ញុំ ការងារប្រភេទនេះ ទើបមិនធ្វើឲ្យបុគ្គលិកធុញទ្រាន់។ ភាពច្នៃប្រឌិត ជួយឲ្យការងារមានអត្ថន័យ។
Mar 16, 2020•7 min•Season 1Ep. 27
បើអ្នកប្រើហ្វេសប៊ុក គួរតែប្រើ LinkedIn ដែរ ព្រោះវាជាបណ្តាញសង្គមសម្រាប់អ្នកធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍របស់បណ្តាញសង្គមដ៏ធំមួយនេះ ដែលអាចជួយដល់ការងាររបស់អ្នកបាន។ អ្វីក៏ដោយ ឲ្យតែប្រើត្រូវ ប្រាកដជាអាចជួយអ្នកបាន។ ការងារសម័យថ្មី ត្រូវការ tool សម័យថ្មីដើម្បីជួយ។
Mar 13, 2020•6 min•Season 1Ep. 26
ធ្វើការងារស្ងាត់ៗ បាត់អស់ក្រេឌីត។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីវិធីគិតថ្មីមួយសម្រាប់បុគ្គលិកទាំងអស់។ វិធីគិតនេះ មាន៣ជំហានដែលជួយឲ្យអ្នកមើលឃើញថា ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់ក្នុងការងារ។
Mar 12, 2020•6 min•Season 1Ep. 25
ក្នុង Episode នេះ ខ្ញុំនឹងពណ៌នាពីបុគ្គលិកមួយប្រភេទដែលតែងតែដើរតួកម្សត់នៅក្នុងការងារ ហើយចូលចិត្តទម្លាក់កំហុសទៅលើអ្នកដទៃ។ ពួកគាត់កម្សត់ ព្រោះមិនចេះប្រូម៉ូតការងារខ្លួនឯងប៉ុណ្ណោះ។ កំហុសគ្រប់យ៉ាង មកពីខ្លួនឯងមិនចេះលើកការងារដែលខ្លួនធ្វើ។
Mar 11, 2020•6 min•Season 1Ep. 24
ទោះបីជាអ្នកគិតថា ការនិយាយលេង ជារឿងមិនបានការក៏ដោយ ក៏អ្នកត្រូវតែចូលរួមជាមួយបុគ្គលិកដទៃទៀតដែរ ដើម្បីបង្កើតទំនាក់ទំនងក្នុងការងារ។ ទំនាក់ទំនងល្អ ធ្វើឲ្យការងារមានភាពរលូន។ ការនិយាយលេង អាចជាឱកាសល្អសម្រាប់ប្រូម៉ូតពីខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីវិធីដែលអ្នកអាចប្រូម៉ូតខ្លួនឯងបាននៅពេលនិយាយលេងជាមួយបុគ្គលិកដទៃ។ ឱកាសប្រូម៉ូតខ្លួនឯងមានគ្រប់ពេល ហេតុនេះអ្នកគួរតែចេះប្រើវា។
Mar 10, 2020•5 min•Season 1Ep. 23
បុគ្គលិកដែលមានទម្លាប់អាន អាចឈានទៅមុខលឿនជាងបុគ្គលិកដទៃ។ នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីមូលហេតុដែលធ្វើឲ្យការអាន ជាគន្លឹះអភិវឌ្ឍខ្លួនឆាប់រហ័សរបស់បុគ្គលិកសម័យថ្មី។ ទោះបីជា អ្នកមិនចូលចិត្តអានសៀវភៅក៏ដោយ ក៏ត្រូវតែគិតពីការងារខ្លួនឯងដែរ។ ការអាន ជាទម្លាប់អ្នកមាន តែអ្នកអាចយកវាមកធ្វើជាទម្លាប់របស់បុគ្គលិកដែលមានកំណើតបានដូចគ្នា។
Mar 09, 2020•5 min•Season 1Ep. 22
នៅក្នុងការងារ មានបុគ្គលិក២ប្រភេទ គឺបុគ្គលិកដែលពូកែសួរនាំ និងបុគ្គលិកដែលមិនខ្ចីសួរអ្នកណាទាំងអស់។ បុគ្គលិកទាំង២ប្រភេទនេះ អាចធ្វើការបានដូចគ្នា ប៉ុន្តែអ្នកដែលមិនចេះសួរ អាចនឹងនាំបញ្ហាដល់ការងារ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីបញ្ហាដែលបុគ្គលិកមិនចេះសួរ នាំចូលក្នុងដំណើរការងារ។ ខ្ញុំក៏លើកពីវិធីមួយចំនួនដែលជម្រុញឲ្យគាត់ហ៊ានសួរ ឬសាកល្បងសួរនៅក្នុងក្រុមការងារផងដែរ។ សួរច្រើន មិនធ្វើឲ្យគេធុញទេ តែធ្វើខុសព្រោះមិនបានសួរមុន ទើបគេធុញ ។
Mar 07, 2020•5 min•Season 1Ep. 21
ក្រុមហ៊ុនតែងតែទុកពេលឲ្យបុគ្គលិករៀនបន្ថែម ប៉ុន្តែបុគ្គលិកខ្លះរៀនលឿន ខ្លះទៀតរៀនយឺត ដែលនាំឲ្យរាំងស្ទះដល់ការងារ។ ក្នុង Episode នេះ ខ្ញុំនឹងលើកយកមូលហេតុដែលនាំឲ្យបុគ្គលិកខ្លះរៀនយឺត។ ដំណោះស្រាយ គឺងាយស្រួលណាស់។ បើចង់ដឹងច្បាស់ ត្រូវតែស្តាប់ដោយខ្លួនឯង។ ការរៀនក្នុងការងារ ទាមទារឲ្យមនុស្សចេះឆ្ងល់។
Mar 06, 2020•4 min•Season 1Ep. 20
ក្រុមហ៊ុនមួយចំនួន ត្រូវការបុគ្គលិកដែលមានបទពិសោធន៍ស្រាប់ដើម្បីចូលមកធ្វើការ។ ពួកគេមិនចង់ខាតពេលជាមួយអ្នកដែលមិនធ្លាប់ធ្វើការ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុ៣យ៉ាងដែលក្រុមហ៊ុនត្រូវការអ្នកបទពិសោធន៍ស្រាប់។ ការឲ្យតម្លៃទៅលើបទពិសោធន៍របស់បុគ្គលិក អាចជារឿងល្អសម្រាប់យើង ហេតុនេះយើងគួរតែប្រមូលវាឲ្យបានច្រើន។
Mar 05, 2020•6 min•Season 1Ep. 19
អ្នកធ្វើការណាក៏ដោយ ក៏ចាប់ផ្តើមឡើងពីប្រាក់ខែតិចដែរ។ ប្រាក់ខែតិច ជាការដាស់តឿនខ្លួនឯង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអ្វីដែលប្រាក់ខែតិច ជួយដាស់តឿនបុគ្គលិកទាំងអស់។ កុំតូចចិត្តនឹងប្រាក់ខែតិច តែត្រូវចាត់ទុកថា នេះជាការចាប់ផ្តើមរបស់អ្នក ក្នុងជីវិតការងារ។
Mar 04, 2020•6 min•Season 1Ep. 18
ការហ្វឹកហ្វឺនបុគ្គលិក ជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីធ្វើឲ្យក្រុមហ៊ុនរីកចម្រើន ប៉ុន្តែការហ្វឹកហ្វឺននេះ មិនបានយកទៅប្រើលើបុគ្គលិកគ្រប់ជាន់ថ្នាក់នោះទេ។ ជាលទ្ធផល ក្រុមហ៊ុនច្រើនតែពូកែតែផ្នែកខាងលើ តែខ្សោយខាងអនុវត្ត។ ក្នុង Episode នេះ ខ្ញុំលើកឡើងពីបញ្ហានៅក្នុងក្រុមហ៊ុនដែលហ្វឹកហ្វឺនបុគ្គលិកមិនអស់ផ្នែក។
Mar 03, 2020•6 min•Season 1Ep. 17
វប្បធម៌ចែករំលែកនៅកន្លែងការងារ ជួយឲ្យដំណើរការការងារ កាន់តែរលូនជាងមុន។ បុគ្គលិកច្រើនតែយល់ច្រឡំថា ខ្លួនត្រូវលាក់អ្វីដែលខ្លួនឯងចេះ ដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែការធ្វើបែបនេះ ប៉ះពាល់ដល់ក្រុមហ៊ុន និងបុគ្គលិកខ្លួនឯងខ្លាំងណាស់។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីមូលហេតុដែលបុគ្គលិកត្រូវចែករំលែកបទពិសោធន៍ការងាររបស់ខ្លួន។ ខ្ញុំក៏បានលើកពីវិធីសាស្ត្រ៣យ៉ាងដែលអាចជួយឲ្យពួកគេចែករំលែកបានដោយសេរីផងដែរ។ គ្មានការចែករំលែក គ្មានការរីកចម្រើន ។
Mar 02, 2020•8 min•Season 1Ep. 16
អ្នកមិនអាចរំពឹងលើជំនាញមួយដើម្បីឈរជើងលើទីផ្សារការងារបានទៀតទេ។ យ៉ាងហោចណាស់ ក៏ត្រូវមានជំនាញត្រៀមមួយសម្រាប់ប្រើពេលអាសន្នដែរ។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍ទាំង៥ ដែលអ្នកនឹងទទួលបាន បើសិនជាមានជំនាញត្រៀមជាប់ខ្លួន។ ខ្ញុំក៏បានលើកឡើងពីវិធីរៀនជំនាញសម្រាប់បុគ្គលិកដែលរវល់នឹងការងារពេញម៉ោងផងដែរ។ ជំនាញត្រៀម ជាកង់សាកួររបស់អ្នកដែលចូលចិត្តប្តូរការងារ ។
Mar 01, 2020•9 min•Season 1Ep. 15
ការងារដែលអ្នកកំពុងធ្វើប្រចាំថ្ងៃ នឹងកំណត់ថាអ្នកជាមនុស្សរបៀបណា។ នៅក្នុង Episode នេះ ខ្ញុំលើកឡើងពីគំនិតដែលបុគ្គលិកគ្រប់រូប ត្រូវមានការងារ២ ដើម្បីភាពរីកចម្រើនរបស់ខ្លួនឯង។ ខ្ញុំនឹងបង្ហាញថា បុគ្គលិកខ្ជិល ជាបុគ្គលិករបៀបណា។
Feb 24, 2020•6 min•Season 1Ep. 14
នៅក្នុង Episode នេះ ខ្ញុំនឹងឆ្លើយតបទៅនឹងសំណួរ៣ទៀតពីអ្នកស្តាប់៖ ទី១ តើគួររើសយកមួយណារវាង ការងារដែលមានប្រយោជន៍ច្រើន និងការងារដែលអាចផ្គត់ផ្គង់គ្រួសារបាន? ទី២ តើនិស្សិតដែលកំពុងសិក្សា គួរធ្វើការងារបែបណា? ទី៣ តើនិស្សិតគួរធ្វើបែបណាដើម្បីទទួលបានពត៌មានទាក់ទងនឹងការងារដែលខ្លួនចង់ធ្វើ? លោកអ្នកដែលមានសំណួរផ្សេងទៀត អាចផ្ញើចូលមកកាន់ផេកហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំឆ្លើយជា Episode បែបនេះនៅពេលក្រោយទៀត។...
Feb 23, 2020•6 min•Season 1Ep. 13