ទស្សនៈខ្ញុំគេ - podcast cover

ទស្សនៈខ្ញុំគេ

ហួត សេងគៀpodcasters.spotify.com
កម្មវិធីពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

S1 E12 - សេរីភាពក្នុងការងារ

ធ្វើការគ្មានសេរីភាព ប្រៀបដូចជាអ្នកទោស ហេតុនេះ ទើបបុគ្គលិកដែលធ្វើការយូរឆ្នាំ មិនពេញចិត្តនឹងការងារខ្លួនឯង។ ពួកគេបាត់សេរីភាពនៅពេលធ្វើការ ហើយមិនដឹងថា ខ្លួនឯងអាចទាមទារសេរីភាពមកវិញបានទៀត។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុដែលបុគ្គលិកត្រូវការសេរីភាព និង​វិធីសាស្ត្រទាមទារយកសេរីភាពនៅកន្លែងធ្វើការ។ ខ្ញុំក៏បានលើកពីវិធីចរចាដែលពឹងលើប្រយោជន៍ផងដែរ។ ដើម្បីសេរីភាព អ្នកទាំងអស់គ្នាត្រូវតែស្តាប់ឲ្យចប់។

Feb 20, 202010 minSeason 1Ep. 12

S1 E11 - ការស្តីបន្ទោស និង​ទំនួលខុសត្រូវក្នុងការងារ

គ្មានអ្នកណាចូលចិត្តការស្តីបន្ទោសនៅកន្លែងការងារទេ ប៉ុន្តែបើសិនជាអ្នកបង្កើតកំហុស អ្នកចាំបាច់ត្រូវតែរៀនទទួលការស្តីកំហុសនោះដោយស្ម័គ្រចិត្ត។ បើសិនជាអ្នកត្រូវគេស្តីបន្ទោសដោយមិនមានហេតុផលច្បាស់លាស់ អ្នកប្រហែលជាត្រូវគិតពីអត្ថន័យរបស់វា។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីតំណភា្ជប់រវាងការស្តីបន្ទោស និង​ទំនួលខុសត្រូវ។ ខ្ញុំក៏លើកឡើងពីចំណុច២យ៉ាងដែលជួយឲ្យអ្នកមានទំនួលខុសត្រូវខ្ពស់ជាងមុនដែរ។ ទំនួលខុសត្រូវ មានប្រយោជន៍នៅក្នុងការងារ។

Feb 19, 20207 minSeason 1Ep. 11

S1 E10 - ការអួត និងការប្រូម៉ូតខ្លួនឯង មិនដូចគ្នាទេ

គ្មានអ្នកណាចូលចិត្តមនុស្សអួតទេ ហើយរឹតតែគ្មានអ្នកណាចង់ធ្វើការជាមួយមនុស្សអួតទៀតផង។ ការអួត ជាសកម្មភាពរបស់មនុស្សមិនស្មោះត្រង់ ដែលធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ការប្រូម៉ូតខ្លួនឯង ស្រដៀងគ្នានឹងការអួតដែរ ប៉ុន្តែធ្វើឡើងដោយភាពស្មោះត្រង់ និងមានគោលបំណងច្បាស់លាស់។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកពីចំណុចខុសគ្នារវាងការអួត និង​ការប្រូម៉ូតខ្លួនឯងនៅកន្លែងការងារ។ លោកអ្នកក៏នឹងដឹងពីវិធីដែលខ្ញុំប្រូម៉ូតខ្លួនឯងផងដែរ។ ការប្រូម៉ូតខ្លួនឯង ជារឿងចាំបាច់របស់បុគ្គលិកម្នាក់ៗ ជាពិសេសអ្នកដែលមិនចង់ធ្វើការងាប់ក្រឡា។...

Feb 18, 202012 minSeason 1Ep. 10

S1 E9 - ការផ្លាស់ប្តូរជំនាញ ជារឿងល្អដែលអាចកើតឡើងនៅក្នុងអាជីពរបស់អ្នក

មានតែការផ្លាស់ប្តូរទេ ដែលមិនចេះផ្លាស់ប្តូរ។ នេះជាការពិតមួយដែលកើតឡើងគ្រប់វិស័យទាំងអស់ ហើយអ្នកដែលបដិសេធការផ្លាស់ប្តូរ នឹងត្រូវគេទុកចោលមួយកន្លែង។ នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីជំហ៊ានទាំង៤សម្រាប់ផ្លាស់ប្តូរជំនាញរបស់លោកអ្នក។ ខ្ញុំក៏បានពន្យល់ពីមូលហេតុដែលលោកអ្នកត្រូវផ្លាស់ប្តូរជំនាញរៀងរាល់៥ឆ្នាំម្តងដែរ។ ជំនាញថ្មី មនុស្សថ្មី បុគ្គលិកថ្មី។

Feb 17, 202012 minSeason 1Ep. 9

S1 E8 - ការធ្វើការដោយមាន Mentor ធ្វើឲ្យអ្នករីកចម្រើនលឿន

តាមប្រទេសដែលរីកចម្រើន ការមាន Mentor ជារឿងធម្មតានៅក្នុងការងារ និង​ការធ្វើជំនួញ។ នៅកម្ពុជា ក៏មានលេចឡើង Mentor មួយៗដែរ ប៉ុន្តែមិនច្បាស់ថា តើអ្នកណាជាអ្នកជួយពិតប្រាកដ ហើយអ្នកណាជាជនបោកប្រាស់។ នៅក្នុងEpisode ខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការមាន Mentoរ។ ក្រុមហ៊ុនរបស់ខ្ញុំគ្រប់គ្រងដោយថៅកែបរទេស ហេតុនេះគាត់តែងតែនាំយកវិធីសាស្ត្រល្អពីបរទេសមកប្រើក្នុងក្រុមហ៊ុនជានិច្ច។ ខ្ញុំទទួលផលប្រយោជន៍ទាំងនេះ ហើយគិតថាលោកអ្នកគួរតែទទួលបានដូចគ្នា។ ការមាន Mentor ជាជំហានជោគជ័យរបស់បុគ្គលិកគ្រប់រូប។...

Feb 15, 202012 minSeason 1Ep. 8

S1 E7 - វិធីកសាងទំនាក់ទំនងល្អជាមួយ Mentor

មិនថានៅក្នុងការងារប្រភេទអ្វីក៏ដោយ ការមានអ្នកចាំជួយនាំផ្លូវ ជារឿងល្អបំផុត។ អ្នកមិនចាំបាច់ធ្វើខុសដោយមិនដឹងខ្លួន ឬចំណាយពេលស្វែងរកចម្លើយដោយខ្លួនឯងនោះទេ។ Mentor ជាផ្លូវការនៅក្នុងអាជីព ហេតុនេះបើសិនជាអ្នកមិនចេះពីវិធីបង្កើតទំនាក់ទំនង នោះអ្នកក៏មិនអាចទាញយកប្រយោជន៍ពី Mentor ដែរ។ នៅក្នុង Episode​ នេះ សុខម៉េង នឹងប្រាប់ពីវិធីសាស្រ្តកសាងទំនាក់ទំនងល្អជាមួយ Mentor របស់អ្នក។

Feb 10, 202013 minSeason 1Ep. 7

S1 E6 - កន្លែងការងារ គឺជាសាលារៀនដែលល្អបំផុត

សាលារៀន យកលុយពីសិស្ស ប៉ុន្តែមិនអាចផ្តល់សមត្ថភាពក្នុងការងារឲ្យសិស្សបាន។ កន្លែងការងារ ឲ្យលុយមកយើងវិញ ហើយអាចផ្តល់សមត្ថភាពក្នុងការងារមកយើងទៀតផង។ វាដូចជាមិនសមហេតុសោះ។ នៅក្នុង Episode នេះ ខ្ញុំនឹងអានអត្ថបទមួយដែលខ្ញុំសរសេរនៅលើប្លក់របស់ខ្ញុំ និងបន្ថែមយោបល់ខ្លះទៀតដែលខ្ញុំគិតថាអាចជួយកែប្រែកម្មវិធីសិក្សានៅតាមសាលារៀនបាន។ Link សម្រាប់អត្ថបទ

Jan 26, 20207 minSeason 1Ep. 6

S1 E5 - មូលហេតុពីរយ៉ាងដែលធ្វើឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព

ក្រុមហ៊ុនធំៗ តែងតែខ្វល់ខ្វាយពីសមត្ថភាពបុគ្គលិក ហើយគេចង់ឲ្យបុគ្គលិករបស់គេទាំងអស់ប្រើប្រាស់សមត្ថភាពឲ្យដល់កម្រិតក្នុងពេលធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកយកមូលហេតុពីរយ៉ាងដែលបង្កឲ្យបុគ្គលិកមិនធ្វើការអស់ពីសមត្ថភាព។ ខ្ញុំក៏បានលើកយកវិធីគិតមួយបែបទៀតដែលអាចឲ្យអ្នកធ្វើការគ្រប់គ្នា លែងលាក់សមត្ថភាពនៅពេលធ្វើការ។ ពាក្យណែនាំដែលខ្ញុំចង់ចែករំលែក គឺ សមត្ថភាព ទាល់តែធ្វើឲ្យអស់ ទើបវាកើន ។ លោកអ្នកអាចអានបន្ថែមបាននៅលើ ប្លក់របស់ខ្ញុំ ។...

Jan 26, 20207 minSeason 1Ep. 5

S1 E4 - វិធីសាស្ត្រ ៧យ៉ាងដើម្បីបញ្ឈប់ការរំខាននៅកន្លែងការងារ

ការរំខាននៅកន្លែងការងារ មិនមែនជាបញ្ហាថ្មីនោះទេ សម្រាប់អ្នកធ្វើការគ្រប់ជាន់ថ្នាក់។ នៅក្នុង Episode នេះ សុខម៉េង នឹងលើកយកវិធីសាស្ត្រ៧យ៉ាងដែលអាចជួយលោកអ្នកបញ្ឈប់ការរំខាននៅកន្លែងការងារបាន។ លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការ និងមិនចាំបាច់យកការងារមកធ្វើបន្តនៅផ្ទះទៀតឡើយ។ ជារៀងរាល់ថ្ងៃពុធ Podcast ទស្សនៈខ្ញុំគេនឹងលើកយកវិធីសាស្ត្រល្អៗ សម្រាប់ជួយការងាររបស់លោកអ្នក ហេតុនេះកុំភ្លេចតាមដានស្តាប់ទាំងអស់គ្នា។

Jan 21, 20206 minSeason 1Ep. 4

S1 E3 - សំណួរចម្លើយរបស់អ្នកស្តាប់ ភាគ១

ក្នុង Episode ខ្ញុំនឹងលើយកបីសំណួររបស់អ្នកស្តាប់ Podcast ទស្សនៈខ្ញុំគេ ដែលបានផ្ញើមកតាមរយៈទំព័រហ្វេសប៊ុក។ សំណួរទី១ ៖ បើសិនជារៀនដល់ឆ្នាំទី៣ហើយ តែមិនទាន់បានធ្វើការឲ្យត្រូវជំនាញ តើគួរធ្វើបែបណា? សំណួរទី២ ៖ តើគួរធ្វើបែបណា ទើបអាចជៀសផុតពីមហិច្ចតារបស់អ្នកដទៃ? សំណួរទី៣ ៖ តើមាន Tool អ្វីដែលអាចប្រើសម្រាប់កត់ត្រាក្នុងការងារ? សម្រាប់អ្នកស្តាប់ដែលមានសំណួរផ្សេងទៀតទាក់ទងនឹងការងារ ឬអាជីពរបស់ខ្លួន អាចផ្ញើមកកាន់ទំព័រហ្វេសប៊ុក ទស្សនៈខ្ញុំគេ បាន។ ខ្ញុំនឹងរៀបចំជាចម្លើយនៅក្នុង Episode បន្ទាប់ទៀត។...

Jan 19, 202010 minSeason 1Ep. 3

S1 E2 - កិច្ចសម្ភាសជាមួយ តាំង សុខម៉េង

សព្វថ្ងៃនេះ សុខម៉េង ធ្វើការផ្នែក Infrastructure​ ក្នុងក្រុមហ៊ុន Khalibre។ ក្នុង Episode នេះសុខម៉េង នឹងចែករំលែកពីបទពិសោធន៍ការងារបស់គាត់ និង​ដំបូន្មានល្អជាច្រើន។ សុខម៉េង ក៏នឹងចូលខ្លួនធ្វើជាអ្នករៀបចំ Podcast ទស្សនៈខ្ញុំគេ​។ លោកអ្នកនឹងបានលឺសម្លេងសុខម៉េងបន្តទៀត នៅ Episode ក្រោយៗ។

Jan 18, 202013 minSeason 1Ep. 2

S1 E1​ -​ កិច្ចសម្ភាសជាមួយ គង់ ឆាយឡេង

គង់ ឆាយឡេង ជា Consultant ផ្នែកបណ្តុះបណ្តាលក្រុមហ៊ុន និង ជាមិត្តភក្តិចាស់របស់ខ្ញុំ។ គាត់ចំណាយពេលមួយឆ្នាំមកនេះ ដើម្បីបង្កើតអាជីវកម្មតូចមួយរបស់ខ្លួនឯង ដោយប្រើប្រាស់អ្វីដែលគេរៀនចេះពីក្នុងការងាររបស់គាត់។ ក្នុង Episode នេះ លោកអ្នកនឹងបានយល់កាន់តែច្បាស់ថា តើការងារជា Consultant ផ្នែកបណ្តុះបណ្តាលជាអ្វី ហើយទាមទារឲ្យអ្នកមានអ្វីខ្លះដើម្បីចាប់ផ្តើមវា។ ឆាយឡេង ក៏បានបង្ហាញពីទម្លាប់ប្រចាំថ្ងៃរបស់គាត់ ក៏ដូចជាដំបូន្មានល្អៗដល់អ្នកដែលចាប់អារម្មណ៍ក្នុងជំនាញនេះដែរ។ លោកអ្នកអាចស្វែងយល់បន្ថែមពីការងាររបស់គាត់បាននៅលើទំព័រហ្...

Jan 11, 202021 minSeason 1Ep. 1
For the best experience, listen in Metacast app for iOS or Android