ទស្សនៈខ្ញុំគេ នឹងលែងមាន episode ថ្មីទៀតហើយ
សូមចូលទៅ subscribe podcastរៀនធ្វើការ ថ្មីរបស់ខ្ញុំដែលបង្កើតឡើងដើម្បីជំនួស ទស្សនៈខ្ញុំគេ។ ប្រធានបទដដែល គោលបំណងដដែល តែនឹងមាន content ច្រើនជាងមុន។

សូមចូលទៅ subscribe podcastរៀនធ្វើការ ថ្មីរបស់ខ្ញុំដែលបង្កើតឡើងដើម្បីជំនួស ទស្សនៈខ្ញុំគេ។ ប្រធានបទដដែល គោលបំណងដដែល តែនឹងមាន content ច្រើនជាងមុន។
តើអ្នកស្គាល់ Progress Principle ដែរទេ? Episode នេះនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា នៅក្នុងការគ្រប់គ្រងបុគ្គលិក។
LinkedIn មិនមែនជាកន្លែងដើម្បីស្វែងរកការងារ ឬរៀនអនឡាញនោះទេ វាក៏ជាកន្លែងដែលអ្នកទទួលបានចំណេះដឹងដោយឥតថ្លៃពីអ្នកជំនាញជាច្រើនផងដែរ។ គេផុសឱ្យយើងអានហើយ តើចាំដល់ពេលណាទើបទៅរៀនពីគេ?
Episode នេះដកស្រង់ពី សម្តីរបស់ស្ទីវចប ដែលអ្នកអាចយកមកប្រើបាននៅក្នុងការងារ
កុំយកទស្សនៈថា "អ្នកណាក៏មានកំហុស" មកធ្វើជាលេសបង្កើតកំហុសដោយមិនចេះគិត។
តើអ្នកមិនចូលចិត្តការពន្យារពេលរបស់ខ្លួនឯងមែនទេ? សាកល្បងវិធីដែលខ្ញុំធ្លាប់ប្រើទៅ។
តើការប្តូរការងារច្រើន ជារឿងល្អ ឬមិនល្អ?
សូមកុំធ្វើជាអ្នកដែលធ្វើការ១ឆ្នាំ ប៉ុន្តែទទួលបានបទពិសោធន៍ត្រឹមតែកន្លះឆ្នាំ។ បើធ្វើការ១ឆ្នាំ អ្នកត្រូវតែមានបទពិសោធន៍គ្រប់១ឆ្នាំ។
តើប្រាក់ខែតិច ឬច្រើន ពិតជាមិនសំខាន់សម្រាប់បុគ្គលិកមែនដែរទេ? តើអ្នកគួរខ្វល់ថាបានធ្វើការជាមួយមេល្អ ឬមិនល្អដែរទេ?
នេះជាការពន្យល់ខ្លីពីអ្វីដែលខ្ញុំតែងតែលើកមកនិយាយនៅលើផតខាតនេះ
យោបល់របស់ខ្ញុុំទាក់ទងនឹងការប្រឹងធ្វើការ
ក្នុង episode នេះ ខ្ញុំនឹងនិយាយពីស្ថិរភាពការងារ និងមូលហេតុដែលអ្នកមិនគួរខ្វល់ពីវាក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីស្ថិរភាពការងារ អ្នកនៅមានរឿងមួយដែលត្រូវខ្វល់ គឺឱកាសការងារ។ សូមស្តាប់ episode 89 ដែលនិយាយពីវិធីបង្កើតឱកាសការងារ ដោយការរៀនជំនាញថ្មី។
ដោយសារមានគេផ្ញើជាសំណួរទាក់ទងនឹង internship របស់ខ្ញុំនៅលើផេកហ្វេសប៊ុកទស្សនៈខ្ញុំគេ ខ្ញុំក៏រៀបចំ episode នេះឡើង។ ខ្ញុំនឹងនិយាយពីមូលហេតុដែលខ្ញុំមិនធ្វើ internship បន្តទៀត។
ក្នុង episode នេះ ខ្ញុំនឹងនិយាយអំពីរបៀបបង្កើតឱកាសការងារដល់ខ្លួនឯង ដោយរៀនជំនាញថ្មី។ ខ្ញុំក៏និយាយពីគន្លឹះដើម្បីរៀនទៅ មិនឈប់កណ្តាលទីផងដែរ។ ការរៀនជំនាញថ្មី ជាវិធីធ្វើឱ្យខ្លួនអ្នកមានទីផ្សារក្នុងភ្នែកអ្នកដទៃ។
ក្នុង episode នេះ ខ្ញុំនិយាយអំពី checklist ដែលជាវិធីសាស្រ្តធ្វើការដ៏មានរបៀបមួយ។ អ្នកអាចប្រើ checklist ជាមួយកិច្ចការគ្រប់ប្រភេទ ជាពិសេសការងារដែលមានភាពសាំញ៉ាំ និងមិនចង់ឱ្យកំហុសដោយអចេតនា។ Checklist មិនមែនជាអ្វីថ្មីទេ ហេតុនេះអ្នកធ្វើការថ្មីៗ គួរតែមានជាប់ខ្លួន។
ក្នុង episode នេះ ខ្ញុំនិយាយពីការប្រើប្រាស់ To-do list ដែលអាចជួយឱ្យអ្នកមានពេលវេលាសម្រាប់ការងារ និងជីវិតផ្ទាល់ខ្លួន។ អ្នកមិនគួរធ្វើការរហូតដល់ភ្លេចខ្លួនមិនបានធ្វើរឿងខាងក្រៅទេ។ អ្នកធ្វើការដើម្បីរស់ ត្រូវតែមានTo-do list ប្រភេទនេះ។
ក្នុង episode នេះ ខ្ញុំនឹងលើកឡើងពីទម្លាប់ល្អ៥យ៉ាងដែលអាចជួយឱ្យការងាររបស់អ្នកទៅមុខបានយ៉ាងល្អ និងបង្កើនភាពរីករាយនៅពេលធ្វើការទៀតផង។ ទម្លាប់ទាំង៥នេះ យកចេញមកពីបទពិសោធន៍ការងាររបស់ខ្ញុំនៅក្នុងផ្នែកតិចណូឡូជី ហើយខ្ញុំនឹងបន្ថែមនៅពេលក្រោយទៀត បើសិនជាមានឱកាស។
ក្នុង episode នេះ ខ្ញុំលើកឡើងពីតុល្យភាពមួយរវាងការងារ និងការរស់នៅ។ បើការងារអ្នកមានគុណភាព ការរស់នៅរបស់អ្នកក៏គួរតែមានគុណភាពដែរ។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានប្រាក់ខែសមតាមអ្វីដែលអ្នកផ្តល់ឱ្យទៅខាងក្រុមហ៊ុន។
បើមិនសាក ម៉េចនឹងដឹង? ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍តូចៗចំនួន៤ ដែលបានមកពីការរកស៊ីក្រៅម៉ោង ឬហៅថា ស៊ី project ក្រៅ។ បុគ្គលិកដែលដឹងពីរបៀបធ្វើការក្រៅម៉ោង តែងតែមានបទពិសោធន៍ការងារច្រើនជាង និងទូលាយជាងបុគ្គលិកដែលធ្វើការតែមួយកន្លែង។ ក្រៅពីចំណូលបន្ថែម អត្ថប្រយោជន៍ទាំង៤នេះ ក៏ជារឿងដែលអ្នកគួរមានចិត្តចង់សាកដែរ។
នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពី Motivation ថាតើវាជាអ្វី និងកើតចេញពីណាមក។ បន្ទាប់មកទៀត ខ្ញុំនឹងនិយាយអំពីគុណតម្លៃស្នូលរបស់មនុស្សម្នាក់ និងរបៀបស្វែងរកវាដោយខ្លួនឯង។
តើអ្នកណាមិនធ្លាប់ធ្វើការលើសម៉ោង? ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការធ្វើការលើសម៉ោង។ អ្នកនឹងបានដឹងថា តើហេតុអ្វីបានជាការធ្វើការងារលើសម៉ោងប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នក។ ៨ម៉ោង ជាពេលវេលាសម្រាប់ធ្វើការ ប៉ុន្តែសួរថា តើអ្នកណាអាចធ្វើការពេញ៨ម៉ោងនោះ?
តើជាមនុស្សប្រភេទមួយណា? ធ្វើការដើម្បីរស់ ឬរស់ដើម្បីតែធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការចាត់ទុកការងារជាគោលដៅជីវិត។
ក្នុង Episode នេះ ខ្ញុំឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលគាត់បានសួរតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ គាត់ឱ្យខ្ញុំលើកឧទាហរណ៍ជំនាញដែលងាប់ក្រឡា។ ជំនាញដែលអ្នកកំពុងមាន អាចនឹងបាត់ទីផ្សារម្តងបន្តិច បើអ្នកមិនចាប់អារម្មណ៍ពីការប្រែប្រួលក្នុងវិស័យរបស់អ្នក។ ខ្ញុំក៏និយាយពីការសង្កេតមើលជំនាញក្រាហ្វិចឌីហ្សាញក្នុងស្រុកខ្មែរផងដែរ។ វាជាការសង្កេតមួយដែលគ្រប់លក្ខណៈទេ ប៉ុន្តែខ្ញុំអាចអះអាងថា ជំនាញនេះ មានការប្រកួតប្រជែងខ្លាំងជាងមុន ប៉ុន្តែប្រាក់ខែមិនកើនឡើងសោះ។
ក្នុង Episode ខ្ញុំនឹងលើកឡើងពីគំនិតមួយដែលខ្ញុំតែងតែប្រើនៅក្នុងការងារ។ ខ្ញុំនឹងបង្រៀនអ្នកពីការលក់ជំនាញ ដើម្បីកុំឱ្យអ្នកយល់ថា អ្នកធ្វើការដើម្បីតែអ្នកដទៃ។
ក្នុង Episode នេះ ខ្ញុំនឹងលើកពីពេលវេលាដែលអ្នកគួរធ្វើការក្នុងក្រុមហ៊ុនតូច និងពេលវេលាដែលត្រូវហក់ទៅរកក្រុមហ៊ុនស្តង់ដារ។ អ្នកមិនអាចធ្វើការងាប់ក្រឡាបានទេ។ ក្រុមហ៊ុនតូចមានអត្ថប្រយោជន៍របស់វាមែន ប៉ុន្តែបើដល់ពេលដែលអ្នកត្រូវលោតចេញហើយ អ្នកមិនព្រមចេញ អ្នកនឹងចាប់ផ្តើមបាត់ប្រយោជន៍វិញ។
បើអ្នកចូលចិត្ត motivation ហើយត្រូវការវាដើម្បីធ្វើការងារប្រចាំថ្ងៃរបស់អ្នក អ្នកនឹងជួបបញ្ហាហើយ។ នៅក្នុង episode នេះ ខ្ញុំនឹងបង្រៀនអ្នកពីវិធីបង្កើត motivation ដែលបានផលល្អជាការរង់ចាំវាពីអ្នកដទៃ។ វាគ្មានអ្វីប្រសើរជាងការធ្វើសកម្មភាពនោះទេ។
ធ្វើការសុទ្ធពេក មិនល្អទេ អ្នកត្រូវមាន hobby ផ្ទាល់ខ្លួន។ ក្នុង Episode នេះ ខ្ញុំលើកឡើងពី hobby ឬសកម្មភាពដែលអ្នកធ្វើពេលទំនេរពីការងារ។ តើធ្វើបែបណាទើបរកឃើញ hobby របស់ខ្លួនឯង។ អ្នកមានជម្រើសច្រើនណាស់ ពេលនិយាយដល់កន្លែងនេះ។
ក្នុង Episode ខ្ញុំនិយាយពី Linkedin ទៀតហើយ។ បណ្តាញសង្គមដែលបង្កើតឡើងសម្រាប់អ្នកធ្វើការអាជីពគ្រប់ប្រភេទ។ បើអ្នកមិនទាន់មាន account ទេ អ្នកអាចនឹងបាត់បង់ឱកាសច្រើនណាស់ក្នុងការងារ ជាពិសេស បើអ្នកជាបុគ្គលិកជំនាញម្នាក់។ អ្វីដែល free ហើយអ្នកអាចប្រើជាប្រយោជន៍ឱ្យខ្លួនឯងបាន អ្នកគួរតែប្រើទៅ។
ក្រុមហ៊ុនណាក៏មានឱកាសសម្រាប់បុគ្គលិកដែរ ហើយជាទូទៅ ឱកាសទាំងនោះមានលក្ខខណ្ឌ។ បើអ្នកមិនដឹងពីលក្ខខណ្ឌទេ អ្នកក៏មិនអាចទទួលយកឱកាសនោះបានដូចគ្នា។ ក្នុង Episode នេះ ខ្ញុំលើកយកឱកាសមួយចំនួនដែលខ្ញុំធ្លាប់ជួប ដែលមានលក្ខខណ្ឌផ្សេងៗ។ លក្ខខណ្ឌខ្លះៗត្រូវបានគេលាក់មិនឱ្យបុគ្គលិកដឹងទេ ព្រោះវាមិនសូវទំនង។ បើអ្នកចង់បានឱកាស អ្នកត្រូវតែហ៊ានសួរពីលក្ខខណ្ឌឱ្យច្បាស់ជាមុនសិន។
អ្នកប្រាកដជាមិនចង់ឱ្យថ្នាក់លើមើលរំលងការខំប្រឹងរបស់អ្នកនោះទេ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យអ្នកមិនបានទទួលផលតបស្នងទៅនឹងការប្រឹងប្រែងធ្វើការរបស់អ្នក។ មូលហេតុទាំងនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ហើយទើបតែកើតឡើងកាលពីដើមឆ្នាំទៀតផង។ ការខំប្រឹង ត្រូវតែមានផលមកវិញ ប៉ុន្តែមុននឹងបានផល អ្នកត្រូវធ្វើរឿងមួយសិន។ Report ឱ្យបានលម្អិតពីអ្វីដែលអ្នកធ្វើ។