ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី - podcast cover

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

The Cambodia Daily Khmerrss.com

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារនៅកម្ពុជា ផ្តល់សេវាកម្មកម្ចី​ឲ្យ​កាន់តែទូលំទូលាយដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ២) ​ សង់ត្រាល់ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ដាក់បញ្ចូល​ប្រព័ន្ធគាំពារ​សង្គម ដល់ពលករចំណាកស្រុក​ ទៅក្នុងគោលនយោបាយរបស់ខ្លួន។ ៣) ក្រុមអ្នកវិភាគថា អាថ៌កំបាំងជាច្រើននៅពីក្រោយគម្រោង​ព្រែកជីក​ហ្វូណន រវាង​មេដឹកនាំ​គណបក្ស ប្រជាជន​កម្ពុជា ជាមួយ ចិន និង​វៀតណាម។ ៤) ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ថា បទល្មើសព្រៃឈើ​ក្នុង​ខេត្តរបស់ខ្លួនកំពុងកម្រើក ឡើងវិញ​ក្រោមការ​ឃុបឃិតគ្នា​ជាប្រព័ន្ធ​រវាង ឧកញ៉ា ...

Dec 20, 202325 minEp. 96

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣

១) សង្គមស៊ីវិល ព្រួយបារម្ភ ពីការធ្លាក់ចុះសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងសេរីភាពរបស់​សហជីពក្នុងវិស័យការងារនៅកម្ពុជា។ ២) ​វត្តពោធិលង្កាអនុញ្ញាតឱ្យតែសមណសិស្សប៉ុណ្ណោះអាច​ចូល​ស្នាក់​អាស្រ័យ។ ៣) ក្រុមអ្នកឃ្លាំមើលថា ទាំងរដ្ឋាភិបាល និងវិស័យសារព័ត៌មាន​ក្នុង​ស្រុក​ខ្លះនាំគ្នាផ្សព្វផ្សាយ​ព្រឹត្តការណ៍ បំពុលពលរដ្ឋខ្លួន​ឯង។ ៤) លោក ស សុខា៖ ក្រុមឧក្រិដ្ឋជនបានដើរមុនការអនុវត្ត ​ច្បាប់​របស់​រដ្ឋាភិបាល មួយជំហានជុំវិញអំពើជួញដូរមនុស្ស និង បញ្ហាគ្រឿង​ញៀននៅកម្ពុជា។ ៥) ឧបទ្វីបកូរ៉េកំពុងដើរលើវិថីទៅរកសង្រ្គាមជាថ្មីទៀត​ខណៈភាព...

Dec 19, 202330 minEp. 95

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

១) សមាជិក​គណបក្សភ្លើងទៀន​តវ៉ា​ឲ្យ​ប្រធាន​និង​អគ្គលេខា​បក្ស​ចុះ​ចេញពី​តំណែង។ ២) ​ អាជ្ញាធរខេត្តព្រះវិហារ ព្រមាន ពលរដ្ឋ ១៣១គ្រួសារ​ក្នុង​ស្រុក​គូលែន ឱ្យចាកចេញពីលំនៅឋានឱ្យបានមុនថ្ងៃទី១០ ខែមករា។ ៣) ក្រុមអ្នកសង្កេតការណ៍ថា ការបញ្ចូលរូបលោក ហ៊ុនម៉ាណែត ក្នុង​រូបសញ្ញាថ្មីរបស់បក្សកាន់អំណាចបង្ហាញថា ជាអ្នកបម្រើបក្ស​កុម្មុយ​នីស្ត​ឥណ្ឌូចិន។ ៤) អ្នកឃ្លាំមើល ជម្រុញឱ្យ លោក ហ៊ុន ម៉ាណែត ពិនិត្យកិច្ចព្រមព្រៀង​មិនប្រក្រតី នានា ដែលមិនបម្រើឱ្យប្រយោជន៍ជាតិខ្មែរ ហើយត្រូវយក​កិច្ចព្រមព្រៀងក្រុងប៉ារីស៍ជាគោល។ ៥) កូរ៉េខាងជើងប...

Dec 18, 202327 minEp. 94

ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

១) បេសជនពិសេសរបស់អង្គការសហប្រជាជាតិជម្រុញឲ្យមានការ បោះឆ្នោតព្រឹទ្ធសភា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ២) ​ពលករខ្មែរក្នុងប្រទេសជប៉ុន អំពាវនាវឱ្យរដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ជួយការពារពលករខ្មែរដែលកំពុងរងនូវការរំលោភ​បំពាន​សិទ្ធិការងារនៅក្នុងប្រទេសជប៉ុន។ ៣) ខេត្តខ្មែរជាប់ព្រំដែនប្រទេសឡាវចំនួន៣លេចធ្លាយរឿង​អាស្រូវ​ពីការចេញឯកសារមិនប្រក្រតីចេញចូលទឹកដី កម្ពុជា-ឡាវ។ ៤) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូល​រំលឹកខួប​អនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ។ ៥) សមាជិកព្រឹទ្ធសភាអាមេរិកនឹ...

Dec 15, 202325 minEp. 93

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣

១) រដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមហ៊ុន​Vingroup របស់វៀតណាម មកវិនិយោគតាក់ស៊ីអគ្គិសនី នៅកម្ពុជាឡើយ។ ២) ​តំណាងពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ស្នើរឱ្យ លោក ហ៊ុន ម៉ាណែត លុបឈ្មោះ និងរូបប្រាសាទអង្គរវត្ត ចេញពីក្រុមហ៊ុន​ស្រា​បៀរ។ ៣) សាលាកំពូលរាជធានីភ្នំពេញ គ្រោងប្រកាស សាលក្រម​សំណុំ​រឿង​ម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) នៅសប្តាហ៍ក្រោយ។ ៤) អាមេរិក អង់គ្លេស និងកាណាដា កំណត់គោលដៅ ដាក់ទណ្ឌកម្ម​លើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅកម្ពុជា ឡាវ និងភូមា។ ៥) ភ្នាក់ងារចារកម្មរបស់អាមេរិកអះអាងថា ទ័ពរុស្ស៊ីបាតប...

Dec 15, 202326 minEp. 92

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅតែ​​បន្តរឹងមាំជានិច្ច។ ២) ​អ្នកវិភាគ ព្រមានថា ជំនួបលោក ហ៊ុន ម៉ាណែត នៅវៀតណាម គឺដើម្បីប្រកាស​ខ្លួន​ស្បថ​ធ្វើជា​អ្នក​បម្រើសហព័ន្ធកុម្មុយ​នីស្ត​ឥណ្ឌូន​ចិន បន្តពីលោក ហ៊ុន សែន។ ៣) សហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ អំពាវនាវឱ្យ បុគ្គលិក​ណា​ហ្កា​វើលដ៍ ដោះស្រាយវិវាទការងារ ដើម្បីជាបុណ្យកុសលបញ្ជូន​ឱ្យថៅ​កែណាហ្កាវើលដ៍ ដែលទើបនឹងទទួលអនិច្ចកម្ម។ ​៤) គ.​ជ.ប ព្រមឲ្យ​បក្សឆន្ទៈខ្មែរ​ និង​បក្ស​កម្លាំងជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤...

Dec 12, 202325 minEp. 91

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

១) លោក ហ៊ុន សែនកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើក្រុងបូគោ​ឲ្យ​លោក ហេង សួរ ជិត ១០០ហិកតាធ្វើជាកម្មសិទ្ធិ។ ២) ​ក្រុមអ្នកតស៊ូមតិកម្ពុជាក្នុងប្រទេសអូស្ត្រាលី អំពាវនាវឱ្យ រដ្ឋាភិបាល​​ខ្មែរ ផ្តល់សេរីភាពដល់ លោក កឹម សុខា ដើម្បីស្តារ​ប្រជាធិប​តេយ្យនៅកម្ពុជាឡើងវិញ។ ៣) លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅ​ប្រទេស​វៀតណាមពីរថ្ងៃ ដើម្បីជួបប្រជុំទ្វេភាគីលើវិស័យជាច្រើន។ ៤) អ្នកវិភាគថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធាន​បក្ស​កាន់អំណាចជាសញ្ញានៃការបម្រើវៀតណាមដោយត្រកូលហ៊ុនផ្តាច់ មុខ។ ៥) ក្រុមប្រឹក្សាសន្តិសុខអង...

Dec 11, 202326 minEp. 90

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣

១) ក្រុមអ្នកស្នេហាលទ្ធិប្រជាធិបតេ្យនៅអាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើតក្រុមអ្នកតស៊ូមតិកម្ពុជា ដើម្បីស្តារលទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា​ឡើង​វិញ។ ២) ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញ ជនជាតិវៀតណាម​២៥៧​នាក់ ​ចេញពីកម្ពុជា ដោយសារពួកគេជាប់ពាក់ព័ន្ធ​បទល្មើស​ឆបោកតាមប្រព័ន្ធអនឡាញ។ ៣) ក្រុមកូដករណាហ្គាវើលដ៍ចោទក្រសួងស្ថាប័នចំនួន៥ ស្ថិតក្រោម​បង្គាប់ថៅកែបនល្បែងកាស៊ីណូ ណាហ្កាវើលដ៍។ ៤) តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រកាសអញ្ជើញ រដ្ឋមន្ត្រីក្រសួង​ការងារ ឱ្យចូលរួមពិភាក្សាអំពីការធ្លាក់ចុះនៃការអនុវត្តន៍​សិទ្ធិសេរីភ...

Dec 08, 202326 minEp. 89

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

១) ក្រុមអង្គការការពារ​សិទ្ធិមនុស្ស​ជាច្រើននឹងជួបជុំគ្នានៅមុខ​ក្រសួង​ការងារ ដាក់សំណើរ​ជាកង្វល់រួមជុំវិញសិទ្ធិមូលដ្ឋានរបស់​សហជីព។ ២) អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ព្រមានថា អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​​ជាង​១​ម៉ឺន​នាក់ នាំគ្នារត់គេច​ពី​ទទួល​សេវា​ព្យាបាល។ ៣) លោក សម រង្ស៊ី អំពាវនាវឱ្យមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កុំប្រើមធ្យោបាយវាយប្រហារគ្នាទៅវិញទៅមក ដោយសារ តែ​រឿង​ផ្ទាល់​ខ្លួន។ ៤) រុស្ស៉ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤​ខណៈលោកពូទីននៅសល់អ្នកគាំទ្រជិត៣០%ប៉ុណ្ណោះ។...

Dec 08, 202321 minEp. 88

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣

១. ជំនួបត្រីភាគីនៃប្រទេសក្នុងតំបន់ឥណ្ឌូចិន លើគម្រោងការ ត្រីកោណអភិវឌ្ឍន៍ ២. មានចម្ងល់ថា តើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ មានប្រយោជន៍ប៉ុណ្ណា ៣. អំពើពុករលួយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី តើថយចុះ នៅដដែល ឬកើនឡើង? ៤. ស.រ.អា ថានឹងផ្តល់ជំនួយឲ្យខ្មែរបង្កើតតំបន់ អេកូឡូហ្ស៊ី អភិរក្សជីវចម្រុះ ៥. អ៊ុយក្រែន នឹងទទួលជំនួយបន្ថែមពីសម្ព័ន្ធមិត្តលោកខាងលិច

Dec 07, 202328 minEp. 87

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

១. ក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ បិទទ្វារ ដូចជារារាំងបុគ្គលិក៤នាក់មិនឲ្យចូលធ្វើការ ២. ក្រុមការងាររាជរដ្ឋាភិបាលចុះធ្វើការតាមភូមិ−ឃុំ អ្នកសង្កេតការណ៍ថាឲ្យកាត់បន្ថយចំនួនអ្នករាជការ ៣. គណបក្សក្រៅរដ្ឋាភិបាលមួយ រវល់ត្រៀមប្រជែងរកកៅអីព្រឹទ្ធសភា ៤. អតីតប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីខេត្តព្រះសីហនុឲ្យក្មួយស្រី ភរិយាឧបនាយករដ្ឋមន្រ្តី ៥. អ៊ីស្រាអែលវាយសន្ធាប់លើតំបន់ហ្គាហ្សា បញ្ជាឲ្យប្រជាជនស៊ីវីលរើចេញ និង ការបោះឆ្នោតនៅ ដែនកោះតៃវ៉ាន់

Dec 06, 202333 minEp. 86

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣

១. អ្នកកាសែតរងការវាយដំ ព្រោះផ្សាយរឿងដឹកឈើខុសច្បាប់ ប៉ុន្តែ រដ្ឋបាលខេត្តថា មកពីអ្នកស្រុកខឹង ២. កាសែតគាំទ្របក្សកាន់អំណាច បើកផ្សាយដោយផ្តើមដើមទុនពីឧកញ៉ា ថេង ប៊ុនម៉ា ទីបញ្ចប់បិទទ្វា ៣. បក្សកាន់អំណាច តម្រូវឲ្យសមាជិកបង់ថ្លៃសមាជិកភាពបក្ស ម្នាក់ៗរាប់ម៉ឺនដុល្លារស.រ.អា ៤. អតីតនាយករដ្ឋមន្រ្តីបន្តកាត់ឆ្វៀលដីឲ្យបក្ស ពួក ក្រុមគ្រួសារ មុននឹងប្រគល់តំណែងឲ្យទៅកូន

Dec 06, 202322 minEp. 85

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

១. តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ ថា បក្ស ប្រជាជនកម្ពុជា ផ្តាច់ការគាបសង្កត់ប្រជាពលរដ្ឋខ្មែរ ២. មេដឹកនាំ និងមន្រ្តីបក្សជំទាស់ ថា ១០០ថ្ងៃក្រោយឡើងកាន់តំណែង នាយករដ្ឋមន្រ្តីមិនទាន់មានអ្វីអស្ចារ្យ ៣. ក្រុមតស៊ូមតិ ថា ការបង្កើតក្រុមការងារដោះបញ្ហាគ្រប់មុខសញ្ញា គម្រាមដល់ប្រព័ន្ធតុលាការ ៤. ប្រទេសអ៊ុយក្រែន ស្នើសុំជំនួយដោះមីនពីប្រទេសកម្ពុជា ៥. សង្រ្គាមផ្ទុះឡើងវិញ រវាងប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស−ប៉ាឡេស្ទីន ៧ថ្ងៃក្រោយផ្អាកបាញ់គ្នា

Dec 02, 202327 minEp. 84

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ១. ប្រធាន រដ្ឋសភាខ្មែរ គ្រោងចូលរួមប្រជុំកំពូលរឿង ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងវៀងចន្ទន៍ ២. ក្រសួង មហាផ្ទៃ ទទួលស្គាល់បក្សនយោបាយថ្មីឈ្មោះ គណបក្ស កម្លាំងជាតិ ៣. នាយករដ្ឋមន្រ្តីតត្រកូល សម្តែងក្តីរីករាយ និង អំនួត អំពីពិធីបុណ្យ អុំទូក នៅរាជធានីភ្នំពេញ ៤. តំបន់ទេសចរនៅសៀមរាប អ្នកធ្វើការវិស័យឯកជន ត្អូញត្អែរឿងនគរបាលស៊ីសំណូក ៥. ជំនួយមនុស្សធម៌ពីលោកខាងលិច ចំនួន៣យន្តហោះសម្រាប់តំបន់ហ្កាហ្សា

Dec 01, 202328 minEp. 83

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ១. មេដឹកនាំបក្សជំទាស់ ថា រដ្ឋាភិបាលតត្រកូលជារដ្ឋាភិបាលបោកប្រាស់ ដូចតែរដ្ឋាភិបាលអាណត្តិឪពុក ២. ពលរដ្ឋជាច្រើនស្លាប់ និង របួស បន្ទាប់ពីរថយន្តបើកធ្លាក់ផ្លូវនៅភ្នំគូលែន ក្រោយពីហែ កឋិន ៣. ក្រុមអង្គការសង្គមស៊ីវីល ជំរុញឲ្យក្រសួង ៩ ធ្វើការ បញ្ឈប់អំពើហិង្សាលើស្រ្តី និង ក្មេងស្រី ៤. ខួបប្រាំឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោល ជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

Nov 30, 202320 minEp. 82

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ១. ព្រះរាជាខ្មែរទ្រង់ប្រោសប្រទានលើកលែង និង បន្ថយទោសទណ្ឌិតជាង ៥០០នាក់ ក្នុងពិធីបុណ្យជាតិ ២. ករណីចាប់លោក កង សារ៉ន តំណាងរាស្រ្តអតីតបក្សជំទាស់ថា នាយករដ្ឋមន្រ្តីកូន ដូចនាយករដ្ឋមន្រ្តីឪ ៣. នាយករដ្ឋមន្រ្តីចាស់ កាត់ឆ្វៀលដីឧទ្យានជាតិក្នុងតំបន់ភ្នំ មុនផ្ទេរអំណាចឲ្យកូន ៤. អង្គការសង្គមស៊ីវីល នឹងប្រមូលគ្នាជួបជុំ ៥០០នាក់ ធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្រ្តី និង ក្មេងស្រី ៥. ស.រ.អា ស្នើឲ្យអ៊ីស្រាអែល ហាម៉ាស់ បន្តការផ្អាកប...

Nov 29, 202326 minEp. 81

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

១. អតីតនាយករដ្ឋមន្រ្តី ស៊ីញ៉េកាត់ឆ្វៀលដីស្ងាត់ៗ ជាច្រើនកន្លែង មុននឹងផ្ទេរអំណាចទៅកូនប្រុស ២. រដ្ឋការក្រុងប៉េកាំង បន្តបញ្ជាក់អំពីជំហរគាំទ្រនាយករដ្ឋមន្រ្តីតត្រកូល នៅប្រទេសកម្ពុជា ៣. លោក សម រង្ស៊ី ថា ពលរដ្ឋខ្មែរគួរតែនាំគ្នាកាន់ទុក្ខ ១០០ថ្ងៃ នៃការឡើងកាន់អំណាចតត្រកូល ៤. រឿង អ៊ីប៊ីអេ (EBA)៖ អឺរ៉ុបថា បើចង់បានប្រព័ន្ធអនុគ្រោះពន្ធ ប្រទេសកម្ពុជា ត្រូវបើកលំហសិទ្ធិពលរដ្ឋ ៥. តើក្រុម ហាម៉ាស នឹងឆ្លៀតឱកាសទាញប្រយោជន៍ឬទេ ខណៈមានការផ្អាកការប្រយុទ្ធគ្នា ៤ថ្ងៃ?

Nov 25, 202326 minEp. 80

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. អង្គការសិទ្ធិមនុស្ស ថារដ្ឋាភិបាលគាបត្បៀតសិទ្ធិ សេរីភាពបញ្ចេញមតិសារព័ត៌មាន អ្នកការពារសិទ្ធមនុស្ស ២. សកម្មជនពោលថា បក្សក្រៅរដ្ឋាភិបាលដែលថាចង់បានប្រជាធិបតេយ្យ មិនទាន់មានគោលការណ៍ប្រជា តេយ្យផ្ទៃក្នុងទេ ៣. តុលាការខេត្តមួយ ផ្តន្ទាទោសពលរដ្ឋខ្មែររិះគន់ការពិតរឿងជនជាតិយៀកណាមតាមហ្វេសប៊ុក ៤. ប្រមុខរាជរដ្ឋាភិបាលថ្មីតត្រកូល រំពឹងថា សេដ្ឋកិច្ចជាតិនឹងកើន៥% ឆ្នាំ២០២៣ និង ៦% ឆ្នាំ២០២៤ ៥. មេដឹកនាំរុស្ស៊ី ថាខ្លួនមិនដែលច្រានចោលការចរចារកសន្តិភាពនៅអ៊ុយក្រែនម្តងណាទេ

Nov 24, 202328 minEp. 79

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

១) គណៈសង្ឃនាយកកម្ពុជាបដិសេធថា ការសម្រេចបិទ​វត្តពោធិ​​​លង្កា គឺជាការពង្រឹងការគ្រប់គ្រងវត្តឡើងវិញ មិនមែន​ពាក់ព័ន្ធ​នឹង​នយោបាយនោះទេ។ ២) លោក ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលថ្មីរបស់លោក ដែល​មានអាយុ ៩០ថ្ងៃ មិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយ ដើរខ្ចី​តែ​លុយ​បរទេសទេមកចាយទេ។ ៣) អង្គការក្រៅរដ្ឋាភិបាល៖ ប្រទេសកម្ពុជា ក្លាយជាឋានសួគ៌ដ៏​សុខសាន្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន។ ៤) វរៈសេនីយ៍ទោភូមិភាគ៥ ខេត្តបាត់ដំបង ស្នើរសុំ អង្គការ​សហ​ប្រជា​ជាតិ ជួយការពារសន្តិសុខផ្ទាល់​ខ្លួនក្រោយ​រងការគម្រាម​កំហែង​ដល់​អាយុ​ជី...

Nov 22, 202329 minEp. 78

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

១) ប្រជានេសាទអះអាងថា ត្រីគ្រប់ប្រភេទក្នុងបឹងទន្លេសាបកំពុង​ប្រឈម​ នឹង​ការវិនាសផុតពូជដោយសារតែការនេសាទខុសច្បាប់។ ២) កម្មកររោងចក្រ ML ក្រុងប៉ោយប៉ែត រងនូវការរំលោភសិទ្ធិការងារ​ពី​សំណាក់ថៅ​កែ ដោយសារពួកគេហ៊ានទាមទារឱ្យក្រុមហ៊ុន​បើក​ប្រាក់​ឈ្នួល​ឱ្យបានទៀងទាត់។ ៣) រដ្ឋាភិបាល ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយឈប់ចេញ​អាជ្ញា​បណ្ណរ៉ែគ្រប់ប្រភេទ។ ៤) សមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនព្រះភិក្ខុ សយ សាត ដោយគ្មាន​ដីការតុលាការ និងគ្មានមូលហេតុ។ ៥) ពួកហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល អាចនឹងទទួលយកបទ បាញ់គ្នារយៈពេល៥ថ្ងៃ។...

Nov 21, 202326 minEp. 77

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូល ដាក់ផែនការកំណែទម្រង់នាឆ្នាំ២០២៤ ដោយឲ្យក្រសួងបីផ្តើមធ្វើការជាមួយគ្នា ២. មេដឹកនាំបក្សជំទាស់ចោទអតីតនាយករដ្ឋមន្រ្តី ថាចង់ក្បត់ជាតិខ្មែរដូច សឺង ង៉ុកមិញ ហៅអាចារ្យ មៀន ៣. អាជ្ញាធរជាតិអប្សារា ថា ពលរដ្ឋក្រុងសៀមរាប ៥០% មិនទាន់មានទឹកស្អាតប្រើប្រាស់ ៤. បទវិចារណកថា៖ បើមើលអាកាសយានដ្ឋានថ្មី សៀមរាបអង្គរ គេថា ខ្មែរចង់បានអ្វីពីចិនក៏បានដែរ ឲ្យតែដើរក្នុងគន្លងមាគ៌ានយោបាយចិន

Nov 21, 202329 minEp. 76

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោកហ៊ុន ម៉ាណែត ប្រកាសលុបឲ្យបំបាត់ទស្សនៈជ្រុលនិយម​ដោយមិនឱ្យមានការរើសអើងនិងលាបព័ណ៌គ្នាក្នុងវិស័យសាសនា។ ២) មន្ត្រីបក្សប្រឆាំងចោទថា លោក ហ៊ុន សែន ជាអ្នកធ្វើឲ្យ​អធិប​តេយ្យ​​​​ជាតិ​កម្ពុជា ទៅក្រោមកណ្តាប់ដៃចិន និងវៀតណាម ។ ៣) លោក សម រង្ស៊ី៖ អំណាចរបស់លោក ហ៊ុន ម៉ាណែតនឹងត្រូវ​ដួល​រលំ នៅពេលអវត្តមានលោក ហ៊ុន សែន ពីផែនដីនេះ។ ៤) ក្រុមស្ត្រីថ្ងៃសុក្រ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នក​ទោសនយោបាយ និង អ្នកទោសមនសិការ។ ៥) លោកបៃដិននៅតែចាត់ទុកលោកស៊ីជីនពីងជាមេដឹកនាំ​ផ្តាច់ការ​នៅប្រទេសចិន។...

Nov 18, 202325 minEp. 75

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិនឱ្យ​នាំគ្នា​ចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនតាមអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី។ ២) ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន ពិតជាបានចូលទៅសុំលុយ​ពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន (TOP DIAMOND CASINO)។ ៣) អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក កឹម សុខា បដិ សេធ មិនធ្វើការរួបរួមជាមួយក្រុមណាដែលធ្វើឱ្យមានអំពើហិង្សា ​បំផ្លាញ ប្រជាធិបតេយ្យ។ ៤) សកម្មជនចលនាមាតាធម្មជាតិ ប្តេជ្ញា តាមដានការកាត់ឆ្វៀលដី​ឧទ្យានជាតិនានាពីសំណាក់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុន វ័ន ម៉រ របស់​ឧកញ៉ា ជី...

Nov 16, 202329 minEp. 74

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

១) លោក ហ៊ុន សែន ព្រមានថា ការបាត់បង់ឯករាជ្យ និងអធិបតយ្យ​ជាតិ នឹងនាំមកនូវសង្រ្គាម ប៉ុន្តែអ្នកវិភាគថាលោក ហ៊ុន សែន នេះ​ហើយ​​ដែលជាអ្នកទទួលខុសត្រូវលើការកាត់ទឹកដីឲ្យបរទេស។ ២) ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិ៍លង្ការ រងនូវ​ការ​សង្ស័យថា ជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះ​ស្រាយ​តាមវិន័យសង្ឃ។ ៣) តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថា រដ្ឋាភិបាលកុម្មុយ​នីស្ត​​វៀតណាមបានដាក់បញ្ចូលប្រទេសកម្ពុជា ជាអាណាខេត្ត​របស់គេរួចទៅហើយ។ ៤) លោក ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍ ឱ្យបញ្ឈប់បំណងជ្រៀត​ជ្រែកផ្ទៃក្នុងកម្ពុជា តាម...

Nov 15, 202328 minEp. 73

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

១) រដ្ឋាភិបាល សម្រេចដាក់ជំនាញវិជ្ជាជីវៈដូនតា ចូលក្នុង កម្មវិធី​ជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ។ ២) លោក ហ៊ុន សែន កាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើ​ឆ្នាំ២០០២​ជិត ៥០០ហិកតា ក្នុងខេត្តព្រះសីហនុ ផ្តល់ជាកម្មសិទ្ធិដល់ក្រុមហ៊ុ​នឯកជន ប៊ូយ៉ុងខ្មែរ-II ។ ៣) មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបន្ទោសថា ស្ថានភាព​នយោ​បាយ​​​​កម្ពុជា​ធ្លាក់ដល់ចំណុចអាក្រក់សព្វថ្ងៃនេះ​គឺជាការ​បង្ក​ឡើង​ដោយក្រុមអ្នក​កាន់​អំណាច និងក្រុមប្រឆាំង។ ៤) ក្រុមអ្នកឃ្លាំមើល ជម្រុញឱ្យ រដ្ឋាភិបាល...

Nov 14, 202328 minEp. 72

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១) សាលាដំបូងក្រុងភ្នំពេញ ចោទប្រកាន់មន្ត្រីនគរបាល​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន៥នាក់ ពីបទចាប់បង្ខាំមនុស្សដោយខុសច្បាប់។ ២) អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថា បក្សកម្លាំងជាតិអាច​ប្រឈម​​​នឹង​ការ​ប្តឹងរំលាយ ពីសំណាក់ពលរដ្ឋ។ ៣) លោក ហ៊ុន សែន បានចុះហត្ថលេខាស្នើសញ្ជាតិខ្មែរឱ្យជនជាតិ​វៀត​ណាមខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ មុននឹងលាលែង​តំណែង​ជានាយករដ្ឋមន្ត្រី។ ៤) មន្ត្រីសង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ប្រើវិធានការបន្ថែម​ដើម្បី​ជួយ​ជនរងគ្រោះករណីបទ​ល្មើសបច្ចេក​វិទ្យា។ ៥) មេដឹកនាំបណ្ដាប្រទេសអារ៉ាប់រួមគ្នា​ស្នើអ៊ីស្រា...

Nov 13, 202327 minEp. 71

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូល លាតត្រដាងនិក្ខេបបទបរិញ្ញាទោ និង បណ្ឌិត ឲ្យគេឃើញជាសាធារណៈ ២. រាជរដ្ឋាភិបាលអាណត្តិថ្មី ផ្តោតការយកចិត្តទុកដាក់លើកងទ័ពជើងទឹក ឬ កងនាវាចរណ៍ខេមរភូមិន្ទ ៣. កាសែតអាមេរិកាំងផ្សាយករណីគម្រាមសម្លាប់អ្នកកាសែតខ្មែរ−អាមេរិកាំង ប្រចាំ The Cambodia Daily

Nov 12, 202320 minEp. 70

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣

១. នាយករដ្ឋមន្រ្តីតត្រកូលប្តេជ្ញាថា នឹងយកគំរូសម្តេចឪ ព្រះបិតាឯករាជ្យជាតិ ២. អនុប្រធាន បក្ស ភ្លើងទៀន លាលែងពីតំណែង ទៅចូលធ្វើនយោបាយថ្មី ជាមួយបក្ស កម្លាំងជាតិ ៣. រាជរដ្ឋាភិបាល បញ្ជូនជនសង្ស័យជាតិជប៉ុនទៅស្រុកកំណើតវិញ ៤. មន្រ្តីរាជរដ្ឋាភិបាលពីរនាក់ និយាយអត់ដូចគ្នារឿងចំណាយថវិកាធ្វើថ្នល់ប្រវែង២០គ.ម. ៥. ប្រទេសហ្វីលីពីន លែងចង់បានបំណុលចិនសម្រាប់គម្រោងស្ថាបនាផ្លូវរថភ្លើងលឿនបំផុត

Nov 12, 202330 minEp. 69

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣

១. ពលរដ្ឋសួរថា តើ​នរណាចាប់នរណា​បើ​នគរបាល​ប្រើគ្រឿងញៀន២. តើចាំបាច់មានតុលាការ​ធ្វើអ្វី​បើ​វិវាទដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះ?៣. រាជរដ្ឋាភិបាលនឹងខ្វះថវិកាចំណាយនៅឆ្នាំក្រោយ៤. ប្រធាន​រដ្ឋសភា​អង្វ​វៀតណាម ឲ្យជួយសម្រួល​ជំនួញឆ្លងដែនប្រទេស​ទាំងពីរ៥. ប្រមុខ​ការទូត​អាមេរិក ទៅ​ដល់​អ៊ីស្ត្រាអែល

Nov 04, 202328 minEp. 68

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣

១. សំណុំរឿងប្រធានអតីតគណបក្ស សង្រ្គោះជាតិ សាលាឧទ្ធរណ៍នឹងលើកទៅជំនុំជម្រះឆាប់ៗនេះ២. អ្នកលក់ចោទអ្នកទិញផ្ទះ បុរីពិភពថ្មី ថាញុះញង់ឲ្យមានការតវ៉ាទាមទារពីអតិថិជន៣. នាយកដ្ឋានពន្ធអាករព្រមានរឿងបង់ពន្ធឲ្យទាន់ពេលវេលាក្នុងរយៈពេល៦០ថ្ងៃ៤. នាយករដ្ឋមន្រ្តីថ្មីតពូជ ថា ការខ្ចីបុលបរទេសមិនមែនយកទៅទិញរថយន្ត យន្តហោះឲ្យមន្រ្តីជិះទេ៥. ចិន ស្នើឲ្យមានការឈប់បាញ់គ្នានៅប្រទេសភូមា

Nov 04, 202327 minEp. 67
For the best experience, listen in Metacast app for iOS or Android