១) លោក សម រង្ស៊ី ចោទរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា កំពុងឃុបឃិតជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្របាច់ ក ពលរដ្ឋខ្មែរ។២) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យ គណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួន ពង្រឹងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព។៣) អ្នកទិញផ្ទះបង់រំលស់បុរីពិភពថ្មីនាំគ្នាតវ៉ាទាមទារឲ្យអ្នកឧកញ៉ា ហុង ពីវ ដោះស្រាយប្រាក់៥០% ដល់ម្ចាស់ផ្ទះ ដែលក្រុមហ៊ុនរឹបអូស។៤) ក្រុមអ្នកឃ្លាំមើលសង្គមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាកិច្ចសន្យាអន្តរជាតិចុះហត្ថលេខាដោយប្រទេសទាំង១៩ នៅតែមានសុពលភាព។ ៥) អង្គការគម្រោងយុត...
Oct 27, 2023•27 min•Ep. 66
១) បណ្ដាញសហគមន៍ព្រៃព្រះវិហារថាការកាប់រានទន្រ្ទានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើង។២) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបអះអាងថា ការជួញដូរផ្លូវភេទ និងអំពើឧក្រិដ្ឋកម្មផ្សេងៗកើតឡើងតាមរយៈអំពើពុករលួយដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាល។៣) ចលនាមាតាធម្មជាតិ ចាត់ទុក តំបន់អភិរក្សាសត្វព្រៃ ព្រៃឡង់ ដែលកំពុងទន្ទ្រានពីការរុករករ៉ែមាសដោយក្រុមហ៊ុនចិន គឺជាតំបន់អភិរក្សឥតន័យ។៤) អ្នកមានជម្លោះដីធ្លីនៅខេត្តកោះកុងប្រមូលផ្តុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ ទាមទារឲ្យទម្លាក់បទចោទប្រកាន់តំណាងរបស់ពួកគេ៩នាក់។...
Oct 26, 2023•32 min•Ep. 65
១) លោក ហ៊ុន សែន អះអាងថា ការចងសម្ព័ន្ជជាមួយគណបក្សនយោបាយ ជិត ៣០គណបក្ស គឺដើម្បីប្រមូលកំលាំងស្នេហាជាតិ។២) អង្គការក្រៅរដ្ឋាភិបាលនៅក្រៅស្រុក ប្តេជ្ញា ស្តារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដោយឈរលើគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។៣) អង្គការអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកអាជ្ញាបណ្ណក្រុមហ៊ុនរុករករ៉ែមាសរបស់ក្រុមហ៊ុនចិនពី តំបន់ព្រៃឡើង បន្ទាប់ពីរកឃើញថាមានការបង្កការគម្រាមកំហែងធ្ងន់ធ្ងរដល់ព្រៃឈើ និងជីវិតប្រជាជន។៤) សាលាឧទ្ធរណ៍ព្រះសីហនុនឹងបើកសវនាការសំណុំរឿងសកម្មជនដីធ្លី...
Oct 25, 2023•30 min•Ep. 64
១) លោក ហ៊ុន ម៉ាណែត ជម្រុញឱ្យពលរដ្ឋខ្មែរយកកូនឱ្យបានច្រើន ខណៈ លោកខ្លួនឯងក៏មានបំណងយកកូនឱ្យបាន ៤នាក់ដែរ។២) អ្នកច្បាប់អូស្រ្តាលីអះអាងថា ប្រទេសដែលភ្ជាប់ចំណងការទូតជាមួយកម្ពុជា គឺដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីស មិនមែនដោយសារ នយោបាយ ឈ្នះ ឈ្នះ នោះទេ។៣) អង្គការសុវណ្ណកុមារខកចិត្តលើសមត្ថកិច្ចដែលមិនទាន់ចាប់ខ្លួនលោក អារុណ សុធា និងបក្ខពួក ករណីប្រើអំពើហិង្សា និងរំលោភសេពសន្ថវៈកុមារ។ ៤) លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលរបស់លោកបានចេញគោលនយោបាយតាំងពីថ្ងៃទី១ នៅសភា ខណៈរដ្ឋាភិបាលខ្លះមានតែទ្រីស្ដី។៥) អ៊ីស្រាអែលកំពុង...
Oct 24, 2023•26 min•Ep. 63
១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា ការប្រកាសចងសម្ព័ន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលជាមួយបក្សកាន់អំណាចនៅកម្ពុជាគឺដើម្បី បុណ្យសក្តិ និងតួនាទីតែប៉ុណ្ណោះ។២) មន្ត្រីបក្សប្រឆាំង៖ អំពើពុករលួយនៅកម្ពុជាក្លាយជំងឺមហារីក មិនអាចព្យាបាលបាន បើការដឹកនាំនៅក្រោមត្រកូលហ៊ុន។៣) សកម្មជនបរិស្ថាន រិះគន់ក្រសួងទេសចរណ៍ដែលមិនផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានារបស់កម្ពុជាឲ្យពិភពលោកបានស្គាល់។៤) លោក ហ៊ុន សែន បដិសេធថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានជួយរំលត់សង្រ្គាមស៊ីវិលនៅកម្ពុជាទេ។៥) ហេតុអ្វីបានជារុស្ស៊ីនិងច...
Oct 23, 2023•27 min•Ep. 62
១) លោក ហ៊ុន ម៉ាណែត ប្រកាសត្រៀមខ្លួន អនុវត្តពេញទំហឹងនូវផែនការមេដឹកនាំចិនលើគោលនយោ បាយ ខ្សែក្រវ៉ាត់ និងផ្លូវ។២) អ្នកជំនាញព្រមានថា ការបោះបង់ កិច្ចព្រមព្រៀង ក្រុងប៉ារីស៍ គឺស្មើនឹងបោះបង់អធិបតេយ្យភាពជាតិរបស់ខ្លួន។៣) ក្រុមកូដករខកចិត្តដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងលើសំណុំរឿងកញ្ញា ឈឹម ស៊ីថរ និងសមាជិកទុកជាបានការដដែល។ ៤) សកម្មជនបរិស្ថានសម្តែងការហួសចិត្តចំពោះមន្ត្រីក្រសួងយុត្តិធម៌ឆ្លើយតបថាគ្មានពេល ឆ្លើយតបសំណើររបស់ពួកគេ។៥) លោកពូទីនអញ្ជើញលោកបៃដិនមកផឹកតែជាមួយលោកនៅមូស្គូដែលជ...
Oct 20, 2023•28 min•Ep. 61
១) អ្នកជំនាញកសិកម្មរិះគន់រឿងរដ្ឋាភិបាលមិនដោះស្រាយនិងទប់ស្កាត់បញ្ហាសាច់បង្កក។២) ក្រសួងមហាផ្ទៃ ទទួលស្គាល់លោក ឈឿង ចាន់ធឿន ជាប្រធានស្ដីទីគណបក្សខ្មែរក្រោក។៣) សង្គមស៊ីវិលថា ច្បាប់របស់ប្រទេសកម្ពុជាមានលក្ខណៈល្អហើយ ប៉ុន្តែ ការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋាភិបាលនៅតែគ្មានប្រសិទ្ធិភាព។៤) នាយករដ្ឋមន្ត្រីតពូជកម្ពុជា និងប្រមុខរដ្ឋឡាវ ប្តេជា្ញ គាំទ្រលើផែនការ ប្រទេសបី គោលដៅតែមួយ ដើម្បីជម្រុញកំណើនទេសចរណ៍ កម្ពុជា-ឡាវ និងវៀតណាម។៥) លោកបៃដិនគាំទ្រអ៊ីស្រាអែលលក្នុងការបោសសំអាតពួកហាម៉ាសប៉ាឡេស្ទីនតែមិនគាំទ្រ...
Oct 20, 2023•28 min•Ep. 60
១) តុលាការផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំក្នុងសំណុំ«ញុះញង់»។២) អ្នកឃ្លាំមើលព្រមានថា មន្ត្រីពន្ធនាគារ ប្រព្រឹត្តអំពើពុករលួយករណីអនុញ្ញាតិឲ្យ លោក William Guang បញ្ចេញសារនយោបាយតាមទូរស័ព្ទចេញពីពន្ធនាគារ។៣) អ្នកសង្កេតការណ៍ ជម្រុញឱ្យ រដ្ឋាភិបាលកម្ពុជាផ្តល់ឯកសារស្របច្បាប់ដល់ពលករខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួនករណីលួចឆ្លង ដែនទៅធ្វើការខុសច្បាប់។៤) ក្រុមអ្នកវិភាគ៖ ទាំងមេដឹកនាំវៀតណាម ទាំងមេដឹកនាំចិន សុទ្ធតែសង្ស័យ អំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត។៥) ពលរដ្ឋខ្មែរលើសកលលោក ប្រកាសជ...
Oct 18, 2023•35 min•Ep. 59
១) មន្ទីរក្រសួងបរិស្ថានខេត្តក្រចេះទទួលស្គាល់ថា ពិតជាមានការរុករករ៉ែមាសដោយគ្មានច្បាប់អនុញ្ញាត។២) ក្រុមអ្នកឃ្លាំមើលសង្គមថាដើម្បីអភិវឌ្ឍតំបន់រុនតាឯក ត្រូវធ្វើប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងមុខរបរចិញ្ចឹមជីវិត។៣) អ្នកជំនាញកសិកម្មមួយរូបដែលរងគ្រោះដោយការប៉ុនប៉ងសម្លាប់ទាំងកណ្តាលថ្ងៃត្រង់អំពាវនាវឲ្យសមត្ថកិច្ចនាំខ្លួនជនដៃដល់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់។៤) រដ្ឋាភិបាលវៀតណាម ប្តេជ្ញាបន្តពង្រឹងយន្តការត្រីភាគីរវាង កម្ពុជា និងឡាវ លើគ្រប់វិស័យឱ្យកាន់តែរឹងមាំ។៥) ការវិវត្តចុងក្រោយនៃសង្រ្គាម អ៊ីស្រាអែល...
Oct 12, 2023•26 min•Ep. 58
១) ជនជាតិវៀតណាម លួចឆ្លងដែនចូលទឹកដីខ្មែរដោយខុសច្បាប់ តាមច្រករបៀងខេត្តព្រៃវែង នៅមុន រដូវភ្ជុំបិណ្ឌនេះ ខណៈ អាជ្ញាធរ មូលដ្ឋានគ្មានវិធានការទប់ស្កាត់។២) អ្នកឃ្លាំមើល៖ ការផ្ទេរ និងតែងតាំងមុខតំណែងប្រធាន និងចៅក្រម មិនបានបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។៣) អ្នកឃ្លាំមើល ៖ តាំងពីឪពុកដល់កូនដឹកនាំសុទ្ធតែ ប្ដេជ្ញាកម្ចាត់គ្រឿងញៀន តែក្រុមឧក្រិដ្ឋជនរកស៊ីគ្រឿងញៀនកាន់តែកើនឡើង។៤) មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិថា បើ សម្ព័ន្ធភាពរបស់គណបក្សទាំង៤ ជាការកេង ចំណេងនយោបាយនោះនឹងមិនមានអាយុជីវិតយូរអង្វែងទេ។៥) លោកហ...
Oct 12, 2023•28 min•Ep. 57
១. រដ្ឋអំណាចព្រមានចាត់វិធានការច្បាប់លើរបរ ល្បែងផ្សងសំណាង ២. រាជរដ្ឋាភិបាល ចាប់បញ្ជូនជនជាតិជប៉ុនករណីចាប់មនុស្សបង្ខាំង ៣. តុលាការខេត្តត្បូងឃ្មុំ ដោះលែងសកម្មជនការពារព្រៃឈើខេត្តរតនគិរី ៤. ព្រះមហាក្សត្រ ជឿជាក់ថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប្រជារាស្រ្តធូរធារ សម្បូរណ៍ រុងរឿង ៥. មេដឹកនាំចិន យៀកណាម ជួបគ្នានៅក្រុងហាណូយ
Oct 07, 2023•26 min•Ep. 56
១) អ្នកឃ្លាំមើលជំរុញឲ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងជាជាងគ្រាន់តែលុបឈ្មោះទាហានចេញពីក្របខណ្ឌ ពាក់ព័ន្ធគ្រឿងញឿន។២) សង្គមស៊ីវិលជម្រុញឱ្យសមត្ថកិច្ច ដាក់ទោសទណ្ឌលើមន្ត្រីដែលប្រើទារុណកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។៣) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងគ្រប់ខេត្ត បិទច្រករបៀងខុសច្បាប់ទាំងអស់ជាបន្ទាន់។៤) សកម្មជនសិទ្ធិមនុស្សនិងសាធារជនរិះគន់មន្ត្រីរដ្ឋាភិបាលដែលចាត់ទុករឿងចោរឆក់ ប្លន់និង ឃាតកម្មរួមទាំងក្មេងទំនើង ថាជារឿងកំប៉ិកកំប៉ុក។៥) ...
Oct 04, 2023•21 min•Ep. 55
១) អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលោក គង់ វិបុលនិងមន្ត្រីពន្ធថ្នាក់ជាតិ។២) លោក ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការលើមន្ត្រីជំនាញដែលមិនចេញបកស្រាយ ដើម្បីឆ្លើយតបនឹងបញ្ហាភ្លាមៗ។៣) លោក សម រង្ស៊ី អំពាវានាវឱ្យ ពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមគ្នាជាកំលាំងចលកររំដោះប្រទេសកម្ពុជាចេញពីកណ្តាប់ដៃត្រកូលហ៊ុន។ ៤) សកម្មជនចលនាមាតាធម្មជាតិ ហួសចិត្តដែល តុលាការហាមពួកគេមិនឱ្យចេញទៅទទួលពានរង្វាន់ការពារបរិស្ថាននៅប្រទេសស៊ុយអែត។៥) ប្រធានាធិបតីអ៊ុយក្រែនថាគ្មានអ្វីអាចបំបាក់ស្មារតីប្រយុទ្ធរបស់ប្រជាជនអ៊ុយក្រែនប្...
Oct 03, 2023•25 min•Ep. 54
១) មន្ត្រីអតីតបក្សសង្គ្រោះជាតិចាត់ទុកការបញ្ចុះពន្ធនាំចេញលើថ្មភ្នំថា ជាការលើកទឹកចិត្តឲ្យឈ្មួញបំផ្លាញភ្នំនិងធនធានធម្មជាតិ។២) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់រកផលប្រយោជន៍ឱ្យពលរដ្ឋខ្មែរ ដូចនាយករដ្ឋមន្ត្រីថៃ។៣) ក្រុមអ្នកឃ្លាំមើល ព្រមានថា ពលរដ្ឋខ្មែរកំពុងរងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សកាន់អំណាច។៤) គ.ជ.ប បើកយុទ្ធនាការ រយៈពេល ១៩ថ្ងៃ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។៥) កូដករក្រុមហ៊ុនណាហ្គាវើលដ៍បន្តទទូ...
Oct 02, 2023•30 min•Ep. 53
១) អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់ទទួលសញ្ជាតិខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះការប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្ម...
Sep 29, 2023•48 min•Ep. 51
១) លោក ហ៊ុន ម៉ាណែត សាទរ ចំពោះកម្មករវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារនៅឆ្នាំ២០២៤ ប៉ុន្តែអ្នកជំនាញថាចំនួននេះមិនអាចឲ្យពួកគេរស់នៅសមរម្យនោះឡើយ។២) សាលារាជធានីភ្នំពេញមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដង្ហែក្បួន ក្នុងទិវាគ្រូបង្រៀនពិភពលោក។៣) ក្រុមឃ្លាំមើលសង្គម ព្រមានថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ច រវាង ថៃ និង វៀតណាម កំពុងជះឥទ្ធិពលអាក្រក់ដល់វិស្ស័យជាច្រើនរបស់កម្ពុជា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) មេដឹកនាំហ្វីលីពីនបញ្...
Sep 29, 2023•40 min•Ep. 52
១) អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារធាតុញៀនលើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់ទទួលសញ្ជាតិខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះការប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្ម...
Sep 28, 2023•48 min
១) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុបបន្តប្ដេជ្ញារជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។២) សហរដ្ឋអាមេរិកសាទរចំពោះកម្ពុជាក្នុងការដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពីវិបត្តិនៅប្រទេសភូមា។៣) អាជ្ញាធរអប្សរាតម្រូវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការស្នើសុំជាមុនសិន ប្រសិនបើចង់ថតភាពយន្ត ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម នានា។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត។...
Sep 27, 2023•37 min•Ep. 50
១) ពលរដ្ឋរងគ្រោះដីធ្លីបន្តទទូចឲ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅតុលាការខេត្តកោះកុងដោះលែងតំណាងពួកគេ ២រូប។២) សាលាឧទ្ធរណ៍ភ្នំពេញបដិសេធបណ្តឹងសុំដោះលែងរបស់មេធាវីលោក ថាច់ សេដ្ឋា។៣) ពលរដ្ឋខ្មែរអាមេរិកកាំងថា លោក ហ៊ុន ម៉ាណែត កំពុងកុហកភូតភរ ពលរដ្ឋខ្មែរ ជុំវិញជំនួយ ១៨លានដុល្លារ របស់អាមេរិក។៤) រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការ រឹតបន្តឹងការប្រមូលពន្ធ២០ប្រភេទខុសៗគ្នាយ៉ាងប្រញ៉ាប់ប្រញ៉ាល់។៥) ហ្វីលីនមិនលុតជង្គង់ចំពោះមុខចិនដោយបញ្ជូននាវាល្បាតទៅរឹបអូសបារាស់របស់ចិននៅសមុទ្រចិនខាងត្បូង។
Sep 26, 2023•27 min•Ep. 49
២) ភាពយន្តចិនរឿង No More Bets ដែលបានលាតត្រដាងអំពើជួញដូរមនុស្ស ១សែនករណី នៅលើទឹកដីខ្មែរ កំពុងបង្អាក់ភ្ញៀវទេសចរ មិនឱ្យចូលទៅលេងកម្ពុជា។៣) ទីប្រឹក្សា និងជំនួយ រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានហក់ឡើង ដល់ជាង ២ពាន់នាក់ ហើយ គិតត្រឹមចុងខែកញ្ញានេះ៤) អ្នកឃ្លាំមើលហៅវិធានការរបស់លោក ទៀ សីហា ដែលចាត់ការទាហានជាប់ពាក់ព័ន្ធគ្រឿងញៀនថា មិនមានប្រសិទ្ធភាព។៥) ជំនួយ១៨លានដុល្លារ ដែលអាមេរិកនឹងផ្តល់ឱ្យកម្ពុជាឡើងវិញ គឺធ្វើឡើងតាមរយៈអង្គការសង្គមស៊ីវិល។៦) ប្រមុខការទូតរុស្ស៊ីវាយប្រហារលោកខាងលិចហើយការពារជំហរធ្វើស...
Sep 25, 2023•27 min•Ep. 48
១. អ្នកឃ្លាំមើល មន្រ្តីបក្សជំទាស់ ថា ការបដិសេធមិនទទួលស្គាល់បក្ស ជាគំនិតទុច្ចរិត២. មន្រ្តីជាន់ខ្ពស់បក្ស ភ្លើងទៀន ម្នាក់ លាឈប់ពីគណៈកម្មាធិការនាយក និង អចិន្រ្តៃយ៍៣. អតីតនាយករដ្ឋមន្រ្តី សំដែងអំនួត ដែលក្លាយជាឪនាយករដ្ឋមន្រ្តីថ្មីបានមួយខែ៤. អបអរសាទរខួប៣០ឆ្នាំ នៃរដ្ឋធម្មនុញ្ញ នាដើមខែតុលាខាងមុខ៥. ប្រធានាធិបតី ប្រទេសអ៊ុយក្រែន ប្រាប់សមាជិកសភាអាមេរិកាំងថា នឹងយកដីមកវិញ
Sep 23, 2023•24 min•Ep. 47
១. ក្រសួង ព័ត៌មាន ថាវិស័យសារព័ត៌មាន ផ្តោតលើគុណភាព ក្រុមសីលធម៌ ២. តុលាការក្រុងភ្នំពេញ កាត់ទោសលោក ថាច់ សេដ្ឋា ឲ្យជាប់ពន្ធនាគារជាង ១ឆ្នាំ ៣. ក្រសួងមហាផ្ទៃ តម្រូវឲ្យគណៈបក្ស បញ្ញាទំនើប ចុះបញ្ជី ដើម្បីអាចធ្វើសកម្មភាព ៤. រាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតរើសក្រុមប្រឹក្សារាជធានី ក្រុង ខណ្ឌ ខែត្រ ស្រុក ៥. នៅឯមហាសន្និបាត UN -ប្រទេសជាប់បំណុលវ័ណ្ឌ ក ទាមទារឱ្យម្ចាស់បំណុលបន្ថយការប្រាក់ និងពន្យារការសងបំណុល...
Sep 22, 2023•27 min•Ep. 46
១) CCIM ប្រកាសមិនជាប់ពាក់ព័ន្ធនឹងដំណើរការផ្សាយឡើងវិញរបស់ VOD នៅសហរដ្ឋអាមេរិក។២) ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀន ចូលជួបក្នុងសប្ដាហ៍នេះ។ ៣) អ្នកជំនាញផ្នែកច្បាប់ទាមទារឱ្យអគ្គនាយក នៃអគ្គដ្ឋានពន្ធដាកម្ពុជា ពន្យល់ឱ្យបានច្បាស់ជុំវិញគម្រោងអនុវត្តពន្ធលើប្រាក់ចំណេញមូលធននៅដើមឆ្នាំក្រោយ។៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា។៥) អ្នករិះគន់និយាយថា ត្រឹមបង្កងប៉ាក...
Sep 20, 2023•49 min•Ep. 45
១) អ្នកឃ្លាំមើលជំរុញឲ្យលោកនេត សាវឿនបើកការស៊ើបអង្កេតលើសាច់ញាតិ និងមន្ត្រីធំៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន។ ២) អង្គភាពសារព័ត៌មាន VOD ប្រកាស ចាប់ផ្តើមដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញនៅដើមខែក្រោយ។ ៣) តំណាងរាស្ត្របក្សប្រឆាំង៖ ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលថ្មីគ្រាន់តែធ្វើឲ្យល្អមើល។ ៤) ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា។ ៥) សហជីពសុំដំឡើងប្រាក់ឈ្នួលកម្មករ ១៣ដុល្លារ ខណៈរដ្ឋាភ...
Sep 19, 2023•50 min•Ep. 44
១) រដ្ឋាភិបាលលក់ផ្ដាច់ដីរដ្ឋ ៤កន្លែងរបស់រដ្ឋបាលខេត្តកណ្តាលឲ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។២) មន្ត្រីបក្សប្រឆាំងរិះគន់ការតែងតាំងស្នងការរងនៅខេត្ត មេប៉ូលិសអន្តោប្រវេសន៍ និងអនុប្រធានច្រើនលើសលប់។៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការផ្តល់សញ្ជាតិខ្មែរពីសំណាក់រដ្ឋាភិបាលកម្ពុជាឱ្យជនបរទេស កន្លងមក ច្រើនតែផ្តល់ទៅឱ្យក្រុមឧក្រិដ្ឋជន។៤) នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ណែនំាឱ្យ ពលរដ្ឋ វាយគង ទូងស្គរ នៅថ្ងៃទី២០កញ្ញា ស្វាគមន៍ ប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិ...
Sep 18, 2023•25 min•Ep. 43
១) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលចាត់វិធានការលើអំពើឆបោកតាមប្រព័ន្ធអនឡានឱ្យបានតឹងរ៉ឹងក្រោយរកឃើញជនជាតិជប៉ុនជាង២០នាក់ពាក់ព័ន្ធនឹងករណីនេះ។២) កម្ពុជាច្រានចោលការថ្លែងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិករណីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះថា គ្មានការពិត។៣) លោក ហ៊ុន ម៉ាណែត នឹងបំភ្លឺពីជំហររបស់ខ្លួនក្នុងកិច្ចប្រជុំទ្វេរភាគីចំពោះមុខមន្ត្រីកាទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលលោកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។៤) លោក ហ៊ុន សែន សម្រេចបានកាត់ឆ្វៀលដីចេញពីដែនគម្រប ព...
Sep 15, 2023•26 min•Ep. 42
១) លោក ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ការស្នើសុំច្បាប់ដំណើរការអាជីវកម្មតូចតាចនៅថ្នាក់រដ្ឋបាលមូលដ្ឋាន។២) តុលាការនឹងបើកសវនាការសំណុំរឿង«ញុះញង់»លើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅសប្ដាហ៍ក្រោយ។ ៣) លោក នេត វឿន ដែលជាក្មួយប្រសាររបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។៤) លោកហ៊ុនម៉ាណែត ដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួនធ្វើដំណើរទស្សនៈកិច្ចលើកដំបូងទៅកាន់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។៥) គណបក្សប្រជាធិបតេយ្យនៅភូមាអំពាវនាវទៅសហគមន៍ អន្តរជាតិ ជួយរំដោះអ្នកស្រីស៊ូជីជាបន្ទា...
Sep 14, 2023•25 min•Ep. 41
១) ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រៀមខ្លួនប្រកាស បដិសេធ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅចុងខែកញ្ញា។ ២) សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលឲ្យស្វែងរកក្រុមជនដៃដល់ដែលប្រើអំពើហិង្សាលើលោក នី ណាក់ មកផ្ដន្ទាទោស។៣) ក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្ម សុំឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជួយដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ។៤) អាជ្ញាធរអាមេរិកនឹងប្រគល់វត្ថុរាណខ្មែរចំនួន៣៣ដុំឲ្យកម្ពុជា បន្ទាប់ពីបានរឹបអូស ពីគ្រួសារ Lindemann ...
Sep 13, 2023•31 min•Ep. 40
១) លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែតដើម្បីបញ្ជៀសការយកឈ្មោះរបស់លោកទៅប្រើ។ ២) លោក ហ៊ុន សែន សម្រេចផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជិត ១ពាន់ហិកតា ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី ធ្វើជាកម្មសិទ្ធិ។៣) សមាគមវាយនភណ្ឌកាត់ដេរកម្ពុជា ថាប្រាក់ឈ្មួលសរុបរបស់កម្មករនិយោជិតខាងកាត់ដេរនៅកម្ពុជាទទួលបានជាង ៣ពាន់ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។៤) អង្គការអន្តរជាតិស្នើឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យករណីរដ្ឋាភិបាលកម្ពុជាបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅវិញតំបន់ អង្គរវត្ត។ ៥) សកម្មជនសង្គមលោក នី ណាក់ ...
Sep 12, 2023•31 min•Ep. 39
១) លោក ហ៊ុន សែន កាត់ដីជិត១៣០០ ហិកតា ប្រគល់ឲ្យឧកញ៉ា ឃុន សៀ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប។២) សមាជិករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានចំនួន លើសរដ្ឋាភិបាលចាស់ ជិត១ពាន់នាក់។៣) អូស្ត្រាលីបន្តជួយកម្ពុជាលើកិច្ចសហប្រតិការ ប្រជាធិបតេយ្យ និង សទ្ធិមនុស្ស។ ៤) ស្នងការខេត្តកំពង់ធំផ្អាកតំណែងអតីតចោរប្លន់ ជាមេប៉ុស្តិ៍ តាមបញ្ជារបស់នាយករដ្ឋមន្រ្តីតពូជលោក ហ៊ុន ម៉ាណែត។៥) លោកបៃដិនសន្យាធ្វើឱ្យវៀតណាមមានស្ថិរភាពដោយមានព្រមានប្រឆាំងការគំរាមកំហែងពីចិនករណីសមុទ្រចិនខាងត្បូង។
Sep 11, 2023•24 min•Ep. 38