វិទ្យាល័យជីវិត - podcast cover

វិទ្យាល័យជីវិត

Chan Chheavmorokath www.instagram.com
នៅក្នុង​ Podcast នេះចង់បង្ហាញអត្ថន័យរបស់វិទ្យាល័យជីវិត ដែលផ្តោតទៅលើប្អូនប្អូនទាំងឡាយអោយយល់ដឹងពីជីវិតនៅវិទ្យាល័យ ១០ ១១ ១២ ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គមបច្ចុប្បន្នផងដែរ៕
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

EP27​ ការសិក្សាមិនអាចបញ្ចាក់ពីអនាគតរបស់យើងទេ

មនុស្សយើងមានសំណាងផ្សេងៗគ្នា អ្នកខ្លះមិនរៀនពូកែតែជោគជ័យក្នុងជីវិត អ្នកខ្លះរៀនពូកែតែមិនពូកែដូចនៅរៀនពេលចូលប្រឡូកក្នុងសង្គម ឬកិច្ចការផ្សេងៗ​ ហេតុនេះកុំអស់សង្ឃឹមនៅពេលប្រឡងធ្លាក់គិតថាជីវិតនិងបរាជ័យដូចគ្នា​។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://instagram.com/its.kathychan?utm_medium=copy_link Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E1%9E%99-%E1%9E%9B-%E1%9E%99%E1%9E%87-%E1%9E%9C-%E1%9E%8F/id...

Sep 03, 20216 min

EP26 ផ្លាស់ប្តូរការគិត​និងទម្លាប់

ដោយសារកូវីដវាបានធ្វើឪ្យការគិតនិងទម្លាប់របស់ខ្ងុំប្រែប្រួល​ ខ្ងុំមានពេលវេលាសម្រាប់ខ្លួនឯង​ច្រើនជាងមុន​ ហើយមិនយក social media មកនាំមុខដូចមុន និងរៀនរស់ដោយខ្លួនឯង​ ព្រមទាំងយកគ្រួសារធំេជាងមិត្តភក្តិ ។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://instagram.com/its.kathychan?utm_medium=copy_link Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E1%9E%99-%E1%9E%9B-%E1%9E%99%E1%9E%87-%E1%9E%9C-%E1%9E%8F/id15494...

Aug 10, 202110 minSeason 1Ep. 26

EP25 ការគេងក៏ជាចំណែកមួយដែលធ្វើឪ្យប៉ះពាល់អារម្មណ៏យើង

យើងដឹងហើយថាការគេងវាពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា​ ដែលភាគច្រើនអ្នកដែលគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃភាគច្រើនតែងជួបប្រទេះជាមួយនិង anxiety ឬក៏ depression ដែលវាធ្វើឪ្យប៉ះពាល់ដល់អារម្មណ៏និងការគិតរបស់យើង​ រួមជាមួយសុខភាពផងដែរ។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://instagram.com/its.kathychan?utm_medium=copy_link Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E1%9E%99-%E1%9E%9B-%E1%9E%99%E1%9E%87-%E...

Aug 02, 20219 minSeason 1Ep. 25

EP24 ចង់បោះបង់នូវអ្វីដែលខ្លួនកំពុងធ្វើ

អារម្មណ៏បែបនិងតែងតែកើតមានឡើងនៅពេលដែលយើងហត់ និងមិនមាន motivation ក្នុងការធ្វើអ្វីដែលខ្លួនកំពុងធ្វើបន្តទៀត។ យើងដឹងហើយថាយើងមិនមែនជាមនុស្សយន្តដែលអាចមានកំលាំងចិត្តធ្វើការរាល់ថ្ងៃនោះទេ ពេលខ្លះយើងត្រូវការពេលសំរាក​និងលំហែរខួរក្បាល ដើម្បីមានកំលាំងចិត្តក្នុងការបន្តធ្វើនូវការងាររបស់ខ្លួន។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram​ https://instagram.com/its.kathychan?utm_medium=copy_link Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E...

Jul 12, 20218 minSeason 1Ep. 24

EP23 គិតថាខ្លួនឯងឥតប្រយោជន៍

ការដែលគិតថាខ្លួនឯងឥតប្រយោជន៍ ជាអ្វីដែលតែងតែកើតឡើងនៅពេលយើងឃើញអ្នកដែលនៅជុំវិញខ្លួនឬអ្នកដែលយើងស្គាល់​ហើយមានអាយុប្រហាក់ប្រហែលនិងយើង ទទួលបាននូវសមិទ្ធិផលល្អប្រសើរហើយមើលទៅមានប្រយោជន៍នៅក្នុងគ្រសារគេនិងក្នុងសង្គម​ទាំងដែលពេលក្រឡេកមកមើលខ្លួនឯងមិនមានឃើញលទ្ធផលអ្វីសោះ។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E...

Jul 04, 20216 minSeason 1Ep. 23

EP22 មិនហ៊ានបង្កើតមិត្តភក្តិថ្មី

ការបង្កើតមិត្តភក្តិថ្មីតែងតែមានការលំបាកចំពោះអ្នកដែលមិនមានភាពក្លាហាន តែរឿងបែបនេះមិនមែនជួបប្រទេះតែចំពោះអ្នកទាំងអស់គ្នានោះទេ។ សូម្បីតែខ្ងុំផ្ទាល់ក៏ធ្លាប់ជួបប្រទេះនិងបញ្ហានេះដូចគ្នា​ ហេតុនេះទើបនាងខ្ងុំចង់ចែករំលែកបទពិសោធន៍មួយចំនួនចំពោះការដោះស្រាយបញ្ហានេះ​៕ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E1%9E...

Jun 27, 20218 minSeason 1Ep. 22

EP21 ​ហ៊ានសម្រេចចិត្តដោយខ្លួនឯង

ត្រូវមានការសម្រេចចិត្តដោយខ្លួនឯងនូវរាល់ការងារដែលមិនធ្វើឪ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ ព្រោះថាបើចាំតែសួរអ្នកដែលនៅជុំវិញខ្លួនគឺរមែងតែងមានគំនិតផ្ទុយនិងមិនយល់ស្រប ដែលធ្វើឪ្យយើងគ្នានថ្ងៃធ្វើអ្វីបាន។ មនុស្ស ១០ នាក់ខួរក្បាល ១០​ គំនិតខុសគ្នាទាំង ១០ ហេតុនេះគេមិនអាចមកតម្រូវ ឬ គិតដូចគំនិតយើងនោះទេ ។ ហ៊ានសម្រេចចិត្តដោយខ្លួនឯងនិងធ្វើវាឡើង​។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath An...

Jun 19, 202110 minSeason 1Ep. 21

EP20 បង្កើតពេលវេលាជាមួយឪពុកម្តាយ

ពេលវេលាដែលមានជាមួយឪពុកម្តាយវាពិតជាមិនច្រើនដូចការគិតរបស់យើងទេ។ ហេតុការណ៏ឬបញ្ហាណាមួយកើតឡើងគ្មានការព្រៀងទុក ហេតុនេះរៀនប្រើពេលវេលាឪ្យមានតម្លៃជាមួយពួកគាត់ ព្រោះនៅពេលដែលគ្លាតឆ្ងាយគ្នា ក៏ចិត្តមិនគ្លាតដូចជាអ្នកដទៃ ។​ កុំឪ្យពេលដែលដើរទៅមុខហើយរួចងាកមកក្រោយថាខ្ងុំស្តាយក្រោយណាស់។ PODCAST BY CHAN CHHEAVMOROKATH Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-...

Jun 13, 20215 minSeason 1Ep. 20

EP19 រៀនចែករំលែកអ្វីដែលខ្លួនមាន

រាល់ការចែករំលែកមិនថា ចំណេះដឹង ការរៀនសូត្រ​ វិធីសាស្ត្រផ្សេងៗ រមែងតែងជាការវឹកហាត់មួយដែលបង្កើននួវសម្ថភាពរបស់ខ្លួនបន្ថែម ។​ អ្វីដែលសំខាន់នោះបើចង់ឪ្យសង្គមមួយរីកចម្រើនបានលុះត្រាតែផ្តើមចេញពីខ្លួនយើងដែលជាប្រជាពលរដ្ឋផ្ទាល់ ។​ រៀនចែករំលែកនូវចំណេះដែលខ្លួនមាន ព្រោះថានៅពេលដែលយើងស្លាប់ទៅយើងមិនអាចយកវាទៅជាមួយបានទេ។ Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%...

Jun 05, 20216 minSeason 1Ep. 19

EP18 តើធ្វើយ៉ាងណាទើបមានភាពជឿជាក់នៅលើខ្លួនឯង ?

យើងមិនអាចរំពឹងនរណាម្នាក់ក្នុងជីវិតដើម្បីចាំតែជួយលើកទឹកចិត្តយើងទេ ឬដើម្បីតែសរសើរយើងដើម្បីឪ្យយើងមានភាពជឿជាក់នៅលើខ្លួនឯង។ បើខ្លួនឯងមិនចេះស្រឡាញ់ខ្លួនឯងផង ចង់ឪ្យគេមកស្រឡាញ់ជំនួស​ វាមិនខុសអីពីការទិញរបស់អ្វីមួយទៅឪ្យអ្នកដទៃជួយមើលថែជំនួស វាប្រកដជាមិនបានល្អឬគង់រង្សដូចនៅក្នុងដៃយើងទេ។ Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my podcast https://podcasts.apple.com/kh/podcast/%E1%9E%9C-%E1%9E%91-%E1%9E%99-%E1%...

May 24, 20217 minSeason 1Ep. 18

EP17 កុំឪ្យ social media គ្រប់គ្រងអ្នក

យើងដឹងហើយថា social media ដូចជា instagram , facebook , twitter, tiktok....បានវាយលុកនូវជីវិតប្រចាំថ្ងៃរបស់យើង ដែលធ្វើឪ្យយើងប្រើប្រាស់ពេលវេលាជាច្រើនជាមួយវា រហូតដល់ភ្លេចខ្លួនម្តងម្កាល។តែពេលខ្លះវាក៏ជាការកំសាន្ត តែក៏អាចខ្លាយជាបញ្ហានាំឪ្យប៉ះពាល់ផ្លូវអារម្មណ៏ផងដែរ។ THANK FOR LISTENING PODCAST BY Chan Chheavmorokath Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my apple podcast https://podcasts.apple.com/kh/po...

May 01, 20219 minSeason 1Ep. 17

EP16 មូលហេតុទាំង 4 ដែលអ្នកមិនអាចរកចំណង់ចំណូលចិត្តរបស់ខ្លួនឯង

ពាក្យថាចំណង់ចំណូលចិត្តយើងមិនអាចគ្រាន់តែសួរខ្លួនឯងថា " តើខ្ញុំចូលចិត្តអ្វីជាងគេ​ ?" នោះទេ។ យើងអាចស្វែងរកចំណង់ចំណូលខ្លួនឯងបានលុះត្រាតែវាជាអ្វីដែលយើងធ្លាប់ឆ្លងកាត់ប្រៀបបានដូចជាបទពិសោធន៏។​ យើងមិនអាចរកចំណង់ចំណូលចិត្តខ្លួនឯងក្នុងពេលវេលាមួយយប់នោះទេ វាត្រូវការពេលវេលា។ THANK FOR LISTENING PODCAST BY Chan Chheavmorokath Follow me on Instagram https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 Facebook https://www.facebook.com/chanchheav.morokath And my apple podcast https://podcasts.apple.com/kh...

Apr 14, 20217 minSeason 1Ep. 16

EP15 ការយល់ច្រឡំរវាងជំងឺបាក់ទឹកចិត្តនិងជំងឺខ្ជិល​?

តើអ្នកធ្លាប់មានអារម្មណ៏ថាចង់បោះបង់ការងារឬទំនួលខុសត្រូវទាំងឡាយ ហើយគ្នានកម្លាំងធ្វើការងារឬកិច្ចការសាលានិងពិបាកចិត្តដោយគ្នានមូលហេតុ? មិនចង់និយាយរកនរណា ចង់តែគេងនិងនៅតែក្នុងបន្ទប់ម្នាក់ឯង? ដោយអ្នកតែងតែយល់ច្រឡំថាវាជាជំងឺខ្ជិល ជាក់ស្តែងនោះវាជារោគសញ្ញានៃជំងឺ​ DEPRESSION ទៅវិញទេ។ បើចង់ដឹងពីចំណុចបន្ថែមដែលអាចបញ្ជាក់ប្រាប់ថាអ្នកមានជំងឺបាក់ទឹកចិត្តនោះ សូមចូលស្តាប់​ episode មួយនេះ៕ PODCAST BY CHAN CHHEAVMOROKATH FOLLOW ME ON INSTAGRAM https://www.instagram.com/p/CMMMxzoLCvg/?igshid=96p3ukulcrp8 FACEBOOK https...

Apr 05, 202110 minSeason 1Ep. 15

EP14 ចង់បំភ្លេចអតីតកាល?

បើចង់បំភ្លេចត្រូវកុំរំលឹក យើងគ្នាន Time Machine សម្រាប់ជិះទៅរកអាតីតកាលបាន​ទេ ។​ រឿងរ៉ាវដែរកើតឡើងមនុស្សមិនអាចកែឬទៅរករឿងអ្នកដែរបានធ្វើឪ្យគេឈឺចាប់នោះបានឡើយ។ មានតែខ្លួនយើងទេដែលលុបបំបាត់វាបាន ៕ Podcast BY Chan Chheavmorokath

Mar 22, 20217 minSeason 1Ep. 14

EP13 និយាយឪ្យគេចូលចិត្ត

រាល់ពាក្យសម្តីគឺជាចំណុនមួយដែលគេអាចវាយតម្លៃទៅលើអតចរិករបស់យើង។​ ហេតុនេះត្រូវគិតនិង ត្រូវប្រុងប្រយ័ត្ន ជាពិសេសជាមួយមនុស្សដែលយើងជួបលើកដំបូង​ កុំផ្លិចភ្ជាប់ជាមួយស្នាមញញឹមជានិច្ច៕ ចង់ស្តាប់ធម៌ : San Sochea Podcast by Chan Chheavmorokath

Mar 13, 20217 minSeason 1Ep. 13

EP12 ការចាប់ផ្តើមតែងតែមានការខ្វះខាត

រាល់ការចាប់ផ្តើមតែងតែមានកំហុសនិងការខ្វះខាត តែរឿងសំខាន់បំផុត​តើអ្នកចេះកែប្រែកំហុសនោះដែរឬទេ? ផ្តើមពីតូចទៅទើបមិនស្តាយក្រោយតាមក្រោយ ទុករាល់កំហុសជាមេរៀនទើបជីវិតប្រសើរ៕ Podcast by Chan Chheavmorokath

Mar 03, 20216 minSeason 1Ep. 12

EP11 ហេតុអ្វីទើបគេស្អប់យើង?

អ្នកខ្លះគ្នាននិស័្សយគ្រាន់តែឃើញមុខមិនចូលចិត្តភ្លាម ឬចំពោះអ្នកមួយចំនួនវិញរាប់អានគ្នាយូរឃើញគេល្អជាងខ្លួនចាប់ផ្តើមស្អប់គេ​ ។ គ្នាននរណាពេញចិត្តនូវដំណើរការរបស់អ្នកទេ មានតែអ្នកទេត្រូវកាត់ចិត្តឪ្យដាច់ចំពោះការឆ្លងកាត់នូវទស្សនពីអ្នកជុំវិញខ្លួន៕ Podcast By Chan Chheavmorokath

Feb 27, 20217 minSeason 1Ep. 11

EP10 ការស្រឡាញ់ខ្លួនឯង

ការស្រឡាញ់ខ្លួនឯងមិនមែនផ្តោតតែទៅលើតែរូបរាងកាយនោះទេ។ ការកាត់បន្ថយការគិត ,ឪ្យតម្លៃខ្លួនឯងជាងមនុស្សជុំវិញខ្លូន ,ចោលនូវរឿងអាតីតគិតពីបច្នុប្បន្នភាព ដែលវាមិនមែនជាអានាគត នោះនិងធ្វើឪ្យយើងមានភាពធូរស្រាលជាងមុនមិនខាន៕ Podcast by Chan Chheavmorokath

Feb 19, 20217 minSeason 1Ep. 10

EP9 តើបទពិសោធន៏កើតចេញពីអ្វី?

បទពិសោធន៏កើតចេញពីប្រភពច្រើន ដែលចំណុចមួយក្នុងនោះក៏ជាកំហុសផងដែរ។ ការឆ្លងកាត់នូវកំហុសច្រើនដោយផ្ទាល់​ វាក៏ជាចំណែកមួយដែលធ្វើឪ្យយើងមានការពិចារណាច្រើន​ហើយទទួលនូវបទពិសោធន៏ព្រមទាំងអភិវឌ្ឍខ្លួនទៀតផង។ Podcast by Chan Chheavmorokath

Feb 07, 20217 minSeason 1Ep. 8

EP8 តើគួរធ្វើដូចម្តេចនៅពេលគេនិយាយដើម?

យើងមិនអាចតម្រូវចិត្តមនុស្សគ្រប់រូបបានទេ តែនៅពេលគេនិយាយដើមយើងមានន័យថាយើងមានអ្វីជាទីជាទីចាប់អារម្មណ៍ទើបធ្វើឪ្យគេសង្គេតឃើញហើយយកមកនិយាយបាន។ គួរធ្វើចិត្តឪ្យស្ងប់ដើម្បីយកឈ្នះនូវគោលបំណងអាក្រក់របស់គេ កុំខឹងបើគេធ្វើឪ្យយើងខឹង៕ Podcast by Chan Chheavmorokath

Feb 02, 20218 minSeason 1Ep. 9

EP7 តើគួររៀនជំនាញតាមឪពុនម្តាយរឺតាមចំណង់ចំណូលចិត្តរបស់ខ្លួន?

ក្នុងជីវិតអ្វីដែលយើងជ្រើសរើសបានគឺ​ ការងារនិងមនុស្សដែលយើងស្រឡាញ់។ ពេលខ្លះមិនរាល់ការសំរេចចិត្តរបស់ម៉ាក់ប៉ារបស់យើង​វាត្រូវតែត្រឹមត្រូវនោះទេ ។រៀនមាន Independent លើខ្លួនយើង។ ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងទើបវាមិនហត់និងមិនធុញទ្រាន់៕ Podcast by chan chheavmorokath

Jan 26, 20219 minSeason 1Ep. 7

EP6 ចូលចិត្តរបស់ free តែមិនមែនជាការរៀន free

សួរខ្លួនយើងថាហេតុអ្វីចូលចិត្តរបស់ដែលគេថែមឪ្យតែមិនចូលចិត្តការរៀនដោយខ្លួនឯងដែលជារបស់ free ដែលសោះ។​ បើអ្វីដែលគួរកាត់បន្ថយគឺគួរកាត់បន្ថយទៅ ព្រោះពេលខ្លះយើងមិនបាច់ត្រូវការចំណាយប្រាក់ទៅអ្វីដែលយើងអាចរកបានដោយគ្រាន់តែ SEARCH អុីនធឺណែតប៉ុណ្ណោះទេ៕ Podcast by Chan Chheavmorokath

Jan 24, 20217 minSeason 1Ep. 5

EP5 តើគួររៀនថ្នាក់សង្គមរឺថ្នាក់វិទ្យាសាស្ត្រ​ ?

មិនថាជ្រើសរើសថ្នាក់មួយណាទេវាសុទ្ធទទួលបានមកវិញនូវផលប្រយោជន៏ដូចគ្នា ព្រោះសំខាន់បំផុតនោះគឺ ជ្រើសរើសថ្នាក់ណាដែលសមត្ថភាពរបស់អ្នកអាចទៅរួច​។ អ្វីដែលត្រូវចាំនោះគឺសញ្ញាប័ត្រមិនមែនបញ្ចាក់ពីការជោគជ័យនៃជីវិតនោះទេ៕ Podcast by Chan Chheavmorokath

Jan 22, 20216 minSeason 1Ep. 5

EP4 អារម្មណ៍ SAD ?

អ្នកណាក៏មានការពិបាកចិត្តដែរ ព្រោះវាជារស់ជាតិនៃជីវិតតែងតែឆ្លងកាត់នូវភាពជូរជត់ល្វីង​ សប្បាយ រន្ធត់ និងពិបាកចិត្ត។ តែគ្រាន់តែមនុស្សម្នាក់ៗមានវិធីដោះស្រាយផ្សេងៗគ្នា​ សំខាន់បំផុតនោះគឺកុំឪ្យវាក្លាយទៅជា Depression ឪ្យសោះ៕ Podcast by Chan Chheavmorokath

Jan 20, 20219 minSeason 1Ep. 4

EP3 កុំប្រៀបធៀបខ្លួនឯងជាមួយកូនគេ

កុំប្រៀបធៀបខ្លួនឯងជាមួយកូនគេ​ព្រោះជីវភាពគ្រួសាររបស់មនុស្សម្នាក់ៗមានភាពខុសគ្នា ។ ត្រូវធ្វើជាខ្លួនឯង ព្រោះនៅក្នុងពិភពលោកនេះគ្នាននរណាខ្វល់ពីយើងទេ​គេមានការងាររបស់គេ​ កុំធ្វើខ្លួនជាគ្រាប់ពេជ្យហើយទៅគៀបសង្កត់ឪពុកម្តាយរបស់អ្នក​។ Podcast by Chan Chheavmorokath

Jan 19, 20214 minSeason 1Ep. 3

EP2 រៀនបង្កើតកាដូដោយខ្លួនឯងនៅថ្ងៃ​​ Birthday !!

កុំផ្តល់សម្ពាធទៅអ្នកដែលនៅជុំវិញខ្លួន​ (ជាពិសេសម៉ាក់ប៉ារបស់អ្នក) រៀនបង្កើតកាដូដោយខ្លួនឯងនៅថ្ងៃ​​ Birthday ព្រោះយើងធំហើយត្រូវមានភាពម្ចាស់ការលើខ្លួនឯងផង។ រៀនធ្វើអ្វីឪ្យខ្លួនសប្បាយចិត្តដោយមិនចាំបាច់ទិញរឺប្រើប្រាស់របស់ថ្លៃៗ Podcast Chan Chheavmorokath

Jan 18, 20213 minSeason 1Ep. 2

EP1 ចំណេះដឹងនិងចំណេះវិជ្ជាខុសគ្នាយ៉ាងដូចម្តេច?

ចំណេះដឹងនិងចំណេះវិជ្ជាខុសគ្នា​ត្រង់​ ចំណេះដឹងជាការយល់ដឹងដែលមិនចេញពីសាលា​តែវាអាចធ្វើអោយជីវិតប្រសើរជាងមនុស្សមួយចំនួនដែលមានតែចំណេះវិជ្ជា។ សាលាមិនបានបង្រៀននូវមេរៀនជីវិតទេ ហេតុនេះយើងត្រូវស្វែងយល់ដោយខ្លួនអាញផ្ទាល់។ Podcast By Chan Chheavmorokath

Jan 16, 20214 minSeason 1Ep. 1

តើវិទ្យាល័យជីវិតជាអ្វី?​

វិទ្យាល័យជីវិតគឺជាចំណេះដឹងដែលយើងទទួលបានបន្ទាប់ពីពេលរៀនវិទ្យាល័យចប់។ ពិសេសចំពោះប្អូនប្អូនរៀនទី ១០ ១១​ ១២។(គួរតែស្តាប់មិនពេលសម្រេចចិត្តចូលរៀនជំនាញណាមួយនៅមហាវិទ្យាល័យ) Podcast by Chan ChheavMorokath

Jan 16, 202139 sec
For the best experience, listen in Metacast app for iOS or Android