វិភាគរឿងសាមកុក - podcast cover

វិភាគរឿងសាមកុក

Hout Sengkeapodcasters.spotify.com
Podcast ដែលវែកញែកពីរឿងបុរាណចិន សាមកុក ឬនគរទាំងបី
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ការបះបោររបស់ពួកកន្សែងលឿងមុនរឿងសាមកុក

អ្នកមើលរឿងសាមកុកច្រើនតែលឺពាក្យថា ពួកបះបោរកន្សែងលឿង។ ហេតុនេះខ្ញុំនឹងលើកយកប្រវត្តិនៃការងើបឡើងបះបោររបស់ក្រុមនេះ និងការដួលរលំទៅវិញក្រោមទ័ពរាជការ។

Sep 17, 202313 minSeason 1Ep. 40

ប្រវត្តិរបស់ម៉ាឆាវ

ម៉ាឆាវ ជាមេទ័ពវ័យក្មេងដែលអាចប្រយុទ្ធស្មើនឹងចាងហ្វីបាន ហើយថែមទាំងត្រូវលីវប៉ីតែងតាំងជាមេទ័ពខ្លាទៀតផង។ តើប្រវត្តិរបស់គាត់បែបណា ហើយគាត់បាត់មុខទៅណាបន្ទាប់បានដំណែងជាសម្តេចហើយនោះ?

Sep 17, 20239 minSeason 1Ep. 39

ឆាវឆាវខ្លាចបរាជ័យ តែនិយាយខុសពីចិត្ត

ក្នុង episode នេះ ខ្ញុំនឹងលើកយកទ្រឹស្តីឆាវឆាវមួយទៀតដែលហួសសម័យ និងមិនគួរយកមកប្រើក្នុងឋានៈជាអ្នកដឹកនាំ។​ បរាជ័យ ត្រូវតែគួរឱ្យខ្លាច ហើយបរាជ័យត្រូវតែជៀសវាង។ ខ្ញុំនឹងឱ្យហេតុផលរបស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាអាចសម្រេចដោយខ្លួនឯង។

Aug 25, 202311 minSeason 1Ep. 38

អ្នកម្នាងឆាវ ដែលជួយការពារស្តេចហាន

គ្រួសារឆាវទាំងអស់សុទ្ធតែចង់ទម្លាក់រាជវង្សហាន ដើម្បីកសាងរាជវង្សថ្មីដែលជារបស់គ្រួសារខ្លួនឯង លើកលែងតែម្នាក់ គឺឆាវជៀ។ ឆាវជៀ ក្រោយមកក៏ក្លាយជាព្រះមហេសីសៀនមូ និងជាអ្នកដែលការពាររាជវង្សចុងក្រោយគេ មុនពេលស្តេចហានដាក់រាជ្យ។

Aug 25, 20238 minSeason 1Ep. 37

លូស៊ូចង់ចាត់ការគួនអុីយកជីងចូវ (ក្នុងសៀវភៅ)

នៅក្នុងសៀវភៅ លូស៊ូមិនចង់ជួយគួនអ៊ីទេ ព្រោះគាត់ជារៀបចំល្បិចហៅគួនអ៊ីឱ្យមកចូលរួមពិធីជប់លៀង។ គួនអ៊ីមកតាមការអញ្ចើញ ដោយមានទ័ពចាំធ្វើជាជំនួយ។ តើយល់យ៉ាងណាដែរក្នុងវគ្គនេះ?

Aug 25, 202311 minSeason 1Ep. 36

តើពេទ្យទេវតាហួធួមានមែនឬអត់?

នៅក្នុងរឿង ហួធួ បានព្យាបាលរបួសដៃដែលត្រូវព្រួញពិសរបស់គួនអ៊ី ក្នុងសង្គ្រាមហ្វានឆឹង។ ក្រោយមកទៅព្យាបាលក្បាលរបស់ឆាវឆាវ តែត្រូវឆាវឆាវចាប់ដាក់គុក ព្រោះសង្ស័យ។ តើហួធួជាគ្រូពេទ្យបែបណា?

Aug 24, 20238 minSeason 1Ep. 35

អ្នកដែលឆាវឆាវមិនអាចយកចិត្តបាន

ឆាវឆាវពូកែយកចិត្តមនុស្ស ប៉ុន្តែមិនមែនយកចិត្តបានគ្រប់គ្នាទេ។ ក្នុង episode នេះខ្ញុំនឹងលើកយកតួអង្គសំខាន់ដែលឆាវឆាវមិនអាចយកចិត្តបាន ហើយបែរជាក្លាយជាគ្រោះ ឬឧបសគ្គដល់ឆាវឆាវទៅវិញ។ តើមកពីមូលហេតុអ្វីបានជាឆាវឆាវយកចិត្តពួកគេមិនបាន?

Aug 24, 202312 minSeason 1Ep. 34

យ៉ាងសៀវ អស់ជីវិត ព្រោះទាយចិត្តឆាវឆាវ

យ៉ាងសៀវ ជាទីប្រឹក្សាវាយក្មេង ដែលបម្រើឆាវឆាវ ក្នុងជំនាន់ដែលឆាវភី និងឆាវជឺប្រជែងគ្នាយកដំណែង។ យ៉ាងសៀវ មានភាពឆ្លាតវៃ អាចទាយដឹងពីចិត្តរបស់ឆាវឆាវ ធ្វើឱ្យគេគ្រប់គ្នាស្ងើចសរសើរ។​ តើខ្សែជីវិតយ៉ាងសៀវ ទៅជាយ៉ាងណា បើឆ្លាតម្លឹងៗ?

Aug 24, 202312 minSeason 1Ep. 33

តើវ៉ាងអុីងជាអ្នកណា?

វ៉ាងអុីង ប្រើល្បិចស្រីស្អាតបំបែកបំបាក់លីពូ និងតុងជួ ទើបអាចយកជីវិតតុងជួបាន។ តើវ៉ាងអុីងមានប្រវត្តិបែប?

Aug 23, 202311 minSeason 1Ep. 32

ប្រវត្តិរបស់ស៊ីយ៉ូវ

ស៊ីយ៉ូវ ជាតួអង្គសំខាន់ក្នុងសង្គ្រាមគួនទូរវាងឆាវឆាវ និងយានសាវ។ ក្រោយការចុះចូល គាត់បានធ្វើឱ្យយានសាវបរាជ័យយ៉ាងខ្លាំង។ តើមូលហេតុអ្វីបានជាស៊ីយ៉ូវមកចុះចូលនឹងឆាវឆាវ?

Aug 17, 202310 minSeason 1Ep. 30

ម្តាយរបស់ស៊ីស៊ូ

ក្នុង episode នេះ ខ្ញុំនឹងលើកយកវគ្គដែលម្តាយស៊ីស៊ូឈ្លោះគ្នានឹងឆាវឆាវ និងជេរស្តីកូនប្រុសរបស់ខ្លួន មុននឹងសម្រេចចិត្តសម្លាប់ខ្លួន។ ខ្ញុំក៏បានដកស្រង់ចំណុចល្អៗពីវគ្គនេះដែរ។ តើយើងរៀនបានអ្វីខ្លះពីតួអង្គនេះ?

Aug 17, 202313 minSeason 1Ep. 29

តើចាងហ្វីមានគុណសម្បត្តិអ្វីខ្លះ?

ចាងហ្វីជាមេទ័ពខ្លាំងដែលបានសាងគុណសម្បត្តិយ៉ាងច្រើន ប៉ុន្តែជាមនុស្សដែលប្រើហិង្សា និងមិនខ្វល់ពីអ្នកក្រោមបង្គាប់របស់គាត់។ ចាងហ្វីមានឋានៈជាអ្នកដឹកនាំ តែគ្មានឬកពាជាអ្នកដឹកនាំ ហេតុនេះទើបគាត់ត្រូវកូនចៅខ្លួនឯងសម្លាប់។

Aug 17, 202310 minSeason 1Ep. 28

ទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវ

ក្នុងepisodeនេះ ខ្ញុំនឹងលើកឡើងពីទ្រឹស្តីហួសសម័យមួយទៀតរបស់ឆាវឆាវក្នុងរឿងសាមកុក មកបកស្រាយ។ ផេកដែលផុសរឿងសាមកុក ក៏ចែករំលែកសម្តីនេះ ធ្វើដូចជាពាក្យគន្លឹះសម្រាប់មេដឹកនាំអ៊ីចឹង។ គេថា ឆាវអាម៉ាន ដឹងខុស កែកំហុស តែមិនទទួលកំហុស។ ពាក្យនេះចេញពីមាត់ជូកឺលៀង និងស៊ីងអុីដែលជាទីប្រឹក្សារបស់ឆាវឆាវផង។

Aug 13, 20237 minSeason 1Ep. 27

ចាវជឺឡុង មេទ័ពដែលមកជំនួសកន្លែងលីពូ

ខ្ញុំជឿថា អ្នកមើលរឿងសាមកុកច្រើនណាស់ដែលចូលចិត្តតួអង្គចាវជឺឡុង។ បើមើលតាមសំណូមពរឱ្យធ្វើ episode ទាក់ទងនឹងចាវជឺឡុងក៏មានមិនតិចដែរ។ ក្នុង episode នេះនឹងនិយាយពីចាវជឺឡុង និងរឿងខ្លះដែលគេមិនបានដាក់បញ្ចូលក្នុងរឿង។

Aug 12, 202314 minSeason 1Ep. 26

ហេតុអ្វីគួនអ៊ីមិនសម្លាប់ឆាវឆាវនៅផ្លូវហួយ៉ុង?

ជូកឺលៀងបញ្ជាឱ្យគួនអ៊ីមកចាំចាប់ឆាវឆាវ តែគួនអ៊ីបែរជាបណ្តោយឱ្យឆាវឆាវរត់រួច។ គាត់សុខចិត្តទទួលទោសពីជូកឺលៀង។ តើមកពីហេតុអ្វីបានជាគួនអ៊ីសម្រេចចិត្តដោះលែងឆាវឆាវ នៅផ្លូវបំបែកហួយ៉ុង? តើគួនអ៊ីភ្លេចគិតថាឆាវឆាវជាចោរក្បត់ដែលលីវប៉ីចង់កំចាត់ហើយឬយ៉ាងណា?

Aug 11, 20236 minSeason 1Ep. 25

ហេតុអ្វីឆាវឆាវមិនដាច់ចិត្តសម្លាប់គួនអ៊ី?

សំណួរដែលខ្ញុំទទួលបានមួយ គឺហេតុអ្វីឆាវឆាវមិនសម្លាប់គួនអ៊ី ហើយឱ្យគួនអ៊ីរត់ទៅរកលីវប៉ីវិញទៀត? គួនអ៊ីជាករណីពិសេសសម្រាប់ឆាវឆាវ ហើយក្នុង episode នេះ ខ្ញុំនឹងបង្ហាញមូលហេតុដែលខ្ញុំរកឃើញក្នុងសៀវភៅប្រលោមលោក។

Aug 11, 20238 minSeason 1Ep. 24

គួនអ៊ី និងទោសរបស់អំណួត

គួនអ៊ីមានចំណុចល្អច្រើនដែលមនុស្សគ្រប់គ្នាកោតសរសើរ ប៉ុន្តែចំណុចអាក្រក់របស់គាត់ដែលធំជាងគេ គឺអំណួត។ ក្នុង episode នេះខ្ញុំនឹងលើកពីគុណវិបត្តិរបស់អំណួតមកនិយាយ។

Aug 10, 202315 minSeason 1Ep. 23

ប្រវត្តិរបស់យានស៊ូ

យានស៊ូ ជាត្រកូលយានម្នាក់ទៀតដែលហ៊ានប្រកាសខ្លួនជាស្តេចថ្មីមុនគេ ហើយក៏ជាអ្នកដែលត្រូវគេព្រួតដៃគ្នាដើម្បីកម្ចាត់ចោលដែរ។ តើយានស៊ូមានប្រវត្តិបែបណា ហើយតើការបរាជ័យរបស់គាត់កើតឡើងមកពីអ្វី?

Aug 07, 202311 minSeason 1Ep. 22

យានសាវ និងមូលហេតុដែលគាត់បរាជ័យក្រោមដៃឆាវឆាវ

តើចង់ដឹងពីប្រវត្តិរបស់យានសាវដែរទេ?​ យានសាវ និងឆាវឆាវជាមិត្តចាស់នឹងគ្នា ប៉ុន្តែពួកគេបែរជាត្រូវកាប់សម្លាប់គ្នាដើម្បីទឹកដី និងអំនាចទៅវិញ។ តើយានសាវចាញ់ដោយរបៀបណា?

Aug 06, 20239 minSeason 1Ep. 21

ការជួបគ្នារបស់បងប្អូនបីនាក់ (ក្នុងសៀវភៅ)

តើលីវប៉ី គួនអ៊ី និងចាងហ្វី​ជួបគ្នាដោយរបៀបណា ហើយមូលហេតុអ្វីបានជាពួកគេសម្រេចថាយកគ្នាជាបងប្អូន? ក្នុង episode នេះខ្ញុំនឹងលើកយកពីគុណសម្បត្តិក្នុងសង្គ្រាមដំបូងរបស់ពួកគេផងដែរ។

Aug 05, 202313 minSeason 1Ep. 20

នាគដេក និងកូនហង្ស អ្នកណាឆ្លាតជាង?

ជូកឺលៀង និងផាងថុង សុទ្ធតែមានឈ្មោះល្បី ហើយត្រូវបានគេចាត់ទុកជាកំពូលមនុស្ស។ ជូកឺលៀង និងផាងថុង សុទ្ធតែធ្វើជាទីប្រឹក្សារបស់លីវប៉ី និងបានកសាងស្នាដៃដែលជាគ្រឹះរបស់នគរស៊ូដូចគ្នា។ ក្នុង episode នេះខ្ញុំនឹងប្រៀបធៀបតួអង្គទាំងពីរនេះដោយប្រើប្រាស់៥ចំណុចដែលខ្ញុំគិតថា អាចវាយតម្លៃថាអ្នកម្នាក់ឆ្លាតបាន។​

Jul 14, 202313 minSeason 1Ep. 17

ស៊ឺម៉ាចាវ កាត់តាមឆាវឆាវ

ក្នុង episode នេះ ខ្ញុំនឹងប្រៀបធៀបកូនទី២របស់ស៊ឺម៉ាអ៊ី ទៅនឹងឆាវឆាវ ដោយផ្អែកលើ៥ចំណុចដែលឆាវឆាវតែងតែបញ្ចេញមកនៅក្នុងរឿង។​ ស៊ឺម៉ាចាវ ជាត្រកូលស៊ឺម៉ាដែលគួរឱ្យខ្លាចជាងគេ គាត់គឺជាឆាវឆាវដែលមានខួរក្បាលរបស់ត្រកូលស៊ឺម៉ា។

Jul 10, 202313 minSeason 1Ep. 16

ហេតុអី្វស៊ីងអ៊ីប្រឆាំងនឹងឆាវឆាវ?

តើមូលហេតុអ្វីបានជាស៊ីងអ៊ីដែលជាមនុស្សជំនិតរបស់ឆាវឆាវប្រែជាប្រឆាំងនឹងគាត់ទៅវិញ? តើឆាវឆាវសម្លាប់ស៊ីងអ៊ីមែនទេ? ហើយហេតុអ្វីបានជាស៊ីងអ៊ីមិនចុះចូលនឹងលីវប៉ី? ចម្លើយមានក្នុង episode នេះ។

Jul 10, 202317 minSeason 1Ep. 15

ស៊ឺម៉ាអ៊ី - សត្រូវធំរបស់គ្រួសារឆាវ

អ្នកមើលរឿងសាមកុកគិតថា លីវប៉ីជាសត្រូវធំរបស់ឆាវឆាវ តែខ្ញុំយល់ថា ស៊ឺម៉ាអ៊ីទៅវិញទេដែលជាសត្រូវធំពិតប្រាកដ។ ក្នុង episode នេះខ្ញុំនឹងលើកពីមូលហេតុដែលបង្ហាញថាស៊ឺម៉ាអ៊ីទើបជាមនុស្សគួរឱ្យខ្លាចសម្រាប់គ្រួសារឆាវ។

Jul 10, 202314 minSeason 1Ep. 14

រៀនបញ្ចេញសមត្ថភាពតាមស៊ុនឆឹ

នេះជា episode បន្តពីវគ្គមុនដែលនិយាយពីប្រវត្តិស៊ុនឆឹ។ ក្នុងនេះ ខ្ញុំនឹងលើកយកគន្លឹះ៦ចំណុចដែលជួយឱ្យអ្នកទាំងអស់គ្នាអាចបញ្ចេញសមត្ថភាពបាន។ ស៊ុនឆឺ មានសមត្ថភាព ហើយមានឱកាសបញ្ចេញសមត្ថភាពនោះ ទើបគាត់អាចវាយយកទឹកដីតុងអ៊ូមកឱ្យគ្រួសារស៊ុនវិញបាន។

Jul 03, 202314 minSeason 1Ep. 13

ស៊ុនឆឺ បង្កើតតុងអ៊ូដោយរបៀបណា?

ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រវត្តិរបស់ស៊ុនឆឺ និងការបង្កើតទឹកដីតុងអ៊ូ។ ស៊ុនឆឺ ត្រូវជួបសង្គ្រាមជាច្រើនដើម្បីមានទឹកដីឈរជើង និងបង្កើតអំណាចឱ្យត្រកូលស៊ុនឡើងវិញ។ ក្រោយពីឪពុកស្លាប់បាត់​ តើស៊ុនឆឺត្រូវធ្វើអ្វីខ្លះ?

Jul 03, 202320 minSeason 1Ep. 12

ល្បិចក្រុងទទេ បំភ័យចុងតា

ក្នុង episode នេះ ខ្ញុំនឹងឆ្លើយសំណួរថាហេតុអ្វីស៊ឺម៉ាអ៊ីដកទ័ពត្រង់វគ្គជូកឺលាងប្រើល្បិចក្រុងទទេ? តើស៊ឺម៉ាអ៊ីមើលមិនដឹងល្បិចបែបនេះទេ? ឬក៏មកពីហេតុផលអ្វីផ្សេង។ ខ្ញុំក៏មានចម្លើយចំពោះការប្រើម៉ាស៊ូទៅការពារជៀធីងដែរ។

Jul 03, 202317 minSeason 1Ep. 11
For the best experience, listen in Metacast app for iOS or Android