Experts say AI could have significant impacts on democracy and trust. - ក្រុមអ្នកជំនាញនិយាយថា AI អាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើលទ្ធិប្រជាធិបតេយ្យ និងសេចក្តីទុកចិត្ត។
Mar 06, 2025•10 min
** គេរំពឹងថាខ្យល់ព្យុះស៊ីក្លូនAlfred នឹងបោកបក់មកលើដីគោលនៅយប់ថ្ងៃសុក្រ ឬឆ្លងចូលដល់ព្រឹកព្រលឹមថ្ងៃសៅរ៍។ ** នៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយស្តីពីការលើកលែងពន្ធរបស់សហរដ្ឋអាម៉េរិកសម្រាប់ប្រទេសអូស្ត្រាលីនោះទេ។ ** លោកដូណាល់ត្រាំ ចេញនូវអ្វីដែលលោកហៅថាជា "ការព្រមានចុងក្រោយ" ដល់ក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់។
Mar 06, 2025•4 min
អាយវីអែហ្វអូស្រ្តាលី (IVF Australia) មានភាពទូលំទូលាយណាស់សម្រាប់ម្ចាស់ជំនួយក្នុងការបរិច្ចាគមេជីវិត ស៊ុត ឬអំប្រ៊ីយ៉ុង។ តើការបរិច្ចាគមានដំណើរការបែបណាខ្លះ? សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី ឈុត សុផារី ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលមានកូន២នាក់តាមរយៈការធ្វើអាយវីអែហ្វ។
Mar 05, 2025•12 min
** ប្រជាជននៅភាគខាងជើងរដ្ឋញូសៅវែលកំពុងត្រៀមសម្រាប់ព្យុះស៊ីក្លូន Alfred ដ៏អាក្រក់បំផុត។ ** ប៉ូលីសរដ្ឋអូស្ត្រាលីខាងលិចចោទប្រកាន់ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ពីបទគំរាមកំហែងតាមអ៊ីនធឺណិត ទៅលើវិហារអ៊ីស្លាមមួយកន្លែងនៅភាគនិរតីនៃទីក្រុងស៊ីដនី។ ** ព្រឹត្តិការណ៍ផ្លាស់ប្តូរសៀវភៅ Great Book Swap សម្រាប់សហគមន៍ជនជាតិដើម កំពុងតែដំណើរការនៅក្នុងសាលារៀន និងអង្គភាពនានាទូទាំងប្រទេសអូស្ត្រាលី។
Mar 05, 2025•10 min
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីវឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ ចូលមកកម្ពុជា ដែលលោកអះអាងថា បានរីកចម្រើនគួរជាទីមោទន:។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានប្រកាសថា៖ ១/ ជើងហោះហើរតួគីអ៊ែរឡាញ នឹងចាប់ដំណើរការត្រង់មកកម្ពុជា នៅចុងឆ្នាំ២០២៥ និង២/ ជើងហោះហើរ អ៊ីមមឺរ៉េត អ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហើរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។
Mar 05, 2025•8 min
កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន សែន បានប្រកាសថា លោកបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែក្រោយមកមួយថ្ងៃ នៅយប់មិញនេះ លោកបានប្រកាសថា លោក ត្រូវការសម្រាកបន្ថែមទៀត ដោយមិនជួបមិត្តភក្តិបរទេស ជាពិសេសអគ្គរដ្ឋទូតឡើយ។
Mar 05, 2025•4 min
The Australian government has a social security system that provides a range of income support to those who are eligible . In fact, most people will receive a government payment at some stage in their lives. Strict rules determine who can receive these payments and how much they are paid. In this episode of Australia Explained we break down some of the most common government payments you may be entitled to. - រដ្ឋាភិបាលអូស្ត្រាលីមានប្រព័ន្ធសន្តិសុខសង្គមដែលផ្តល់ការគាំទ្រប្រាក់ចំណូលជាច្រើនដល់អ្នកដ...
Mar 04, 2025•12 min
** អាមេរិកប្រកាសផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ** ទំហំនៃគម្លាតយេនឌ័រនៅប្រទេសអូស្ត្រាលី បានបើកបង្ហាញ។ ** មានការជំរុញកុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោទិញទំនិញ ខណៈមានការត្រៀមខ្លួនជាបន្តនៅមុនព្យុះស៊ីក្លូនអាល់ហ្វ្រេដមកដល់។
Mar 04, 2025•5 min
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសបដិសេធ ដោយច្រានចោលទាំងស្រុងនូវការផ្សាយរបស់បណ្តាញសារព័ត៌មាន NK News ដែលដាក់ការសង្ស័យថា មានក្រុមហ៊ុនកូរ៉េខាងជើង បើកអាជីវកម្មនៅកម្ពុជា។
Feb 28, 2025•3 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយជាន់ខ្ពស់អូស្ត្រាលីនិយាយថា កិច្ចព្រមព្រៀងការពារជាតិត្រីភាគីជាមួយ អាមេរិក និងអង់គ្លេស គឺស្ថិតនៅលើមូលដ្ឋានរឹងមាំ។ ** ការស៊ើបអង្កេតមួយកំពុងដំណើរការ បន្ទាប់ពីក្មេងជំទង់ម្នាក់បានស្លាប់ បន្ទាប់ពីការដេញតាមចាប់របស់ប៉ូលីសនៅរដ្ឋញូសៅវែល។ ** គេរំពឹងថា មនុស្សជាងមួយម៉ឺនមួយពាន់នាក់ នឹងដើរនៅក្នុងក្បួនដង្ហែ Mardi Gras ប្រចាំឆ្នាំ នៅថ្ងៃសៅរ៍ស្អែកនេះ។
Feb 28, 2025•12 min
ក្រសួងសុខាភិបាល បានប្រកាសថា កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូត ប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា និងគណៈប្រតិភូ។
Feb 28, 2025•4 min
From "Communist Kamala" to Bollywood endorsements, artificial intelligence and disinformation played a big role in some of the biggest democratic elections last year. - រាប់ចាប់ពី "ជនកុម្មុយនិស្ត Kamala" នៅសហរដ្ឋអាម៉េរិក រហូតដល់ការបញ្ជាក់អះអាងពីតារាបូលីវូដនៅឥណ្ឌា បញ្ញាសិប្បនិមិត្តនិងព័ត៌មានមិនពិត បានដើរតួយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដ៏ធំៗបំផុតមួយចំនួនកាលពីឆ្នាំមុន។
Feb 27, 2025•10 min
** បិទឆ្នេរនៅ Gold Coast បន្ទាប់ពីសង្ស័យថា មានគ្រាប់បែកបោកបក់មកលើច្រាំងឆ្នេរ សមុទ្រ។ ** រដ្ឋាភិបាលអូស្រ្តាលីថាខ្លួនកំពុងតែបន្តស្វែងរកដំណោះស្រាយលើទិដ្ឋាការធានាឳពុកម្តាយដែលនៅជាប់គាំង។ ** អ្នកជំនាញថា ទិដ្ឋាការមាសប្រាំលានដុល្លាររបស់លោកត្រាំ ទំនងជាគ្មានឥទ្ធិពល។
Feb 27, 2025•4 min
ក្រុមយុវជនខ្មែរអូស្រ្តាលីមួយក្រុមដែលកំពុងធ្វើការស្ម័គ្រចិត្តជាមួយមជ្ឈមណ្ឌលសិក្សានិងសកម្មភាពតំបន់ព្រីងវែល កំពុងហាត់រៀនរបាំខ្មែរយ៉ាងយកចិត្តទុកដាក់ ដើម្បីចូលរួមសម្តែងក្នុងទិវាវប្បធម៌ចម្រុះជាតិសាសន៍របស់សាលាក្រុងដាឌីណង់ក្នុងខែមីនា។ សូមស្តាប់កិច្ចសម្ភាសន៍ជាមួយអ្នកគ្រូ អ៊ិន សុគន្ធមុន្នី អ្នកស្រី ជាតិ សុច្ឆកា និងកញ្ញាបេ ស៊ីវម៉ី។
Feb 26, 2025•14 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា អ៊ុយក្រែន និងអាមេរិកបានព្រមព្រៀងលើសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ។ ** គិលានុបដ្ឋាយិកានៅទីក្រុងស៊ីដនីម្នាក់ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងហឹង្សា។ ** ការរុករកថ្មីមួយ សម្រាប់ជើងហោះហើរ MH370 បានចាប់ផ្តើមឡើង បន្ទាប់ពីយន្តហោះបានបាត់ខ្លួនជាងមួយទសវត្សរ៍ ។
Feb 26, 2025•13 min
ឆ្លើយតបទៅនឹងក្តីព្រួយបារម្ភមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសខ្លាចបាត់បង់ទឹកដី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ត្រូវប្រែក្លាយភាពភ័យខ្លាច និងការព្រួយបារម្ភទាំងនោះ ទៅជាសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែរឹងមាំ និងត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីពង្រឹងម្ចាស់ការខ្លួនឯង ក្នុងការអភិវឌ្ឍប្រទេស។
Feb 25, 2025•3 min
នៅស្ងាត់ៗ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ស្រាប់តែប្រកាសថា លោកកើតជំងឺកូវីដ១៩ ដែលនាំឱ្យលោក មិនអាចដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី២៦ កុម្ភៈ ព្រមទាំងលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសលោក មិនអាចចូលគាល់ព្រះមហាក្សត្របានឡើយ នាថ្ងៃសុក្រចុងសប្តាហ៍នេះ។
Feb 25, 2025•3 min
After-school activities offer children and teenagers many benefits, but the costs can quickly add up. Fortunately, Australia has many affordable and inclusive options, you just need to know where to look. - សកម្មភាពក្រៅម៉ោងសិក្សាផ្តល់ឱ្យកុមារនិងក្មេងជំទង់នូវអត្ថប្រយោជន៍ជាច្រើន រាប់ចាប់ពីការរៀនសូត្រជំនាញថ្មីៗ រហូតដល់ការបង្កើតមិត្ត។ ខណៈដែលវាមានជម្រើសជាច្រើននៅក្នុងប្រទេសអូស្រ្តាលី សកម្មភាពទាំងនោះអាចថាមានតម្លៃថ្លៃ។ នៅថ្ងៃនេះ យើងរកមើលកន្លែងមួយចំនួនដែលផ្តល់សកម្មភាពក្រៅម៉ោងសិក្សា ដែលមានតម្លៃសមរម្យ និងរ...
Feb 25, 2025•10 min
** ប្រធានាធិបតីចិនជួបតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លើបញ្ហាអ៊ុយក្រែន។ ** ការចោទសួរជាបន្តលើការផ្តល់មូលនិធិសម្រាប់ការសន្យាបញ្ហា Medicare រាប់ពាន់លានដុល្លារ។ ** ម្ចាស់រថយន្ត Tesla ក្នុងប្រទេសអូស្ត្រាលី បានដាក់ពាក្យបណ្តឹងមកលើក្រុមហ៊ុនរថយន្តនេះ។
Feb 25, 2025•5 min
Learn how to express yourself when talking about changing your habits. - រៀនពីរបៀបបញ្ជាក់ពីអារម្មណ៍ខ្លួនឯងនៅពេលនិយាយអំពីការផ្លាស់ប្តូរទម្លាប់របស់អ្នក។
Feb 24, 2025•18 min
** លោក Peter Dutton អះអាងថារដ្ឋាភិបាលកំពុងព្យាយាម ផ្តល់សញ្ជាតិដល់អ្នកបោះឆ្នោតថ្មីៗនៅក្នុងមណ្ឌលសំខាន់ៗ នៅមុនការបោះឆ្នោតសហព័ន្ធ ។ ** ត្រូពិចទាបនៅភាគឦសានទីក្រុងខេន អាចនឹងបង្ករជាខ្យល់ព្យុះស៊ីក្លូននៅថ្ងៃចន្ទ។ ** អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ត្រូវតុលាការរកឃើញថាមានទោសពីបទបំពានផ្លូវភេទចំពោះការថើបកីឡាការិនីនៅព្រឹត្តិការណ៍ World Cup។
Feb 21, 2025•9 min
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រកាសដំណឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ នៅសហរដ្ឋអាមេរិក អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យា ដែលមានស្រាប់។
Feb 21, 2025•6 min
ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់ជាផ្លូវការ ដូចការរំពឹងទុក ជាលើកទីមួយ ចាប់តាំងពីចុងឆ្នាំ 2020មក។ ប៉ុន្តែ ជាមួយនឹងនោះ ក៏មានការព្រមានថាលក្ខខណ្ឌសេដ្ឋកិច្ចនៅតែមានការប្រែប្រួល ហើយការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ គឺហាក់នៅឆ្ងាយពីភាពប្រាកដប្រជា។
Feb 20, 2025•8 min
** អត្រាអ្នកអត់ការងារធ្វើកើនឡើងបន្តិច ប៉ុន្តែទីផ្សារការងារអូស្រ្តាលីនៅតែមើលទៅរឹងមាំ។ ** ប្រធានចារកម្មអូស្ត្រាលីលំអិតពីការបង្អាក់ផែនការភេរវកម្មដែលមានពាក់ព័ន្ធនឹងកុមារ។ ** លោក Donald Trump បាញ់តបទៅលោក Volodymyr Zelenskyy ក្នុងជម្លោះសាធារណៈរបស់ពួកគេ។
Feb 20, 2025•4 min
អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធនូវគេហទំព័រ Cambodia-e-arrival.online ដែលមិនមែនជាគេហទំព័រស្របច្បាប់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ឬដែលត្រូវធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិចសលាកបត្រចូលប្រទេសកម្ពុជានោះឡើយ។
Feb 19, 2025•2 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រី ឆ្លើយតបនឹងការចោទប្រកាន់ដែលថា លោកនៅស្ងៀមជុំវិញការវាយប្រហារប្រឆាំងអ៊ីស្លាមនិយម។ ** លោក Tony Abbott បានអំពាវនាវឱ្យអូស្ត្រាលីចូលរួមចំណែកដល់កងកម្លាំងរក្សា សន្តិភាព ក្នុងប្រទេសអ៊ុយក្រែន។ ** ធនាគារកណ្តាលជំរុញឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលធនាគារធំៗទាំងបួន អះអាងពីការទម្លាក់អត្រាការប្រាក់ទាំងស្រុង បន្តទៅឱ្យអតិថិជន។
Feb 19, 2025•11 min
គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន៖ លោក Jimmy Panetta និង លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៊ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី បានមកបំពេញទស្សនកិច្ច នៅកម្ពុជា។
Feb 19, 2025•4 min
** ធនាគារកណ្តាលអូស្រ្តាលី ទម្លាក់អត្រាការប្រាក់ផ្លូវការ 0.25%។ ** គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតលើបណ្តឹង Robodebt។ ** យន្តហោះមួយគ្រឿងផ្ងារជើងឡើងលើ ក្រោយធ្លាក់នៅប្រទេសកាណាដា។
Feb 18, 2025•4 min
Did you know that Indigenous Australians have been using fire to care for the land for tens of thousands of years? Evidence show that cultural burning practices not only help reduces the intensity and frequency of wildfires but also plays a vital role in maintaining healthy ecosystems. Experts share insights on the latest evidence behind this ancient practice. - វប្បធម៌នៃការដុតព្រៃ គឺជាការអនុវត្តការគ្រប់គ្រងដីធ្លីដែលជនជាតិដើម Aboriginal ក្នុងប្រទេសអូស្ត្រាលីបានប្រើប្រាស់អស់ជាច្រើនពាន់ឆ្នាំមកហើយ។...
Feb 18, 2025•14 min
ប្រទេសជាច្រើនបានកំណត់យកថ្ងៃ១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រឡាញ់ ចំណែកយុវជនមួយចំនួនបានចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យសង្សារ។ តើយុវជនកម្ពុជាអូស្រ្តាលីប្រារព្ធទិវានៃក្តីស្រឡាញ់នេះបែបណាដែរ? សូមស្តាប់កិច្ចសម្ភាសន៍ជាមួយយុវតីកម្ពុជាអូស្រ្តាលី ៣ រូប ជុំវិញការប្រារព្ធទិវានៃក្តីស្រឡាញ់។
Feb 14, 2025•11 min