ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលគូសវាសដោយប្រធានាធិបតីអាមេរិក។ ** បម្រាមល្បែងស៊ីសងដែលរង់ចាំជាយូរមកហើយ ឥឡូវចូលជាធរមានក្នុងប្រទេសអូស្ត្រាលី។ ** រដ្ឋមន្ត្រីក្រសួងកសិកម្ម និយាយថា ប្រជាជនអូស្ត្រាលីមិនគួរព្រួយបារម្ភអំពីកង្វះស៊ុតឡើយ។
Jun 11, 2024•4 min
Australia is a party to the International Covenant on Civil and Political Rights, which provides extensive protections to religious freedom. However, specific legislated protections vary across jurisdictions. If you have experienced religious discrimination at work, it is important to know your options, whether you are considering submitting a complaint or pursuing the matter in court. - នៅប្រទេសអូស្ត្រាលី ច្បាប់ប្រឆាំងនឹងការរើសអើងនៅកន្លែងធ្វើការផ្អែកលើសាសនា ប្រែប្រួលតាមរដ្ឋនិងដែនដីនិមួយៗ។ ក្នុង...
Jun 11, 2024•12 min
Learn how to talk about your dog at a dog park. - រៀនពីរបៀបនិយាយអំពីឆ្កែរបស់អ្នកនៅក្នុងឧទ្យានសម្រាប់ឆ្កែ។
Jun 10, 2024•14 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សហគមន៍អន្តោប្រវេសន៍អូស្រ្តាលីស្ថិតក្នុងចំណោម បុគ្គល737 នាក់ ដែលទទួលកិត្តិយសក្នុងបញ្ជីថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ។ ** រដ្ឋាភិបាលសហព័ន្ធបានចោទប្រកាន់គណបក្សហ្រ្គីន ថាបានបំភាន់ការជាប់ពាក់ព័ន្ធរបស់អូស្ត្រាលីក្នុងជម្លោះនៅតំបន់ហ្គាហ្សា ដើម្បីផលប្រយោជន៍នយោបាយ។ ** អភិបាលរដ្ឋញូសៅវែលនិយាយថា ប៉ូលិសធ្វើមិនបានល្អគ្រប់គ្រាន់ទេ ក្នុងការគ្រប់គ្រងហ្វូងមនុស្សនៅឯពិធីបុណ្យ Vivid Sydney។
Jun 10, 2024•5 min
លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យ នឹងលះបង់ពេលវេលា កំលាំងកាយចិត្ត ថវិកា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ ជាតិមាតុភូមិ ដោយត្រូវជិះកង់តែម្នាក់ឯងផ្សងពេ្រងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីថ្ងៃទី៦ មិថុនា ២០២៤ រហូតដល់ដើម ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដោយជិះកង់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់បណ្តាប្រទេស ក្នុងទ្វីបអឺរ៉ុប ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងទ្វីបអាស៊ី សរុបប្រមាណជា ២៥ប្រទេស ដើម្បីរៃអង្គាសថវិកា ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័ន...
Jun 07, 2024•5 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ចេញបទបញ្ជាណែនាំថ្មីក្នុងការនិរទេស។ ** លោកហិរញ្ញិក Jim Chalmers បដិសេធចំពោះទស្សនៈដែលថាអូស្ត្រាលីកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច។ ** ការអះអាង និងការអះអាងប្រឆាំង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើអគារសិក្សានៅហ្គាហ្សា។
Jun 07, 2024•12 min
ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្នុងក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស ដោយកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីបើកការដ្ឋានគម្រោងពែ្រកជីកហ្វូណនតេជោ។
Jun 07, 2024•6 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មេដឹកនាំគណបក្សGreens លោក Adam Bandt គំរាមចាត់វិធានការផ្លូវច្បាប់មកលើលោកអគ្គមេធាវី។ ** ប្រព័ន្ធផ្សព្វផ្សាយសង្គម X អបអរសាទរចំពោះការទម្លាក់សំណុំរឿងរបស់តុលាការ ជុំវិញវីដេអូចាក់រង្គាលនៅស៊ីដនី។ ** អ្នកស្រុកម៉ិកស៊ិកម្នាក់ បានស្លាប់ដោយសារករណីគ្រុនផ្តាសាយបក្សីប្រភេទថ្មីដែលឆ្លងមកមនុស្សដំបូងគេ ដែលអះអាងដោយមន្ទីរពិសោធន៍។
Jun 06, 2024•5 min
ទិន្នន័យថ្មីបានរកឃើញថា កម្មវិធីមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យប្រជាជនអូស្រ្តាលីទទួលបានប្រាក់កម្ចីដោយគ្មានការប្រាក់ ត្រូវបានប្រើប្រាស់ដោយក្រុមគ្រួសារច្រើនជាងបុគ្គលម្នាក់ៗ ក្នុងឆ្នាំមុន។ ប្រាក់កម្ចីគ្មានការប្រាក់ អាចប្រើប្រាស់ដើម្បីទិញទំនិញសំខាន់ៗដូចជា ទូរទឹកកក កុំព្យូទ័រ ឬបង់វិក្កយបត្រវេជ្ជសាស្រ្ត ប្រសិនបើបុគ្គលម្នាក់រកចំណូលបានតិចជាង 70,000 ដុល្លារ ក្នុងមួយឆ្នាំ។ ដូចដែលមានក្នុងរបាយការណ៍នេះ ប្រាក់កម្ចីគ្មានការប្រាក់ច្រើនជាង 42,000ករណី ត្រូវបានផ្តល់ជូននៅក្នុងឆ្នាំចុងក្រោយនេះ ដែលកើនឡើ...
Jun 06, 2024•8 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បោះឆ្នោតគាំទ្រដាក់ទណ្ឌកម្ម តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ** រដ្ឋាភិបាលសហព័ន្ធដកពាក្យចំពោះការអះអាងអំពីអ្នកដែលនឹងមានសិទ្ធិចូលរួមជាមួយកងកម្លាំងការពារអូស្ត្រាលី។ ** ធនាគារកណ្តាលនិយាយថាសេដ្ឋកិច្ចអូស្រ្តាលី គឺ "ខ្សោយខ្លាំងណាស់" ប៉ុន្តែមិនចូលក្នុងលក្ខខណ្ឌ stagflation ទេ។
Jun 05, 2024•11 min
លោក ឡយ អូស្ទីន ( Lloyd James Austin III ) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា រយៈពេល ៥ម៉ោងកន្លះ គិតចាប់ពីម៉ោង ៩ព្រឹក លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងជាប្រធានព្រឹទ្ធសភា ជួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជួបប្រជុំផ្សេងគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកនាយឧត្តម...
Jun 05, 2024•5 min
ជំងឺផ្តាសាយធំ ឬជំងឺគ្រុនផ្តាសាយ គឺជាជំងឺឆ្លងដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋមួយចំនួនព្យាបាលជំងឺផ្តាសាយដោយការប្រើប្រាស់ថ្នាំព្យាបាលផ្តាសាយ បូកជាមួយថ្នាំផ្សេងទៀត ដោយពួកគេយល់ឃើញថា អាចព្យាបាលជំងឺនេះបានឆាប់រហ័ស។ តើការប្រើប្រាស់ថ្នាំបែបនេះត្រឹមត្រូវដែរឬទេ? សូមស្តាប់បទសម្ភាសន៍ជាមួយលោកឱសថការី លឹម សួរ ដែលជាម្ចាស់ឱសថស្ថាន Lim's Phamacy។
Jun 04, 2024•12 min
** ឆាប់ៗនេះ ជនបរទេសនឹងអាចដាក់ពាក្យធ្វើជាកងកម្លាំងការពារជាតិអូស្ត្រាលីបាន។ ** បក្សប្រឆាំងទាមទារឱ្យលោក Andrew Giles បញ្ចេញដំបូន្មានខុសស្តីអំពីការប្រើយន្តហោះដ្រូនតាមដានអ្នកជាប់ឃុំអន្តោប្រវេសន៍ដែលត្រូវបានដោះលែង។ ** រដ្ឋាភិបាលអូស្ត្រាលីចាយប្រាក់ច្រើនលើការអនុវត្តច្បាប់ ជាជាងការព្យាបាល ការបង្ការ និងការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រឿងញៀនរួមបញ្ចូលគ្នា។
Jun 04, 2024•4 min
Australians are coffee-obsessed, so much so that Melbourne is often referred to as the coffee capital of the world. Getting your coffee order right is serious business, so let’s get you ordering coffee like a connoisseur. - ប្រជាជនអូស្ត្រាលីជក់ចិត្តជាខ្លាំងជាមួយកាហ្វេ គឺខ្លាំងរហូតដល់ជាញឹកញយដែលទីក្រុងម៉ែលប៊ន ត្រូវបានគេហៅថាជាទីក្រុងកាហ្វេរបស់ពិភពលោក។ ការកុម្មង់ទិញកាហ្វេគឺជារឿងមួយដែលគេយកចិត្តទុកដាក់ ដូច្នេះ យើងមករៀនសូត្រពីម៉ឺនុយកាហ្វេទាំងអស់គ្នា។
Jun 04, 2024•10 min
** ក្រុមជួយសង្គ្រោះ រកឃើញសាកសពនារីម្នាក់ ក្រោយហេតុការណ៍ផ្ទុះអគារនៅទីក្រុងស៊ីដនី។ ** ប្រជាជនអូស្រ្តាលីរាប់លាននាក់នឹងទទួលបានការដំឡើងប្រាក់ឈ្នួល 3.75%។ ** អូស្រ្តាលីស្វាគមន៍បទឈប់បាញ់នៅមជ្ឈឹមបូព៌ា និងសំណើដោះលែងចំណាប់ខ្មាំង។
Jun 03, 2024•4 min
នាព្រឹកថ្ងៃទី៣០ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ផ្លូវទឹក ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ប្រវែង ១៨០គីឡូម៉ែត្រ ពីខេត្តកណ្តាល ទៅកាន់ខេត្តកែប នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហាខាងមុខនេះ។
May 31, 2024•5 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនយោបាយអូស្ត្រាលីស្ទាក់ស្ទើរក្នុងការធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃការកាត់ក្តីរឿងប្រាក់កាសដ៏រសើបរបស់លោក ដូណាល់ ត្រាំ។ ** ការិយាល័យរបស់សមាជិកសភាជាច្រើនរូបត្រូវបានបំផ្លិចបំផ្លាញនៅរដ្ឋវិចថូរៀ។ ** រដ្ឋាភិបាលសហព័ន្ធផ្តល់ជំនួយដល់អ៊ុយក្រែនជាង ៣០ លានដុល្លារសម្រាប់តម្រូវការថាមពល និងមនុស្សធម៌។
May 31, 2024•12 min
កំពូលកីឡាករប្រដាល់កម្រិតពិភពលោក របស់ហ្វីលីពីន និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ ( Manny Pacquiao ) បានមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ហើយកាលពីថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា លោក ម៉ានី ប៉ាគីអាវ បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមាន ៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស។
May 30, 2024•2 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍លោក Andrew Giles លុបចោលទិដ្ឋាការជនបរទេស ៨ នាក់។ ** ចិនដកទណ្ឌកម្មពាណិជ្ជកម្មលើផលិតផលសាច់គោអូស្ត្រាលីភាគច្រើន។ ** ប៉ូលីសសហព័ន្ធអូស្ត្រាលីរឹបអូសគ្រឿងញៀនដ៏គ្រោះថ្នាក់រាប់ពាន់លីត្រ ដែលជាប់ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ។
May 30, 2024•3 min
សប្តាហ៍នេះគឺជាសប្តាហ៍នៃការផ្សះផ្សាជាតិ “National Reconciliation Week” ដោយសម្គាល់កាលបរិច្ឆេទសំខាន់ៗចំនួនពីរនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអូស្ត្រាលី សម្រាប់សិទ្ធិរបស់ជនជាតិដើមដំបូង “First Nations”។ ប្រធានបទនៅឆ្នាំនេះគឺ"Now More Than Ever" " ពេលនេះ ច្រើនជាងពេលណាៗទាំងអស់ " ដោយលើកទឹកចិត្តប្រជាជនអូស្ត្រាលី ឱ្យមករួមគ្នា ដើម្បីបន្តការតស៊ូដើម្បីការទទួលស្គាល់ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait ខណៈពេលដែល ដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ។
May 30, 2024•10 min
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape)និងផលិតផល អេចន៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ សេចក្តីជូនដំណឹងជាថ្មីនេះ ធ្វើឡើង ក្នុងគោលបំណងចូលរួមអប់រំ ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងការអូសទាញយុវវ័យតាមបណ្តាញសង្គមនានា កុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTP។
May 29, 2024•6 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានការដាក់សម្ពាធកាន់តែខ្លាំងឡើង ឱ្យរដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍លាលែងចេញពីតំណែង។ **ការប៉ុនប៉ងឱ្យសភាសហព័ន្ធទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការបរាជ័យ។ ** ក្រុមជំនួយគ្រោះមហន្តរាយអូស្ត្រាលីបានទៅដល់ប្រទេសប៉ាពួញូហ្គីណេហើយ។
May 29, 2024•11 min
Are you an expectant or new parent? You or your partner may experience the so-called ‘baby blues’ when your baby is born. But unpleasant symptoms are mild and temporary. Postnatal depression is different and can affect both parents. Knowing the difference and how to access support for yourself or your partner is crucial for your family’s wellbeing. - ប្រសិនបើអ្នកជាមាតាឬបិតាថ្មីថ្មោង អ្នកប្រហែលជាធ្លាប់បានឮពីការផ្លាស់ប្តូរអ័រមន ដែលហៅថា 'baby blues' - គឺជាអារម្មណ៍ដ៏លំបាកដែលជួបប្រទះដោយម្តាយថ្មោងថ្មី...
May 29, 2024•10 min
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយប្រធានសភាអ៊ុយក្រែន លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤។ ប្រធានសភាអ៊ុយក្រែន បានស្នើសុំជួបសន្ទនាជាមួយលោក ហ៊ុន សែន តាមប្រព័ន្ធវីដេអូ នាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាព ស្តីពី អ៊ុយក្រែន។ ក្នុងកិច្ចប្រជុំ កម្ពុជា សម្រេចទទួលយកមកពិចារណានូវផែនការ ១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាពអ៊ុយក្រែន។
May 28, 2024•5 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់អ៊ីស្រាអែលនៅរ៉ាហ្វា គឺគួរឱ្យរន្ធត់ និងមិនអាចទទួលយកបាន។ **គណបក្សចម្រុះនិយាយថា ខ្លួននឹងលុបចោលទិដ្ឋាការរបស់និស្សិតមួយចំនួនដែលធ្វើបាតុកម្មប្រឆាំងនឹងពួកយូដា ប្រសិនបើពួកគេជាអ្នកដឹកនាំរដ្ឋាភិបាល ។ ** ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងបរាជ័យ។
May 28, 2024•4 min
សប្តាហ៍អ្នកស្ម័គ្រចិត្តរបស់អូស្ត្រាលី គឺជាការប្រារព្ធពិធីប្រចាំឆ្នាំដ៏ធំបំផុតមួយនៃការងារស្ម័គ្រចិត្ត។ ព្រឹត្តិការណ៍នេះផ្តល់នូវឱកាសមួយ ដើម្បីបង្ហាញពីតួនាទីសំខាន់របស់អ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍របស់យើង និងលើកទឹកចិត្តអ្នកដែលមិនទាន់ស្ម័គ្រឲ្យចូលរួមក្នុងការងារស្ម័គ្រ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ខ្មែរ ដែលនឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការងារស្ម័គ្រចិត្តកន្លងមក។
May 28, 2024•12 min
ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីផ្តល់ជំនួយគាំទ្រដល់កោះ PNG បន្ទាប់ពីការរអិលបាក់ដីដ៏សាហាវ។ ** រដ្ឋអូស្ត្រាលីខាងលិចពិចារណាសើរើច្បាប់កាំភ្លើងរបស់ខ្លួន បន្ទាប់ពីស្ត្រីពីរនាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុងភឺត។ ** ប្រទេសចិនកំពុងស្វែងរកការពន្យល់ចំពោះការដាក់កម្រិតលើបរិមាណទទួលយកនិស្សិតអន្តរជាតិរបស់អូស្រ្តាលី។
May 27, 2024•4 min
Learn how to talk about a death in the family. - រៀនពីរបៀបនិយាយអំពីមរណភាពនៅក្នុងក្រុមគ្រួសារ។
May 27, 2024•16 min
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នឹងមានជើងហោះហើរធ្វើមាតុភូមិនិវត្តន៍បន្ថែមទៀត ដឹកជនជាតិអូស្ត្រាលីដែលជាប់គាំងនៅNew Caledonia ត្រឡប់មកផ្ទះវិញ។ ** ប៉ូលិសរដ្ឋវិចថូរៀសុំទោសចំពោះតួនាទីដែលកងកម្លាំងនេះបានបំពេញ នៅក្នុងជំនាន់ Stolen Generation។ ** តុលាការយុត្តិធម៌អន្តរជាតិសម្រេចតាមការទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្គាហ្សា។
May 24, 2024•12 min
នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែលោក បានផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតលើគោលនយោបាយរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន បង្កភាពវឹកវរ នៅក្នុងសង្គម។
May 24, 2024•5 min