ប្រសិនព្រះមានព្រះហឬទ័យឆ្ងាយពីយើង (When God Feels Far Away) - podcast episode cover

ប្រសិនព្រះមានព្រះហឬទ័យឆ្ងាយពីយើង (When God Feels Far Away)

Oct 10, 202218 min
--:--
--:--
Download Metacast podcast app
Listen to this episode in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episode description

ការ​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​នៅ​ឆ្ងាយ​ពី​យើង គឺ​ជា​អារម្មណ៍​មួយ​ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ធ្លាប់​មាន។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ទ្រង់​នៅ​ឆ្ងាយ​ពី​យើង​ណាស់។ ការ​នេះ​ធ្វើ​ឲ្យ​យើង​គិត​ថា ទ្រង់​ហាក់​បី​ដូច​ជា​កំពុង​ពួន​ពី​យើង​អញ្ចឹង ឬ​ក៏​ថា ទ្រង់​មិន​បាន​សម្ដែង​ព្រះ​វត្តមាន​ដ៏​រស់​រវើក​របស់​ទ្រង់​ឲ្យ​យើង​ឃើញ​សោះ។ លោក​អ្នក​មាន​ការ​បាក់​ទឹក​ចិត្ត ហួតហែង ហើយ​អស់​សង្ឃឹម ព្រោះ​លោក​អ្នក​មិន​ប្រាកដ​ថា តើ​ទ្រង់​នៅ​ក្បែរ​លោក​អ្នក នៅ​ព្រះ​សណ្ដាប់ ឬ​ក៏​នៅ​បន្ត​យក​ចិត្ត​ទុក​ដាក់​នឹង​លោក​អ្នក​ទៀត​ឬ​ក៏​អត់។ ដោយ​គិត​ដូច្នេះ លោកអ្នក​ហាក់បី​ដូច​ជា​អស់​កម្លាំង មិន​មាន​ចិត្ដ​ចង់​អធិស្ឋាន ព្រោះ​ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​អី​សោះ គ្មាន​ខ្លឹម​សារ ហើយ​លើស​ពី​នោះ លោក​អ្នក​ក៏​មាន​អារម្មណ៍​ដែរ​ថា ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ត្រឡប់​មក​លោក​អ្នក​វិញ​ដោយ​ការ​ខក​ចិត្ដ ពេញ​ដោយ​ភាព​បរាជ័យ។

Hosted on Acast. See acast.com/privacy for more information.

For the best experience, listen in Metacast app for iOS or Android