PlovPit - podcast cover

PlovPit

Action Cambodiawww.plovpit.com
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See acast.com/privacy for more information.

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

មេរៀន៖ ចូរអធិស្ឋានរាល់គ្រប់កាលៈទេសៈ​​ (Pray In All Circumstances)

អធិស្ឋាន​នៅ​ពេល​ដែល​យើង​កំពុង​រង​ទុក្ខ អធិស្ឋាន​នៅ​ពេល​ដែល​យើង​មាន​អំណរ និង​នៅ​ពេល​ដែល​យើង​ឈឺ អធិស្ឋាន​សម្រាប់​បុគ្គល​ដែល​យើង​កំពុង​តែ​សន្ទនា​ជា​មួយ អធិស្ឋាន​សម្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​អធិប្បាយ​ឥឡូវ​នេះ អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​នៅ​ឆ្ងាយ និង​អ្នក​នៅ​ជិត​យើង ខណៈ​ពេល​ដែល​យើង​ដើរ​រត់​ហាត់​ប្រាណ ហើយ​ទោះ​បើ​យើង​មិន​ស្គាល់​ពួក​គេ ក៏​យើង​នៅ​អាច​អធិស្ឋាន​សម្រាប់​គេ​បាន​ដែរ អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ​យើង សម្រាប់​សមាជិក​ក្រុម​ជំនុំ​យើង សម្រាប់​សេចក្ដី​សង្គ្រោះ​សម្រាប់​អស់​អ្នក​ដែល​មិន​ទ...

Nov 29, 202123 min

ចំណងជើងមេរៀន៖ គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? (Can a Born-Again Christian Lose Salvation?)

គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? ចម្លើយ​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​លើ​សំណួរ​នេះ​គឺ​ច្បាស់​ណាស់ ហើយ​មាន​ពេញ​ទៅ​ដោយ​អំណរ «ទេ!»។ បុគ្គល​ណា​ដែល​បាន​កើត​ជា​ថ្មី​ហើយ​មិន​អាច​ស្លាប់​វិញ​បាន​ឡើយ ពោល​គឺ​មិន​អាច​មិន​កើត​ម្ដង​ទៀត​បាន​នោះ​ទេ។ ខ្ញុំ​នឹង​លើក​ឡើង​នូវ​ផ្នត់​គំនិត​មួយ​ចំនួន ដែល​មាន​ចេញ​ពី​ព្រះ​គម្ពីរ ដោយ​ផ្ដោត​ទៅ​លើ​ខគម្ពីរ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គ្រាន់​តែ​ផ្ដោត​លើ​ទេវ​វិទ្យា​ប៉ុណ្ណោះ​ឡើយ។ គ្មាន​ការ​បោះ​បង់​ចោល ជីវិត​ដែល​យើង​ទទួល​បាន​នៅ​ពេល​កើត​ជា​ថ្មី​គឺ​ជា​ជីវិត...

Nov 28, 202111 min

មេរៀនជាសម្លេង៖ ភាពចម្លែកនៃដំណឹងល្អ​ (The Uniqueness of the Gospel)

មេរៀន៖ #ភាពចម្លែកនៃដំណឹងល្អ របៀប​ទទួល​បាន​សេចក្ដី​សង្គ្រោះ រ៉ូម ១០:៩-១០៖ «ព្រោះ​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់»។ យើង​ដឹង​ថា៖ ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់ និង​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ចម្លែក ពីព្រោះ​មិន​អាច​មាន​ការ​លាយ​ឡំ​ជា​មួយ​នឹង​សាសនា​ចាស់​របស់​សាសន៍​យូដា ឬ​ក៏​សាសនា​ណា​មួយ​ផ្សេង​ទ...

Nov 25, 202114 min

មេរៀនជាសម្លេង៖ ព្រះ​យេស៊ូវ​ត្រាស់​ហៅ​លោក លេវី (Jesus Calls Levi)

ចំណងជើងមេរៀន៖ ព្រះ យេស៊ូវ ត្រាស់ ហៅ លោក លេវី តើ សព្វ ថ្ងៃ នេះ លោក អ្នក កំពុង តែ រាប់ ខ្លួន ឯង ថា ជា មនុស្ស សុចរិត ឬ ក៏ មនុស្ស ទុច្ចរិត ដែល ត្រូវ ការ ដំណឹង ល្អ របស់ ព្រះ យេស៊ូវ? ប្រសិន បើ លោក អ្នក បាន ទទួល ជឿ លើ ព្រះ យេស៊ូវ ហើយ នោះ មាន ន័យ ថា លោក អ្នក ជា មនុស្ស សុចរិត តែ ប្រសិន បើ លោក អ្នក មិន ទាន់ ទទួល ជឿ លើ ព្រះ យេស៊ូវ នៅ ឡើយ ទេ នោះ មាន ន័យ ថា បង ប្អូន ជា មនុស្ស ទុច្ចរិត។ ចំពោះ បង ប្អូន ដែល មិន ទាន់ ទទួល ជឿ លើ ព្រះ យេស៊ូវ នោះ មាន ន័យ ថា បង ប្អូន នៅ ជា មនុស្ស ទុច្ចរិត នៅ ឡើយ ហើយ បង ប្អូន ត្រូវ ក...

Nov 24, 202116 min

ចំណងជើង៖ ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​ក្រោយពេល​អធិប្បាយ (3 Things Not to Do After You Preach)

ដោយ​សារ​ការ​អធិប្បាយ​បង្កើត​ឲ្យ​មាន​ទាំង​ការ​ស្ដី​បន្ទោស និង​ការ​កោត​សរសើរ នោះ​លោក​អ្នក​នឹង​មាន​បំណង​ចិត្ត​ចង់​សួរ​នាំ​រក​ការ​សរសើរ។ លោក​អ្នក​នឹង​ទំនង​ជា​សួរ​សំណួរ​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ទាញ​យក​ការ​រិះគន់​វិជ្ជមាន—ប្រភេទ​រិះ​គន់​ដែល​លើក​មោទនភាព​របស់​ខ្លួន។ ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើ​បែប​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ។ មាន​ចំណុច​ជា​ច្រើន​ដែល​គ្មាន​តម្លៃ​ខ្លាំង​ជាង​ការ​ទទូច​សុំ​រក​ការ​កោត​សរសើរ។ លើក​លែង​តែ​ពេល​ដែល​លោក​អ្នក​ទំនង​ជា​កំពុង​សួរ​រក​ការ​កោត​សរសើរ​លោក​អ្នក​បែរ​ជា​ទទួល​បាន​ការ​រិះ​គន...

Nov 24, 202112 min

មេរៀន៖ ការយាងមកវិញជាលើកទី២ - ព្រះយេស៊ូវ (Can Christians Know the Timing of Christ’s Second Coming? - 1 Thessalonians 5)

ការយាងត្រឡប់មកវិញ របស់ព្រះយេស៊ូវ លោកអ្នកអាចស្ដាប់មេរៀននេះឡើងវិញ នោគ្នុង Link ខាងក្រោមនេះ៖ និពន្ធដោយ៖ លោក គ្រូ David W. Chapman បកប្រែដោយលោក៖ ឈាង បូរ៉ា កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក នាង និត និងលោកស្រី ថា សំបូរ ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.crossway.org/articles/can-christians-know-the-timing-of-christs-return-1-thessalonians-5/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information....

Nov 22, 202122 min

ចំណុច១០យ៉ាងដែលលោកអ្នកគួរដឹង​អំពីការរស់ឡើងវិញ (10 Things You Should Know about the Resurrection)

នៅ សព្វ ថ្ងៃ នេះ យើង សង្កេត ឃើញ ថា មនុស្ស ដែល ប្រកាស ដំណឹង ល្អ គេ ផ្ដោត ខ្លាំង តែ ទៅ លើ ឈើ ឆ្កាង ប៉ុណ្ណោះ។ គេ មិន សូវ អើពើ ចំពោះ ការ រស់ ឡើង វិញ ទេ ឬ ក៏ គេ គ្រាន់ តែ និយាយ បន្តិច បន្តួច អំពី ចំណុច នេះ ប៉ុណ្ណោះ។ ផ្ទុយ ទៅ វិញ យើង ឃើញ ថា ការ ប្រកាស ដំណឹង ល្អ នៅ ក្នុង កណ្ឌ គម្ពីរ កិច្ចការ តែង តែ ផ្ដោត ទៅ លើ ការ រស់ ឡើង វិញ របស់ ព្រះ យេស៊ូវ ហើយ មិន សូវ និយាយ អំពី ការ សុគត របស់ ទ្រង់ ទេ។ ពួក សាវ័ក ផ្ដោត ខ្លាំង ទៅ លើ ការ រស់ ឡើង វិញ ជា ជាង ទៅ លើ ឈើ ឆ្គង។ នេះ ជា រឿង មួយ គួរ ឲ្យ សោក ស្ដាយ ណាស់ ព្រោះ ក្រុ...

Nov 22, 202112 min

តើត្រូវធ្វើដូចម្ដេចពេលមានអារម្មណ៍បែបនេះ? (What to Do When It Feels Like God Is Against You?)

ខ្លឹមសារសង្ខេបនៃមេរៀន «អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​កំពុង​ទាស់​ជាមួយ​យើង»​ What to Do When It Feels Like God Is against You ជាដំបូង​លោក​អ្នក​គួរ​និយាយ​ពី​អារម្មណ៍​ដែល​លោក​អ្នក​មាន​ឲ្យ​ចំៗ​ទៅ​កាន់​ព្រះ​ជាម្ចាស់។ យើង​អាច​មើល​ការ​នេះ​ឃើញ​នៅ​ក្នុង​បទ​គម្ពីរ ជា​ពិសេស​ក្នុង​ជីវិត​ស្ដេច ដាវីឌ និង​អ្នក​និពន្ធ​កណ្ឌគម្ពីរ ទំនុកដំកើង​ប៉ុន្មាន​នាក់​ទៀត។ នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា ឬ​ក៏​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ព្រះ​ជាម្ចាស់ ពួក​គាត់​បាន​ចែក​ចាយ​ពី​ការ​នោះ​យ៉ាង​សាមញ្ញ...

Nov 18, 20213 min

ចំណងជើងមេរៀន៖ គម្រោងការ​ដ៏​ធំ​សម្រាប់​អ្នក​ម្ដាយ​ (God’s Grand Plan for Motherhood)

គម្រោងការ​ដ៏​ធំ​សម្រាប់​អ្នក​ម្ដាយ​ (God’s Grand Plan for Motherhood) ការ​ចិញ្ចឹម​កូន ដើម្បី​សិរីល្អ​របស់​ព្រះ​គ្រីស្ទ គម្រោងការ​ដ៏​ធំ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អ្នក​ម្ដាយ​គ្រប់ៗ​រូប គឺ​ដូច​គ្នា​ទៅ​នឹង​គម្រោងការ​ដែល​ទ្រង់​មាន​ចំពោះ​គ្រប់​ទាំង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ដែរ។ ព្រះ​អង្គ​បង្កើត​គ្រប់​ទាំង​អ្វីៗ ដើម្បី​សិរីល្អ​របស់​ទ្រង់។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​ធ្វើ​ជា​ម្ដាយ​គឺ​មាន​តួនាទី​ជា​អ្នក​ចិញ្ចឹម​បីបាច់​ជីវិត​កូន។ ព្រះជាម្ចាស់​មិន​ត្រឹម​តែ​បង្កើត​ពួកគេ​មក​តែ​ប៉ុណ្ណោះ​នោះ​ទេ គឺ​ទ្រង់​ថែម​ទា...

Nov 17, 20213 min

ចំណងជើង៖ ស្លាប់ក្នុងអំពើបាប (If I’m Dead to Sin, Why Must I Kill It Every Day?)

ចំណុច ចុង ក្រោយ ដែល ខ្ញុំ នឹង លើក ឡើង គឺ ថា ដោយ សារ ភាព បរិសុទ្ធ ដ៏ ពិត គឺ ជា ការ កើត ឡើង ចេញ ពី ការ មើល ឃើញ ភាព ស្រស់ ស្អាត ដ៏ ឧត្តុង្គ ឧត្តម ខ្ពស់ ជាង គេ បំផុត និង តម្លៃ របស់ ព្រះ គ្រីស្ទ នោះ សណ្ឋាន នៃ ការ ច្បាំង ជា ប្រចាំ ថ្ងៃ បន្ត នាំ ហើយ មាន ធាតុ ពិត នេះ នៅ ពី មុខ ខ្ញុំ ដើម្បី ឲ្យ ព្រះ គ្រីស្ទ និង ភាព ស្រស់ ស្អាត របស់ ទ្រង់ និង តម្លៃ របស់ ទ្រង់ បន្ត នៅ ជា ចំណុច ស្នូល ក្នុង ជីវិត របស់ ខ្ញុំ។ យើង នឹង ឃើញ កាន់ តែ ច្បាស់ ឡើងៗ ថា សាតាំង ចាញ់ មិន មែន តាម រយៈ ការ ដែល ព្រះ ជាម្ចាស់ ខ្ទាស់ ព្រះ ហស្ដ...

Nov 16, 202114 min

៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ (4 Reasons We Must Not Disregard God's Word)

អានឡើងវិញនៅក្នុង Link ខាងក្រោមនេះ៖ https://plovpit.com/reasons-to-read-bible/ ៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 4 Reasons We Must Not Disregard God’s Word ១. ព្រះ​បន្ទូល​ដ៏​រស់ព្រះ ២. ព្រះ​បន្ទូល​ដ៏​មុត​ស្រួច ៣. ព្រះ​បន្ទូល​ដ៏​ពេញ​ដោយ​ការ​ជ្រាប​ដឹង ៤. ព្រះ​ដ៏​គិត​គូរ ខ​១៣​គឺ​ជា​ខ​ដ៏​ល្អ​មួយ​ដែល​ពណ៌នា​អំពី​ការ​ជ្រាប​របស់​ព្រះ​ជាម្ចាស់ «គ្មាន​អ្វី​កើត​មក​ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត...

Nov 16, 202110 min

ចំណងជើងមេរៀន៖ ព្រះត្រៃឯកសំខាន់ប៉ុណ្ណា​​ (5 Reasons the Trinity Matters So Much)

យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦–២៧)។ ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​...

Nov 15, 202114 min

ចំណងជើងមេរៀន៖ ការរងទុក្ខនឹងបំផ្លាស់បំប្រែលោកអ្នក (Suffering Will Always Change You)

សាវ័ក ប៉ុល បាន លើក ឡើង ថា «យើង នៅ តែ អួត ក្នុង កាល ដែល មាន ទុក្ខ លំបាក ដែរ ដោយ ដឹង ថា សេចក្ដី ទុក្ខ លំបាក បង្កើត ឲ្យ មាន សេចក្ដី ទ្រាំ ទ្រ សេចក្ដី ទ្រាំ ទ្រ បង្កើត ឲ្យ មាន សេចក្ដី ស៊ាំ‌ថ្នឹក សេចក្ដី ស៊ាំ‌ថ្នឹក បង្កើត ឲ្យ មាន សេចក្ដី សង្ឃឹម ឯ សេចក្ដី សង្ឃឹម ក៏ មិន ដែល នាំ ឲ្យ យើង មាន សេចក្ដី ខ្មាស ឡើយ ពី ព្រោះ សេចក្ដី ស្រឡាញ់ របស់ ព្រះ បាន ផ្សាយ មក សព្វ ក្នុង ចិត្ត យើង រាល់ គ្នា ដោយ សារ ព្រះ វិញ្ញាណ បរិសុទ្ធ ដែល ព្រះ បាន ប្រទាន មក យើង ហើយ» (រ៉ូម ៥:៣-៥)។ នៅ ទី បំផុត ត្រង់ នេះ ការ រង ទុក្ខ របស់ គ្រ...

Nov 14, 202112 min

តើការប្រើប្រាស់ទូរស័ព្ទរបស់យើង​ធ្វើអោយយើងជិតស្និទ្ធិនិងព្រះអង្គដែរ​ឬទេ? (Ten Questions to Diagnose Your Smartphone Usage)

យើង គួរ តែ វាយ តម្លៃ លើ ការ ប្រើប្រាស់ ទូរស័ព្ទ ទំនើប របស់ យើង ដោយ អាច យក សំណួរ ខាង លើ មក ពិចារណា សួរ ខ្លួនឯង។ ជា ការពិត ការ ប្រើប្រាស់ ទូរស័ព្ទ ទំនើប អាច មាន ទាំង ផល វិជ្ជមាន និង អវិជ្ជមាន។ បើ បុគ្គល ម្នាក់ ប្រើប្រាស់ ដើម្បី ផល វិជ្ជមាន នោះ គាត់ អាច នឹង ទទួល បាន ផល វិជ្ជមាន តែ បើ ប្រើ ក្នុង ផល អវិជ្ជមាន នោះ គាត់ នឹង ទទួល បាន ផល អវិជ្ជមាន។ ការ ដែល យើង មិន ចេះ គ្រប់គ្រង លើ ការ ប្រើប្រាស់ ទូរស័ព្ទ ទំនើប ដោយ បណ្ដោយ ទៅ តាម ចិត្ត ចង់ ម្ដង មើល នេះ ម្ដង មើល នោះ ឬ ម្ដង លេង នេះ ម្ដង លេង នោះ មិន មាន ការ ក...

Nov 14, 20216 min

នេះឯងជាមូលហេតុដែលយើងមានព័ន្ធកិច្ចផ្លូវពិត។ (What is Plovpit?)

ដើម្បីឲ្យក្រុមជំនុំមានសុខភាពល្អ ហើយអាចលូតលាស់បាន ដាច់ខាត! ប្រទេសកម្ពុជាយើងត្រូវស្គាល់ដំណឹងល្អដ៏ពិត—តើវាជាអ្វីទៅ ហើយតើយើងអាចយកវាទៅអនុវត្តបានដោយរបៀបណាក្នុងរាល់ចំណុចនៃជីវិតយើង។ នេះឯងជាមូលហេតុដែលយើងមានព័ន្ធកិច្ចផ្លូវពិត។ --- For healthy churches to grow, Cambodians must know the true gospel - What it is and how it applies to all areas of life. That’s why ផ្លូវពិត plovpit.com exists. គេហៈទំព័រផ្លូវពិត ជាគេហៈទំព័រដែលលើកទឹកចិត្តអ្នកជឿទាំងអស់។ Plovpit.com Hosted on Acast. See acast.com/privacy for more ...

Nov 14, 20211 min

សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ​​ (Questions to Ask Before We Gossip)

សង្ខេបមេរៀន វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ ក៏​ធ្លាប់​ធ្លយ​ខ្លួន​ទៅ​ក្នុង​និយាយ​ដើម​គេ​ជា​ច្រើន​ដង​មក​ហើយ​ដែរ។ ប្រមាណ​ជា​បី​បួន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្ដាប់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​បុគ្គល​ម្នាក់។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​រឿង​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចាំ​បាន​ថា កាល​នោះ​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ ខ្ញុំ​ពិត​ជា​ចង់​ចែកចាយ​រឿង​នោះ​នឹង​ប្រពន្ធ​ខ្ញុំ​ណាស់។ ប៉ុន្តែ ខ្ញុំ​បាន​គិត ហើយ​សួរ​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ? តើ​រឿង​នេះ​ទាក់ទង​អី​នឹង​ខ្...

Nov 14, 20218 min

តើអ្នកចង់ក្លាយជាអ្នកមាន? (I Wish I Was Rich)

ខ្ញុំសង្ឃឹមថា លោកអ្នកនឹងមានការស្ងប់ចិត្តនៅថ្ងៃដែលព្រះជាម្ចាស់ឆែកបញ្ជីចំណាយលុយកាក់របស់លោកអ្នក ដោយទទួលស្គាល់ថា វាជាការល្អដែលទ្រង់មិនបានប្រគល់លើសពីសមត្ថភាពដែលលោកអ្នកអាចគ្រប់គ្រងបាន។ ហើយខ្ញុំក៏សង្ឃឹមដែលថា លោកអ្នកនឹងឯកភាពជាមួយនឹងប្រាជ្ញារបស់ទ្រង់ក្នុងការដែលទ្រង់ប្រគល់តែពីរពាន់ ឬមួយពាន់ដល់លោកអ្នកផងដែរ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី https://www.challies.com/articles/i-wish-i-was-rich/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more inf...

Nov 14, 20216 minEp. 2

ចំណងជើងមេរៀន៖ តើ​យើង​អាច​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាបទេ​នៅ​ក្នុង​ជីវិត​នេះ?​ (Is sinless perfection possible in this life?)

សូមគោរពនិង ជម្រាបសួរបងប្អូនរួមជំនឿទាំងអស់គ្នា លោកអ្នកអាចអានមេរៀនទាំងនេះ នៅក្នវេបសាយផ្លូវពិត​៖ កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដើម្បី​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ស្ដារ​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ឡើង «រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួបរួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ព្រះ​គ្រីស្ទ»។ មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ខ្លះ​ថា យើង​នឹង​ក្លាយ​ជា ...

Nov 12, 20215 minEp. 1
For the best experience, listen in Metacast app for iOS or Android