កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ - podcast cover

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

វីអូអេkhmer.voanews.com
កម្មវិធី​ព័ត៌មាន​ពេលរាត្រីប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវព័ត៌មាន​អំពី​ សហរដ្ឋអាមេរិក កម្ពុជា​និង​អន្តរជាតិ។ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធី​នឹង​ប្តូរ​ទៅ​ផ្សាយ​ពី​ម៉ោង​៩:៣០ដល់១០​យប់។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

វិទ្យុពេលរាត្រី ១៦ មីនា៖ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថៃ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី - មិនា ១៦, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថៃ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។ ចិន​ប្រើ DeepSeek AI ដើម្បី​ឈ្លបមើល​និង​វាយ​ប្រហារ​ផ្នែក​ព័ត៌មាន​លើ​អាមេរិក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

Mar 16, 202530 min

វិទ្យុពេលរាត្រី ១៥ មីនា៖ កម្មវិធី ​Hello VOA សុខភាព ស្ដី​អំពី​វិធី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង - មិនា ១៥, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា កម្មវិធី ​Hello VOA សុខភាព ស្ដី​អំពី​វិធី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ការ​រឹតបន្តឹង​គោលនយោបាយ​អន្តោប្រវេសន៍​នៅ​កាណាដា​ជា​សញ្ញា​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​សាកល​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​របស់​និស្សិត៕

Mar 15, 202530 min

វិទ្យុពេលរាត្រី ១៤ មីនា៖ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល - មិនា ១៥, ២០២៥

លោក ​Putin ​ថាទាហាន​រុស្ស៊ី​កំពុងព័ទ្ធ​ទាហាន​អ៊ុយក្រែន​ដែល​នៅ​សេសសល់​ក្នុង​តំបន់ ​Kursk។ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល។ ការលក់​កាហ្វេ​តាម​ផ្លូវ​កាន់តែ​កើន​ច្រើន​ឡើង​នៅ​រាជធានី​ភ្នំពេញ៕

Mar 14, 202530 min

វិទ្យុពេលរាត្រី ១៣ មីនា៖ ឱនភាព​ថវិកា​អាមេរិក​ពី​ខែ​តុលា​ដល់​កុម្ភៈ​កើន​ដល់​១.១៤៧​លានលាន​ដុល្លារ - មិនា ១៣, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ឱនភាព​ថវិកា​សហរដ្ឋ​អាមេរិក​ពី​ខែ​តុលា​ដល់​កុម្ភៈ​កើន​ដល់​១.១៤៧​លានលាន​ដុល្លារ។ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ G7 នឹង​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ ខណៈ​មាន​ការ​ជំរុញ​ឱ្យ​មាន​បទ​ឈប់បាញ់។ វិស័យបង្កើតមាតិកានៅកម្ពុជារីកចម្រើន៕

Mar 13, 202530 min

វិទ្យុពេលរាត្រី ១២ មីនា៖ អាមេរិក​ដាក់​ពន្ធគយ​លើ​ដែកថែក​និង​អាលុយ​មីញ៉ូម​នាំចូល - មិនា ១២, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រដ្ឋសភាអាមេរិក អនុម័ត​ច្បាប់​ថវិកា​រយ:ពេល​ខ្លី ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​ដំណើរការ​បានហួសថ្ងៃទី១៤ មីនា។ មន្ត្រី​អ៊ុយក្រែន​ថា ការវាយ​ប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី សម្លាប់​មនុស្ស ៤​នាក់​នៅ​តំបន់ Odesa។ អាមេរិក​ដាក់​ពន្ធគយ​លើ​ដែកថែក​និង​អាលុយ​មីញ៉ូម​នាំចូល៕

Mar 12, 202530 min

វិទ្យុពេលរាត្រី ១១ មីនា៖ អតីត​ប្រធានាធិបតីហ្វីលីពីន​ត្រូវ​ចាប់ខ្លួនតាមដីការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ - មិនា ១១, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ៊ុយក្រែន​នឹង​បង្ហាញ​ផែនការ​សន្ដិភាព​នៅ​ក្នុង​ជំនួប​ជាមួយ​អាមេរិក។ អតីត​ប្រធានាធិបតីហ្វីលីពីន​ត្រូវ​ចាប់ខ្លួនតាមដីការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចិន​បញ្ចប់​សមាជ​ប្រចាំ​ឆ្នាំ​ដោយ​គ្មានចម្លើយ​អំពី​របៀប​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ៕

Mar 11, 202530 min

វិទ្យុពេលរាត្រី ១០ មីនា៖ រុស្ស៊ី​និង​អ៊ុយក្រែន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy - មិនា ១១, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រុស្ស៊ី​និង​អ៊ុយក្រែន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Sumy។ លោក Mark Carney ឈ្នះ​តំណែង​ប្រធាន​បក្សសេរីនិយម​របស់​កាណាដា។ ខ្សែភាពយន្ត​ថ្មី​រៀបរាប់​ពី​បទសម្ភាសន៍​ដ៏គ្រោះថ្នាក់​របស់​អ្នកកាសែត Elizabeth Becker ជាមួយ ប៉ុល ពត៕

Mar 10, 202530 min

វិទ្យុពេលរាត្រី ៩ មីនា៖ យុទ្ធនាការ​ផ្លូវ​រថភ្លើង​វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បង្កើន​​ហានិភ័យ​នៃ​ការ​ចាត់​ចែង​មិន​​ល្អ​និង​អន្ទាក់​បំណុល - មិនា ០៩, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍វីអូអេអំពី​អ្នក​លេង​ចាប៉ី​វ័យ​ក្មេង​ចង់​ឃើញ​ចាប៉ី​ដង​វែង​មាន​ការ​អភិវឌ្ឍនិង​អភិរក្ស​បន្ត​ទៀត។ យុទ្ធនាការ​ផ្លូវ​រថភ្លើង​របស់​វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បង្កើនហានិភ័យ​នៃ​ការ​ចាត់​ចែង​មិនល្អ​និង​អន្ទាក់​បំណុល និង​ព័ត៌មាន​ផ្សេងៗទៀត៕

Mar 09, 202530 min

វិទ្យុពេលរាត្រី ៨ មីនា៖ វៀតណាម​សន្យា​ផ្តល់​អាជ្ញាប័ណ្ណ​ឆាប់​រហ័ស​ដល់​ក្រុមហ៊ុន Starlink របស់​​លោក Musk និង​ការនាំចូល​កាន់តែ​ច្រើន​ឡើង - មិនា ០៨, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំ​ខែ​ស្តី​ពី​ «ស្រ្តី​និងភាព​ជាអ្នកដឹក​នាំ​ » ​ជា​មួយ​អ្នក​នាង​ ស៊ូ ​ហ្សូ​លី​ដា ​អគ្គ​នាយិកា​គ្រប់​គ្រង​ក្រុម​ហ៊ុន ​Prestige​ Consulting អំពីភាពក្លាហាន​និង​ជោគជ័យ​របស់​សហគ្រិន​ស្ត្រី និង​ព័ត៌មាន​ផ្សេងៗទៀត៕

Mar 08, 202530 min

វិទ្យុពេលរាត្រី ៧ មីនា៖ លោក Trump ផ្អាក​ការ​ដាក់​ពន្ធគយ ៤ សប្ដាហ៍​លើ​ម៉ិកស៊ិក ​និង​កាណាដា - មិនា ០៧, ២០២៥

លោក Trump ដាក់​សម្ពាធ​លើ​អ៊ុយក្រែន ហើយ​ថាលោក​នឹង​ជួបជាមួយ​លោក​ Putin នៅ​អារ៉ាប៊ីសាអូឌីត។ លោក Trump ផ្អាក​ការ​ដាក់​ពន្ធគយ ៤ សប្ដាហ៍​លើ​ម៉ិកស៊ិក​និង​កាណាដា។ ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំងចំពោះ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​Trump៕

Mar 07, 202530 min

វិទ្យុពេលរាត្រី ៦ មីនា៖ ក្រុម​ហាម៉ាស់​ថា​ប្រសាសន៍​លោក Trump អាច​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ីស្រាអែល​ដកខ្លួន​ចេញ​ពី​បទ​ឈប់បាញ់ - មិនា ០៦, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បារាំង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​អ៊ុយក្រែន​ក្រោយ​អាមេរិក​ផ្អាក​កិច្ចសហប្រតិបត្តិការ។ ក្រុម​ហាម៉ាស់​ថា​ប្រសាសន៍​លោក Trump អាច​លើក​ទឹក​ចិត្ត​ឱ្យ​អ៊ីស្រាអែល​ដកខ្លួន​ចេញ​ពី​បទ​ឈប់បាញ់៕

Mar 06, 202530 min

វិទ្យុពេលរាត្រី ៥ មីនា៖ លោក Trump ការពារ​ការ​ដាក់​ពន្ធគយ​និង​គោលនយោបាយ​ផ្សេងទៀត ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សភា - មិនា ០៥, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Trump ការពារ​ការ​ដាក់​ពន្ធគយ​និង​គោលនយោបាយ​ផ្សេងទៀត ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សភា។ កាណាដា ម៉ិកស៊ិក និង​ចិន ថា​ពួកគេ​នឹង​សងសឹក​លើការ​ដាក់​ពន្ធគយ​របស់​អាមេរិក៕

Mar 05, 202530 min

វិទ្យុពេលរាត្រី ៤ មីនា៖ លោក Donald Trump ដាក់ពន្ធគយ​ថ្មី ២៥% លើម៉ិកស៊ិកនិង​កាណាដា - មិនា ០៤, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក​ប្រធានាធិបតី Donald ​Trump ផ្អាកជំនួយអាមេរិកដល់អ៊ុយក្រែន។ លោក Donald Trump ដាក់ពន្ធគយ​ថ្មី ២៥% លើម៉ិកស៊ិកនិង​កាណាដា។ មេដឹកនាំ​អារ៉ាប់​ជួប​ប្រជុំ​គ្នា​នៅ​អេហ្ស៊ីប​ដើម្បី​អនុម័ត​សំណើ​ប្រឆាំង​នឹង​ផែនការ​ហ្កាហ្សា​របស់​លោក Trump។

Mar 04, 202530 min

វិទ្យុពេលរាត្រី ៣ មីនា៖ ថៃ​ពិនិត្យ​មើល​លទ្ធភាពសង់​​របង​​ព្រំដែននឹង​​កម្ពុជា - មិនា ០៣, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក ​Zelenskyy ថាលោក​អាច​ជួសជុល​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ​និង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងរ៉ែ។ ថៃ​ពិនិត្យ​មើល​លទ្ធភាពសង់របងព្រំដែននឹងកម្ពុជា។ អ៊ីស្រាអែល​រារាំង​ជំនួយ​ចូល​ក្នុង​តំបន់​ហ្កាហ្សា៕

Mar 03, 202530 min

វិទ្យុពេលរាត្រី ២ មីនា៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា​ លោក CQ Brown​ «មិន​សាកសម​នឹង​តំណែង​នេះ​សម្រាប់​ពេល​ឥឡូវ​នេះ»​ទេ - មិនា ០២, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ជាមួយ​លោកស្រី ញឹម ចាន់ដារ៉ា អំពី​របាយការណ៍​ស្ទង់មតិ​អំពី​«ហានិភ័យ​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង»។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា​ លោក CQ Brown​ «មិន​សាកសម​នឹង​តំណែង​នេះ​សម្រាប់​ពេល​ឥឡូវ​នេះ»​ទេ និង​ព័ត៌មាន​ផ្សេងៗទៀត៕

Mar 02, 202530 min

វិទ្យុពេលរាត្រី ១ មីនា៖ លោក Trump ផ្ដល់​សញ្ញា​គាំទ្រ​រូបិយប័ណ្ណ​ឌីជីថល​គ្រីបតូ - មិនា ០១, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ VOA ប្រចាំខែ​ស្តីពី «ពលករ​ចំណាកស្រុក» ជាមួយលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ អំពី​ស្ថានភាពនៃ​ការ​ជួញដូរមនុស្ស​នៅ​កម្ពុជា។ លោក Trump ផ្ដល់​សញ្ញា​គាំទ្រ​រូបិយប័ណ្ណ​ឌីជីថល​គ្រីបតូ និង​ព័ត៌មាន​ផ្សេងៗទៀត៕

Mar 01, 202530 min

វិទ្យុពេលរាត្រី ២៨ កុម្ភៈ៖ លោក Trump និង​លោក Zelenskyy នឹង​ជួប​គ្នា​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​នេះ - កុម្ភៈ ២៨, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Trump និង​លោក Zelenskyy នឹង​ជួប​គ្នា​នៅ​សេតវិមាន​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​ Trump គ្រោង​ដាក់​ពន្ធគយ​លើ​ម៉ិកស៊ិក​និង​កាណាដា​នៅ​ថ្ងៃ​អង្គារ​ខាង​មុន និង​បង្កើន​ទ្វេ​ដង​ពន្ធ​១០​ភាគរយ​លើ​ចិន។ រដ្ឋាភិបាល​កម្ពុជា​ថា ​ខ្លួន​តែង​តែ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង៕

Feb 28, 202530 min

វិទ្យុពេលរាត្រី ២៧ កុម្ភៈ៖ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ទាហាន​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា - កុម្ភៈ ២៧, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ទាហាន​ដែល​ប្តូរ​ភេទ​នឹង​ត្រូវ​បញ្ឈប់​ពី​យោធា។ វៀតណាម​ចាប់អ្នកកាសែត​លេចធ្លោ​ដាក់គុក ដោយសារ​បង្ហោះសារ​តាម​ហ្វេសប៊ុក។ កំណើតទារក​នៅជប៉ុន​ធ្លាក់ចុះទាប​បំផុត​ក្នុងឆ្នាំ២០២៤។ ខ្មែរ​ឥស្លាម​មួយ​ចំនួន​ប្រឈម​នឹង​ការ​រស់​នៅ​លើ​ទឹក៕

Feb 27, 202530 min

វិទ្យុពេលរាត្រី ២៦ កុម្ភៈ៖ អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី - កុម្ភៈ ២៦, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ៊ុយក្រែនថា​ការវាយប្រហារ​ដោយដ្រូនផ្តាច់ផ្តិល​ជីវិតរបស់រុស្ស៊ីត្រូវ​ចំ​តំបន់ រដ្ឋធានីកៀវ។ បារាំង​ចង់​បាន​សហប្រតិបត្តិការ​អឺរ៉ុប​អំពីទិដ្ឋាការ​ជុំវិញបញ្ហា​បណ្តេញ​ជនអន្តោប្រវេសន៍​គ្មានឯកសារ​ត្រឹមត្រូវ។ អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី។

Feb 26, 202530 min

វិទ្យុពេលរាត្រី ២៥ កុម្ភៈ៖ ក្រុមហ៊ុន​រុករក​ចាប់ផ្តើម​ការស្វែង​រក​យន្តហោះ MH370 ជាថ្មី - កុម្ភៈ ២៥, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រុស្ស៊ីសរសើរជំហររបស់អាមេរិកថា​មាន​តុល្យភាព​ជាងមុន​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន​រុករក​ចាប់ផ្តើម​ការស្វែង​រក​យន្តហោះ MH370 ជាថ្មី។ កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខាន​ធ្វើជិត១០ឆ្នាំ៕

Feb 25, 202530 min

វិទ្យុពេលរាត្រី ២៤ កុម្ភៈ៖ គ្រាប់បែកត្រូវ​បាន​​គេគប់​ដាក់​​ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ប្រទេស​បារាំង - កុម្ភៈ ២៤, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​អំពី​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក ​Merz ប្រឈម​មុខ​នឹង​ការចរចា​ដ៏លំបាក​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​បង្កើត​រដ្ឋាភិបាល។ គ្រាប់បែកត្រូវ​បានគេគប់​ដាក់ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ប្រទេស​បារាំង។

Feb 24, 202530 min

វិទ្យុពេលរាត្រី ២៣ កុម្ភៈ៖ ​​សង្គមស៊ីវិល​​ទទូច​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ - កុម្ភៈ ២៣, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា សង្គមស៊ីវិលទទូច​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ។ ការ​បញ្ជូន​ខ្លួន​ចេញ​ធ្វើ​ឱ្យ​មាន​ភាព​មិនប្រាកដប្រជា​សម្រាប់​កម្មករ​កសិដ្ឋាន​និង​អ្នកដាំដុះ​នៅ​រដ្ឋ California និង​ព័ត៌មាន​ផ្សេងៗទៀត៕

Feb 23, 202530 min

វិទ្យុពេលរាត្រី ២២ កុម្ភៈ៖ អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​អាមេរិកាំង ឈាង គា ​ទទួល​បានពាន​រង្វាន់​រឿង​«ចៅ​សំណព្វចិត្ត» - កុម្ភៈ ២២, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​ឃ្លាំ​មើលការ​តស៊ូ​របស់​ក្រុមជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា។ អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​អាមេរិកាំង ឈាង គា ​ទទួល​បានពាន​រង្វាន់​រឿង​«ចៅ​សំណព្វចិត្ត»និង​ព័ត៌មាន​ផ្សេងៗទៀត៕

Feb 22, 202530 min

វិទ្យុពេលរាត្រី ២១ កុម្ភៈ៖ លោក Musk លើក​រណា​ច្រវាក់​ដើម្បី​បង្ហាញ​​ការ​ប្រឹងប្រែង​កាត់​ចំណាយ​របស់​លោក Trump - កុម្ភៈ ២១, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា លោក Zelenskyy ថា​ទំនាក់ទំនង​ល្អ​រវាង​អ៊ុយក្រែន​និង​អាមេរិក​ផ្តល់​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល។ លោក Musk លើក​រណា​ច្រវាក់​ក្នុង​ជំនួប​ក្រុម​អភិរក្ស​និយម​ដើម្បី​បង្ហាញអំពី​កិច្ច​ប្រឹងប្រែង​របស់​លោក Trump ក្នុង​ការ​កាត់​ចំណាយ។

Feb 21, 202530 min

វិទ្យុពេលរាត្រី ១៩ កុម្ភៈ៖ លោក Trump រំពឹង​ថា​នឹង​មាន​ទស្សនកិច្ច​ពី​ប្រធានាធិបតី​ចិន​លោក Xi - កុម្ភៈ ២០, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ក្រុម​ហាម៉ាស់​ប្រគល់​សព​នៃ​ចំណាប់ខ្មាំង​៤​នាក់ រួម​ទាំង​ចំណាប់ខ្មាំង​ក្មេង​ជាង​គេ។ លោក Trump រំពឹង​ថា​នឹង​មាន​ទស្សនកិច្ច​ពី​ប្រធានាធិបតី​ចិន​លោក Xi ដោយ​មិន​ផ្តល់​កាល​បរិច្ឆេទ។ អ្នកវិភាគ​លើកឡើងថា ប្រព័ន្ធពហុ​ភាគីនិយម​របស់ចិន​គឺ​ដឹកមុខ​ដោយ​ផលប្រយោជន៍។

Feb 20, 202530 min

វិទ្យុពេលរាត្រី ១៩ កុម្ភៈ៖ បេសកជន​អាមេរិក​ទៅ​ដល់​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​បន្ទាប់​ពី​កិច្ចប្រជុំ​អាមេរិក-រុស្ស៊ី - កុម្ភៈ ១៩, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ប្រទេសអេមីរ៉ាត​អារ៉ាប់រួម​និយាយថា ខ្លួន​បដិសេធ​រាល់​ការប៉ុនប៉ង​ដើម្បី​ផ្លាស់​ទីលំនៅ​ប្រជាជន​ប៉ាឡេស្ទី។ បេសកជន​អាមេរិក​ទៅ​ដល់​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​បន្ទាប់​ពី​កិច្ចប្រជុំ​អាមេរិក-រុស្ស៊ី។ វៀតណាម​បង្កើន​ទិសដៅ​កំណើន​សេដ្ឋកិច្ច​ដល់​យ៉ាង​ហោច​ណាស់ ៨%។

Feb 19, 202530 min

ព័ត៌មានពេលរាត្រី ១៨ កុម្ភៈ៖ រដ្ឋ​​មន្ត្រី​អាមេរិកនិង​រុស្ស៊ី​ជួប​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​អ៊ុយក្រែន - កុម្ភៈ ១៨, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា រដ្ឋមន្ត្រី​អាមេរិក និង​រុស្ស៊ី​ជួប​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​អ៊ុយក្រែន និង​ទំនាក់ទំនង​ទ្វេភាគ។ អ៊ីស្រាអែលបន្តរក្សា​ទ័ព​នៅទីតាំងចំនួននៅភាគខាងត្បូង​លី​បង់។ យន្តហោះ​ជើងហោះហើរក្រុមហ៊ុន​ Delta ក្រឡាប់​លើ​ផ្លូវ​រត់​ នៅក្រុង Toronto៕

Feb 18, 202530 min

ព័ត៌មាន​ពេល​ព្រឹក ១៧ កុម្ភៈ៖ អ្នក​ឃ្លាំ​មើល៖ ការ​តស៊ូ​របស់​ក្រុម​​ជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា - កុម្ភៈ ១៧, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា អ្នក​ឃ្លាំ​មើល៖ ការ​តស៊ូ​របស់​ក្រុមជំទាស់​នឹង​បន្ត​មាន ក្រោយ​ឃាតកម្ម​លើ​លោកលិម គិមយ៉ា។ អ្នក​នយោបាយ​និង​អ្នក​តាមដាន​បន្តជំរុញ​ឲ្យ​ គ.ជ.ប ពង្រឹង​ឯករាជ្យ​ភាព៕

Feb 16, 202530 min

ព័ត៌មាន​ពេល​រាត្រី ១៦ កុម្ភៈ៖ ការ​បង្កក​មូលនិធិ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ប្រឈម​អនាគត​មិន​ច្បាស់ - កុម្ភៈ ១៦, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា បទសម្ភាសន៍ជាមួយ​លោក យិន ម៉េងលី អំពីការ​រឹតត្បិតសេរីភាព​បញ្ចេញ​មតិ-សេរីភាព​ជួបជុំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ការ​បង្កក​មូលនិធិ​បរទេស​របស់​អាមេរិក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ប្រឈម​អនាគត​មិន​ច្បាស់ និងព័ត៌មានផ្សេង​ទៀត៕

Feb 16, 202530 min

វិទ្យុពេលរាត្រី ១៥ កុម្ភៈ៖ អ្នករិះគន់​ថា​ការ​កែ​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វៀតណាម​នឹង​ធ្វើ​ឲ្យ​រដ្ឋ​មាន​អំណាច​កាន់តែ​ខ្លាំង - កុម្ភៈ ១៥, ២០២៥

ព័ត៌មាន​នៅ​ថ្ងៃនេះ​មាន​ដូចជា ​កម្មវិធី​ Hello VOA សុខភាព​ស្ដី​អំពី ល្បិច​ជួយ​ទប់​កុំ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ពេក។ អ្នករិះគន់​ថា​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​វៀតណាម​នឹង​ធ្វើ​ឲ្យ​រដ្ឋ​មាន​អំណាច​ត្រួតត្រា​កាន់តែ​ខ្លាំង៕

Feb 15, 202530 min
For the best experience, listen in Metacast app for iOS or Android