កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ - podcast cover

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

វីអូអេkhmer.voanews.com
កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកមានគំនិតឯករាជ្យ​និង​ច្នៃប្រតិដ្ឋនានានៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស អភិបាលកិច្ច និងដំណើរជីវិតផ្ទាល់ខ្លួនរបស់ពួកគេជាដើម។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

រដូវកាលទី២ ភាគទី៣៖ ផល​វិបាក​និង​វិធានការ​ទប់ស្កាត់​ការ​យាយី​តាម​អនឡាញ - ធ្នូ ១៦, ២០២៣

សម្រាប់​ភាគទី ៣ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​អ្នកនាង​ វិញ​ សុជាតា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​យាយី​តាម​អនឡាញ​ដែល​កំពុង​កើន​ឡើង​ និង​វិធានការ​ទប់ស្កាត់​សកម្មភាព​នេះ។ អ្នកនាង សុជាតា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We Want” ដែល​ត្រូវបាន​ចងក្រង​និង​រៀបរៀង​ឡើង​ដោយ​វេទិកា​អនាគត៕

Dec 15, 202333 min

រដូវកាលទី២ ភាគទី២៖ ការបៀតបៀននិងកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត - ធ្នូ ០៩, ២០២៣

សម្រាប់​ភាគទី ២ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ (Digital Culture Podcast) កញ្ញា ធេង សុរិយា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៃ​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍អំពីការ​បៀតបៀន​និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​និង​រូបរាងកាយ​លើ​ក្មេងស្រី​និង​ស្ត្រីវ័យ​ក្មេង​តាម​អនឡាញ​ ឬ​អ៊ីនធឺណិត។ កញ្ញា ចរិយា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We Want” ដែល​ត្រូវបាន​ចងក្រង​និង​រៀបរៀង​ឡើង​ដោយ​វេទិកា​អន...

Dec 08, 202343 min

រដូវកាលទី២ ភាគទី១៖ វិសមភាពយេនឌ័រក្នុងប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យា - ធ្នូ ០២, ២០២៣

សម្រាប់​ភាគទី ១ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​កញ្ញា វណ្ណលី កែវមុត្តា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ភាព​មិនស្មើគ្នា ឬ​វិសមភាព​នៃ​ជំនាញនិង​អក្ខរកម្ម​ឌីជីថល រវាង​បុរស​និង​ស្ត្រី​នៅ​កម្ពុជា និង​ផល​ប្រយោជន៍​ដែល​សង្គម​កម្ពុជា​អាច​ទទួលបាន​ នៅពេល​ដែល​វិសមភាព​នេះ​ត្រូវបាន​បង្រួម ។ កញ្ញា មុត្តា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We...

Dec 01, 202327 min

កម្ពុជាសម្លឹងទៅមុខ រដូវកាលទី២ វប្បធម៌​ឌីជីថល - តុលា ២៥, ២០២៣

ខណៈ​កំពុង​បណ្តាក់ទុន​និង​បង្កើត​ទស្សនវិស័យ​ថ្មី​ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន កម្ពុជាក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួមមាន​កង្វះ​ធនធានមនុស្ស ហេដ្ឋារចនា​សម្ព័ន្ធ និងប្រព័ន្ធ​និយ័តកម្ម​ ស្របពេល​ដែល​បច្ចេកវិទ្យា​នីមួយៗ​តែង​បង្កើត​ជា​បញ្ហា​នានាក្នុង​សង្គមផងដែរ។ ដើម្បី​ស្វែង​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​ផលវិបាក និង​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់កម្មវិធី​ផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បាន​សម្ភាស​អ្នក​ស្រាវជ្រាវ​បីរូប​ ដែលបាន​ស្រាវជ្រាវ​និង​សរសេរ​ជ...

Oct 25, 20232 min

រដូវកាលទី១ ភាគទី១៦៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក - មិថុនា ១៦, ២០២១

នៅក្នុងភាគទី ១៦ ដែល​ជា​ភាគ​ចុងក្រោយ​របស់​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» លោក​អ្នក​នាង​ឈ្វេង​យល់​ដឹង​អំពីលំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​ និង​ឥទ្ធិពល​របស់​វា​មក​លើ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ «វេទិកា​អនាគត»។ លោក អ៊ូ វីរៈ គឺជា​អ្នក​ជំនាញ​និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​អំពី​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ក៏​ជ...

Jun 15, 202136 min

រដូវកាលទី១ ភាគទី ១៥៖ វិស័យ​សុខាភិបាល​កម្ពុជា - មិថុនា ០២, ២០២១

នៅក្នុង​ភាគទី ១៥ នេះ លោក​អ្នក​នាង​អាច​ឈ្វេង​យល់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​អនាគត​នៃ​វិស័យ​មួយ​នេះ​មាន​ភាព​ប្រសើរ​ឡើង តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជា​សាស្ត្រាចារ្យ​ផ្នែក​សិត្ថិ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក ស៊ុន ឆៃលាង បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុខាភិបាល​កម្ពុជា នៅក្ន...

Jun 01, 202139 min

រដូវកាលទី១ ភាគទី ១៤៖ សារៈសំខាន់​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈនៅកម្ពុជា - ឧសភា ១៩, ២០២១

នៅ​ក្នុង​ភាគទី ១៤ នេះ​ លោក​អ្នក​នាង​ឈ្វេងយល់​អំពី​ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅកម្ពុជា តាមរយៈ​កិច្ច​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក សឹង សុផាត អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ។ លោក សុផាត ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​ស្តី​អំពី​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future Forum)៕

May 18, 202133 min

រដូវកាលទី១ ភាគទី១៣៖ សុវត្ថិភាព​ចំណី​អាហារនៅ​កម្ពុជា - ឧសភា ០៤, ២០២១

នៅក្នុងភាគទី ១៣ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា កាន់ វិច្ឆិកា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ហ៊ុយ សុខគា។ កញ្ញា​ សុខគា គឺជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅកម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្...

May 03, 202132 min

រដូវកាលទី១ ភាគទី ១២៖ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា - មេសា ២០, ២០២១

នៅក្នុងភាគទី ១២ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​ទស្សន​វិស័យ​នៃ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិអូស្ត្រាលី ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោក​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​វិស័យ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា នៅក្នុង​សៀវភៅ «Cambodi...

Apr 19, 202133 min

រដូវកាលទី១ ភាគទី១១៖ កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ - មេសា ០៦, ២០២១

នៅ​ក្នុង​ភាគទី ១១ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​អនាគតរបស់​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ និង​កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future Foru...

Apr 05, 202135 min

រដូវកាលទី១ ភាគទី ១០៖ ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ីជម្រៅ - មិនា ១៧, ២០២១

នៅក្នុងភាគទី ១០ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ី​ជម្រៅ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី។ កញ្ញា​ ពេជ្រពណ្ណរង្សី ជា​និស្សិត​ជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។ កញ្ញា​ ពេជ្រពណ្ណរង្សី បានស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​អនាគត​នៃ​សុខភាព​បន្តពូជ​និង​សមភាព​យេនឌ័រ នៅក្នុង​សៀវភៅ «Cambo...

Mar 16, 202134 min

រដូវកាលទី១ ភាគទី ៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា? - មិនា ០៣, ២០២១

នៅ​ក្នុង​ភាគទី ៩ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​ឧស្សាហូបនីយកម្ម​របស់​កម្ពុជា ជាពិសេស​ឧស្សាហកម្ម​ជំនាន់ទី ៤ និង​អំពី​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​និង​មាន ដើម្បី​សម្រេច​បាន​ឧស្សាហកម្ម​ជំនាន់​ទី ៤ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក លោក ​ភូ លីវុឌ្ឍ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា។ លោកក៏...

Mar 02, 202142 min

រដូវកាលទី១ ភាគទី ៨៖ សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុងការ​ធ្វើ​ការទូត​សេដ្ឋកិច្ច - វិច្ឆិកា ១៨, ២០២០

នៅ​ក្នុង​ភាគទី ៨ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពីវិស័យ​ការទូត​សេដ្ឋកិច្ច និង​វិធីសាស្ត្រ​នានា ដែល​ទីក្រុងធំៗ​ដូចជា​ទីក្រុង​ភ្នំពេញ និង​ពលរដ្ឋ​ក្នុង​សហគមន៍ អាច​ធ្វើ​បាន ដើម្បី​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​ការធ្វើ​ការទូត​សេដ្ឋកិច្ច តាមរយៈ​កិច្ច​ពិភាក្សា​រវាង​លោក សឹង សុផាត អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និង​លោក សិទ្ធី រត្នដារ៉ាវុធ ដែល​លោក​គឺជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ​ពី​សាកលវិទ្យាល័យ Warwick នៃ​ចក្រភព​អង់គ្លេស។ លោកក៏​ជា​អ្នក​ស្...

Nov 17, 202035 min

រដូវកាលទី១ ភាគទី ៧៖ សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ - វិច្ឆិកា ០៤, ២០២០

នៅក្នុងភាគទី ៧ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃការ​លើក​កម្ពស់​សមភាព​េយនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្តពូជ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សមភាព​ និង​ចីរភាព​ តាមរយៈ​កិច្ចពិភាក្សា​រវាងអ្នកស្រី ស៊ូ​ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ពិភាក្សា​ជាមួយ​កញ្ញា Catherine Harry សកម្មជន​សិទ្ធិ​ស្ត្រី​និងអ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕

Nov 03, 202036 min

រដូវកាលទី១ ភាគទី៦៖ អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ - តុលា ២១, ២០២០

នៅក្នុងភាគទី ៦ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ និង​អំពី​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​កម្ពុជា​គួរធ្វើ ដើម្បី​សម្រេច​បាន​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បង់ពន្ធ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ជាន សិទ្ធិគុណ អ្នក​សិក្សា​ឯករាជ្យ​ម្នាក់ផ្នែកគោលនយោបាយសេដ្ឋកិច្ច។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ...

Oct 20, 202034 min

រដូវកាលទី១ ភាគទី៥៖ សក្តានុពល​និង​កត្តា​ប្រឈម​ក្នុងការ​ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​​​កម្ពុជានាពេលអនាគត - តុលា ០៧, ២០២០

នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តា​ប្រឈម​ និង​អនុសាសន៍​បែប​កែទម្រង់​សំខាន់ៗ​មួយ​ចំនួន ក្នុងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​អំពី​ឥទ្ធិពល​នៃ​ទិន្នាការ​សេដ្ឋកិច្ច​សកលលោក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នា​ពេល​អនាគត​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក សុក ខា អ្នក​ប្រឹក្សា​និង​សិក្សា​ឯករាជ្យ​លើ​កិច្ចការ​...

Oct 06, 202034 min

រដូវកាលទី១ ភាគទី៤៖ ឥទ្ធិពល​​វប្បធម៌​និង​​កេរ្តិ៍បន្សល់ទុក​លើ​ការកំណត់​អត្តសញ្ញាណ​និង​អនាគត​នៃ​អត្តសញ្ញាណ​កម្ពុជា - កញ្ញា ១៦, ២០២០

សម្រាប់ភាគទី ៤ នេះ លោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា ឌិន ដារ័ត្នតី អំពីឥទ្ធិពលវប្បធម៌និង​កេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ និងអំពីថាតើអត្តសញ្ញាណរបស់កម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីនាំមកនូវកម្ពុជាជំនាន់ថ្មីមួយ ដែលពោរពេញដោយភាពជឿនលឿន រឹងមាំ ក្លាហាន និងច្នៃប្រឌិត នាពេលអនាគត៕

Sep 15, 202032 min

រដូវកាលទី១ ភាគទី៣៖ ប្រព័ន្ធគាំពារសង្គម និងគោលនយោបាយទ្រទ្រង់ជីវភាពពលរដ្ឋក្រីក្រនិងងាយរងគ្រោះ - កញ្ញា ០២, ២០២០

សម្រាប់ភាគទី ៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរដល់ណា និងអំពីកិច្ចការសេសសល់ដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមដ៏សំខាន់មួយនេះ» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងកញ្ញា យូ សុធារី អ្នកស្រាវជ្រាវ និងសកម្មជនគាំពារសមភាពយេនឌ័រ និងយុត្តិធម៌សង្គមនៅកម្ពុជា ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូក អំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅក្នុងសៀ...

Sep 01, 202028 min

រដូវកាលទី១ ភាគទី២៖ បែបផែននិងទស្សនវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា - សីហា ១៩, ២០២០

សម្រាប់​ភាគទី ២​ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នក​នាង​ស្វែង​យល់​ដឹង​អំពី​ថា «តើ​កម្ពុជា​កំពុង​ដើរ​និង​គួរ​ដើរ លើ​មាគ៌ា​ការទូត​សេដ្ឋកិច្ច​បែបណា ដើម្បី​អភិវឌ្ឍ​ទម្រង់​បែប​ផែន​សេដ្ឋកិច្ចដ៏​ប្រសើរ​មួយ​នាពេល​អនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ​ប្រចាំ​រាជធានី​ភ្នំពេញ និង​លោក វីរៈ​ ថានិត សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថានភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ចូលរួម​ស្រាវជ្រាវ និង​និពន្ធ​អត្ថបទ​មួយ​ជ...

Aug 18, 202035 min

រដូវកាលទី១ ភាគទី១៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងកិច្ចការដែលកម្ពុជាគួរធ្វើ - សីហា ០៥, ២០២០

សម្រាប់​ភាគទី ១ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia»​ លោក​អ្នក​នាង​ស្វែងយល់​ដឹង​ថា «តើ​កម្ពុជា​គួរ​ដឹង​និង​ធ្វើអ្វីខ្លះ ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​បរិស្ថាន​ដ៏​មហន្តរាយ​នា​ពេលអនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធី​ឲ្យ​ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក​ អ៊ួង ទីកេត្យា អ្នកស្រាវ​ជ្រាវ​ឯករាជ្យ​កម្ពុជាម្នាក់ ដែលបាន​ស្រាវជ្រាវ​និងសរសេរអត្ថបទមួយជំពូក អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ​នៅ​ក្នុង​សៀ...

Aug 04, 202027 min

កម្មវិធីផតខាសថ៍ កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ១ - សីហា ០១, ២០២០

វីអូអេបានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយ ឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។ តាមរយៈការសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» កម្មវិធីផតខាសថ៍ថ្មីនេះ នាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភ...

Jul 31, 20201 min
For the best experience, listen in Metacast app for iOS or Android