១) ក្រសួងការងារអំពាវនាវឱ្យ កម្មកររោងចក្រ ខល័រស្តារ (Color Star) រង់ចាំការដោះស្រាយរបស់ក្រសួងជាមួយក្រុមហ៊ុន។ ២) បក្សក្រៅរដ្ឋាភិបាលជំរុញឱ្យ លោក ហ៊ុន ម៉ាណែត បញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រទៅរដ្ឋសភាផ្តល់សច្ចាប័នឱ្យបានឆាប់។ ៣) លោក ហ៊ុន សែន៖ ដើម្បីកុំឱ្យរបបប្រល័យ ពូជសាសន៍វិលត្រឡប់មកវិញពលរដ្ឋខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាការពារសន្តិភាព។ ៤) មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្ររបស់អាមេរិករកឃើញថា៖ ចិនកំពុងកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ...
May 21, 2025•19 min•Ep. 420
១) អ្នកឃ្លាំមើល៖បើសមយុទ្ធនាគមាសដើរហួសពីគោលការណ៍អាព្យាក្រឹតនឹងនាំទុក្ខដាក់ខ្លួន។ ២) អាជ្ញាធរ នឹងបំពាក់បន្ថែមឧបករណ៍ការពាររន្ទះនៅតាមប្រាសាទបន្ទាប់ពីមានបាតុភូតរន្ទះបាញ់បណ្ដាលឱ្យមនុស្សស្លាប់។ ៣) បក្សប្រឆាំងស្នើឱ្យ លោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភាធ្វើសច្ចាប័នលើច្បាប់សមុទ្រ។ ៤) លោក ហ៊ុន ម៉ាណែតអំពាវនាវឱ្យ ពលរដ្ឋខ្មែរចូលរួមថែរក្សាសន្តិភាពដើម្បីកុំឱ្យរបបប្រល័យ ពូជសាសន៍វិលមកវិញ។ ៥) HRW ថា ជប៉ុនមិនត្រូវអោបដៃឈមើលរដ្ឋាភិបាលកម្ពុជាបន្តកៀបសង្កត់ និងរំលោភសិទ្ធិមនុស្សតាមទំនើងចិត្តទៀតនោះទ...
May 20, 2025•25 min•Ep. 419
១. ជីវិតពលរដ្ឋខ្មែរ ពេលមានគ្រោះថ្នាក់ចរាចរណ៍ទាក់ទងអ្នកមានអំណាច បណ្តាស័ក្តិ ២. នាយករដ្ឋមន្រ្តីអះអាងថា គ្មានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិចាស់ឲ្យឯកជន ៣. មូលហេតុមួយ ដែលជំរុញឲ្យរដ្ឋការក្រុងវ៉ាស៊ីនតុន ដំឡើងពន្ធនាំចូលទំនិញពីបរទេស ៤. ស្ថានការណ៍សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្នុងជំនួបចរចាសន្តិភាពនៅតួកគី ដែលមិនច្បាស់លាស់
May 17, 2025•18 min•Ep. 418
១. គណៈប្រតិភូរាជរដ្ឋាភិបាលខ្មែរ ទៅចរចារឿងពន្ធទំនិញនៅក្រុងវ៉ាស៊ីនតុន, ជួបសមាជិកព្រឹទ្ធសភា ២. កិច្ចពិភាក្សាអំពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធអន្តរបណ្តាញឆ្លងដែនក្នុងរាជាណាចក្រកម្ពុជា នៅបាងកក ៣. រាជពិធីច្រត់ព្រះនង្គ័លតាមប្រពៃណីខ្មែរ រាជបុរោហិតទស្សន៍ទាយថា នគរនឹងសម្បូរផលកសិកម្ម ៤. កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតួកគី-តើអ្វីដែលជារបៀបវារៈនោះ?
May 16, 2025•19 min•Ep. 417
១) ក្រសួងសុខាភិបាល ព្រមានថា ជំងឺកូវីដ១៩បានឆ្លងសារជាថ្មីឡើងវិញហើយនៅពេលនេះ។ ២) សាកសពពលករខ្មែរ២នាក់បន្ថែមទៀត ត្រូវបានរកឃើញក្រោមអាគារបាក់រលំក្នុងប្រទេសថៃ។ ៣) កងទ័ពមួកខៀវកម្ពុជា ២នាក់បានស្លាប់ ក្នុងបេសកកម្មនៅស៊ូដង់ខាងត្បូង។ ៤) លោក ហ៊ុន ម៉ាណែត៖ កងកម្លាំងនគរបាលជាតិមានស្នាដៃជួយរដ្ឋាភិបាលទប់ស្កាត់ការវិលត្រឡប់នៃបរបប្រល័យពូជសាសន៍។ ៥) លោកហ្សេឡេនស្គីសន្យាថាលោកដេករង់ចាំជួបលោកពូទីននៅតួកគីឱ្យពូទីនព្រមជួបលោក។
May 15, 2025•19 min•Ep. 416
១) លោកហ៊ុន ម៉ាណែត ថ្វាយព្រះពរព្រះមហាក្សត្រឱ្យមានព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ ដល់មាតុភូមិ និងប្រជានុរាស្ត្រ។ ២) អ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាល លុបកិច្ចសន្យាផ្តល់ដីសម្បទានក្នុងតំបន់អភិរក្សសត្វព្រៃព្រៃឡង់ពីក្រុមហ៊ុនស៊ីម៉ងត៍ K.P។ ៣) ព្រលានយន្តហោះពោធិ៍ចិនតុងនឹងបិទដំណើរការ នៅថ្ងៃទី១០ខែកក្កដា។ ៤) កម្ពុជាបណ្តេញជនជាតិវៀតណាម ៣៧នាក់ លួចស្នាក់នៅធ្វើការងារខុសច្បាប់។ ៥)ក្នុងបរិបទយុទ្ធសន្តិភាពបទឈប់បាញ់,មេដឹកនាំប៉ាគីស្ថាននិងឥណ្ឌានៅបន្តសង្រ្គាមចិត្តសាស្ត្រវាយប្រហារគ្នា។...
May 14, 2025•20 min•Ep. 415
១. ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ស្នើរដ្ឋមន្រ្តីទៅមើលព្រៃឈើក្នុងតំបន់អភិរក្សផ្ទាល់ភ្នែក ២. តុលាការក្រុងភ្នំពេញបដិសេធសំណើស្តារនីតិសម្បទាឬសិទ្ធិសេរីភាពជាពលរដ្ឋខ្មែរពីលោក រ៉ុង ឈុន ៣. សមាគមខ្មែរកម្ពុជាក្រោមនឹងប្រារព្ធខួបបាត់ដែនដីខ្មែរក្រោម ដោយយាងព្រះមហាក្សត្រចូលរួម ៤. សមយុទ្ធយោធារវាងកងទ័ពខ្មែរនិងកងទ័ពចិនកុម្មុយនិស្ត តើមានសព្វាវុធអ្វីខ្លះ ទាហានប៉ុន្មាននាក់? ៥. លោក ហ្សេឡេនស្គី បបួលលោក ពូទីន ទៅជួបគ្នានៅតួកគី ដើម្បីចរចាអំពីបទឈប់បាញ់គ្នា
May 13, 2025•17 min•Ep. 414
១- ទណ្ឌិតខ្លះក្នុងពន្ធនាគារមួយចំនួនរង់ចាំពេលបុណ្យជាតិ ព្រះមហាក្សត្រលើកលែងទោស ២- មន្ត្រីបក្សជំទាស់ថា រដ្ឋអំណាចជិតខាងបង្រួមខ្លួនតែរីកទឹកដី ឯខ្មែរឈ្លាសវៃរួមទឺកដី រីកក្រសួង ៣- ទសន្សកិច្ចរបស់ប្រធានព្រឹទ្ធសភាខ្មែរ ទៅប្រទេសឥណ្ឌូនេស៊ី តើចង់បានអ្វី? ៤- ព្យាករណ៍សេដ្ឋកិច្ចជាតិក្នុងកាលៈទេសៈមហាអំណាចសហរដ្ឋអាមេរិក ដំឡើងពន្ធទំនិញ ៥- មេដឹកនាំផ្ដាច់ការជាច្រើនមានវត្តមាននៅទីក្រុងមូស្គូ ក្នុងទីវាជ័យជម្នះចប់សង្គ្រាមលោកលើកទី២ ខណៈរុស្សី ប្រកាសឈប់បាញ់ ៣ថ្ង...
May 09, 2025•21 min•Ep. 413
១) កម្ពុជា-ឡាវ រួមគ្នាលើកកម្ពស់វិស័យតុលាការ ដើម្បីប្រឆាំងបទល្មើស ឆ្លងដែន។ ២) ក្រសួងកសិកម្ម សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងសាច់សត្វ ពីប្រទេសថៃបណ្តោះអាសន្នដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ។ ៣) អ្នកឃ្លាំមើលសង្គម៖ ការដកសិទ្ធិ ធ្វើនយោបាយពលរដ្ឋខ្មែរអស់មួយជីវិត ជាការសម្រេចផ្ទុយពីរដ្ឋធម្មនុញ្ញ។ ៤) តំណាងរាស្ត្របក្សប្រឆាំងប្រដូចសន្តិភាព សម័យបច្ចុប្បន្ន ស្រដៀង សន្តិភាព សម័យខ្មែរក្រហម។ ៥) សង្រ្គាមសងសឹកឥណ្ឌា-ប៉ាគីស្ថានផ្ទុះឡើងហើយនៅពេលនេះ។
May 08, 2025•21 min•Ep. 412
១) លោក ហ៊ុន សែន អួតក្នុងវេទិកាអាស៊ានថា កម្ពុជាមិនមែនជាប្រទេសកំសត់ ដូចអតីតកាលទេក្នុងជំនាន់ដឹកនាំរបស់គាត់។ ២) បារាំងស្នើឱ្យរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រដើម្បីដោះស្រាយបញ្ហាព្រំដែនទឹកជាមួយប្រទេសជិតខាង។ ៣) អ្នកឃ្លាំមើល៖ សកម្មភាពចែកចាយក្រដាស ប្រាក់ប្រឆាំងត្រកូលហ៊ុនជាទង្វើស្របច្បាប់ដែលធ្វើដើម្បីប្រឆាំងរបបដឹកនាំក្រុមឧទ្ធាម។ ៤) សម្ព័ន្ធភាពអឺរ៉ុបស្នើជំនួយបន្ទាន់សម្រាប់អ៊ុយក្រែនក្នុងទំហំសាច់ប្រាក់ជាង៩០ពាន់លានដុល្លារបើផែនការសន្តិភាពលោកត្រាំបរាជ័យ។
May 07, 2025•31 min•Ep. 411
១) អ្នកសង្កេតការណ៍៖ បើវិវាទការងាររបស់ក្រុមកូដករណាហ្កាវើលដ៍ត្រូវបានដោះស្រាយ រដ្ឋាភិបាលនឹងចំណេញគ្រប់យ៉ាង។ ២) តុលាការសម្រេចផ្តន្ទាទោសទីលោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត។ ៣) អ្នកឃ្លាំមើលសង្គម៖ កម្ពុជាគ្រប់គ្រងដោយ ត្រកូលហ៊ុន គ្មានទេយុត្តិធម៌សម្រាប់ជនរងគ្រោះ។ ៤) លោក ហ៊ុន សែន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌូ ណេស៊ី និងទីម័រឡេស្តេ ក្នុងសប្តាហ៍នេះ។ ៥) លោកពូទីនអះអាងថានឹងមិនចាំបាច់ប្រើអាវុធនុយគ្លអែរវាយប្រហារអ៊ុយក្រែនទេបើមិនចាំបាច់។...
May 06, 2025•21 min•Ep. 410
១) មន្ត្រីរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយអាមេរិកលើការកំណត់ពន្ធ៤៩% នៅពាក់កណ្តាលខែឧសភា។ ២) លោកហ៊ុន ម៉ាណែត លំហសរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែល្អ ខណៈអង្គការអន្តរជាតិដាក់ចំណាត់ថ្នាក់លេខ១៦១ សម្រាប់ឆ្នាំ២០២៥។ ៣) ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ៤) មេធាវីរបស់លោក ហេង សិទ្ធី៖ ការដែលបក្សកាន់អំណាចនៅកម្ពុជាជំរុញឲ្យអាជ្ញាធររុស្សីចាប់កូន ក្តីរបស់ខ្លួន ដោយសារពួកគេបានដឹងអំពីផែនការបង្កើតបក្សនយោបាយប្រឆាំងគ្រួសារ...
May 03, 2025•33 min•Ep. 409
១. អង្គការសង្គមជាង៦០ ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាង១០ចំណុចក្នុងថ្ងៃបុណ្យការងារអន្តរជាតិ ២. អ្នកនយោបាយម្នាក់ថា បើចង់បានប្រព័ន្ធអនុគ្រោះ GSP ពីស.រ.អា ត្រូវគិតរឿងប្រជាធិបតេយ្យ ៣. ក្រុមហ៊ុនអាមេរិកាំងម៉ៅទិញផលិតផលស្រុកខ្មែរ មានការចោទថា មិនគិតអំពីការរំលោភសិទ្ធិកម្មករ ៤. អ្នកស្រាវជ្រាវ វិភាគកិច្ចការយោធា បកស្រាយអំពី មូលដ្ឋាននាវាចរណ៍ខ្មែរ រាម និង ឥទ្ធិពលចិន ៥. ខួប៥០ឆ្នាំនៃការបង្រួបបង្រួមយៀកណាមទាំងពីរ មេបក្សយៀកណាមដឹងគុណ ប្រធាន ហូ ជីមិញ
May 02, 2025•21 min•Ep. 408
១. ពាក្យសុំនៅក្រៅឃុំស្នើដោយសកម្មជន ចលនាមាតាធម្មជាតិ ត្រូវតុលាកាកំពូលបដិសេធ ២. ប្រមុខរដ្ឋាភិបាល អះអាងថានឹងកំណត់គោលដៅបង្កើនការងារធ្វើឲ្យពលរដ្ឋខ្មែរក្រោមម្លប់សន្តិភាព ៣. ប្រធាននិងអនុប្រធាន បក្ស ប្រជាជនកម្ពុជា ចូលរួមខួបជ័យជម្នះសង្រ្គាមយៀកណាមថ្ងៃ៣០ មេសា ៤. នាវាចម្បាំងយៀកណាម២គ្រឿង ចូលចតនៅផែចិនសង់នៅ រាម ចេញទៅវិញម្សិលមិញ ៥. វិមានក្រឹមឡាំងថាការបញ្ចប់សង្រ្គាមអាស្រ័យលើអ៊ុយក្រែន មិនអាស្រ័យលើស.រ.អាទេ
Apr 30, 2025•20 min•Ep. 407
១. ប្រមុខរាជរដ្ឋាភិបាល ថ្លែងថានឹងលាលែងតំណែង បើប្រទេសកម្ពុជាទាំងមូលគ្មានអភិវឌ្ឍន៍ ២. មន្រ្តីរាជរដ្ឋាភិបាលខ្មែរ ពោលអះអាងហាក់ដូចជាមិនបានអានឯកសារ អំពីអធិបតេយ្យជាតិ ៣. យុទ្ធនាការពលរដ្ឋចែកក្រដាសប្រាក់ គេថាជាការរើបម្រះស្វែងរកសេរីភាព តើអាចជាឧទ្ទាមឬទេ? ៤. អ្នកឃ្លាំមើលសង្គមថា ការបង្រ្កាបសកម្មភាពតវ៉ារឿងទឹកដី ជាចេតនាបំពេញបំណងបរទេស ៥. រុស្ស៊ីប្រកាសឈប់បាញ់គ្នា៧២ម៉ោង ឬ៣ថ្ងៃ ដើម្បីប្រារព្ធខួប៨០ឆ្នាំនៃការចប់សង្រ្គាមលោកលើកទី២
Apr 30, 2025•23 min•Ep. 406
១) ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាល ដោះលែង សកម្មជន ចលនាមាតាធម្មជាតិឱ្យមានសេរីភាពឡើងវិញ។ ២) អ្នកឃ្លាំមើល ស្នើឱ្យ លោក ហ៊ុន សែនលើកយកបញ្ហា អធិបតេយ្យ ជាតិទៅពិភាក្សាជាមួយមេដឹកនាំក្រុងហាណូយ។ ៣) នាវាចម្បាំងរុស្ស៊ី ៣គ្រឿង និងវៀតណាម១ គ្រឿងកំពុងសំចតនៅមូលដ្ឋានទ័ពរាម។ ៤) លោកពូទីនអរគុណលោកគីមជុងអ៊ុនដែលបានបញ្ជូនទ័ពជួយកងទ័ពរុស្ស៊ីវាយរំដោះបានវិញតំបន់Kursk ពីកងទ័ពអ៊ុយក្រែន។
Apr 28, 2025•17 min•Ep. 405
១. ក្រោយបំពេញទស្សនកិច្ចនៅរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីថៃ ចូលសម្រាកក្នុងពេទ្យ ២. អាជ្ញាធរប្រទេសកម្ពុជា បណ្តេញជនជាតិយៀកណាម២០នាក់ ទៅស្រុកវិញ ៣. អង្គការការពារសិទ្ធិ ឃើញការរឹបអូសសម្បត្តិទ្រព្យអ្នករិះគន់រដ្ឋអំណាច ជាអំពើអយុត្តិធម៌ ៤. មន្ត្រីជាន់ខ្ពស់លោកពូទីនព្រមានពីដំណើរសង្រ្គាមអ៊ុយក្រែននឹងប្រែក្លាយជាសង្រ្គាមលោកទី៣
Apr 25, 2025•16 min•Ep. 404
១. គណៈកម្មការទន្លេមេគង្គ ចង់បានសេចក្តីរាយការណ៍លម្អិតពីប្រទេសកម្ពុជា រឿងព្រែកហ៊្វូណន ២. មន្រ្តីខាងបក្សជំទាស់ ថា ពន្ធលើការនាំចេញបន្ទះប្រើថាមពលព្រះអាទិត្យ ជារឿងកំប៉ិកកំប៉ុក ៣. មេដឹកនាំប្រទេសពីរធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា តើគេជជែករឿងអ្វីខ្លះ? ៤. លោក ត្រាំ និង លោក ហេ្សឡេនស្គី ប៉ះសម្ដីជាថ្មី ខណៈលោកត្រាំ គំរាមបោះបង់ផែនការសន្តិភាព
Apr 25, 2025•21 min•Ep. 403
១) លោកហ៊ុន ម៉ាណែត ប្តេជ្ញាយកគំរូតាមប្រទេសថៃដែលទប់ស្កាត់អ្នកបង្កគ្រោះថ្នាក់ដល់កម្ពុជា។ ២) កម្ពុជា-ចិន នឹងធ្វើសមយុទ្ធ«នាគមាស» ពីថ្ងៃទី១៤-២៨ ខែឧសភា។ ៣) អង្គការសហប្រជាជាតិ ចាត់ទុកកម្ពុជាជាមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ និងការជួញ ដូរមនុស្សក្នុងតំបន់អាស៊ី។ ៤) តុលាការកំពូល នឹងប្រកាសសំណើរសុំនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិនៅចុងខែនេះ។ ៥) ជំនួបនៅទីក្រុងឡុងត្រូវបានព្យួរក្រោយពីលោកហ្សេឡេនស្គីទាត់ចោលលក្ខខណ្ឌបង្ខំអ៊ុយក្រែនទទួលស្គាល់ដែនដីគ្រីមៀជារបស់រុស្ស៊ី។
Apr 23, 2025•22 min•Ep. 402
១) អាមេរិកសម្រេចតម្លើងពន្ធនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាជាង ៣៥០០%។ ២) អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឱ្យ តុលាការផ្តល់យុត្តិធម៌ឱ្យសកម្មជនចលនាមាតាធម្មជាតិ។ ៣) លោក ហ៊ុន សែន ថា ពលរដ្ឋខ្មែរមិនខ្វល់ពីរឿងអាមេរិកតម្លើង ពន្ធលើកម្ពុជា។ ៤) ចិនដាក់ផែនការទាញសំណុំរឿងសង្រ្គាមពន្ធគយរបស់លោកត្រាំទៅបើកសវនាការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
Apr 23, 2025•19 min•Ep. 401
១) កូនប្រុសច្បងលោក ហ៊ុន សែន ថាកម្ពុជា ប្រកាន់ជំហរខ្លួនមួយជិះទូកពីរដើម្បីសេដ្ឋកិច្ចជាតិ និងប្រជា ជន។ ២) នាយករដ្ឋមន្រ្តីថៃនឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃនៅសប្តាហ៍នេះដើម្បីប្រារព្វ ខួបលើកទី៧៥នៃទំនាក់ទំនងការទូត និងជជែកលើបញ្ហាព្រំដែន។ ៣) រដ្ឋាភិបាលកម្ពុជានៅតែបដិសេធបញ្ជូនខ្លួនជនសង្ស័យទៅឱ្យតុលាការថៃកាត់ទោសទាក់ទងឃាដកម្មលើលោក លីម គីមយ៉ា។ ៤) របបនៅទីក្រុងមូស្គូកំពុងបើកយុទ្ធនាការស្ទង់មតិពលរដ្ឋរបស់ខ្លួនថាតើគាំទ្រឱ្យមានសង្រ្គាមជាមួយ NATOឬទេ។
Apr 22, 2025•21 min•Ep. 400
១. អ្នកដឹកនាំ ប្រទេសចិនកុម្មុយនិស្ត ធ្វើទស្សនកិច្ចនៅស្រុកខ្មែរ ចំថ្ងៃជ័យជម្នះបក្សកុម្មុយនិស្តកម្ពុជា ២. ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីទំនៀមទម្លាប់់ជាតិខ្មែរ ឆ្នាំម្សាញ់ ទទួលទេពធីតា ព្រះនាង គោរាគទេវី ៣. ចិន បបួលស.រ.អាឲ្យឈប់បន្តធ្វើសង្រ្គាមសងសឹកពន្ធអាហរ័ណ−នីហរ័ណ
Apr 12, 2025•16 min•Ep. 399
១. ពន្ធអាហរ័ណ−នីហរ័ណស.រ.អាលើប្រទេសជុំវិញពិភពលោក កំពុងធ្វើឲ្យក្រុមហ៊ុនផលិតកម្មវិលមុខ ២. ក្រសួង មហាផ្ទៃ បិទគេហទំព័រក្រុមហ៊ុនឯកជន ដែលបន្លំតាំងខ្លួនជាតំណាងឲ្យក្រសួងចេញទិដ្ឋាការ ៣. សង្រ្គាមពាណិជ្ជកម្ម៖ ចិនមិនទាន់ស.រ.អាវាយបកទេ ខណៈអាស៊ានប្រកាសមិនតតាំងស.រ.អា
Apr 11, 2025•18 min•Ep. 398
១) ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា៖ ត្រីមាសទី១ ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគជិត ២០០គម្រោង។ ២) លោកហ៊ុន សែន ចេញព្រះរាជក្រឹត្យលុបឈ្មោះ លោកឈាវ មុន្និន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ ៣) លោក ហ៊ុន ម៉ាណែត ជំរុញឱ្យ អ្នករស់នៅខេត្តភាគឦសានវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។ ៤) សង្គមស៊ីវិល អំពាវនាវឱ្យពលករខ្មែរក្នុងប្រទេសថៃ ដែលមកលេងស្រុកកំណើត ត្រូវត្រឡប់ទៅធ្វើការវិញឲ្យបានមុនថ្ងៃកំណត់។ ៥) លោកហ្សេឡេនស្គីថាទាហានចិនជាច្រើននាក់ចូលជួយច្បាំងនឹងកងទ័ពរុស្ស៊ីខណៈ២នាក់ត្រូវបានចាប់ខ្លួន។...
Apr 10, 2025•20 min•Ep. 397
១) រដ្ឋាភិបាលកម្ពុជាជំរុញឱ្យអាជ្ញាធរត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប។ ២) មន្ត្រីបក្សប្រឆាំងជំរុញឱ្យ រដ្ឋាភិបាលដោះស្រាយវិបត្តិលោក កឹម សុខា និងមូលដ្ឋានទ័ពជើងទឹករាម ដើម្បីស្នើសុំការអនុគ្រោះបញ្ចុះពន្ធពីអាមេរិក។ ៣) អ្នកឃ្លាំមើល អំពាវនាវឱ្យ ស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតករណីអំពើពុករលួយ ស្នងការរងខេត្តបន្ទាយមានជ័យ។ ៤) ចិនសច្ចាឆ្លើយតបយ៉ាងខ្លាំងទប់ទល់សង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកខណៈលោកត្រាំគំរាមបន្ថែមពន្ធដល់១០៤%។
Apr 08, 2025•19 min•Ep. 396
១) លោក ហ៊ុន ម៉ាណែត៖ កម្ពុជាបានត្រៀមក្រុមការងារចរចាជុំវិញការកំណត់ពន្ធរួចរាល់ហើយ បើអាមេរិកបើកភ្លើងខៀវ។ ២) មន្ត្រីបក្សប្រឆាំង ចាត់ទុក ការមិនអនុវត្តច្បាប់ចាប់ឧក្រិដ្ឋជនចាប់ជំរិត គឺជាការគុបគប់គិតគ្នារវាងសមត្ថកិច្ច និងជនល្មើស។ ៣) សង្គមស៊ីវិល អំពាវនាវឱ្យ រដ្ឋាភិបាលថៃ ជួយពលករបរទេសរងគ្រោះដោយគ្មានការរើសអើង។ ៤) ប្រធានាធិបតីបារាំងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដ៏ធ្ងន់ធ្ងរលើអ៊ុយក្រែនជាថ្មី។
Apr 08, 2025•19 min•Ep. 395
១. មន្រ្តីនាយក្រសួងនៃរាជរដ្ឋាភិបាល ខ្វែងគំនិតគ្នារឿងស.រ.អាដំឡើងពន្ធនាំទំនិញចូលស្រុកគេ ២. រាជាណាចក្រអច្ឆរិយៈ ជាប់ថ្នាក់លេខ២ខាងអំពើពុករលួយ ក្នុងសហគមន៍អាស៊ានបន្ទាប់ពីភូមា ៣. មន្រ្តីខាងបក្សជំទាស់ ទាមទារឲ្យដោះលែងអ្នកទោសនយោបាយជិត១០០នាក់រឿងសម្តែងមតិ ៤. ក្រុមហ៊ុនកាត់ដេរយៀកណាមមួយ អះអាងថា គេអាចផ្គត់ផ្គង់ឯកសណ្ឋានគ្រប់បែបឲ្យខ្មែរ ៥. បុរសខ្លាំងកូរ៉េខាងត្បូង Yoon Suk Yeol តុលាការធម្មនុញ្ញសម្រេចដកតំណែងប្រធានាធិបតីជាផ្លូវការ
Apr 05, 2025•20 min•Ep. 394
១. រាជរដ្ឋាភិបាល ពលរដ្ឋខ្មែរ ជ្រួលច្របល់នឹងរដ្ឋការស.រ.អាដំឡើងពន្ធទំនិញពីប្រទេសកម្ពុជា ២. អ្នកនយោបាយជំទាស់ ស្នើឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្តពលរដ្ឋឲ្យប្រើប្រាស់ផលិតផលជាតិ ៣. បុគ្គលិករដ្ឋផ្នែកសិក្សាអប់រំ យល់ថា ការដាក់ពិន្ទុប្រទេសកម្ពុជាទាបវិស័យអប់រំ ជាការដាស់សតិ ៤. សមាគម ឧកញ៉ា ត្រៀមអនុវត្តវិន័យ ច្បាប់លើយុវឧកញ៉ាពាក់ផ្កាយ ធ្វើចរិតដូចកូនក្មេង ៥. ដំណើរបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងស្ថិតលើវិថីដ៏លំបាកក្រោមលក្ខខណ្ឌពីរុស្ស៊ី
Apr 04, 2025•23 min•Ep. 393
១) ក្រុមការងារចំពោះកិច្ច ក.គ.ម.៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែននឹងធ្វើឲ្យចប់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សា។ ២) អ្នកឃ្លាំមើល៖ ការប្រព្រឹត្តរបស់បុគ្គលឈ្មោះ ឈាវ មុន្និន ជាសញ្ញាបង្ហាញឱ្យឃើញពីកំសោយកំលាំងការពារជាតិខ្មែរ។ ៣) អ្នកឃ្លាំមើល ចាត់ទុក សាររបស់លោក ហ៊ុន សែន និងសារ របស់លោក សម រង្ស៊ី ជាសារនយោបាយបំផ្លាញភាពសុខសាន្តរបស់ខ្មែរ។ ៤) ក្រុមបណ្តាញការងារផ្នែកពលករថា កម្មករដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃអាចនឹងពិបាកក្នុងការទទួលបានជំនួយ។ ៥) ទង្វើរបស់លោក ផែង វណ្ណៈ ដែលតែងប្រើប្រាស់ Facebook ធ្...
Apr 03, 2025•40 min•Ep. 392
១) លោកហ៊ុន ម៉ាណែត ចូលបច្ច័យ១ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ។ ២) អ្នកឃ្លាំមើលសង្គម ស្នើឱ្យ លោក ហ៊ុន សែន ឈប់ប្រកាន់អត្តចរិតជាជនពាល ព្រោះចាស់ហើយ។ ៣) គ្រូបង្រៀនសាលារដ្ឋមួយចំនួន ចាត់ទុក ចំណាត់ថ្នាក់លេខរៀងទី១២០នៃវិស័យអប់រំកម្ពុជា គឺជាការដាស់តឿនឱ្យកែសម្រួលវិស័យនេះឡើងវិញ។ ៤) មន្ត្រីបក្សប្រឆាំងថា អ្នកដែលបង្កើតពត៌មានក្លែងក្លាយបំពុលសង្គម គឺជារដ្ឋាភិបាលកម្ពុជា។ ៥) រដ្ឋមន្ត្រីអឺរ៉ុប២រូបទៅក្រុងគៀវបង្ហាញការបន្តគាំទ្រអ៊ុយក្រែនក្នុងបុព្វហេតុប្រឆាំងសង្រ្គាមរុស្ស៊ីតែរំឮលោក...
Apr 02, 2025•22 min•Ep. 391