ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី - podcast cover

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

The Cambodia Daily Khmerrss.com

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

១) អ្នកវិភាគអះអាងថា​ ទង្វើរបស់លោក ហ៊ុន សែន ដែលមិន​ដោះ​លែង​​អ្នក​ប្រឆាំង​​គម្រោងអភិវឌ្ឍ ត្រីកោណ គឺបង្ហាញពីការបំពាន​រដ្ឋធម្មនុញ្ញ​​ធ្ងន់ធ្ងរ។ ២) ​អ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋសភាកម្ពុជា​​លុប​ចោល​រាល់​កិច្ច​ព្រម​ព្រៀងទាំងអស់ ដែលពាក់ព័ន្ធគម្រោង​អភិវឌ្ឍន៍​ត្រីកោណ។ ៣) លោក ហ៊ុន ម៉ាណែត ប្តេជ្ញា អភិវឌ្ឍខេត្តភូមិភាគឦសាន ទោះបី​កម្ពុជា​ប្រកាសដកខ្លួនចេញពីគម្រោងអភិវឌ្ឍត្រីកោណ។ ៤) លោកហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារអន​ឡាញ​​​ខ្មៅងងឹត​​​​ឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លាន​ដុល្លារអ...

Sep 24, 202433 minEp. 272

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤

១) ក្រសួងទេសចរណ៍៖ កម្ពុជារំពឹងខ្ពស់ថា អាចនឹងបំបែកឯកត្តកម្ម Guinness World Record។ ២) លោក សុខ សូកេន ត្រូវដកតំណែងឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួង​អធិការកិច្ច។ ៣) ក្រុមអ្នកឃ្លាំមើល៖ បើរដ្ឋាភិបាលកម្ពុជានៅតែបើកដៃឱ្យក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្តបទឧក្រិដ្ឋ សហរដ្ឋអាមេរិកក៏មិនញ​ញើត​ដាក់​ទណ្ឌកម្មឱ្យកម្ពុជាក្លាយជារដ្ឋឯកោដែរ។ ៤) លោក ហ៊ុន តូ រកឃើញជាថ្មី ជាប់ពាក់ព័ន្ធ​នឹងការរកស៊ី​ទីផ្សារ ​អន​ឡាញ​​​​ខ្មៅងងឹត​​​​ឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់​លាន​ដុល្លារអាមេរិកក្នុងរយះពេល៣ឆ្នាំ។ ៥) ក្រសួងមហាផ្ទៃចាត់ទុកការរុះ...

Sep 21, 202435 minEp. 271

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

១) អតីតសង្ឃ ហោ សុខុន ឃុំខ្លួននៅស្នងការនគរបាលរាជ​ធានី​ភ្នំពេញ ប៉ុន្តែមិនទាន់បញ្ជាក់បទល្មើស។ ២) KMD អំពាវនាវ ឱ្យប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មលើ​បុគ្គល​ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនៅកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើង​វិញ។ ៣) ខេត្តចំនួន៤ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែមិន​បង្ករគ្រោះធ្ងន់ធ្ងរ។ ៤) ក្រសួងការងារថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងទទួលបាន ២០៨ដុល្លារអាមេរិកក្នុង១ខែ។ ៥) លោកពូទីនបញ្ជាកែនទ័ពឱ្យបាន១លាន៥សែននាក់ជាកម្លាំង​ធំ​បន្ទា...

Sep 20, 202421 minEp. 270

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

១) សមត្ថកិច្ចចាប់ខ្លួនអតីតសង្ឃ ហោ សុខុន ត្រូវបាន បន្ទាប់ពី​រិះគន់​គម្រោងត្រីកោណអភិវឌ្ឍន៍។ ២) លោក សម រង្ស៊ី៖ ខេត្តទាំង៤របស់ខ្មែរក្នុងតំបន់​ត្រីកោណ​នឹង​បាត់ចេញពីផែនទីប្រទេសកម្ពុជាដូចកោះត្រល់។ ៣) លោក ហ៊ុន ម៉ាណែត ឲ្យអាជ្ញាធរត្រៀមសង្គ្រោះពលរដ្ឋ​ដោយសារ​គ្រោះធម្មជាតិ។ ៤) អ្នកឃ្លាំមើលព្រមានថា ព្រឹត្តិការណ៍ Gumball នៅកម្ពុជា មិនអាច​ជួយ​វិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញបានឡើយ។ ៥)សាលាឧទ្ធហរណ៍ ប្រកាសលើកពេល បើកសវនាការ លើ​សំណុំ​រឿង លោក កឹម សុខា ដោយមិនកំណត់ពេល។ ៦) មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំស្ថិតក្រោមកំនា...

Sep 19, 202425 minEp. 269

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

១. សង្គមស៊ីវីលថា រដ្ឋអំណាច ចាប់អ្នករិះគន់រឿង អភិវឌ្ឍន៍ត្រីកោណ មួយខែជាងពីរនាក់ក្នុងរយៈ២ខែ ២. រដ្ឋអំណាច លោក ហ៊ុន ម៉ាណែត ដឹកទេសចរគ្មានជំនាញរឿងព្រំដែនទៅទស្សនាតំបន់ត្រីកោណ ៣. សម្ព័ន្ធភាពត្រីភាគី កម្ពុជា−លាវ−យៀកណាម ត្រៀមសមជាមួយគ្នារបៀប បីនាក់បង−ប្អូន ៤. រាជរដ្ឋាភិបាលប្រទេសស៊ុយអែដ បិទស្ថានកុងស៊ុលកិត្តិយសនៅប្រទេសកម្ពុជា ចុងខែកញ្ញា ៥. ការបោះឆ្នោតប្រធានាធិបតីស.រ.អាទី៤៧ មានរឿងពោរពេញដោយក្តីរន្ធត់និងភ្ញាក់ផ្អើលខ្លាំង

Sep 17, 202423 minEp. 268

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

១. សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុនអាជីវកម្មនៅប្រទេសកម្ពុជា ២. តំណាងសហជីពការងារ ចង់ឲ្យមានកញ្ចប់ថវិកាអត្ថប្រយោជន៍កម្មករ−និយោជិតដាក់បញ្ចូល ៣. លោក ហ៊ុន សែន ថាសញ្ញាបត្របណ្ឌិតកិត្តិយសទទួលនៅប្រទេសកូរ៉េ ជាការទទួលស្គាល់វីរភាព ៤. ប្រធានាធិបតីរុស្ស៊ី ព្រមានឲ្យញាប់ញ័រ ថា ក្រុងមូស្គូ អាចនឹងធ្វើសង្រ្គាមជាមួយ ណេតូ និង ស.រ.អា

Sep 14, 202426 minEp. 267

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

១) ក្រុមអ្នកឃ្លាំមើល លើកទឹកចិត្តឱ្យ អង្គសាមាជគណបក្សកម្លាំងជាតិ ពិនិត្យសមាសភាពមេដឹកកនាំ និង​កំណត់​សកម្ម ភាពនយោបាយ។ ២) ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្ម​ប្រឆាំង​គម្រោងអភិវឌ្ឍន៍​ត្រីកោណ​នៅ​ចុងខែកញ្ញានេះ។ ៣) សកម្មជនខ្មែរនៅក្រៅស្រុកថា ហេតុផលចម្បងដែលភ្ញៀវទេសចរ​បរទេស​មិនហ៊ាន​ទៅលេងកម្ពុជា ដោយសារ​តែ​ស្ថានទូតរ​បស់​ពួកគេ​មិនហ៊ានធានាសុវត្ថិភាព។ ៤) លោក ហ៊ុន សែន អះអាងថា កម្ពុជាត្រូវការវិនិយោគពីក្រុមហ៊ុនកូរ៉េ ព្រោះ កម្ពុជា មានសក្តានុពលខាង វិនិយោគ និងសម្បូរវត្ថុធាតុដើម។ ៥) ឥស្សរជននយោបាយអាមេរិក...

Sep 13, 202427 minEp. 266

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

១) តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យ លោក រ៉ុង ឈុន ចូលខ្លួនបំភ្លឺនៅចុងខែកញ្ញា ខាងមុខនេះ ជាកំហិត។ ២) មន្រ្តីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាថា អ្នកប្រឆាំងគម្រោង CLVមានបំណងផ្ដួលរំលំរបបរាជានិយម និងរដ្ឋាភិបាលស្របច្បាប់។ ៣) KMD អំពាវនាវឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការងើបឡើងតវ៉ាទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងCLV ឱ្យបាន។ ៤) អ្នកឃ្លាំំមើលនិយាយថា លោក ហ៊ុន សែន សុំចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកដើម្បីអួតពលរដ្ឋខ្មែរ មិនមែនគេអញ្ជើញឱ្យគាត់ចូលរួមនោះទេ។ ៥) អ្នកស្រីហារីសថាបើលោកត្រាំជាប្រធានាធិបតីអា...

Sep 12, 202429 minEp. 265

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

១) ​ ក្រុមហ៊ុនបញ្ជាទិញអន្តរជាតិជិត២០ ជំរុញ​ឱ្យរដ្ឋាភិបាលកម្ពុជា​ បញ្ឈប់ការធ្វើសវនកម្មជាតិលើអង្គការសង់ត្រាល់ និងទម្លាក់​ចោល​ពាក្យ​បណ្ដឹង​លើ​លោក ឃុន ថារ៉ូ។ ២) យុវជនខ្មែរនៅកូរ៉េខាងត្បូង ប្រកាសធ្វើបាតុកម្មអំឡុង​ពេល លោក ហ៊ុន សែន មានវត្តមាននៅកូរ៉េ ទោះពួកគេរវល់ការងារផ្ទាល់ខ្លួន​យ៉ាងណាក៏ដោយ។ ៣) KMD ចាត់ទុក វត្តមានលោក ហ៊ុន សែន ក្នុងវេទិកាពិភពលោក​នៅ​សាធារណៈរដ្ឋកូរ៉េ ស្មើនឹងជម្រុញឱ្យមានការគាបសង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាន់ តែខ្លាំង។ ៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំ​ដី​ខេត្ត​ខ្មែរទាំង​បួន​ក្នុងតំបន...

Sep 11, 202434 minEp. 264

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤

១) ​កម្ពុជាបញ្ជូនខ្លួនជនសង្ស័យ៥រូបទៅកាន់ប្រទេសចិនវិញ ក្រោយ​ធ្វើ​ឧក្រិដ្ឋកម្មលាងលុយកង្វក់នៅកម្ពុជា។ ២) មន្រ្តីក្រសួងទេសចរណ៍អះអាងថា លោក សុខ សូកេន គប់គិត​ជា​មួយលោក ស៊ូ ម៉ារ៉ា ដែលជាឪពុកមា​ប្រើល្បិចកម្ចាត់មន្ត្រីដែល​មិនមែនជាបក្ខពួកខ្លួនឱ្យអស់ពីក្រសួង។ ៣) លោក វន់ ពៅ ខកចិត្តចំពោះតុលាការកំពូល ដែលកាត់ឱ្យលោក​មាន​ទោស។ ៤) សេចក្តីរាយការណ៍ស៊ីជម្រៅប្រៀបធៀបទំហំ​ដី​ខេត្ត​ខ្មែរទាំង​បួន​ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ និងដែនដីជ្រោយគ្រីមៀ។ ៥) សកម្មជនខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាស ធ្វើបាតុកម្ម​ប្រឆាំង​គម្រោងអភិវឌ្...

Sep 10, 202434 minEp. 263

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤

១) ​ លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពី​គម្រោង​ព្រែកជីកហ្វូណន កុំឱ្យជឿពាក្យញុះញង់ ដែលថារដ្ឋនឹង​យក​ដីធ្លីដោយមិនបង់សំណង។ ២) លោក សម រង្ស៊ី៖ ផែនទីកម្ពុជាដាក់តាំងនៅផ្ទះ តា ម៉ុក បង្ហាញថា កោះត្រល់ជារបស់កម្ពុជា។ ៣) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យ រដ្ឋាភិបាលកម្ពុជា ឱ្យដោះ​លែង លោក កឹម សុខា ដើម្បីផ្សះផ្សារជាតិ។ ៤) ពលរដ្ឋខ្មែរក្រៅស្រុកនឹងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ​អាមេរិក​សម្រាប់ជួយអភិវឌ្ឍន៍គម្រោង CLV ប្រសិនបើរដ្ឋាភិបាលហ៊ានដកខ្លួន​ចេញ។ ៥) បទវិភាគ៖នៅតំបន់អាស៊ីអាគ្នេយ៌ប្រទេសមួយក្រោមឥទ...

Sep 07, 202423 minEp. 262

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤

១) ​ លោក ហ៊ុន ម៉ាណែតប្រកាសបន្តកែទម្រង់ច្បាប់និងប្រព័ន្ធ​យុត្តិធម៌​ស្របពេល រដ្ឋាភិបាលលោក ប្រើប្រព័ន្ធតុលាការចាប់ខ្លួនអ្នកមានមតិ​ផ្ទុយដាក់គុក។ ២) បណ្ឌិត សុខ ទូច ស្នើឱ្យរដ្ឋសភាជាតិរៀបចំច្បាប់ហាមឃាត់​អ្នក​នយោបាយមានសញ្ជាតិពីរមិនឱ្យធ្វើនយោបាយ។ ៣) លោក សម រង្ស៊ីអះអាងថា កម្ពុជាត្រូវតែផ្លាស់ប្តូររបបដឹកនាំ​ត្រកូល​ហ៊ុន ដើម្បីកុំឱ្យ កើតមានអំពើឧក្រិដ្ឋ។ ៤) រដ្ឋាភិបាលចាប់ខ្លួនអ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិ​ការតំបន់​ត្រីកោណអភិវឌ្ឍន៍ដោយសារតែពួកគេប្រើអាវុធជាតិផ្ទុះ។ ៥) រុស្ស៊ីគំរាមរដ្ឋការលោកបៃដិនពីភាពផុយស្រួយ...

Sep 06, 202424 minEp. 261

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤

១. តុលាការបក្ស ប្រជាជនកម្ពុជា ចង់ចាប់ខ្លួនអ្នកនយោបាយខ្មែរ−អាមេរិកាំង ដោយមិនឲ្យដឹងមុន ២. អ្នកសង្កេតការណ៍ថា របបគ្រប់គ្រងតវង្សត្រកូល ជារបបបំផ្លាញសង្គមជាតិ ៣. មេបក្សជំទាស់ ចង់ឲ្យរាជរដ្ឋាភិបាលប្តឹងក្រុមហ៊ុនផលិតផែនទី បើបង្គោលព្រំដែនមិនខិតចូលដីខ្មែរ ៤. តំណាងរាស្រ្តម្នាក់ ជំទាស់នឹងការស្នើតែងតាំងស្រ្តីកូនកាត់ ជាមន្រ្តីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង ៥. រដ្ឋមន្រ្តី កិច្ចការបរទេស នៃប្រទេសអ៊ុយក្រែន ស្នើសុំលាលែងពីតំណែង

Sep 05, 202421 minEp. 260

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤

១. មន្រ្តីបក្សជំទាស់ បន្តនិយាយរឿងប្រើផែនទីខុស បណ្តាលឲ្យខ្មែរបាត់ទឹកបាត់ដី ២. មន្រ្តីបក្ស សង្រ្គោះជាតិ ថ្លែងថា ប្រធានបក្សនេះ មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់ ៣. តំណាងសហជីពការងារមួយរូប សង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ឲ្យខ្លួន ៤. មានការចោទប្រកាន់ថា អង្គភាពកងទ័ពជាតិនៅយោធភូមិភាគខ្លះ បំប៉ោងចំនួនបើកប្រាក់ខែ ៥. លោក ពូទីន ទៅដល់ប្រទេសម៉ុងហ្គោលី ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ស្នើឱ្យចាប់ខ្លួន

Sep 04, 202423 minEp. 259

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤

១. បាតុកម្ម និង ប្រតិកម្មពីពលរដ្ឋខ្មែរនៅក្រៅស្រុក ចំពោះកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ ២. ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និង ការពិនិត្យឃើញពីកែវភ្នែកជនបរទេស ៣. បង្គោលព្រំដែនប្រទេសកម្ពុជា និង ប្រទេសយៀកណាម តាមការពិនិត្យពីមេដឹកនាំបក្សជំទាស់ ៤. ក្រសួង ការពារជាតិ ប្រកាសមិនឲ្យពលរដ្ឋសាមញ្ញ និង ជនបរទេស ប្រើឡានដាក់ផ្លាក ខ.ម ៥. ពីរទសវត្សកន្លងមកនេះ មហាអំណាចពីរ ប្រកាន់របបកុម្មុយនិស្ត ជួយពង្រឹងរបបផ្តាច់ការជាមិត្ត

Sep 03, 202429 minEp. 258

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤

១. រាជរដ្ឋាភិបាលថា ពលរដ្ឋខ្មែរចូលបច្ច័យដល់ មូលនិធិធ្វើផ្លូវខ្សែក្រវាត់ព្រំដែន បាន១១លានដុល្លារ ២. មន្រ្តីរាជរដ្ឋាភិបាល លួងចិត្តប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយព្រែកជីក ហ៊្វូណន ៣. បក្ស កម្លាំងជាតិ លើកពេលបើកសមាជបក្ស តាមបញ្ជាសាលាក្រុងភ្នំពេញ ព្រោះរឿងសន្តិសុខ ៤. ប្រទេសពីរក្នុងសហគមន៍ អាស៊ាន រួមដៃគ្នាពង្រឹងកម្លាំងទប់ទល់រឿងជម្លោះក្នុងសមុទ្រចិនខាងត្បូង

Aug 31, 202418 minEp. 257

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤

១. នាយក្រសួង បរិស្ថាន ព្រមានមន្រ្តីពុករលួយក្រោមបង្គាប់ឲ្យដកខ្លួន តែមិនឮថាផ្តន្ទាទោសតាមច្បាប់ ២. អ្នកតាមដានថា កិច្ចព្រមព្រៀង ស៊ីអិលវី ដាក់ខេត្តខ្មែរបួន ជាការសម្រេចដោយបុគ្គល មិនមែនបក្ស ៣. លោកធុតង្គមួយរូបទៅមើលសព្រំដែន ត្រូវអ្នកជំនាញថា លោកអត់រៀនប្រវត្តិសាស្រ្តខ្មែរ ៤. មេបក្សជំទាស់ ហៅរាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយត្រកូល ហ៊ុន ថារដ្ឋាភិបាលកញ្ជើធ្លុះ ៥. ជនផ្ដាច់ការនៃប្រទេសវេណេហ្សុយអេឡាប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរសហរដ្ឋអាមេរិក

Aug 30, 202423 minEp. 256

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤

១) ​អគ្គនាយកបេឡាជាតិសន្តិសុខសង្គម លោក ម៉េង ហុង រងការ​ចោទប្រកាន់ពីបទទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិក​ឯកជន។ ២) អាជ្ញាធរជាតិអប្សារា៖ ការអនុញ្ញាតឲ្យថតវីដេអូនៅប្រាសាទអង្គរ​វត្ត​តាម​​លំនាំ «Temple Run» គឺដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុង​ប្រទេស​​​កម្ពុជា។ ៣) ចលនាខ្មែរក្រៅស្រុក រួមគ្នាធ្វើកម្មវិធី The Voices Unleashed ដើម្បី​ជជែកសួរដេញដោល ជុំវិញគម្រោងអភិវឌ្្ឍន៍ត្រីកោណ។ ៤) លោក ហ៊ុន សែន៖ ខ្មែរគ្រប់មជ្ឈដ្ឋានគាំទ្រមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែន ខណៈពលរដ្ឋខ្មែរជាប់បំណុលធនាគាររុំសួត។ ៥) អង្គការអន្តរ...

Aug 29, 202430 minEp. 254

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

១) ក្រុមអ្នកវិភាគថា មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនអាចជាផែនការមូលនិធិកសាងខ្សែក្រវាត់ការពារអំណាចរបស់ត្រកូលហ៊ុន។ ២) លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន យោគយល់ដល់រដ្ឋ ហើយរដ្ឋនឹងផ្ដល់សំណងទៅតាមតម្លៃទីផ្សារជាក់ស្តែង។ ៣) លោក ហ៊ុន សែន អំពាវនាវឱ្យ ពលរដ្ឋតាមដានអ្នកបាតុកម្មប្រឆាំងរដ្ឋាភិបាល តើពួកគេបានចូលរួមមូលនិធិកសាងដែរឬក៏អត់? ៤) ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាចាត់ទុកទង្វើរបស់រដ្ឋាភិបាលកម្ពុជា ជាទង្វើរបស់ក្រុមឧទ្ទាមរំលោភច្បាប់។ ៥) ការវាយប្រហារដ៏ខ្លាំង២ថ្ងៃជាប់គ្នានេះលើក្រុ...

Aug 28, 202425 minEp. 253

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤

១) ​លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេសចូលរួមសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ២) ភរិយាតារាសំដែងលោក ស៊ុក សុភាថា ស្វាម៉ីរបស់ខ្លួន​គ្មាន​ដឹង​ពី​ប្រវត្តិសាស្ត្រជាតិឯង។ ៣) ក្រុមអ្នកវិភាគ ថា អ្នកស្រី ពេជ ចន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត មានជាប់ពាក់ព័ន្ធអំពើឆបោកររបស់លោក គុយ វ៉ាត ដែល​ត្រូវ​តែស៊ើប​អង្កេត។ ៤) លោក ស សុខា៖ កងកម្លាំងទប់ស្កាត់ដោយជោគជ័យ​ចំពោះ​ផែន​ការ​​ធ្វើកុបកម្ម​ ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសត្រៀម​រៀប​ចំ​​ បាតុ​កម្ម​ម្ដងទៀត។ ៥) ក្រុមអ្នកតស៊ូមតិកម្ពុជា៖ ការសម្រេចដាក់ខេ...

Aug 27, 202427 minEp. 252

ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤

១) អ្នកឃ្លាំមើលថា តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត​រយៈពេល១ឆ្នាំមកនេះ ជាតំណែងនាំឲ្យ​កម្ពុជា​ធ្លាក់​​ក្នុងវិបត្តិ​គ្រប់​វិស័យ​។ ២) បក្សកម្លាំងជាតិ ប្រកាសលើកពេលធ្វើសមាជ​វិសាមញ្ញ​ទៅពេល​ក្រោយវិញ បន្ទាប់ពីរងការព្រមានរបស់សាលារាជធានី​ភ្នំពេញ។ ៣) អ្នកឃ្លាំមើលថា មេដឹកនាំដែលចោទប្រកាន់ក្រុមប្រឆាំងថា ប៉ុនប៉ង​​ធ្វើបដិវត្តន៍ គឺដោយសារតែពួកគេ​ភ័យព្រួយ​បាត់បង់អំណាច។ ៤) តើហេតុអ្វីគ្រាន់តែបាតុកម្មឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង អភិវឌ្ឍន៍ត្រីកោណត្រូវរងនូវការចោទប្រកាន់ថា ជាអំពើផ្តួលរំលំ រដ្ឋាភិបាល? ៥) ស្ថានទូត...

Aug 23, 202436 minEp. 251

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤

១) អ្នកឃ្លាំមើល ចាត់ទុកការលើកឡើង របស់លោក ហ្សង់​ហ្វ្រង់ស័រ តាន់ ជាសម្តីប្រជាភិថុតិក្រោមសេណារេយោ​រៀបចំ​របស់​បក្ស​កាន់​អំណាច។ ២) សាលាក្រុងភ្នំពេញ ព្រមានថា ឱ្យគណបក្សកម្លាំងជាតិ​ត្រូវតែទទូួល​ខុសត្រូវ​ចំពោះ​មុខច្បាប់ បើនៅតែបន្តធ្វើសមាជនៅចុងខែសីហានេះ។ ៣)មេដឹកនាំយុវជន ក្នុងប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ​ខ្មែរ​ផ្តល់ដំណឹងឱ្យខ្លួន បើមានការគម្រាមកំហែង​ពីមន្ត្រី​ស្ថាន​ទូតខ្មែរ។ ៤) ប្អូនប្រុសរបស់អ្នកស្រី សែម សុផល ដែលជាសកម្មជនគណបក្ស​ប្រជាធិតេយ្យមូលដ្ឋាន រិះគន់សមត្ថកិច្ច ដែលចាប់ខ្លួនបងស្រីរបស់​ខ្លួន​​ដោយមិ...

Aug 22, 202422 minEp. 250

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤

១) លោក សម រង្ស៊ី ចាត់ទុក ការបង្ខំកុមារតូចនៅតាមគ្រឹះស្ថានអប់រំឱ្យប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍ត្រីកោណ ជាអំពើរំលោភសិទ្ធិមនុស្ស។ ២) តំណាងរាស្ត្របក្សប្រឆាំងថា លោក ហ៊ុន សែន ចុះហត្ថលេខាកាត់ទឹកដីខ្មែរឱ្យវៀតណាមចំនួន៣ លើកធំៗក្នុងរយៈពេលជាង៤០ឆ្នាំ។ ៣) ក្រសួងព្រះបរមរាជវាំងបដិសេធ និងថ្កោលទោសទំព័រហ្វេកប៊ុកចំនួនពីរដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។ ៤) ក្រុមអ្នកឃ្លាំមើលសង្គម ជម្រុញឱ្យ រដ្ឋាភិបាលធ្វើសមាជជាតិដើម្បីដោះស្រាយភាពចម្រូងចម្រាសលើគម្រោងអភិវឌ្ឍន៍ត្រីកោណ។ ៥) ប្រជាបាតុករវេ...

Aug 21, 202421 minEp. 249

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

១. រដ្ឋអំណាចក្រុងភ្នំពេញប្រើល្បិចកលចាស់ ចាប់ក្រុមអ្នកជំទាស់នឹងខ្លួន ដូចឆ្នាំ១៩៧៩ ២. រាជរដ្ឋាភិបាល ថានឹងនាំយុវជនទៅធ្វើទស្សនកិច្ចនៅតំបន់ត្រីកោណបីប្រទេស ៣. ពលរដ្ឋខ្មែរ−អាមេរិកាំងនៅរដ្ឋមួយចំនួន នាំគ្នាធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ ៤. តើមេដឹកនាំជាន់ខ្ពស់បក្ស ប្រជាជនកម្ពុជា ដែលយៀកណាមលើកបន្តុប មានគំនិតខុសគ្នាឬទេ? ៥. មេបក្សកុម្មុយនិស្តយៀកណាម ធ្វើទស្សនកិច្ចនៅប្រទេសចិនមុនគេ ក្រោយឡើងកាន់តំណែង

Aug 20, 202426 minEp. 248

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤

១. កងកម្លាំងសន្តិសុខប្រដាប់អាវុធ ចាប់មនុស្សបញ្ជូនទៅតុលាការ ព្រោះភ័យខ្លាចរួមដៃធ្វើបាតុកម្ម ២. រដ្ឋអំណាចផ្តាច់ការផ្តាច់មុខ បង្កើនវិធីឈ្លបតាមដានពលរដ្ឋក្រែងធ្វើបាតុកម្ម ដូចសម័យខ្មែរក្រហម ៣. គម្រាមពលរដ្ឋក្នុងស្រុកមិនអស់ចិត្ត ចង់គម្រាមពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទៀត ៤. នាយករដ្ឋមន្រ្តីខ្មែរ រំពឹងថានាយករដ្ឋមន្រ្តីថ្មី កូនស្រីលោក ថាក់ស៊ិន ឈិនណាវ៉ាត្រ រក្សាមិត្តភាពល្អ ៥. កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ទទួលបានសម្លេងលើសលប់ ឡើងជានាយករដ្ឋមន្រ្តីថ្មី ទី៣១

Aug 17, 202425 minEp. 247

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

១. បញ្ញវន្តខ្មែរនៅក្រៅប្រទេស អំពាវនាវឲ្យកងទ័ពជាតិឈរខាងប្រជាពលរដ្ឋ កុំបាញ់សម្លាប់ពលរដ្ឋខ្មែរ ២. នាយករដ្ឋមន្រ្តីស្នងត្រកូល ប្រកាសថាខ្លួនហ៊ានចុះចេញពីតំណែង បើធ្វើឲ្យខ្មែរបាត់បង់ដីខេត្តបួន ៣. អ្នកជំនាញ៖ ថាបើរដ្ឋអំណាចដោះស្រាយរឿងជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាត្រីកោណក៏ចប់ដែរ ៤. នាយករដ្ឋមន្រ្តីថ្មី ប្រកាសថា នឹងមិនបន្តអាជ្ញាប័ណ្ណល្បែងផ្សងសំណាងទៀតទេ បើអស់សុពលភាព ៥. កងទ័ពអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីវិញដល់ថ្ងៃទី១០ហើយៗនឹងបន្តរុលចូលទៅមុខទៀត

Aug 16, 202422 minEp. 246

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤

១. ក្នុងរបបផ្តាច់ការផ្តាច់មុខ គំនិតអ្នកដឹកនាំដូចគ្នា ទោះអ្នកនោះរៀនសូត្រនៅបស្ចិមប្រទេសក៏ដោយ ២. ក្រសួង យុត្តិធម៌ បន្ទរតាមមេដឹកនាំ យកច្បាប់ទៅគម្រាមពលរដ្ឋក្នុងការសម្តែងមតិដោយសន្តិវិធី ៣. ព្រះរាជាខ្មែរយាងទៅស្រុកចិន ប្រគល់ភារកិច្ចឲ្យប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី ៤. ក្រសួង មហាផ្ទៃ ហាមមិនឲ្យរថយន្តទំនិញធុនធំធ្វើចរាចរណ៍ក្នុងរាជធានី ក្នុងទិវាបុណ្យជាតិធំៗ ៥. តុលាការធម្មនុញ្ញថៃ ដកតំណែងនាយករដ្ឋមន្រ្តី; មានសេចក្តីរាយការណ៍ថា មេរដ្ឋប្រហារភូមា ជាប់ឃុំ

Aug 15, 202422 minEp. 245

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤

១. អ្នកវិភាគថា ប្រមាណកន្លះសតវត្សរ៍ទៅមុខយ៉ាងយូរ យៀកណាមនឹងគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ២. ពលរដ្ឋ និង អ្នកវិភាគ ស្នើសុំឲ្យកងទ័ពជាតិស្តាប់ប្រជាពលរដ្ឋ ជាងស្តាប់មេដឹកនាំបំផ្លាញជាតិ ៣. មេបក្សប្រឆាំងចង់ឲ្យកងទ័ពយកគំរូតាមប្រទេសបង់ក្លាដេស លោក ហ៊ុន សែន ព្រមានសម្លាប់រង្គាល ៤. នាយករដ្ឋមន្រ្តីថ្មី ថា ក្រុមហ៊ុនចិនប្រមាណ១០ ចាប់អារម្មណ៍រឿងដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ៥. ពិភពលោក បិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង

Aug 14, 202423 minEp. 244

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤

១. ពលរដ្ឋខ្មែរនៅបរទេស ធ្វើបាតុកម្មប្រឆាំងនឹងផែនការរាជរដ្ឋាភិបាល ដាក់ទឹកដីរកស៊ីចូលគ្នា ២. មន្រ្តីបក្សជំទាស់ រំឭកថា លោក ហ៊ុន សែន ជាមេដឹកនាំខ្មែរតែមួយគាត់ ដែលចែកទឹកដីឲ្យបរទេស ៣. រដ្ឋអំណាចក្រុងភ្នំពេញ បណ្តេញជនជាតិយៀកណាមលួចបើកល្បែងខុសច្បាប់ ទៅស្រុកវិញ ៤. បក្សនយោបាយមួយ ថានឹងបើកសមាជបក្ស ខណៈមេបក្សរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ ៥. អង្គការសហប្រជាជាតិ សម្តែងក្តីបារម្ភចំពោះ ការរំលាយបក្សនយោបាយនៅរាជាណាចក្រថៃឡង់ដ៍ ៦. ការបោះឆ្នោតក្នុងរបបផ្តាច់ការ បក្សប្រឆាំងគ្មានឱកាសឈ្នះឡើយ

Aug 13, 202424 minEp. 243

មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤

១. មេបក្សជំទាស់នៅបរទេស ឲ្យពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ គិតដូចពលរដ្ឋបង់ក្លាដេស ២. ចលនាយុវជន ប្រៀបធៀបពលរដ្ឋខ្មែរ និង ពលរដ្ឋបង់ក្លាដេស ដែលគ្មានសាសន៍ណាបំពានទឹកដី ៣. អំពីព្រំដែនប្រទេសកម្ពុជា និង ប្រទេសយៀកណាម ដែលហៅថា បូរណភាពទឹកដី ៤. លោក ថាច់ សេដ្ឋា ដែលមានទោសដោយជាប់ចោទរឿងបំផុសបំផុល និង រឿងជំពាក់ប្រាក់

Aug 09, 202416 minEp. 242
For the best experience, listen in Metacast app for iOS or Android