ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - podcast cover

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

RFI ខេមរភាសា / Khmerwww.rfi.fr
រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​អន្តរជាតិ​ក្តៅគគុក​ជាងគេ​បង្អស់​មួយ មក​ពង្រីក ពន្យល់ និង​វិភាគ ដោយ​មាន​អន្តរាគមន៍​ពី​អ្នកកាសែត​របស់​យើង​ នៅ​ប្រទេស​បារាំង ឬ​ពី​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង។
Last refreshed:
Follow this podcast in the Metacast mobile app to refresh it and see new episodes.
Download Metacast podcast app
Podcasts are better in Metacast mobile app
Don't just listen to podcasts. Learn from them with transcripts, summaries, and chapters for every episode. Skim, search, and bookmark insights. Learn more

Episodes

ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាង​​កងទ័ព​​ឥណ្ឌានិង​ប៉ាគីស្ថាន​ នៅតំបន់កាស្មៀរ

ដូចអ្វីដែល​គេបានព្រួយបារម្ភ​ប៉ុន្មានថ្ងៃមកនេះ ទីបំផុត​កងទ័ពឥណ្ឌា និង​ប៉ាគីស្ថាន ​បាន​ផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី​៧ឧសភា​នេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្ស​ស្លាប់​ជាង​៣០នាក់​​ និងរបួស​ជិត​១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល​។ សហគមន៍អន្តរជាតិ បាន​ចេញ​មុខអំពាវនាវជាបន្តបន្ទាប់ ឲ្យ​ភាគីជម្លោះទាំង២ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវ​តែ​ខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំ​បញ្ឆេះសង្គ្រាមថែមមួយទៀត​ ព្រោះថាពិភពលោក​បច្ចុប្បន្ននេះ មាន...

May 07, 20256 min

បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវ...

Apr 17, 20258 min

តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ?

មូល​ដ្ឋាន​កង​ទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ដែល​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ​ពិធី​សម្ពោធ​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ផង​នោះ​ គឺ​ចង់​ឲ្យ​ប្រជា​ជន​កម្ពុជា​ និង​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ឈប់​សង្ស័យ​អំពី​ទី​តាំង​នេះ​។ ​គឺ​ជាទី​តាំង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិកកន្លងមក និងជាបន្តបន្ទាប់ ​លើក​ឡើងថា អាចត្រូវផ្តល់ទៅឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​។ ​តើ​ក្រោយពី​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ភាព​មន្ទិល​នៅមូល​ដ្ឋ...

Apr 06, 202511 min

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​...

Mar 23, 20259 min

លោកពូទីន​ឆ្លើយ​ថា មិនជំទាស់​នឹង​បទឈប់បាញ់​​៣០ថ្ងៃ​ទេ តែត្រូវតែ​និយាយ​​លក្ខខណ្ឌលម្អិតសិន

២ថ្ងៃបន្ទាប់ពីអ៊ុយក្រែន​បានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការ​ប្រយុទ្ធបណ្តោះអាសន្ន​៣០ថ្ងៃដើម្បីបើក​ផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុត​​លោកពូទីន​បាន​ឆ្លើយ​ហើយ កាលពីថ្ងៃព្រហស្បតិ៍​ទី​១៣មីនា។​ លោកពូទីនឆ្លើយ​ថា លោក​មិន​ជំទាស់នឹង​ការ​ផ្អាកការប្រយុទ្ធបណ្តោះអាសន្ន​នេះទេ តែ​ត្រូវតែកំណត់លក្ខខណ្ឌឲ្យ​បានច្បាស់ជាមុនសិន​។​ តើចម្លើយ​របស់​លោកពូទីន​ ដែល​ថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យ​ធាតុពិតទៅ ជាចម្លើយ​បដិសេធនឹងសំណើររបស់ភាគីអាមេរិក​ឬយ៉ាងណា?​ ចម្លើយដែលលាក់បំពួនដោយ​ពាក្យបដិសេធ​ នៅទីបំផុត លោក​ពូ...

Mar 14, 20257 min

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​ ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រ...

Mar 05, 20257 min

ខួប៣ឆ្នាំនៃសង្គ្រាម​អ៊ុយក្រែន ក្នុងបរិបទ​ដែលរដ្ឋបាល​ថ្មីអាមេរិក ​​បែរ​​ក្បាលទៅខាង​​​រុស្ស៊ី

ថ្ងៃទី​២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយ​ចូល​ឈ្លានពាន​អ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជា​ថ្ងៃខួប​គម្រប់​៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំ​ប្រយុទ្ធដើម្បីការពារទឹកដី​​។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប​ និងកាណាដា​ជាដើម បាន​ធ្វើដំណើរទៅរដ្ឋធានី​​កៀវ នៅព្រឹក​​ថ្ងៃចន្ទនេះ ដើម្បី​បង្ហាញការសាមគ្គី ​គាំទ្រអ៊ុយក្រែន ស្របពេល​ដែល​សហរដ្ឋអាមេរិក​ដឹកនាំដោយ​រដ្ឋបាលថ្មីរបស់​លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅ​ខាងរុស្ស៊ី​។​ ខួប​៣ឆ្នាំ​នៃសង្គ្រាមអ៊ុយក្រែន​នាពេលនេះ គឺអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ​ដ៏លំបាក ទាំងនៅ​...

Feb 24, 20256 min

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា គឺការ​​​បើក​ឡាន​បុកហ្វូង​​មនុស្សក្នុង​ពេល​បុណ្យ​​ឆ្លង​...

Jan 02, 20257 min

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។ នៅថ្ងៃទី​៥​វិច្ឆិកា ដូណាល់ត្រាំ បាន​ជាប់​ឆ្នោត​ជាថ្មី ជា...

Dec 31, 20248 min

ស៊ីរី៖ ក្រុមឧទ្ទាម​សំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់

នៅស៊ីរី ក្រុមឧទ្ទាមដែលបាន​វាយសំរុក​យ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ​១០ថ្ងៃមកនេះ ពេលនេះ​បានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី​៨ធ្នូ។ ក្រុមឧទ្ទាម ​បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា​ នេះគឺជាការ​ដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបាន​ដឹកនាំ​ប្រទេសស៊ីរី តាំងតែពីឆ្នាំ​១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។ “របបផ្តាច់ការបាស្ហាដួលរលំហើយ!” យោងតាមព័ត៌មានចុងក្រោយ​ដែលយើងទទួលបាន​ នៅព្រឹកថ្ងៃអាទិត្យទី​៨ធ្នូ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានសំរុកចូលដល់ក្នុងរដ្ឋធានីដាម៉ាសហើយ គឺចូលស...

Dec 08, 20249 min

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។ ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង ព្រោះតែ​ជ័យ​ជម្នះជាប់​ឆ្នោត​របស់​លោក ដ...

Nov 11, 20248 min

លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក

​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧ ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ លទ្ធផល​ផ្លូវការ​ នៅ​មិនទាន់​បញ្ជាក់​ន...

Nov 06, 20249 min

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​ ​ ប្រព័ន្ធ ​ បោះ ​ ឆ្នោត...

Nov 05, 20247 min

ហេតុអ្វីការដក CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងព្រះមហាក្សត្រកម្ពុជា?

សំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កំពុងបន្តជាបច្ចុប្បន្នភាពក្តៅគគុកដែលបានជំរុញឲ្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ថា ការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍រួមជាមួយឡាវ និងវៀតណាមហៅកាត់ CLV-DTA មិនចាំបាច់ឆ្លងរដ្ឋសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទេ។ មិនបាច់ឆ្លងកាត់ ព្រោះ CLV-DTA ជា កិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលនៃប្រទេស ទាំង៣។ តែអ្នកនយោបាយប្រឆាំងចាត់ទុកការលើកឡើងរបស់ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលថាជាការបំពានអំណាចរ...

Oct 30, 202411 min

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅម៉ារ៉ុក​ដើម្បី​បញ្ជាក់​ពី​ការ​ផ្សះផ្សា​គ្នា

លោកប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ម៉ារ៉ុក ចាប់​ពី​ថ្ងៃ​ចន្ទទី ​ដល់​ថ្ងៃ​ពុធ​ទី​៣០​​​តុលា អម​ដោយ​រដ្ឋមន្ត្រី​៩​រូប និង​ប្រតិភូ​សំខាន់ៗ​ជា​ច្រើន​នាក់។ ព្រះ​មហាក្សត្រ​ម៉ារ៉ុក មូហាម៉េដទី​៦ បាន​យាង​មក​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ ដោយ​ផ្ទាល់​ព្រះ​អង្គ​ដល់​អាកាសយានដ្ឋាន​តែ​ម្តង។ នេះ​ជា​និម្មិតរូប​បញ្ជាក់​អំពី​ឆន្ទៈ​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ល្អក់កករ​នឹង​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ។ ម៉ារ៉ុក​បាន​ប្រែម...

Oct 29, 20245 min

មេហាម៉ាសយ៉ាហយ៉ា ស៊ីនវ៉ា ​ស្លាប់ ជា​របត់​ថ្មី​នៃសង្គ្រាម​នៅហ្កាហ្សា?

មេកើយ​ចលនា​ហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់​នៅ​ថ្ងៃទី ១៧ តុលា ក្នុង​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កហ្សា។ ​ប្រតិកម្ម​លោក​ខាង​លិច​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ប្រមុខ​ដឹកនាំ​ខ្លះ​យល់​ថាការ​​កម្ចាត់​​​មេកើយ​ហាម៉ាសបាន​​ ជា​ឱកាស​នាំ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅហ្កាហ្សា តែ​លោក​នេតាន់យ៉ាហ៊ូ​ បាន​ព្រមាន​ភ្លាម​ថា​សង្គ្រាម​មិន​ទាន់​បញ្ចប់​ទេ។ ចំណែក​អ៊ីរ៉ង់​ចាត់​ទុក​ការ​ស្លាប់​របស់​យ៉ាហយ៉ា ស៊ីនវ៉ារ ថា​ជាការ​ពង្រឹង​ស្មារតី​តស៊ូ។​ ចលនា​ហេសបូឡា​បាន​ប្រកាស​បើក​ប្រតិបត្តិការ​វាយប្...

Oct 18, 20248 min

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា ​ឧ...

Oct 06, 202410 min

លោកចូបៃដិន​​ដកខ្លួន​ចេញ​ពីការ​​បោះឆ្នោត​ប្រធានាធិបតី តើ​នរណា​​នឹងអាច​​ក្លាយ​ជា​បេក្ខជន​ជំនួស?

នៅទី​បំផុត ក្រោម​សម្ពាធ​របស់​ក្រុម​​ និង​ដើម្បី​ប្រយោជន៍ជាតិព្រមទាំង​បក្ស​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្រកាស នៅរសៀល​ថ្ងៃអាទិត្យ​ទី​២១កក្កដា ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត។ ការ​បោះបង់​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ចូបៃ​ដិន បាន​និ​ងកំពុ​ង​ធ្វើ​ឱ្យការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក មាន​ភាព​កាន់​តែ​មិន​ជាក់​លាក់​ ព្រោះ​ នៅបី​ខែ​មុនសម័យ​បោះឆ្នោត​ ​គណបក្ស​ប្រជាធិបតេយ្យបែរ​ជា​គ្មាន​បេក្ខជនប្រធានាធិបតី​សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​លោក​ដូណាល់​ត្រាំ​នៃបក្ស​សាធារណរដ្ឋ។ ចំណែក​គណបក្ស​សាធារណរដ្ឋ​ក...

Jul 22, 20247 min

ដោយរំលាយសភាបារាំង ក្រោយបរាជ័យ​ក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុង​កំពុង​លេងល្បែងដ៏គ្រោះថ្នាក់

នៅប្រទេស​បារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​មជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើល​គ្រប់គ្នា នៅពេល​លោកសម្រេចចិត្ត​រំលាយសភាបារាំង និង​រៀបចំការបោះឆ្នោត​មុនកាលកំណត់។ ការសម្រេចចិត្ត​របស់​លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយ​ការប្រកាស​លទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែល​បង្ហាញថា គណបក្សរបស់​លោកម៉ាក្រុង​បរាជ័យ ចាញ់ដាច់​គណបក្ស​ស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុង​ការបោះឆ្នោតសភាអឺរ៉ុប​ កាលពីថ្ងៃអាទិត្យទី​៩​មិថុនា។ ​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​មានសន្ទុះគាំទ្រច្រើន សឹង​នៅគ្រប់ប្រទេស​នៅអឺរ...

Jun 10, 20249 min

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២

ថ្ងៃទី​៦មិថុនា​ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទាហាន​ណាហ្ស៊ី​​អាល្លឺម៉ង់​​។​​​ នេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​ ដែល​ឈាន​ទៅ​ផ្តួល​រំលំរបប​ណាស៊ី​ ហើយនិង​​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២។​ រដ្ឋាភិបាល​បារាំង ​រៀបចំ​ពិធី​ដ៏គគ្រឹកគគ្រេង​សម្បើម​ណាស់ ដើម្បី​រំឭកខួប​៨ទស​វត្សរ៍ នៃ​មហាព្រឹត្តិការណ៍​វាយបំបែក​បន្ទាយណាហ្ស៊ី​​អាល្លឺម៉ង់​ នៅ​ខេត្ត​ណរម៉ង់​ឌី។ ភាសា​បារាំង ហៅ​ថា Débarquement ឬខាងភាសា​អង់គ្លេស ថា D-Day។ ​ ឆ្នាំ១៩៤៤ ទាហាន​សម្ព័ន្ធមិត្ត​ សរុបប្រមាណជាង​ ...

Jun 06, 20246 min

វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?

នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។

May 06, 202413 min

តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក បាន​រាយការណ៍ថា​​ អ៊ីស្រាអែល​​បាន​វាយប្រហារទៅ​អ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហើយនិង​ព្រលាន​យន្តហោះ​អ៊ីរ៉ង់ នៅថ្ងៃសុក្រ​ទី​១៩មេសា និងថា​ ការវាយប្រហារ​ផ្លូវ​អាកាសនេះ​ជាការសងសឹក​​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល កាលពី​ថ្ងៃទី​១៣-១៤មេសា​។ ផ្ទុយទៅវិញ ភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ចំនួន​ ព្យាយាម​អះអាង​ថា គ្មាន​ការ​វាយប្រហារ​អ្វីឡើយលើ​ទឹក​ដីអ៊ីរ៉ង់​ ហើយ​សារព័ត៌មាន​​ខ្លះទៀត បញ្ជាក់ថា មាន​សំឡេង​ផ្ទុះ តែ​គ្មានការ​ខូច​ខាត​អ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊...

Apr 19, 20246 min

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។ តើគិតត្រឹមពេលនេះ ដំណើរការនៃ​ការរៀបចំ និងការសាងសង់ផ្សេងៗ បាន​រួចរាល់អ្វ...

Apr 17, 202410 min

ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ

បង្កើតឡើង​នៅថ្ងៃទី ៤​មេសា ១៩៤៩ ដើម្បីទប់ទល់​ឥទ្ធិពលរបស់​សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិក​ខាងជើង អង្គការ​អូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធ​ខួប​៧៥ឆ្នាំ​របស់ខ្លួននៅទីស្នាក់កណ្តាល​អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក។ នៅចំពោះមុខ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន អង្គការ​អូតង់​កំពុង​ប្រឈមមុខ​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​តែ​ស្រមោល​របស់​លោក​ដូណាល់ ត្រាំ​ដែល​អាច​ឈ្នះឆ្នោត មកដឹកនាំ​អាមេរិក​សាជាថ្មី។ មានអាយុ​៧៥ឆ្នាំ តើ​អូតង់​ពិតជា​ចាស់គំរិល​ហួសសម័យ ដូច​ការលើកឡើង​របស់​អតីត​ប្រធានាធិបតីអាមេរិក ល...

Apr 04, 202411 min
For the best experience, listen in Metacast app for iOS or Android